អេសាយ ៤២:១-២៥

  • អ្នក​បម្រើ​របស់​ព្រះ​និង​ភារកិច្ច​របស់​គាត់ (​១​-​៩)

    • ‹យេហូវ៉ា​ជា​នាម​របស់​ខ្ញុំ› (​)

  • ចម្រៀង​ថ្មី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា (​១០​-​១៧)

  • ជន​ជាតិ​អ៊ីស្រាអែល​ងងឹត​ភ្នែក​និង​ថ្លង់ (​១៨​-​២៥)

៤២  មើល! អ្នក​បម្រើ​របស់​ខ្ញុំ+ដែល​ខ្ញុំ​គាំទ្រ! គឺ​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ និង​ដែល​ខ្ញុំ​ស្រឡាញ់​ពេញ​ចិត្ត!+ខ្ញុំ​បាន​ឲ្យ​ឫទ្ធានុភាព​របស់​ខ្ញុំ​ដល់​គាត់+ហើយ​គាត់​នឹង​នាំ​ឲ្យ​មាន​យុត្តិធម៌​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ។+  ២  គាត់​នឹង​មិន​ស្រែក ឬ​ដំឡើង​សំឡេង​ឡើយគ្មាន​អ្នក​ណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅ​តាម​ផ្លូវ​ទេ។+  ៣  គាត់​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ។+ ដោយ​សេចក្ដី​ស្មោះ​ត្រង់ គាត់​នឹង​នាំ​ឲ្យ​មាន​យុត្តិធម៌។+  ៤  គាត់​នឹង​មិន​រលត់​ទៅ​ឬ​ត្រូវ​បំបាក់​បំបែក​ទេ រហូត​ដល់​គាត់​តាំង​ឲ្យ​មាន​យុត្តិធម៌​នៅ​ផែនដី។+ ឯ​កោះ​ទាំង​ឡាយ​រង់​ចាំ​ទទួល​បង្គាប់​ពី​គាត់​ជា​និច្ច។  ៥  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត និង​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តមលោក​ជា​អ្នក​បង្កើត​មេឃ ហើយ​ត្រដាង​លំហ​អាកាស​ផង។+ លោក​លាត​សន្ធឹង​ផែនដី និង​បង្កើត​របស់​សព្វសារពើ​នៅ​លើ​នោះ+លោក​ផ្ដល់​ខ្យល់​ដង្ហើម​ដល់​មនុស្ស​ទាំង​ឡាយ+ហើយ​ផ្ដល់​កម្លាំង​ជីវិត​ដល់​អ្នក​ដែល​ដើរ​នៅ​ផែនដី​ដែរ។+ លោក​មាន​ប្រសាសន៍​ថា​៖  ៦  ​«​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​បាន​ហៅ​អ្នក​មក​ដោយ​សេចក្ដី​សុចរិតខ្ញុំ​បាន​កាន់​ដៃ​អ្នក​យ៉ាង​ជាប់។ ខ្ញុំ​នឹង​ការ​ពារ​អ្នក ហើយ​អ្នក​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​បណ្ដា​ជន+ហើយ​ជា​ពន្លឺ​ដល់​ប្រជា​ជាតិ​នា​នា+  ៧  ដើម្បី​ឲ្យ​អ្នក​អាច​បំភ្លឺ​ភ្នែក​មនុស្ស​ខ្វាក់+ដើម្បី​ឲ្យ​អ្នក​អាច​នាំ​អ្នក​ទោស​ចេញ​ពី​គុក​ជ្រៅហើយ​នាំ​អស់​អ្នក​ដែល​អង្គុយ​នៅ​គុក​ងងឹត​ចេញ​មក។+  ៨  ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។ ខ្ញុំ​មិន​ប្រគល់​សិរី​រុង​រឿង​របស់​ខ្ញុំ​ដល់​អ្នក​ណា​ឡើយហើយ​ក៏​មិន​ចែក​រំលែក​ការ​សរសើរ​របស់​ខ្ញុំ​ដល់​រូប​ឆ្លាក់​ដែរ។+  ៩  មើល! អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​មុន​បាន​កន្លង​បាត់​ហើយឥឡូវ​ខ្ញុំ​កំពុង​ប្រកាស​អំពី​អ្វី​ៗ​ដែល​ថ្មី។ មុន​អ្វី​ៗ​ទាំង​នោះ​កើត​ឡើង ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​»។+ ១០  ចូរ​ច្រៀង​ចម្រៀង​ថ្មី​ជូន​ព្រះ​យេហូវ៉ា+អស់​អ្នក​ដែល​នៅ​ចុង​ផែនដី​អើយ! ចូរ​សរសើរ​តម្កើង​លោក។+ ឯ​អស់​អ្នក​ដែល​ចិញ្ចឹម​ជីវិត​ដោយ​សារ​សមុទ្រ​និង​អ្វី​ៗ​ក្នុង​នោះព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​បណ្ដា​កោះ+ ចូរ​សរសើរ​តម្កើង​លោក​ដែរ។ ១១  ចូរ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​និង​បណ្ដា​ក្រុង​នៅ​ទី​នោះព្រម​ទាំង​បណ្ដា​ភូមិ​នៃ​កេដា+ បន្លឺ​សំឡេង​ឡើង។+ ចូរ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​តាម​គែម​ភ្នំ​ស្រែក​ឡើង​ដោយ​អំណរចូរ​ឲ្យ​ពួក​គេ​ស្រែក​ឡើង​ពី​លើ​កំពូល​ភ្នំ។ ១២  ចូរ​ឲ្យ​ពួក​គេ​តម្កើង​កិត្តិយស​ព្រះ​យេហូវ៉ាហើយ​សរសើរ​តម្កើង​លោក​នៅ​តាម​កោះ​ទាំង​ប៉ុន្មាន។+ ១៣  ព្រះ​យេហូវ៉ា​នឹង​ចេញ​ទៅ​ដូច​ជា​បុរស​ដ៏​ខ្លាំង​ក្លា។+ លោក​នឹង​មាន​ភាព​ស្វាហាប់​ដូច​អ្នក​ចម្បាំង​ខ្លាំង​ពូកែ។+ លោក​នឹង​ស្រែក​ឡើង ដូច​ទាហាន​ស្រែក​ចូល​ប្រយុទ្ធ។ លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជាង​ពួក​សត្រូវ។+ ១៤  ​«​ខ្ញុំ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ ក៏​បាន​នៅ​ស្ងៀម ហើយ​ទប់​ចិត្ត​ដែរ។ ដូច​ស្ត្រី​កំពុង​សម្រាល​កូន ខ្ញុំ​នឹង​ស្រែក​ថ្ងូរ ដង្ហក់ ហើយ​ត្រដរ​ខ្យល់​នៅ​ពេល​ដំណាល​គ្នា។ ១៥  ខ្ញុំ​នឹង​បំផ្លាញ​ភ្នំ​និង​ទី​ទួល​ទាំង​ឡាយព្រម​ទាំង​ធ្វើ​ឲ្យ​រុក្ខជាតិ​ទាំង​អស់​នៅ​លើ​នោះ​ក្រៀម​ស្វិត​ទៅ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទន្លេ​នា​នា​ប្រែ​ទៅ​ជា​កោះហើយ​ធ្វើ​ឲ្យ​បឹង​ត្រែង​ទាំង​ប៉ុន្មាន​រីង​ស្ងួត​អស់។+ ១៦  ខ្ញុំ​នឹង​នាំ​មនុស្ស​ខ្វាក់​ទៅ​តាម​ផ្លូវ​ដែល​ពួក​គេ​មិន​ស្គាល់+ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​លើ​ផ្លូវ​ដែល​ពួក​គេ​មិន​ធ្លាប់​ដើរ។+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ភាព​ងងឹត​នៅ​មុខ​ពួក​គេ​ទៅ​ជា​ពន្លឺ+ឯ​ដី​រដិប​រដុប ខ្ញុំ​នឹង​ពង្រាប​ឲ្យ​ស្មើ។+ នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ពួក​គេ ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ​ទេ​»។ ១៧  ពួក​គេ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​សេចក្ដី​អាម៉ាស់គឺ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​រូប​ឆ្លាក់និង​អស់​អ្នក​ដែល​និយាយ​ទៅ​កាន់​រូប​សិត​ថា​៖ ​«​អ្នក​ជា​ព្រះ​របស់​ពួក​យើង​»។+ ១៨  ឱ​អស់​អ្នក​ដែល​ថ្លង់​អើយ! ចូរ​ស្ដាប់​ចុះ។ ឱ​អស់​អ្នក​ដែល​ងងឹត​ភ្នែក​អើយ! ចូរ​សម្លឹង​មើល​ទៅ។+ ១៩  ក្រៅ​ពី​អ្នក​បម្រើ​ខ្ញុំ គ្មាន​នរណា​ងងឹត​ភ្នែក​ដូច​នេះ​ទេហើយ​ក៏​គ្មាន​នរណា​ថ្លង់​ដូច​អ្នក​នាំ​សារ​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​ទៅ​ដែរ។ តើ​មាន​នរណា​ងងឹត​ភ្នែក​ដូច​អ្នក​ដែល​បាន​ទទួល​រង្វាន់? ក្រៅ​ពី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គ្មាន​នរណា​ងងឹត​ភ្នែក​ដូច្នោះ​ឡើយ។+ ២០  អ្នក​ឃើញ​អ្វី​ជា​ច្រើន តែ​មិន​ចាំ​យាម​ទេ។ អ្នក​ផ្ទៀង​ត្រចៀក តែ​មិន​ស្ដាប់​ទេ។+ ២១  ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​លោកព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ក្រម​ច្បាប់*​របស់​លោក​វិសេស​វិសាល​និង​ប្រសើរ​កន្លង។ ២២  ប៉ុន្តែ បណ្ដា​ជន​នេះ​ជា​មនុស្ស​ដែល​ត្រូវ​គេ​ប្លន់ និង​ត្រូវ​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ។+ ពួក​គេ​ទាំង​អស់​គ្នា​ជាប់​នៅ​ក្នុង​រណ្ដៅ ហើយ​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​គុក។+ ពួក​គេ​បាន​ត្រូវ​ចាប់ តែ​គ្មាន​នរណា​ជួយ​សង្គ្រោះ​ពួក​គេ​ឡើយ។+ ពួក​គេ​បាន​ត្រូវ​កញ្ឆក់​យក​ទៅ ហើយ​គ្មាន​នរណា​ជួយ​និយាយ​ថា​៖ ​«​ចូរ​ប្រគល់​ពួក​គេ​មក​វិញ!​»។ ២៣  ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​នឹង​ឮ​អំពី​រឿង​នេះ? តើ​អ្នក​ណា​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អំពី​គ្រា​ខាង​មុខ? ២៤  តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ទៅ​ឲ្យ​សត្រូវ​រឹប​អូស​ទ្រព្យ? តើ​នរណា​បាន​ប្រគល់​អ៊ីស្រាអែល​ដល់​ក្រុម​ចោរ​ប្លន់? គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​លោក មែន​ទេ? នេះ​ដោយ​សារ​ពួក​គេ​មិន​ព្រម​ដើរ​តាម​ផ្លូវ​របស់​លោកហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​លោក​ដែរ។+ ២៥  ដូច្នេះ ព្រះ​បញ្ចេញ​កំហឹង​ទៅ​លើ​អ៊ីស្រាអែលគឺ​សេចក្ដី​ក្រោធ​របស់​លោក បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ដ៏​ធំ។+ កំហឹង​របស់​លោក​បាន​បញ្ឆេះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​គាត់ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ទេ។+សេចក្ដី​ក្រោធ​របស់​លោក​ឆួល​ឡើង​ទាស់​នឹង​គាត់ តែ​គាត់​ឥត​អើពើ​ឡើយ។+

កំណត់សម្គាល់

ឬ​«​ការ​ណែនាំ​»​
ឬ​«​ការ​ណែនាំ​»​