អេម៉ុស ៣:១-១៥

  • សេចក្ដី​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ (​១​-​៨)

    • ព្រះ​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង​របស់​លោក (​)

  • ដំណឹង​ទាស់​នឹង​សាម៉ារី (​៩​-​១៥)

 ​«​ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ខ្ញុំ​ជា​យេហូវ៉ា​ស្ដី​អំពី​អ្នក​រាល់​គ្នា គឺ​អំពី​ប្រជា​ជាតិ​ទាំង​មូល​ដែល​ខ្ញុំ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ប្រសាសន៍​នោះ​មាន​ដូច​ត​ទៅ​៖  ២  ‹ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ខ្ញុំ​ស្គាល់​ច្បាស់។+ ហេតុ​នេះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។+  ៣  បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ណាត់​ជួប​គ្នា តើ​ពួក​គេ​អាច​ដើរ​ជា​មួយ​គ្នា​ម្ដេច​នឹង​បាន?  ៤  បើ​តោ​មិន​ឃើញ​ចំណី តើ​វា​នឹង​គ្រហឹម​នៅ​ក្នុង​ព្រៃ​ឬ​ទេ? បើ​តោ​ស្ទាវ​ចាប់​អ្វី​មិន​បាន​សោះ តើ​វា​នឹង​គ្រហឹម​ចេញ​ពី​រូង​ឬ​ទេ?  ៥  បើ​គ្មាន​គេ​ដាក់​អន្ទាក់* តើ​សត្វ​ស្លាប​អាច​ជាប់​អន្ទាក់​បាន​ទេ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​អន្ទាក់​នឹង​វាត់​ឡើង​បាន​ឬ?  ៦  បើ​គេ​ផ្លុំ​ស្នែង​នៅ​ក្នុង​ក្រុង តើ​បណ្ដា​ជន​មិន​ភ័យ​ញាប់​ញ័រ​ទេ​ឬ? បើ​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ក្រុង តើ​នោះ​មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា​ទេ​ឬ?  ៧  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​មិន​ធ្វើ​អ្វី​ណា​មួយ​ឡើយលុះ​ត្រា​តែ​លោក​បើក​បង្ហាញ​រឿង​អាថ៌​កំបាំង​របស់​លោក​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក​ជា​មុន​សិន។+  ៨  ពេល​តោ​គ្រហឹម​ហើយ+ តើ​អ្នក​ណា​មិន​ខ្លាច? ពេល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ហើយ តើ​អ្នក​ណា​មិន​ប្រកាស​ទំនាយ?›។+  ៩  ‹ចូរ​ប្រកាស​ដំណឹង​នេះ​នៅ​លើ​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុង​អាសូតហើយ​ប្រកាស​នៅ​លើ​ប៉ម​រឹង​មាំ​ទាំង​ឡាយ​ក្នុង​ស្រុក​អេហ្ស៊ីប។ ចូរ​ប្រកាស​ថា​៖ ​«​ចូរ​នាំ​គ្នា​មក​ប្រឆាំង​នឹង​តំបន់​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ទៅ+ចូរ​មក​មើល​ការ​ចលាចល និង​ការ​បោក​ប្រាស់​នៅ​ទី​នេះ។+ ១០  ព្រោះ​ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ ប៉ម​រឹង​មាំ​របស់​ពួក​គេ ពេញ​ដោយ​អំពើ​ឃោរឃៅ​និង​ការ​បំផ្លិច​បំផ្លាញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។ ១១  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖‹សត្រូវ​នឹង​មក​ឡោម​ព័ទ្ធ​ស្រុក​អ្នក​រាល់​គ្នា+ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្សោយ​កម្លាំងហើយ​រឹប​អូស​របស់​របរ​ពី​ក្នុង​ប៉ម​រឹង​មាំ​របស់​អ្នក​រាល់​គ្នា›។+ ១២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖‹ដូច​គង្វាល​កញ្ឆក់​យក​ជើង​ពីរ​ឬ​ត្រចៀក​មួយ​របស់​ចៀម​ចេញ​ពី​មាត់​តោ​យ៉ាង​ណានោះ​បណ្ដា​ជន​អ៊ីស្រាអែល​ក៏​នឹង​ត្រូវ​កញ្ឆក់​ចេញ​យ៉ាង​នោះ​ដែរគឺ​ពួក​អ្នក​ដែល​ដេក​នៅ​លើ​គ្រែ​ប្រណីត​ៗ​និង​អ្នក​ដែល​អង្គុយ​នៅ​លើ​កៅអី​ស្អាត​ៗ​ក្នុង​ស្រុក​សាម៉ារី›។+ ១៣  ‹ចូរ​ស្ដាប់ ហើយ​ព្រមាន​ពូជ​ពង្ស​យ៉ាកុប​ទៅ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ១៤  ‹ព្រោះ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​កាត់​ទោស​អ៊ីស្រាអែល​ចំពោះ​ការ​បះ​បោរ​របស់​គាត់+នោះ​ខ្ញុំ​ក៏​នឹង​បំផ្លាញ​ទី​បូជា​នា​នា​នៅ​ក្រុង​បេតអែល​ដែរ។+ ខ្ញុំ​នឹង​កាប់​បំបាក់​ស្នែង​ទី​បូជា​ទម្លាក់​ទៅ​ដី។+ ១៥  ខ្ញុំ​នឹង​បំផ្លាញ​វិមាន​រដូវ​រងា​និង​វិមាន​រដូវ​ក្ដៅ​ចោល›។ ‹ខ្ញុំ​នឹង​កម្ទេច​វិមាន​ធ្វើ​ពី​ភ្លុក+ហើយ​បំបាក់​បំបែក​ផ្ទះ​ធំ​ៗ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​គ្មាន​សល់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បើ​គ្មាន​នុយ​ទាក់​ទាញ​ទេ​»​