អេសាយ ៣៥:១-១០
៣៥ តំបន់ស្ងាត់ជ្រងំនិងតំបន់ហួតហែងនឹងអរសប្បាយ+វាលរហោស្ថាននឹងត្រេកអរ ហើយមានផ្កា*រីកស្គុសស្គាយ។+
២ តំបន់នោះនឹងពោរពេញទៅដោយរុក្ខជាតិស្រស់បំព្រង+ហើយពោរពេញទៅដោយអំណរក្រៃលែង។
សូម្បីតែសោភ័ណភាពនៅតំបន់ភ្នំលីបង់ ក៏មិនអាចប្រៀបផ្ទឹមបានដែរ+គឺស្អាតជាងភ្នំកើមែល+ និងវាលសារ៉ុនទៅទៀត។+
គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា គឺភាពឧត្តុង្គឧត្តមរបស់ព្រះនៃយើង។
៣ ចូរចម្រើនកម្លាំងដល់ដៃដែលខ្សោយ ហើយពង្រឹងជង្គង់ដែលញ័រឲ្យមាំ។+
៤ ចូរនិយាយទៅកាន់អស់អ្នកដែលខ្វល់ចិត្តថា៖
«ចូរខ្លាំងក្លាឡើង ហើយកុំភ័យខ្លាចឡើយ។
មើល! ព្រះរបស់អ្នកនឹងមកសងសឹកជំនួសអ្នកលោកនឹងមកជម្រះបញ្ជីពួកគេ+ គឺលោកនឹងមក ហើយជួយសង្គ្រោះអ្នក»។+
៥ នៅគ្រានោះ ភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ+ហើយត្រចៀករបស់មនុស្សថ្លង់នឹងស្ដាប់ឮ។+
៦ គ្រានោះ មនុស្សខ្វិននឹងលោតដូចប្រើស+ហើយអណ្ដាតរបស់មនុស្សគនឹងស្រែកឡើងដោយអំណរ។+
ឯតំបន់ស្ងាត់ជ្រងំនឹងមានទឹកផុសឡើងហើយតំបន់វាលទំនាបនឹងមានផ្លូវទឹកហូរខ្វាត់ខ្វែង។
៧ ដីដែលហួតហែងនឹងក្លាយទៅជាបឹងដីដែលប្រេះក្រហែងនឹងប្រែទៅជាប្រភពទឹក។+
ឯកន្លែងដែលឆ្កែព្រៃអាស្រ័យនៅ+នឹងដុះស្មៅខៀវខ្ចី ថែមទាំងមានដើមកក់ និងដើមត្រែងផងដែរ។
៨ នៅទីនោះនឹងមានផ្លូវធំមួយ+ គឺជាផ្លូវដែលគេហៅថាផ្លូវបរិសុទ្ធមនុស្សមិនស្អាតបរិសុទ្ធនឹងមិនអាចដើរលើផ្លូវនោះទេ។+
ផ្លូវនោះទុកសម្រាប់តែមនុស្សដែលទទួលការអនុញ្ញាតប៉ុណ្ណោះហើយមនុស្សល្ងីល្ងើមិនអាចដើរលើផ្លូវនោះបានឡើយ។
៩ លើផ្លូវនោះនឹងគ្មានសត្វតោ ឬសត្វសាហាវឆ្លងកាត់ទេគឺគ្មានពួកវាទាល់តែសោះ+មានតែអស់អ្នកដែលបានត្រូវលោះប៉ុណ្ណោះ ដែលនឹងដើរលើផ្លូវនោះ។+
១០ អស់អ្នកដែលព្រះយេហូវ៉ាបានសង្គ្រោះ នឹងត្រឡប់មក+ក្រុងស៊ីយ៉ូនវិញទាំងស្រែកអបអរ។+
ពួកគេនឹងមានចិត្តសប្បាយរីករាយជារៀងរហូត+ពោលគឺពួកគេមានចិត្តត្រេកអរនិងអំណរជាដរាបហើយពួកគេនឹងលែងមានទុក្ខព្រួយ ឬស្រែកថ្ងូរទៀតហើយ។+
កំណត់សម្គាល់
^ ឬ«ផ្កាសាហ្វ្រុន»