ហាបាគុក ១:១-១៧

  • អ្នក​ប្រកាស​ទំនាយ​ស្រែក​សុំ​ជំនួយ (​១​-​៤)

    • ‹ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ដល់​កាល​ណា​ទៅ?› (​)

    • «​ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​មាន​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ដូច្នេះ?​»​ (​)

  • ពួក​ខាល់ដេ​ជា​ឧបករណ៍​ដែល​ព្រះ​ប្រើ​ដើម្បី​វិនិច្ឆ័យ​ទោស (​៥​-​១១)

  • អ្នក​ប្រកាស​ទំនាយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា (​១២​-​១៧)

    • ‹ព្រះ​របស់​ខ្ញុំ លោក​មិន​ចេះ​ស្លាប់​ឡើយ› (​១២)

    • ‹លោក​បរិសុទ្ធ​ក្រៃ​លែង​មិន​មើល​អ្វី​ដែល​អាក្រក់› (​១៣)

 ហាបាគុក*ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ឲ្យ​ឃើញ​ក្នុង​គំនិត។ គាត់​ប្រកាស​ដូច​ត​ទៅ​៖  ២  ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ឲ្យ​ខ្ញុំ​ស្រែក​សុំ​លោក​ជួយ​ដល់​កាល​ណា​ទៅ​ទើប​លោក​ព្រម​ស្ដាប់?+ តើ​ត្រូវ​ឲ្យ​ខ្ញុំ​សុំ​ជំនួយ​ដល់​កាល​ណា​ទៀត ទើប​លោក​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ?+  ៣  ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​ខ្ញុំ​ឃើញ​អំពើ​ខុស​ឆ្គង​យ៉ាង​នេះ? ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​មាន​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ដូច្នេះ? ហេតុ​អ្វី​មាន​ការ​បំផ្លាញ​និង​អំពើ​ឃោរឃៅ​ដូច​នេះ? ហេតុ​អ្វី​មាន​ការ​ឈ្លោះ​ប្រកែក​ទាស់​ទែង​គ្នា​ច្រើន​បែប​នេះ?  ៤  ច្បាប់​គ្មាន​សុពលភាពហើយ​គ្មាន​អ្នក​ណា​ប្រកាន់​យុត្តិធម៌។ ព្រោះ​មនុស្ស​ទុច្ចរិត​ព័ទ្ធ​ជុំវិញ​មនុស្ស​សុចរិតហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​យុត្តិធម៌​ឡើយ។+  ៥  ​«​ចូរ​មើល​ប្រជា​ជាតិ​នា​នា​ដោយ​យក​ចិត្ត​ទុក​ដាក់​ចុះ! ចូរ​សម្លឹង​មើល​ដោយ​នឹក​អស្ចារ្យ​និង​ស្ញប់​ស្ញែង​ក្នុង​ចិត្តព្រោះ​នឹង​មាន​អ្វី​មួយ​កើត​ឡើង​នៅ​គ្រា​របស់​អ្នកជា​អ្វី​ដែល​អ្នក​នឹង​មិន​ជឿ​ឡើយ ទោះ​ជា​គេ​ប្រាប់​អ្នក​ក៏​ដោយ។+  ៦  ព្រោះ​មើល! ខ្ញុំ​នឹង​ជំរុញ​ចិត្ត​ពួក​ខាល់ដេ+ជា​ប្រជា​ជាតិ​ដ៏​កាច​សាហាវ​និង​មិន​ចេះ​គិត​វែង​ឆ្ងាយ។ ពួក​គេ​សម្រុក​ចូល​វាត​ទី​ទឹក​ដីដើម្បី​ចាប់​យក​ទឹក​ដី​របស់​អ្នក​ឯ​ទៀត។+  ៧  ពួក​គេ​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ពួក​គេ​កំណត់​យុត្តិធម៌ និង​អំណាច​គ្រប់​គ្រង*ដោយ​ខ្លួន​គេ​ផ្ទាល់។+  ៨  សេះ​របស់​ពួក​គេ​រត់​លឿន​ជាង​ខ្លា​រខិនហើយ​សាហាវ​ជាង​ឆ្កែ​ចចក​នៅ​ពេល​យប់​ទៅ​ទៀត។+ សេះ​ចម្បាំង​របស់​ពួក​គេ​បោល​សម្រុក​ទៅ​មុខគឺ​បោល​មក​ពី​កន្លែង​ឆ្ងាយ។ ពួក​គេ​ចុះ​មក​យ៉ាង​លឿន​ដូច​ឥន្ទ្រី​ឆាប​ចំណី។+  ៩  ពួក​គេ​ទាំង​អស់​គ្នា​តាំង​ចិត្ត​មក​ធ្វើ​អំពើ​ឃោរឃៅ។+ ពួក​គេ​តម្រៀប​គ្នា​ដើរ​តម្រង់​ទៅ​មុខ ដូច​ជា​ខ្យល់​ពី​ទិស​ខាង​កើត+ហើយ​ពួក​គេ​ប្រមូល​ពួក​ឈ្លើយ​ដូច​ជា​ប្រមូល​ខ្សាច់។ ១០  ពួក​គេ​ចំអក​ឲ្យ​បណ្ដា​ស្ដេចហើយ​ឡកឡឺយ​ឲ្យ​ពួក​មន្ត្រី​ជាន់​ខ្ពស់។+ ពួក​គេ​ចំអក​មើល​ងាយ​កន្លែង​រឹង​មាំ​ទាំង​ប៉ុន្មាន+ពួក​គេ​លើក​ដី​ឡើង​ដើម្បី​ចូល​វាយ​ដណ្ដើម​យក​ក្រុង។ ១១  បន្ទាប់​មក ពួក​គេ​សម្រុក​ទៅ​មុខ​ដូច​ជា​ខ្យល់​ព្យុះ ហើយ​ឆ្លង​កាត់​ស្រុក​នោះប៉ុន្តែ ពួក​គេ​នឹង​មាន​ទោស+ព្រោះ​ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ពួក​គេ​ថា​មក​ពី​ព្រះ​របស់​ខ្លួន​»។*+ ១២  ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​មិន​មែន​ជា​ព្រះ​តាំង​ពី​យូរ​លង់​មក​ហើយ​ទេ​ឬ?+ ឱ​ព្រះ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អើយ! លោក​មិន​ចេះ​ស្លាប់​ឡើយ។*+ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ។ ឱ​ថ្ម​ដា​របស់​ខ្ញុំ​អើយ!+ លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ដាក់​ទោស។*+ ១៣  ភ្នែក​លោក​បរិសុទ្ធ​ក្រៃ​លែង​មិន​អាច​មើល​អ្វី​ដែល​អាក្រក់​ទេហើយ​លោក​មិន​អាច​ទ្រាំ​មើល​អំពើ​ទុច្ចរិត​ឡើយ។+ ប៉ុន្តែ ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ក្បត់​ដូច្នេះ?+ ហេតុ​អ្វី​លោក​នៅ​ស្ងៀម​ពេល​ដែល​មនុស្ស​ទុច្ចរិត​លេប​ត្របាក់​អ្នក​ដែល​សុចរិត​ជាង​ពួក​គេ?+ ១៤  ហេតុ​អ្វី​លោក​ធ្វើ​ឲ្យ​មនុស្ស​ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រនិង​ដូច​សត្វ​ក្នុង​សមុទ្រ​ដែល​គ្មាន​អ្នក​គ្រប់​គ្រង​យ៉ាង​នេះ? ១៥  អ្វី​ទាំង​អស់​នេះ គាត់*ទាញ​ឡើង​ដោយ​ផ្លែ​សន្ទូចគាត់​ទម្លាក់​អួន​ចាប់​ពួក​គេហើយ​ប្រមូល​ពួក​គេ​ដោយ​សំណាញ់។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អរ​សប្បាយ​យ៉ាង​ខ្លាំង។+ ១៦  ម្ល៉ោះ​ហើយ គាត់​ជូន​គ្រឿង​បូជា​ដល់​អួន​នេសាទ​របស់​គាត់ហើយ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើងជូន​ដល់​សំណាញ់​របស់​គាត់ដោយ​សារ​អ្វី​ទាំង​នោះ​គាត់​មាន​អាហារ​ល្អ​ៗ និង​អាហារ​ប្រណីត​ៗ។ ១៧  តើ​គាត់​នឹង​យក​ពួក​គេ​ចេញ​ពី​អួន​រហូត​ឬ?* តើ​គាត់​នឹង​បន្ត​សម្លាប់​ប្រជា​ជាតិ​នា​នា​ដោយ​គ្មាន​មេត្តា​ឬ?+

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​ឱប​យ៉ាង​ស្និទ្ធ​»​
ឬ​«​កិត្តិយស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កម្លាំង​របស់​ពួក​គេ​គឺ​ជា​ព្រះ​របស់​ពួក​គេ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​យើង​នឹង​មិន​ស្លាប់​ឡើយ​»​
ឬ​«​ឲ្យ​ប្រដៅ​តម្រង់​»​
នេះ​សំដៅ​លើ​ពួក​ខាល់ដេ​ជា​សត្រូវ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​គាត់​ចេះ​តែ​ហូត​ដាវ​រហូត​ឬ?​»​