អេសាយ ៥៩:១-២១
៥៩ មើល! ដៃរបស់ព្រះយេហូវ៉ាមិនមែនខ្លីពេកដែលមិនអាចសង្គ្រោះបាននោះឡើយ+ហើយត្រចៀករបស់លោកក៏មិនមែនធ្ងន់ ដែលស្ដាប់មិនឮនោះដែរ។+
២ ការពិត កំហុសឆ្គងរបស់អ្នកបានធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីព្រះនៃអ្នក។+
អំពើខុសឆ្គងរបស់អ្នក ធ្វើឲ្យលោកគេចមុខពីអ្នកហើយលោកមិនព្រមស្ដាប់អ្នកឡើយ។+
៣ ព្រោះបាតដៃអ្នកប្រឡាក់សុទ្ធតែឈាម+ហើយម្រាមដៃអ្នកពេញដោយអំពើរំលង។
បបូរមាត់អ្នកពោលពាក្យកុហក+ ហើយអណ្ដាតអ្នកចេញវាចាតែសេចក្ដីទុច្ចរិតវិញ។
៤ គ្មានអ្នកណាម្នាក់ហៅរកសេចក្ដីសុចរិតទេ+ហើយក៏គ្មាននរណានិយាយសេចក្ដីពិតក្នុងតុលាការដែរ។
ពួកគេទុកចិត្តតែអ្វីដែលឥតបានការ+ ហើយនិយាយតែអ្វីដែលឥតប្រយោជន៍។
ពួកគេមានគភ៌ជាបញ្ហា ហើយសម្រាលចេញអ្វីដែលនាំឲ្យឈឺចាប់វិញ។+
៥ ពួកគេភ្ញាស់ពងរបស់ពស់មានពិស ហើយរវៃសំណាញ់ពីងពាង។+
អ្នកណាដែលបរិភោគពងទាំងនោះនឹងស្លាប់ហើយពងដែលត្រូវបំបែកនោះ នឹងចេញជាពស់វែក។
៦ សំណាញ់ពីងពាងរបស់ពួកគេមិនអាចធ្វើជាសម្លៀកបំពាក់បានទេហើយអ្វីដែលពួកគេធ្វើ ក៏មិនអាចគ្របដណ្ដប់ខ្លួនបានដែរ។+
កិច្ចការរបស់ពួកគេសុទ្ធតែនាំឲ្យមានទុក្ខវេទនាហើយដៃពួកគេពេញដោយអំពើឃោរឃៅ។+
៧ ជើងពួកគេរត់ទៅប្រព្រឹត្តអំពើអាក្រក់ហើយពួកគេរហ័សកម្ចាយឈាមជនស្លូតត្រង់។+
គំនិតពួកគេសុទ្ធតែអាក្រក់ហើយផ្លូវរបស់ពួកគេក៏ពេញទៅដោយទុក្ខវេទនានិងការវិនាសអន្តរាយ។+
៨ ពួកគេមិនស្គាល់មាគ៌ានៃសេចក្ដីសុខសាន្តទេហើយក៏គ្មានយុត្តិធម៌លើវិថីរបស់ពួកគេដែរ។+
ពួកគេធ្វើឲ្យផ្លូវខ្លួនវៀចវេរហើយអស់អ្នកដែលដើរលើផ្លូវទាំងនោះ នឹងគ្មានសេចក្ដីសុខសាន្តឡើយ។+
៩ ហេតុនេះហើយបានជាយុត្តិធម៌ចេញឆ្ងាយពីយើងហើយសេចក្ដីសុចរិតក៏មិនរត់មករកយើងដែរ។
យើងតែងសង្ឃឹមថាមានពន្លឺ តែមើល! មានសុទ្ធតែភាពងងឹត។
យើងសង្ឃឹមចង់បានរស្មី តែបែរជានៅតែដើរក្នុងភាពសូន្យសុងទៅវិញ។+
១០ យើងដើររាវតាមកំពែង ដូចជាមនុស្សខ្វាក់យើងចេះតែដើរស្ទាបៗ ដូចជាអ្នកដែលគ្មានភ្នែក។+
ទោះជាកណ្ដាលថ្ងៃត្រង់ក្ដី ក៏យើងជំពប់ដួលដូចជានៅពេលយប់ងងឹតហើយនៅក្នុងចំណោមអ្នកខ្លាំង យើងប្រៀបដូចជាមនុស្សស្លាប់។
១១ យើងទាំងអស់គ្នាចេះតែគ្រហឹមដូចជាខ្លាឃ្មុំហើយចេះតែយំថ្ងូរដូចសត្វព្រាប។
យើងសង្ឃឹមចង់បានយុត្តិធម៌ តែគ្មានយុត្តិធម៌ទេយើងសង្ឃឹមចង់ទទួលសេចក្ដីសង្គ្រោះ តែសេចក្ដីសង្គ្រោះនៅឆ្ងាយពីយើង។
១២ ព្រោះយើងបះបោរនឹងលោកច្រើនលើកច្រើនសា+ហើយរាល់កំហុសឆ្គងរបស់យើង ធ្វើជាសាក្សីបញ្ជាក់ទាស់នឹងយើងហើយ។+
យើងទទួលស្គាល់ថាខ្លួនតែងតែបះបោរប្រឆាំងនឹងលោកហើយយើងក៏ស្គាល់ច្បាស់នូវទោសកំហុសរបស់ខ្លួនដែរ។+
១៣ យើងបានប្រព្រឹត្តរំលង ហើយបានបដិសេធមិនទទួលស្គាល់ព្រះយេហូវ៉ាគឺយើងបានបែរចេញពីព្រះនៃយើង។
យើងបាននិយាយអំពីការជិះជាន់និងការបះបោរប្រឆាំង+ក្នុងចិត្តយើងមានសេចក្ដីមិនពិត ហើយយើងនិយាយតែពាក្យភូតភរ។+
១៤ យុត្តិធម៌បានថយចេញ+ ហើយសេចក្ដីសុចរិតឈរពីចម្ងាយ+ឯសេចក្ដីពិតបានជំពប់ដួលនៅទីធ្លាសាធារណៈហើយសេចក្ដីទៀងត្រង់មិនអាចចូលបានទេ។
១៥ សេចក្ដីពិតបានវិនាសអស់ទៅ+ហើយអ្នកដែលបែរចេញពីសេចក្ដីអាក្រក់ ត្រូវគេប្លន់ទ្រព្យសម្បត្តិទៅវិញ។
ព្រះយេហូវ៉ាបានឃើញការនេះ ហើយលោកមិនពេញចិត្តឡើយព្រោះគ្មានយុត្តិធម៌ទាល់តែសោះ។+
១៦ លោកបានឃើញថាគ្មានអ្នកណាជួយទេហើយលោកភ្ញាក់ផ្អើល ព្រោះគ្មានអ្នកណាធ្វើអន្តរាគមន៍ឡើយ។
ដូច្នេះ លោកផ្ទាល់នឹងលូកដៃទៅសង្គ្រោះហើយសេចក្ដីសុចរិតរបស់លោក នឹងជួយគាំទ្រលោក។
១៧ រួចលោកយកសេចក្ដីសុចរិតមកធ្វើជាអាវក្រោះហើយយកសេចក្ដីសង្គ្រោះមកធ្វើជាមួកការពារ។+
លោកយកសេចក្ដីសងសឹកមកធ្វើជាសម្លៀកបំពាក់+ហើយយកសេចក្ដីខ្នះខ្នែងមកធ្វើជាអាវក្រៅ។*
១៨ លោកនឹងសងពួកគេនូវអ្វីដែលពួកគេបានធ្វើ+គឺលោកនឹងបញ្ចេញកំហឹងទៅលើពួកអ្នកប្រឆាំង ហើយសងសឹកនឹងពួកសត្រូវរបស់លោក។+
លោកនឹងឲ្យបណ្ដាកោះទទួលផលរបស់ពួកគេវិញ។
១៩ នៅទិសថ្ងៃរះ ពួកគេនឹងមានសេចក្ដីកោតខ្លាចចំពោះសិរីរុងរឿងរបស់លោកហើយនៅទិសថ្ងៃលិច ពួកគេនឹងមានសេចក្ដីកោតខ្លាចចំពោះនាមព្រះយេហូវ៉ាព្រោះព្រះយេហូវ៉ានឹងមក ដូចជាទន្លេហូរបុកមកយ៉ាងលឿនដោយមានឫទ្ធានុភាពរបស់លោករុញច្រាន។
២០ ព្រះយេហូវ៉ាប្រកាសថា៖ «អ្នកលោះ+នឹងមកឯស៊ីយ៉ូន+គឺមកឯពូជពង្សយ៉ាកុបដែលបានបែរចេញពីអំពើរំលង»។+
២១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នករាល់គ្នា+ គឺឫទ្ធានុភាពដែលខ្ញុំដាក់លើអ្នក និងពាក្យសម្ដីរបស់ខ្ញុំដែលបានដាក់នៅក្នុងមាត់អ្នក នឹងមិនត្រូវដកចេញពីមាត់អ្នកទេ ហើយក៏មិនត្រូវដកចេញពីមាត់របស់កូនចៅអ្នកដែរ គឺចាប់ពីឥឡូវនេះនិងរហូតតទៅ»។ នេះហើយជាប្រសាសន៍របស់ព្រះយេហូវ៉ា។
កំណត់សម្គាល់
^ ឬ«អាវវែងអត់ដៃ»