ហូសេ ១២:១-១៤

  • អេប្រាអ៊ីម​គួរ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា (​១​-​១៤)

    • យ៉ាកុប​បាន​បោក​ចំបាប់​ជា​មួយ​នឹង​ព្រះ (​)

    • យ៉ាកុប​បាន​យំ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ (​)

១២  «​អេប្រាអ៊ីម​បរិភោគ​ខ្យល់​ជា​អាហារ។ គាត់​ដេញ​តាម​ខ្យល់​ដែល​មក​ពី​ទិស​ខាង​កើត​ពេញ​មួយ​ថ្ងៃ។ គាត់​និយាយ​កុហក​និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មិន​ចេះ​ស្រាក​ស្រាន្ត។ ពួក​គេ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អាស៊ីរី+​ហើយ​យក​ប្រេង​ទៅ​ជូន​ពួក​អេហ្ស៊ីប។+  ២  ព្រះ​យេហូវ៉ា​មាន​រឿង​ក្ដី​ទាស់​នឹង​យូដា+លោក​នឹង​កាត់​ក្ដី​ឲ្យ​យ៉ាកុប​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​គាត់ហើយ​លោក​នឹង​សង​គាត់​វិញ​តាម​ទង្វើ​របស់​គាត់។+  ៣  នៅ​ក្នុង​ផ្ទៃ គាត់​បាន​ចាប់​កែង​ជើង​បង​របស់​គាត់+ហើយ​គាត់​បាន​បោក​ចំបាប់​ជា​មួយ​នឹង​ព្រះ​យ៉ាង​ស្វាហាប់។+  ៤  គាត់​បាន​ខំ​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា​រហូត​ដល់​ឈ្នះ។ គាត់​បាន​យំ​និង​អង្វរ​សុំ​ពរ​ពី​ទេវតា​នោះ​»។+ លោក​បាន​រក​ឃើញ​គាត់​នៅ​ក្រុង​បេតអែល ហើយ​នៅ​ទី​នោះ​លោក​បាន​មាន​ប្រសាសន៍​មក​កាន់​យើង។+  ៥  លោក​ហើយ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+យេហូវ៉ា​គឺ​ជា​នាម​ដែល​រំលឹក​អំពី​លោក។+  ៦  ​«​ដូច្នេះ ចូរ​ត្រឡប់​មក​រក​ព្រះ​របស់​អ្នក​វិញ+ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​កាន់​តាម​យុត្តិធម៌​ជា​និច្ច+ហើយ​សង្ឃឹម​លើ​ព្រះ​របស់​អ្នក​ជា​ដរាប​ត​ទៅ។  ៧  ប៉ុន្តែ ក្នុង​ដៃ​របស់​អ្នក​ជំនួញ​មាន​តែ​ជញ្ជីង​មិន​ត្រឹម​ត្រូវព្រោះ​គាត់​ចូល​ចិត្ត​កេង​ប្រវ័ញ្ច​ណាស់។+  ៨  អេប្រាអ៊ីម​ចេះ​តែ​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ+ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ អ្វី​ទាំង​នេះ​ខ្ញុំ​រក​បាន​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ហើយ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ឬ​ធ្វើ​ខុស​អ្វី​ឡើយ›។  ៩  ប៉ុន្តែ ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក តាំង​ពី​នៅ​ស្រុក​អេហ្ស៊ីប​មក​ម្ល៉េះ។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ត្រសាល​ម្ដង​ទៀតដូច​នៅ​គ្រា​ដែល​មាន​បុណ្យ​តាម​ពេល​កំណត់។ ១០  ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ប្រកាស​ទំនាយ+ខ្ញុំ​បាន​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​កាន់​តែ​ច្រើន​ក្នុង​គំនិតហើយ​ខ្ញុំ​បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ។ ១១  នៅ​តំបន់​គីលាត មាន​ការ​បោក​បញ្ឆោត+និង​សេចក្ដី​មិន​ពិត។ នៅ​ក្រុង​គីលកាល ពួក​គេ​ជូន​គោ​ឈ្មោល​ជា​គ្រឿង​បូជា+ហើយ​ទី​បូជា​របស់​ពួក​គេ ដូច​ជា​គំនរ​ថ្ម​នៅ​ក្នុង​វាល​ស្រែ។+ ១២  យ៉ាកុប​បាន​រត់​ទៅ​តំបន់​អេរ៉ាម*+អ៊ីស្រាអែល+បាន​បម្រើ​នៅ​ទី​នោះ​ដើម្បី​រៀប​ការ+ហើយ​គាត់​ធ្វើ​ការ​ជា​គង្វាល​ចៀម​ដើម្បី​បាន​ប្រពន្ធ។+ ១៣  តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ព្រះ​យេហូវ៉ា​បាន​នាំ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ម្នាក់ លោក​បាន​ការ​ពារ​គាត់។+ ១៤  អេប្រាអ៊ីម​បាន​បណ្ដាល​ឲ្យ​ព្រះ​ខឹង​ជា​ខ្លាំង+ទោស​កំហុស​របស់​គាត់​នៅ​ជាប់​ជា​មួយ​នឹង​គាត់​ជា​និច្ចព្រះ​ដែល​ជា​ម្ចាស់​របស់​គាត់ នឹង​សង​គាត់​វិញ​ចំពោះ​ការ​ធ្វើ​ឲ្យ​លោក​រង​ការ​មើល​ងាយ​»។+

កំណត់សម្គាល់

ឬ​«​ស៊ីរី​»​