អេសធើរ ១០:១-៣

  • ភាព​ឧត្តុង្គឧត្តម​របស់​ម៉ាដេកាយ (​១​-​៣)

១០  ស្ដេច​អាហាស៊ូរុស​បាន​កែន​អ្នក​ស្រុក​និង​អ្នក​នៅ​តាម​បណ្ដា​កោះ ឲ្យ​មក​ធ្វើ​ការ​ឲ្យ​គាត់។ ២  រីឯ​កិច្ចការ​ដ៏​អស្ចារ្យ​និង​អំណាច​ខ្លាំង​ក្លា​របស់​ស្ដេច​អាហាស៊ូរុស ព្រម​ទាំង​រឿង​ល្អិត​ល្អន់​ស្ដី​អំពី​ការ​ដែល​ស្ដេច​ផ្ដល់​កិត្តិយស​ថ្កុំ​ថ្កើង+ដល់​ម៉ាដេកាយ+ សុទ្ធតែ​បាន​ត្រូវ​កត់​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ+របស់​ស្ដេច​នៃ​រាជាណាចក្រ​មេឌី​ពើស៊ី។+ ៣  ម៉ាដេកាយ​ដែល​ជា​ជន​ជាតិ​យូដា មាន​ឋានៈ​ទី​២ បន្ទាប់​ពី​ស្ដេច​អាហាស៊ូរុស។ ពួក​យូដា​ស្រឡាញ់​គោរព​រាប់​អាន​គាត់​យ៉ាង​ខ្លាំង ព្រោះ​គាត់​តែង​តែ​ធ្វើ​ការ​ល្អ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​រួម​ជាតិ និង​សេចក្ដី​សុខ​សាន្ត​របស់​កូន​ចៅ​ពួក​គេ។

កំណត់សម្គាល់