ហូសេ ៨:១-១៤

  • លទ្ធផល​ពី​ការ​គោរព​រូប​ព្រះ (​១​-​១៤)

    • សាប​ព្រោះ​ខ្យល់ ច្រូត​បាន​ខ្យល់​ព្យុះ (​)

    • ជន​ជាតិ​អ៊ីស្រាអែល​បាន​បំភ្លេច​អ្នក​បង្កើត​របស់​ខ្លួន (​១៤)

 ​«​ចូរ​ផ្លុំ​ស្នែង​ទៅ!+ ព្រោះ​មាន​សត្រូវ​មក​ដូច​ជា​ឥន្ទ្រី​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ហើយ*+ព្រោះ​ពួក​គេ​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ+ និង​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ច្បាប់​ខ្ញុំ។+  ២  ពួក​គេ​ស្រែក​រក​ខ្ញុំ​ថា​៖ ‹ឱ​ព្រះ​ខ្ញុំ​អើយ! យើង​ជា​អ៊ីស្រាអែល​ស្គាល់​លោក​ច្បាស់​ណាស់!›។+  ៣  អ៊ីស្រាអែល​មិន​ព្រម​ធ្វើ​អំពើ​ល្អ​សោះ+ដូច្នេះ ទុក​ឲ្យ​សត្រូវ​ដេញ​តាម​គាត់​ចុះ។  ៤  ពួក​គេ​បាន​តែង​តាំង​បណ្ដា​ស្ដេច តែ​មិន​មែន​តាម​រយៈ​ខ្ញុំ​ទេ។ ពួក​គេ​បាន​រើស​តាំង​ពួក​អ្នក​គ្រប់​គ្រង តែ​ខ្ញុំ​មិន​ទទួល​ស្គាល់​អ្នក​ទាំង​នោះ​ឡើយ។ ពួក​គេ​បាន​ធ្វើ​រូប​ព្រះ​ពី​មាស​ពី​ប្រាក់​របស់​ខ្លួន+តែ​អ្វី​ទាំង​នោះ​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​បំផ្លាញ​វិញ។+  ៥  ឱ​សាម៉ារី​អើយ! រូប​កូន​គោ​របស់​អ្នក​បាន​ត្រូវ​បោះ​បង់​ចោល​ហើយ។+ កំហឹង​របស់​ខ្ញុំ​បាន​ឆួល​ឡើង​ទាស់​នឹង​ពួក​គេ។+ តើ​ដល់​កាល​ណា​ទើប​ពួក​គេ​ចេះ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ?  ៦  ព្រោះ​រូប​កូន​គោ​នេះ​មក​ពី​អ៊ីស្រាអែល។ ជាង​បាន​ធ្វើ​រូប​នេះ តែ​រូប​នេះ​មិន​មែន​ជា​ព្រះ​ទេរូប​កូន​គោ​របស់​សាម៉ារី នឹង​ត្រូវ​បំបាក់​បំបែក​ឲ្យ​ខ្ទេច​ខ្ទី​អស់។  ៧  ព្រោះ​ពួក​គេ​កំពុង​សាប​ព្រោះ​ខ្យល់ ហើយ​ពួក​គេ​នឹង​ច្រូត​បាន​ខ្យល់​ព្យុះ។+ គ្មាន​កួរ​ស្រូវ​ណា​ដាក់​គ្រាប់​ទេ+ហើយ​ក៏​គ្មាន​គ្រាប់​ស្រូវ​ណា អាច​យក​មក​កិន​ធ្វើ​ជា​ម្សៅ​បាន​ដែរ។ ប៉ុន្តែ បើ​មាន​ផល ជន​ជាតិ​ដទៃ​នឹង​ត្របាក់​យក​អស់។+  ៨  អ៊ីស្រាអែល​នឹង​ត្រូវ​គេ​លេប​ត្របាក់។+ ពួក​គេ​នឹង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ ដូច​ជា​ភាជនៈ​ដែល​គ្មាន​តម្លៃ។  ៩  ព្រោះ​ពួក​គេ​បាន​ឡើង​ទៅ​រក​ពួក​អាស៊ីរី+ ដូច​ជា​លា​ព្រៃ​នៅ​តែ​ឯង។ ហើយ​អេប្រាអ៊ីម​បាន​ជួល​ស្រី​ពេស្យា​ឲ្យ​ធ្វើ​ជា​គូ​ស្នេហ៍។+ ១០  ទោះ​ជា​ពួក​គេ​ជួល​ពួក​អ្នក​ដែល​មក​ពី​ចំណោម​ប្រជា​ជាតិ​នា​នា​ក៏​ដោយតែ​ឥឡូវ​ខ្ញុំ​នឹង​ប្រមូល​ពួក​គេពួក​គេ​នឹង​រង​ទុក្ខ​វេទនា+ ព្រោះ​បន្ទុក​ដែល​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​បាន​ដាក់​លើ​ពួក​គេ។ ១១  ព្រោះ​អេប្រាអ៊ីម​បាន​សង់​ទី​បូជា​កាន់​តែ​ច្រើន ដើម្បី​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ កន្លែង​ទាំង​នោះ​បាន​ទៅ​ជា​ទី​បូជា​របស់​គាត់​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​រំលង។+ ១២  ខ្ញុំ​បាន​កត់​ទុក​ច្បាប់*ជា​ច្រើន​សម្រាប់​គាត់តែ​គាត់​បែរ​ជា​ចាត់​ទុក​ច្បាប់​ទាំង​នោះ​ជា​អ្វី​ដែល​ចម្លែក​ទៅ​វិញ។+ ១៣  ពួក​គេ​ជូន​អំណោយ​ផ្សេង​ៗ​ជា​គ្រឿង​បូជា​ដល់​ខ្ញុំ ហើយ​ពួក​គេ​បរិភោគ​សាច់​នៃ​គ្រឿង​បូជាតែ​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អំណោយ​ទាំង​នោះ​ទេ។+ ឥឡូវ​លោក​នឹង​នឹក​ឃើញ​កំហុស​ឆ្គង​របស់​ពួក​គេ ហើយ​លោក​នឹង​ដាក់​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។+ ពួក​គេ​បាន​បែរ​ទៅ​រក*ស្រុក​អេហ្ស៊ីប​វិញ​ហើយ។+ ១៤  អ៊ីស្រាអែល​បាន​បំភ្លេច​ព្រះ​ជា​អ្នក​បង្កើត​ខ្លួន+ ហើយ​ថែម​ទាំង​បាន​សង់​វិហារ​ផ្សេង​ៗ​ទៀត​ផង។+ ចំណែក​យូដា​វិញ គាត់​បាន​សង់​ក្រុង​ជា​ច្រើន​ដែល​មាន​កំពែង​រឹង​មាំ។+ ប៉ុន្តែ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ភ្លើង​ឆាប​ឆេះ​ក្រុង​ទាំង​នោះហើយ​បំផ្លាញ​ប៉ម​ទាំង​ឡាយ​នៅ​ក្នុង​ក្រុង​នីមួយ​ៗ​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​វិហារ​ព្រះ​យេហូវ៉ា​»​
ឬ​«​ការ​ណែនាំ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នឹង​ត្រឡប់​ទៅ​»​