ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១០:១-៣៩
-
គ្រឿងបូជាជាសត្វគឺឥតបានការ (១-៤)
-
ច្បាប់ជាស្រមោល (១)
-
-
គ្រឿងបូជារបស់គ្រិស្តមួយដងជាការស្រេច (៥-១៨)
-
ផ្លូវថ្មីនិងផ្លូវដែលបើកឲ្យយើងចូល (១៩-២៥)
-
មិនត្រូវគេចវេះពីការប្រជុំគ្នា (២៤, ២៥)
-
-
ការព្រមានអំពីអំពើខុសឆ្គងដោយចេតនា (២៦-៣១)
-
ទំនុកចិត្តនិងជំនឿដើម្បីស៊ូទ្រាំ (៣២-៣៩)
១០ ច្បាប់ជាស្រមោល+នៃពរដែលនឹងមកដល់+ តែមិនមែនជារូបពិតនោះទេ។ ហេតុនេះហើយបានជាច្បាប់*និងគ្រឿងបូជាដដែលៗដែលពួកគេជូនជារៀងរាល់ឆ្នាំ មិនអាចធ្វើឲ្យអ្នកដែលចូលទៅជិតព្រះមានភាពល្អឥតខ្ចោះឡើយ។+
២ បើគ្រឿងបូជាអាចធ្វើឲ្យពួកគេមានភាពល្អឥតខ្ចោះ ពួកគេនឹងឈប់ជូនគ្រឿងបូជាទៀត ព្រោះអស់អ្នកដែលជូនគ្រឿងបូជា*នឹងលែងដឹងអំពីការខុសឆ្គងរបស់ខ្លួនទៀត ដោយសារបានទទួលការសម្អាតមួយដងជាការស្រេច។
៣ ផ្ទុយទៅវិញ គ្រឿងបូជាទាំងនេះរំលឹកពួកគេជារៀងរាល់ឆ្នាំថាពួកគេមានការខុសឆ្គង+
៤ ព្រោះឈាមគោឈ្មោលនិងឈាមពពែមិនអាចដកការខុសឆ្គងចេញបានឡើយ។
៥ ដូច្នេះ ពេលដែលគ្រិស្តមកក្នុងពិភពលោក លោកមានប្រសាសន៍ថា៖ «‹លោកមិនត្រូវការគ្រឿងបូជានិងជំនូនទេ តែលោកបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ។
៦ លោកមិនបានពេញចិត្តគ្រឿងបូជាដុត* និងគ្រឿងបូជាសម្រាប់ការខុសឆ្គងឡើយ›។+
៧ រួចខ្ញុំក៏និយាយថា៖ ‹មើល! ខ្ញុំមកហើយ (បទគម្ពីរចែងអំពីខ្ញុំ)។ ឱព្រះអើយ! ខ្ញុំមកដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក›»។+
៨ ក្រោយពីលោកមានប្រសាសន៍ថា៖ «លោកមិនចង់បានគ្រឿងបូជា ហើយក៏មិនពេញចិត្តជំនូន គ្រឿងបូជាដុត និងគ្រឿងបូជាសម្រាប់ការខុសឆ្គង» (គ្រឿងបូជាដែលច្បាប់តម្រូវឲ្យជូន)
៩ នោះលោកមានប្រសាសន៍ថា៖ «មើល! ខ្ញុំមកដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»។+ លោកបំបាត់ចោលរបៀបរៀបចំចាស់ ដើម្បីលោកអាចស្ថាបនារបៀបរៀបចំថ្មី។
១០ ដោយសារ«បំណងប្រាថ្នា»នោះ+ យើងបានត្រូវញែកចេញជាបរិសុទ្ធតាមរយៈការប្រគល់រូបកាយរបស់លោកយេស៊ូគ្រិស្ត មួយដងជាការស្រេច។+
១១ ម្យ៉ាងទៀត សង្ឃម្នាក់ៗចូលទៅឈរនៅកន្លែងរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីបំពេញកិច្ចបម្រើបរិសុទ្ធ*+ ហើយជូនគ្រឿងបូជាដដែលៗជាច្រើនដង+ តែគ្រឿងបូជាទាំងនោះមិនអាចដកការខុសឆ្គងចេញទាំងស្រុងបានឡើយ។+
១២ ចំណែកលោកវិញ លោកបានជូនគ្រឿងបូជាសម្រាប់ការខុសឆ្គងមួយដងជាការស្រេច រួចលោកបានអង្គុយនៅខាងស្ដាំព្រះ។+
១៣ ចាប់ពីពេលនោះ លោករង់ចាំរហូតដល់ពួកសត្រូវរបស់លោកបានត្រូវដាក់ជាកំណល់កល់ជើងលោក។+
១៤ តាមរយៈគ្រឿងបូជាតែមួយ លោកបានធ្វើឲ្យពួកអ្នកដែលត្រូវញែកជាបរិសុទ្ធ ទៅជាល្អឥតខ្ចោះ+ជាដរាប។
១៥ បន្ថែមទៀត ឫទ្ធានុភាពបរិសុទ្ធក៏ធ្វើជាសាក្សីបញ្ជាក់ដល់យើងដែរ ដោយប្រាប់ថា៖
១៦ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹នេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពួកគេក្រោយពីគ្រានោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេ ហើយខ្ញុំនឹងចារឹកសេចក្ដីនោះក្នុងគំនិតរបស់ពួកគេ›»។+
១៧ បន្ទាប់មក ឫទ្ធានុភាពប្រាប់ថា៖ «ខ្ញុំនឹងមិននឹកចាំការប្រឆាំងច្បាប់និងការខុសឆ្គងរបស់ពួកគេទៀតឡើយ»។+
១៨ ពេលដែលការខុសឆ្គងទាំងនោះបានត្រូវអភ័យទោស នោះលែងត្រូវការគ្រឿងបូជាសម្រាប់ការខុសឆ្គងទៀតហើយ។
១៩ ដូច្នេះ បងប្អូនអើយ ដោយសារយើងមានចិត្តក្លាហានចូលតាមផ្លូវទៅឯកន្លែងបរិសុទ្ធ+តាមរយៈឈាមរបស់លោកយេស៊ូ
២០ ជាផ្លូវថ្មីដែលនាំទៅឯជីវិត និងជាផ្លូវដែលលោកបានបើកឲ្យយើងចូលតាមវាំងនន+ ពោលគឺសាច់ឈាមរបស់លោក
២១ ហើយដោយសារយើងមានសម្ដេចសង្ឃឧត្ដុង្គឧត្ដមដែលត្រួតលើពួកអ្នកផ្ទះរបស់ព្រះ+
២២ នោះចូរយើងចូលទៅជិតព្រះដោយមានចិត្តស្មោះនិងជំនឿរឹងមាំ ហើយមានចិត្តដែលបានត្រូវសម្អាត*ពីសមត្ថភាពវិនិច្ឆ័យដែលមិនស្អាតស្អំ+ ព្រមទាំងមានរូបកាយដែលបានត្រូវលាងសម្អាតដោយទឹកស្អាត។+
២៣ ចូរយើងខំព្យាយាមឥតឈប់ដោយមិនរួញរាក្នុងការប្រកាសប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់មនុស្សទាំងអស់+ ពីព្រោះលោកដែលបានសន្យាគឺស្មោះត្រង់។
២៤ ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីលើកទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ+
២៥ មិនមែនដោយគេចវេះការប្រជុំគ្នា+ ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក+ឲ្យកាន់តែខ្លាំងឡើង ពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់។+
២៦ ព្រោះប្រសិនបើយើងប្រព្រឹត្តអំពើខុសឆ្គងដោយចេតនាក្រោយពីយើងបានទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិតហើយ+ នោះគ្មានគ្រឿងបូជាណាអាចត្រូវជូនសម្រាប់ការខុសឆ្គងរបស់យើងឡើយ+
២៧ មានតែរង់ចាំការវិនិច្ឆ័យទោសដោយភ័យខ្លាច និងសេចក្ដីក្រោធខ្លាំងក្រៃលែងរបស់ព្រះដែលនឹងបំផ្លាញពួកអ្នកប្រឆាំងលោក។+
២៨ អ្នកណាដែលបំពានលើច្បាប់ម៉ូសេ អ្នកនោះនឹងត្រូវសម្លាប់ចោលដោយឥតត្រាប្រណី បើមានសាក្សីពីរឬបីនាក់បញ្ជាក់អំពីការបំពាននោះ។+
២៩ ដូច្នេះ អ្នកណាដែលបានជាន់ឈ្លីបុត្ររបស់ព្រះ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀង+ដែលបានញែកអ្នកនោះចេញជាបរិសុទ្ធថាជារបស់ធម្មតា ថែមទាំងបានប្រមាថមើលងាយយ៉ាងខ្លាំងចំពោះឫទ្ធានុភាពនៃគុណដ៏វិសេសលើសលប់ តើអ្នករាល់គ្នាគិតថាអ្នកនោះសមនឹងទទួលទោសធ្ងន់ដល់កម្រិតណា?+
៣០ ព្រោះយើងស្គាល់លោកដែលមានប្រសាសន៍ថា៖ «ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ» ហើយលោកក៏មានប្រសាសន៍ដែរថា៖ «ព្រះយេហូវ៉ា*នឹងវិនិច្ឆ័យរាស្ដ្ររបស់លោក»។+
៣១ ការធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ព្រះដែលមានជីវិតរស់នៅ ជាអ្វីដែលគួរឲ្យរន្ធត់ណាស់។
៣២ ក៏ប៉ុន្តែ ចូរនឹកចាំអំពីគ្រាមុនជានិច្ច ក្រោយពីអ្នករាល់គ្នាបានត្រូវបំភ្លឺ+ អ្នករាល់គ្នាបានស៊ូទ្រាំយ៉ាងខ្លាំង ទោះជារងទុក្ខលំបាកផ្សេងៗក៏ដោយ។
៣៣ ពេលខ្លះអ្នករាល់គ្នាត្រូវគេធ្វើបាបនិងជេរប្រមាថជាសាធារណៈ ហើយពេលខ្លះទៀត អ្នករាល់គ្នាបានរួមទុក្ខជាមួយនឹងអ្នកដែលកំពុងជួបប្រទះទុក្ខលំបាកបែបនេះ។
៣៤ ព្រោះអ្នករាល់គ្នាបានបង្ហាញចិត្តអាណិតអាសូរចំពោះអ្នកដែលជាប់គុក ក៏បានទ្រាំទាំងមានអំណរពេលដែលគេរឹបអូសទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា+ ដោយសារអ្នករាល់គ្នាដឹងថាខ្លួនមានទ្រព្យដែលប្រសើរជាង និងជាទ្រព្យដែលស្ថិតស្ថេរ។+
៣៥ ដូច្នេះ ចូរបន្តមានចិត្តក្លាហាន* ព្រោះការនោះនឹងនាំឲ្យបានរង្វាន់យ៉ាងធំ។+
៣៦ អ្នករាល់គ្នាត្រូវស៊ូទ្រាំ+ ដើម្បីឲ្យអ្នករាល់គ្នាទទួលតាមសេចក្ដីសន្យា ក្រោយពីបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
៣៧ ពីព្រោះនៅតែ«បន្តិចទៀត»+ នោះ«លោកដែលត្រូវមក នឹងមកដល់ ហើយមិនបង្អែបង្អង់ឡើយ»។+
៣៨ «ប៉ុន្តែ អ្នកបម្រើសុចរិតរបស់ខ្ញុំនឹងរស់ដោយសារជំនឿ»+ ហើយ«ប្រសិនបើគាត់រាថយ ខ្ញុំមិនពេញចិត្តគាត់ទេ»។+
៣៩ ក៏ប៉ុន្តែ យើងមិនមែនជាមនុស្សដែលរាថយឲ្យត្រូវបំផ្លាញនោះទេ+ តែយើងជាមនុស្សដែលមានជំនឿដើម្បីរក្សាជីវិត។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«មនុស្ស»
^ ឬ«បំពេញកិច្ចបម្រើពិសិដ្ឋ»
^ គ្រឿងបូជានេះបានត្រូវដុតទាំងមូល
^ ឬ«កិច្ចបម្រើសាធារណៈ»
^ ន័យត្រង់«ប្រោះ»សំដៅលើការយកឈាមរបស់គ្រិស្តមកប្រោះ
^ ន័យត្រង់«បន្តនិយាយដោយក្លាហាន»