ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ៣:១-២១

  • អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​រួម​បញ្ចូល​ជន​ជាតិ​ដទៃ (​១​-​១៣)

    • ជន​ជាតិ​ដទៃ​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត (​)

    • គោល​បំណង​ជា​រៀង​រហូត​របស់​ព្រះ (​១១)

  • សេចក្ដី​អធិដ្ឋាន​សម្រាប់​អ្នក​ក្រុង​អេភេសូរ​ដើម្បី​ពួក​គេ​មាន​ចំណេះ​ដឹង (​១៤​-​២១)

 ហេតុ​នេះ ខ្ញុំ ប៉ូល ដែល​ជា​អ្នក​ទោស+ដើម្បី​គ្រិស្ត​យេស៊ូ និង​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​ជន​ជាតិ​ដទៃ . . . ២  តាម​ពិត​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជួយ​អ្នក​រាល់​គ្នា+ឲ្យ​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ៣  គឺ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ ដូច​ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី​ខាង​លើ។ ៤  អាស្រ័យ​ហេតុ​នេះ ពេល​ដែល​អ្នក​រាល់​គ្នា​អាន​សេចក្ដី​នេះ អ្នក​រាល់​គ្នា​អាច​ដឹង​ថា​ខ្ញុំ​មាន​ការ​យល់​ដឹង​យ៉ាង​ណា​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+អំពី​គ្រិស្ត។ ៥  នៅ​ជំនាន់​មុន​ៗ ព្រះ​មិន​បាន​បើក​បង្ហាញ​អាថ៌​កំបាំង​នេះ​ឲ្យ​មនុស្ស​ដឹង​ទេ ប៉ុន្តែ​ឥឡូវ​លោក​បាន​បើក​បង្ហាញ​ដល់​ពួក​សាវ័ក​បរិសុទ្ធ​និង​ពួក​អ្នក​ប្រកាស​ទំនាយ តាម​រយៈ​ឫទ្ធានុភាព​របស់​លោក។+ ៦  អាថ៌​កំបាំង​នោះ​គឺ​ថា ជន​ជាតិ​ដទៃ​ត្រូវ​ធ្វើ​ជា​អ្នក​ទទួល​មត៌ក​រួម​គ្នា​ជា​មួយ​នឹង​យើង ហើយ​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ+ ក៏​មាន​ចំណែក​ក្នុង​សេចក្ដី​សន្យា​របស់​ព្រះ​ជា​មួយ​នឹង​យើង​ដែរ ដោយ​សារ​ពួក​គេ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ​តាម​រយៈ​ដំណឹង​ល្អ។ ៧  ខ្ញុំ​បាន​ទៅ​ជា​អ្នក​បម្រើ​នៃ​អាថ៌​កំបាំង​នេះ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ លោក​បាន​ឲ្យ​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដល់​ខ្ញុំ តាម​រយៈ​ឫទ្ធានុភាព​របស់​លោក។+ ៨  គុណ​ដ៏​វិសេស​លើស​លប់​នេះ​បាន​ត្រូវ​ឲ្យ​ដល់​ខ្ញុំ+ ដែល​ជា​អ្នក​តូច​ជាង​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បរិសុទ្ធ។+ នេះ​គឺ​ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រជាជាតិ​នា​នា អំពី​ទ្រព្យ​សម្បត្តិ​របស់​គ្រិស្ត​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​ហួស​ពី​ការ​នឹក​ស្មាន ៩  ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​យល់​អំពី​ការ​ចាត់​ចែង​នៃ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ ជា​អាថ៌​កំបាំង​ដែល​បាន​ត្រូវ​លាក់​ទុក​តាំង​ពី​អស់​កាល​ដ៏​យូរ​លង់​នៅ​ក្នុង​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ ១០  ការ​នេះ​គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ទាំង​ឡាយ​នៅ​ស្ថាន​សួគ៌​ដឹង​ឥឡូវ​នេះ​អំពី​លក្ខណៈ​ដ៏​ច្រើន​អនេក​នៃ​ប្រាជ្ញា​របស់​ព្រះ+ តាម​រយៈ​ក្រុម​ជំនុំ។+ ១១  នេះ​ស្រប​តាម​គោល​បំណង​ដែល​មាន​ជា​រៀង​រហូត ដែល​លោក​បាន​គ្រោង​ទុក​ទាក់​ទង​នឹង​គ្រិស្ត+យេស៊ូ​ជា​ម្ចាស់​របស់​យើង។ ១២  ដោយ​សារ​យើង​មាន​ជំនឿ​លើ​គ្រិស្ត យើង​អាច​និយាយ​ដោយ​ក្លាហាន ហើយ​អធិដ្ឋាន​ទៅ​ព្រះ+ដោយ​មាន​ទំនុក​ចិត្ត។ ១៣  ដូច្នេះ ខ្ញុំ​សុំ​អ្នក​រាល់​គ្នា​កុំ​ឈប់​ត​ស៊ូ​ព្រោះ​តែ​សេចក្ដី​វេទនា​ដែល​ខ្ញុំ​មាន​ដើម្បី​អ្នក​រាល់​គ្នា​នោះ​ឡើយ ព្រោះ​សេចក្ដី​វេទនា​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កិត្តិ​យស។+ ១៤  ហេតុ​នេះ ខ្ញុំ​លុត​ជង្គង់​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌ ១៥  ជា​បិតា​ដែល​គ្រប់​គ្រួសារ​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​មាន​នាម​ត្រកូល​មក​ពី​លោក។ ១៦  ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​លោក​ដែល​មាន​សិរី​រុង​រឿង​ដ៏​បរិបូរ មេត្តា​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា+ ១៧  ហើយ​សុំ​ឲ្យ​គ្រិស្ត​អាស្រ័យ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់+ តាម​រយៈ​ជំនឿ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស+ ហើយ​បាន​តាំង​ឡើង​លើ​គ្រឹះ​មាំ​មួន+ ១៨  ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់​ច្បាស់​ដូច​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត ១៩  ហើយ​ក្នុង​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត+ ដែល​លើស​ពី​ចំណេះ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​ទៅ​ដោយ​គុណ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​ផ្ដល់​ឲ្យ។ ២០  ព្រះ​អាច​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ+ ដោយ​ឫទ្ធានុភាព​របស់​លោក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​យើង+ ២១  សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង​តាម​រយៈ​ក្រុម​ជំនុំ និង​តាម​រយៈ​គ្រិស្ត​យេស៊ូ នៅ​គ្រប់​ជំនាន់​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

កំណត់សម្គាល់