អេម៉ុស ១:១-១៥

  • អេម៉ុស​ទទួល​ដំណឹង​ពី​ព្រះ​យេហូវ៉ា (​១, ២)

  • ការ​វិនិច្ឆ័យ​ទោស​ពួក​អ្នក​បះ​បោរ​ដែល​មិន​ប្រែ​ចិត្ត (​៣​-​១៥)

 នេះ​ជា​ពាក្យ​សម្ដី​របស់​អេម៉ុស។* អេម៉ុស​ជា​គង្វាល​ចៀម​ម្នាក់​ពី​ក្រុង​ថេកូអា។+ នៅ​គ្រា​អូសៀស+ស្ដេច​ស្រុក​យូដា និង​នៅ​គ្រា​យេរ៉ូបោម+ជា​កូន​របស់​យ៉ូអាស+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល គឺ​នៅ​ពីរ​ឆ្នាំ​មុន​ពេល​មាន​ការ​រញ្ជួយ​ដី+ គាត់​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​ស្រុក​អ៊ីស្រាអែល។ ២  គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នឹង​គ្រហឹម​ពី​ស៊ីយ៉ូនហើយ​លោក​នឹង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ចេញ​ពី​ក្រុង​យេរូសាឡិម។ វាល​ស្មៅ​របស់​គង្វាល នឹង​ក្រៀម​ស្វិតហើយ​រុក្ខជាតិ​នៅ​លើ​កំពូល​ភ្នំ​កើមែល នឹង​ស្រពោន​អស់​»។+  ៣  ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹​«​ក្រុង​ដាម៉ាស់​បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​តំបន់​គីលាត​ដោយ​ក្ដារ​ដែក​បញ្ជាន់​ស្រូវ។+  ៤  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​វិមាន​របស់​ហាសេអែល+ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​របស់​បេនហាដាត។+  ៥  ខ្ញុំ​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់+ខ្ញុំ​នឹង​ប្រហារ​ពួក​អ្នក​ដែល​មក​ពី​ប៊ីកាតអាវេនព្រម​ទាំង​អ្នក​គ្រប់​គ្រង​នៅ​បេតអេដែនហើយ​ពួក​ស៊ីរី​នឹង​ត្រូវ​និរទេស​ទៅ​តំបន់​គា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។  ៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹​«​ក្រុង​កាសា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ+ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំ។  ៧  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​កាសា+ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ។  ៨  ខ្ញុំ​នឹង​បំផ្លាញ​អ្នក​ក្រុង​អាសូត+ខ្ញុំ​នឹង​ប្រហារ​អ្នក​គ្រប់​គ្រង​ក្រុង​អាសកាឡូន+ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន+ហើយ​ពួក​ភីលីស្ទីន​ដែល​នៅ​សេស​សល់​នឹង​វិនាស​ទៅ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត›។  ៩  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ក្រុង​ទីរ៉ុស+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​បាន​យក​ជន​និរទេស​មួយ​ក្រុម​ធំ ទៅ​ប្រគល់​ឲ្យ​ពួក​អេដំហើយ​ពួក​គេ​មិន​បាន​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​រវាង​បង​ប្អូន​ទេ។+ ១០  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កំពែង​ក្រុង​ទីរ៉ុសហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះ›។+ ១១  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹អេដំ+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​គាត់​បាន​ដេញ​តាម​បង​ប្អូន​ខ្លួន​ដោយ​ដាវ+ហើយ​គាត់​មិន​ព្រម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ។ គាត់​ចេះ​តែ​ហែក​ពួក​គេ​ជា​ចំណែក​ៗ​ដោយ​កំហឹងហើយ​គាត់​ចង​គំនុំ​នឹង​ពួក​គេ​ជា​និច្ច។+ ១២  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​តំបន់​ថេម៉ាន+ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​បូសរ៉ា›។+ ១៣  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹​«​ពួក​អាំម៉ូន+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​នៅ​តំបន់​គីលាត​ដើម្បី​ពង្រីក​ទឹក​ដី​របស់​ខ្លួន។+ ១៤  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ក្រុង​រ៉ាបា+ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​នោះដោយ​សម្រែក​ចម្បាំង​ដូច​នៅ​ថ្ងៃ​សង្គ្រាមនិង​ដោយ​ព្យុះ​សង្ឃរា​ដូច​នៅ​ថ្ងៃ​ព្យុះ​ភ្លៀង។ ១៥  ពេល​នោះ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​នឹង​ត្រូវ​និរទេស​ទៅ​ជា​មួយ​គ្នា​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ជា​បន្ទុក​»​ឬ​«​រែក​ពុន​បន្ទុក​»​