អេម៉ុស ២:១-១៦

  • ការ​វិនិច្ឆ័យ​ទោស​ពួក​អ្នក​បះ​បោរ​ដែល​មិន​ប្រែ​ចិត្ត (​១​-​១៦)

 ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹​«​ម៉ូអាប់+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​គាត់​បាន​ដុត​ឆ្អឹង​ស្ដេច​ស្រុក​អេដំ​ឲ្យ​ទៅ​ជា​ផេះ។  ២  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​ម៉ូអាប់ ហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​នៅ​កេរីយ៉ុត។+ ម៉ូអាប់​នឹង​វិនាស​ក្នុង​អំឡុង​ពេល​មាន​ការ​ជ្រួល​ច្របល់មាន​សម្រែក​ចម្បាំង និង​សំឡេង​ផ្លុំ​ស្នែង។+  ៣  ខ្ញុំ​នឹង​ដក​អ្នក​គ្រប់​គ្រង​ចេញ​ពី​ទី​នោះហើយ​ប្រហារ​ពួក​អ្នក​ដឹក​នាំ​ទាំង​អស់​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។  ៤  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹ពួក​យូដា+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ាហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់​របស់​លោក​ដែរ។+ ប៉ុន្តែ ពួក​គេ​ធ្វើ​តាម​សេចក្ដី​ភូត​ភរ​ដែល​បុព្វ​បុរស​របស់​ពួក​គេ​កាន់​ខ្ជាប់​ហើយ​ពួក​គេ​បាន​វង្វេង​ចេញ។+  ៥  ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​បំផ្លាញ​ស្រុក​យូដាហើយ​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ប៉ម​រឹង​មាំ​ក្នុង​ក្រុង​យេរូសាឡិម›។+  ៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹ពួក​អ៊ីស្រាអែល+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត ដើម្បី​បាន​ប្រាក់ហើយ​លក់​ជន​ក្រី​ក្រ ដើម្បី​បាន​ស្បែក​ជើង​មួយ​គូ។+  ៧  ពួក​គេ​បាន​ជាន់​ឈ្លី​មនុស្ស​ទន់​ទាប​ឲ្យ​កប់​ទៅ​ក្នុង​ដី+ហើយ​ពួក​គេ​មិន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​ដោយ​សុចរិត​យុត្តិធម៌​ទេ។+ ឪពុក​និង​កូន​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​តែ​ម្នាក់។ ពួក​គេ​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន។  ៨  ពួក​គេ​យក​សម្លៀក​បំពាក់​ដែល​ពួក​គេ​ទទួល​បញ្ចាំ+ មក​ក្រាល​ដេក​នៅ​ក្បែរ​ទី​បូជា​នា​នា។+ រីឯ​ស្រា​ដែល​ពួក​គេ​ផឹក​នៅ​វិហារ​របស់​ព្រះ​ពួក​គេ គឺ​ជា​ស្រា​ដែល​ទិញ​ដោយ​ប្រាក់​ដែល​ពួក​គេ​បាន​ផាក​ពិន័យ​ពី​បណ្ដា​ជន›។  ៩  ‹ប៉ុន្តែ គឺ​ខ្ញុំ​ទេ​ដែល​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​មុខ​រាស្ត្រ​ខ្ញុំ។+ ទោះ​ជា​ជន​ជាតិ​អាម៉ូរី​ខ្ពស់​ដូច​ដើម​ស៊ីដារ និង​រឹង​មាំ​ដូច​ដើម​អូក​ក៏​ដោយក៏​ខ្ញុំ​បាន​កម្ទេច​ទាំង​ផ្លែ​នៅ​លើ​ដើម ទាំង​ឫស​នៅ​ក្នុង​ដី។+ ១០  ខ្ញុំ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ហើយ​ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ដើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​អស់​រយៈ​ពេល​៤០​ឆ្នាំ+ដើម្បី​ចាប់​យក​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​ទុក​ជា​មត៌ក។ ១១  ខ្ញុំ​បាន​តែង​តាំង​កូន​ប្រុស​ខ្លះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ+ហើយ​ឲ្យ​ពួក​យុវជន​ខ្លះ​ធ្វើ​ជា​ពួក​ណាសារីត។+ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! តើ​ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នោះ​ទេ​ឬ?›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១២  ‹ប៉ុន្តែ អ្នក​រាល់​គ្នា​ចេះ​តែ​ឲ្យ​ស្រា​ដល់​ពួក​ណាសារីត​ផឹក+ហើយ​បង្គាប់​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឈប់​ប្រកាស​ទំនាយ​ទៀត​ទៅ​»។+ ១៣  ហេតុ​នេះ ខ្ញុំ​នឹង​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេច​ខ្ទី​នៅ​នឹង​កន្លែងដូច​រទេះ​ដែល​ពេញ​ដោយ​កណ្ដាប់​ស្រូវ កិន​កម្ទេច​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ក្រោម​កង់​វា។ ១៤  ពេល​នោះ អ្នក​ដែល​រត់​លឿន​នឹង​គេច​មិន​ផុត​ឡើយ+ហើយ​អ្នក​ដែល​ខ្លាំង​ក្លា​នឹង​លែង​មាន​កម្លាំង​ទៀត។ ចំណែក​ទាហាន​ដ៏​អង់អាច​វិញ ពួក​គេ​នឹង​មិន​រួច​ជីវិត​ឡើយ។ ១៥  អ្នក​ប្រសប់​បាញ់​ធ្នូ​នឹង​មិន​អាច​ត​ទល់​បាន​ទេហើយ​អ្នក​ពូកែ​រត់​ក៏​គេច​មិន​រួច​ដែរ។ រីឯ​អ្នក​ជិះ​សេះ ក៏​គាត់​មិន​រួច​ជីវិត​ឡើយ។ ១៦  នៅ​ថ្ងៃ​នោះ សូម្បី​តែ​ទាហាន​ដ៏​ក្លាហាន​ជាង​គេនឹង​រត់​គេច​ទាំង​គ្មាន​សម្លៀក​បំពាក់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

កំណត់សម្គាល់