សេផានា ២:១-១៥

  • ស្វែង​រក​ព្រះ​យេហូវ៉ា​មុន​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​លោក (​១​-​៣)

    • ចូរ​ស្វែង​រក​សេចក្ដី​សុចរិត​និង​ចិត្ត​សុភាព (​)

    • «​អ្នក​រាល់​គ្នា​ប្រហែល​ជា​នឹង​ត្រូវ​បាំង​ការពារ​»​ (​)

  • ការ​វិនិច្ឆ័យ​ប្រជា​ជាតិ​ដែល​នៅ​ជុំ​វិញ (​៤​-​១៥)

 ឱ​ប្រជា​ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ!+ ចូរ​ប្រមូល​ផ្ដុំ​គ្នា​មក!+ ២  មុន​អ្វី​ដែល​ព្រះ​បាន​ប្រកាស​កើត​ឡើងមុន​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ​ដូច​ជា​អង្កាម​រសាត់​ទៅ​តាម​ខ្យល់មុន​កំហឹង​ឆេះ​ឆួល​របស់​ព្រះ​យេហូវ៉ា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា+គឺ​មុន​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា  ៣  ឱ​អស់​អ្នក​ដែល​មាន​ចិត្ត​សុភាព*នៅ​ផែនដី​អើយ! ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា​ចុះ!+ គឺ​អស់​អ្នក​ដែល​កាន់​តាម​ក្រម​ច្បាប់​ដ៏​សុចរិត​របស់​លោក ចូរ​ស្វែង​រក​សេចក្ដី​សុចរិត​និង​ចិត្ត​សុភាព*ទៅនោះ​អ្នក​រាល់​គ្នា​ប្រហែល​ជា​នឹង​ត្រូវ​បាំង​ការ​ពារ​នៅ​ថ្ងៃ​នៃ​កំហឹង​របស់​ព្រះ​យេហូវ៉ា។+  ៤  ព្រោះ​ក្រុង​កាសា​នឹង​ទៅ​ជា​ក្រុង​ដែល​គេ​បោះ​បង់​ចោលហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។+ អ្នក​ក្រុង​អាសូត​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង។+  ៥  ​«​វេទនា​ហើយ! ប្រជា​ជាតិ​កេរ៉ែត​ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។+ មើល! ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទាស់​នឹង​អ្នក​ហើយ។ ឱ​ស្រុក​កាណាន​ជា​ទឹក​ដី​របស់​ពួក​ភីលីស្ទីន​អើយ! ខ្ញុំ​នឹង​បំផ្លាញ​អ្នកដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​រស់​នៅ​ទី​នោះ​ទៀត។  ៦  តំបន់​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា​វាល​ស្មៅថែម​ទាំង​មាន​អណ្ដូង​ទឹក​សម្រាប់​ពួក​គង្វាល និង​ក្រោល​ថ្ម​សម្រាប់​ហ្វូង​ចៀម។  ៧  តំបន់​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពួក​អ្នក​សេស​សល់​ពី​ពូជ​ពង្ស​យូដា+ហើយ​ពួក​គេ​នឹង​បាន​អាហារ​បរិភោគ​នៅ​ទី​នោះ។ នៅ​ពេល​ល្ងាច ពួក​គេ​នឹង​ទម្រេត​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក្រុង​អាសកាឡូន។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​គេ​នឹង​មើល​ថែ​ពួក​គេហើយ​លោក​នឹង​ប្រមូល​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ​»។+  ៨  ​«​ខ្ញុំ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ពួក​ម៉ូអាប់+និង​ពាក្យ​ត្មះ​តិះ​ដៀល​របស់​ពួក​អាំម៉ូន+កាល​ដែល​អ្នក​ទាំង​នោះ​មាក់ងាយ​រាស្ត្រ​របស់​ខ្ញុំ និង​គំរាម​យក​ទឹក​ដី​ពួក​គេ​ដោយ​អំណួត​»។+  ៩  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​៖ ​«​ហេតុ​នេះ ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថាស្រុក​ម៉ូអាប់​នឹង​ទៅ​ដូច​ជា​ក្រុង​សូដុម+ហើយ​ស្រុក​អាំម៉ូន​នឹង​ទៅ​ដូច​ជា​ក្រុង​កូម៉ូរ៉ា+ជា​កន្លែង​ដែល​មាន​តែ​គុម្ព​បន្លា​និង​រណ្ដៅ​អំបិល គឺ​ជា​តំបន់​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។+ ពួក​អ្នក​សេស​សល់​នៃ​រាស្ត្រ​របស់​ខ្ញុំ​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេហើយ​ពួក​អ្នក​សេស​សល់​នៃ​ប្រជា​ជាតិ​ខ្ញុំ​នឹង​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ។ ១០  នេះ​ជា​លទ្ធផល​ដែល​ពួក​គេ​ត្រូវ​ទទួល ពី​ការ​អួតអាង​របស់​ខ្លួន+ព្រោះ​ពួក​គេ​បាន​ចំអក​មើល​ងាយ ហើយ​តម្កើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១១  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​ដ៏​អស្ចារ្យ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ទាស់​នឹង​ពួក​គេលោក​នឹង​បំផ្លាញ​ព្រះ​ទាំង​អស់​ពី​ផែនដីហើយ​ប្រជា​ជាតិ​នា​នា​ដែល​រស់​នៅ​តាម​បណ្ដា​កោះ​នឹង​គោរព​ប្រណិប័តន៍​លោក+ពី​កន្លែង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ១២  ចំណែក​អ្នក​វិញ ឱ​អេត្យូពី​អើយ! អ្នក​នឹង​ត្រូវ​ប្រហារ​ដោយ​ដាវ​របស់​ខ្ញុំ។+ ១៣  លោក​នឹង​លើក​ដៃ​តម្រង់​ទៅ​ទិស​ខាង​ជើង ហើយ​បំផ្លាញ​ស្រុក​អាស៊ីរី។ លោក​នឹង​បំផ្លាញ​ក្រុង​នីនីវេ​ឲ្យ​ទៅ​ជា​ទី​ហួត​ហែង+ដូច​ជា​ទី​រហោ​ស្ថាន។ ១៤  ពេល​នោះ សត្វ​ព្រៃ​គ្រប់​ប្រភេទ​នឹង​ដេក​នៅ​ទី​នោះហើយ​នៅ​ពេល​យប់​សត្វ​ទុង​និង​កាំប្រមា​នឹង​ដេក​ក្បែរ​ក្បាល​សសរ។ នឹង​មាន​សូរ​សំឡេង​នៅ​តាម​បង្អួចហើយ​មាន​ការ​បំផ្លិច​បំផ្លាញ​នៅ​ត្រង់​ច្រក​ចូលព្រោះ​លោក​នឹង​បើក​ចំហ​ឲ្យ​ឃើញ​បន្ទះ​ក្ដារ​ឈើ​ស៊ីដារ ១៥  នេះ​ជា​ក្រុង​ដែល​មាន​អំណួត និង​ធ្លាប់​មាន​សេចក្ដី​សុខ​សាន្តហើយ​នាង​គិត​ក្នុង​ចិត្ត​ថា​៖ ‹មាន​តែ​ខ្ញុំ​ទេ គ្មាន​អ្នក​ណា​ប្រៀប​ស្មើ​នឹង​ខ្ញុំ​ឡើយ›។ មើល! នាង​បាន​ទៅ​ជា​ទី​ដ៏​គួរ​ឲ្យ​ភ័យ​តក់​ស្លុតគឺ​ទៅ​ជា​កន្លែង​សម្រាប់​សត្វ​ព្រៃ​អាស្រ័យ​នៅ! គ្រប់​គ្នា​ដែល​ដើរ​ឆ្លង​កាត់​នាង នឹង​នឹក​ហួស​ចិត្ត ហើយ​លើក​ដៃ​មើល​ងាយ​»។+

កំណត់សម្គាល់

ឬ​«​ចិត្ត​រាប​ទាប​»​
ឬ​«​ចិត្ត​រាប​ទាប​»​