អេម៉ុស ៨:១-១៤

  • ការ​ឃើញ​ក្នុង​គំនិត​អំពី​កញ្ជើ​មួយ​ដែល​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្ដៅ (​១​-​៣)

  • ពួក​អ្នក​ដែល​ជាន់​ឈ្លី​បាន​ត្រូវ​ផ្ដន្ទា​ទោស (​៤​-​១៤)

    • អំណត់​នៃ​ការ​ឮ​បណ្ដាំ​របស់​ព្រះ (​១១)

 ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ដូច្នេះ​៖ មើល! មាន​កញ្ជើ​មួយ​ដែល​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្ដៅ។ ២  រួច​លោក​សួរ​ខ្ញុំ​ថា​៖ ​«​អេម៉ុស​អើយ! តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​កញ្ជើ​មាន​សុទ្ធ​តែ​ផ្លែឈើ​រដូវ​ក្ដៅ​»។ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ទី​បញ្ចប់​នៃ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​បាន​មក​ដល់​ហើយ។ ខ្ញុំ​លែង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទៀត​ហើយ។+ ៣  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹នៅ​គ្រា​នោះ ចម្រៀង​នៅ​វិហារ នឹង​ប្រែ​ទៅ​ជា​ការ​ទួញ​យំ+ ហើយ​សាក​សព​ជា​ច្រើន​នឹង​ត្រូវ​គេ​បោះ​ចោល​នៅ​គ្រប់​ទី​កន្លែង។+ ដូច្នេះ​នឹង​មាន​សភាព​ស្ងាត់​ច្រៀប!›។  ៤  ឱ​ពួក​អ្នក​ដែល​ជាន់​ឈ្លី​ជន​ក្រី​ក្រហើយ​ធ្វើ​ឲ្យ​អ្នក​ស្រុក​ដែល​មាន​ចិត្ត​សុភាព​វិនាស! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់។+  ៥  ពួក​គេ​និយាយ​ថា​៖ ‹តើ​ពេល​ណា​ទៅ​ទើប​ចប់​បុណ្យ​ចូល​ខែ​ថ្មី?+ ដើម្បី​យើង​អាច​លក់​ស្រូវ​របស់​យើងហើយ​តើ​ពេល​ណា​ទៅ​ទើប​ចប់​បុណ្យ​ថ្ងៃ​ឈប់​សម្រាក?+ ដើម្បី​យើង​អាច​យក​ស្រូវ​ទៅ​លក់ដើម្បី​យើង​អាច​ធ្វើ​ឲ្យ​រង្វាល់​អេហ្វា*តូច​ជាងដើម្បី​ធ្វើ​ឲ្យ​ទម្ងន់​ហ្សេគិល*ធ្ងន់​ជាងដើម្បី​កែ​ជញ្ជីង​បោក​ប្រាស់​គេ+  ៦  ដើម្បី​យើង​អាច​ទិញ​ជន​ទុគ៌ត​ដោយ​ប្រាក់និង​ទិញ​ជន​ក្រី​ក្រ​ដោយ​ស្បែក​ជើង​មួយ​គូ+ព្រម​ទាំង​ដើម្បី​លក់​សំ​ដី​ស្រូវ​ផង​ដែរ›។  ៧  ព្រះ​យេហូវ៉ា​បាន​ស្បថ​ដោយ​នូវ​ភាព​រុង​រឿង​របស់​យ៉ាកុប​ថា​៖+‹ខ្ញុំ​នឹង​មិន​ភ្លេច​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ​ជា​ដាច់​ខាត។+  ៨  ហេតុ​នេះ ស្រុក​ទាំង​មូល​នឹង​ញាប់​ញ័រហើយ​អ្នក​ស្រុក​ទាំង​ឡាយ​នឹង​យំ​កាន់​ទុក្ខ។+ ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ទន្លេ​នីលហើយ​ស្រក​ដូច​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប​ដែរ›។+  ៩  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះកាល​ដែល​នៅ​ថ្ងៃ​ត្រង់​នៅ​ឡើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដួង​អាទិត្យ​លិច​ចុះហើយ​កាល​នៅ​មាន​ពន្លឺ​ថ្ងៃ​នៅ​ឡើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​ងងឹត​សូន្យសុង។+ ១០  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ប្រែ​ទៅ​ជា​ពិធី​កាន់​ទុក្ខ+ហើយ​បទ​ចម្រៀង​ទាំង​ប៉ុន្មាន ប្រែ​ទៅ​ជា​បទ​ទំនួញ​វិញ។ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​បាវ ហើយ​កោរ​សក់។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​សោកសង្រេង​យ៉ាង​ខ្លាំង ដូច​ជា​ការ​យំ​កាន់​ទុក្ខ​កូន​ប្រុស​តែ​មួយ។ ទី​បញ្ចប់​នៃ​ថ្ងៃ​នោះ​នឹង​ល្វីង​ជូរ​ចត់​យ៉ាង​ណា​ទៅ!›។ ១១  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ដែល​ខ្ញុំ​បណ្ដាល​ឲ្យ​មាន​អំណត់​នៅ​ក្នុង​ស្រុកមិន​មែន​ជា​អំណត់​នៃ​អាហារ​និង​ទឹក​នោះ​ទេតែ​ជា​អំណត់​នៃ​ការ​ឮ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​វិញ។+ ១២  ពួក​គេ​នឹង​ដើរ​ទ្រេត​ទ្រោត​ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយហើយ​ពី​ទិស​ខាង​ជើង​ទៅ​ទិស​ខាង​កើត។ ពួក​គេ​នឹង​ដើរ​ចុះ​ឡើង​ដើម្បី​ស្វែង​រក​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​តែ​ពួក​គេ​រក​មិន​ឃើញ​ទេ។ ១៣  នៅ​ថ្ងៃ​នោះ ដោយ​សារ​ស្រេក​ទឹក​ជា​ខ្លាំងស្រី​ក្រមុំ​ស្រស់​ស្អាត​និង​ពួក​យុវជន​នឹង​សន្លប់​បាត់​ស្មារតី។ ១៤  អស់​អ្នក​ដែល​ស្បថ​ដោយ​នូវ​នាម​បណ្ដា​ព្រះ​មិន​ពិត​របស់​សាម៉ារី+​ដោយ​ប្រើ​ពាក្យ​ថា​៖ ​«​ឱ​ដាន់​អើយ! ដូច​ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ជីវិត​រស់​នៅ​»​+និង​«​ដូច​ដែល​មាន​ផ្លូវ​នាំ​ទៅ​ក្រុង​បៀរសេបា​»​+នោះ​ពួក​គេ​នឹង​ដួល ហើយ​នឹង​មិន​ក្រោក​ឡើង​ម្ដង​ទៀត​ឡើយ›​»។+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤