អេសាយ ៦១:១-១១
៦១ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត បានសណ្ឋិតលើខ្ញុំ+
ពីព្រោះព្រះយេហូវ៉ាបានតែងតាំងខ្ញុំឲ្យប្រកាសដំណឹងល្អដល់ជនដែលមានចិត្តសុភាព។+
លោកបានចាត់ខ្ញុំឲ្យផ្ដល់កម្លាំងចិត្តដល់អ្នកដែលសោកសៅហើយឲ្យប្រកាសប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែងនិងប្រាប់អ្នកទោសអំពីការមើលឃើញឡើងវិញ+
២ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្តនិងអំពីថ្ងៃសងសឹករបស់ព្រះនៃយើង+ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ+
៣ ព្រមទាំងថែរក្សាពួកអ្នកដែលទួញយំនឹងក្រុងស៊ីយ៉ូនហើយបំពាក់គ្រឿងលម្អនៅលើក្បាល ជំនួសការដាក់ផេះនិងចាក់ប្រេងនៃសេចក្ដីត្រេកអរ ជំនួសការកើតទុក្ខហើយឲ្យសម្លៀកបំពាក់នៃការសរសើរ ជំនួសការសោកសង្រេង។
ពួកគេនឹងត្រូវហៅថាដើមឈើធំនៃសេចក្ដីសុចរិតជាដើមឈើដែលព្រះយេហូវ៉ាបានដាំ ដើម្បីជាសិរីរុងរឿងដល់លោក។+
៤ ពួកគេនឹងសង់សំណង់បាក់បែកពីបុរាណឡើងវិញព្រមទាំងស្ថាបនាកន្លែងដែលគេបោះបង់ចោលនៅសម័យមុន+ហើយស្ដារបណ្ដាក្រុងដែលគេបំផ្លាញចោលឲ្យមានស្ថានភាពល្អឡើងវិញ+ពោលគឺទីកន្លែងដែលគេទុកចោលពីជំនាន់មួយទៅជំនាន់មួយ។+
៥ «ជនជាតិដទៃនឹងឈរឃ្វាលហ្វូងសត្វឲ្យអ្នកជនបរទេស+នឹងមើលចម្ការរបស់អ្នក ហើយថែទាំចម្ការទំពាំងបាយជូរឲ្យអ្នក។+
៦ ចំណែកអ្នកវិញ គេនឹងហៅអ្នកថាជាសង្ឃរបស់ព្រះយេហូវ៉ា+និងជាអ្នកបម្រើរបស់ព្រះនៃយើង។
អ្នកនឹងបរិភោគភោគផលរបស់ប្រជាជាតិនានា+ហើយនឹងនិយាយអំពីភាពរុងរឿងរបស់ពួកគេដោយមានមោទនភាព។
៧ រាស្ត្រខ្ញុំនឹងទទួលចំណែកមត៌កមួយជាពីរ ជាជាងទទួលសេចក្ដីខ្មាសហើយពួកគេនឹងស្រែកអបអរចំពោះចំណែករបស់ខ្លួនជាជាងទទួលការអាម៉ាស់មុខ។
ពួកគេនឹងបានចំណែកដីធ្លីមួយជាពីរក្នុងស្រុករបស់ខ្លួន+ហើយពួកគេនឹងមានអំណរជារៀងរហូត។+
៨ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំស្រឡាញ់យុត្តិធម៌+ខ្ញុំស្អប់ការលួចប្លន់និងអំពើទុច្ចរិតខ្លាំងណាស់។+
ខ្ញុំនឹងឲ្យរង្វាន់ដល់ពួកគេជាមិនខានថែមទាំងធ្វើកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងពួកគេផងដែរ។+
៩ ឯកូនចៅរបស់ពួកគេ នឹងមានឈ្មោះល្បីរន្ទឺក្នុងចំណោមប្រជាជាតិនានា+ហើយពូជពង្សរបស់ពួកគេនឹងមានឈ្មោះល្បីល្បាញក្នុងចំណោមជនជាតិដទៃ។
អស់អ្នកដែលឃើញរាស្ត្ររបស់ខ្ញុំនឹងទទួលស្គាល់ថាពួកគេជាពូជពង្សដែលព្រះយេហូវ៉ាបានឲ្យពរ»។+
១០ ខ្ញុំនឹងមានអំណរយ៉ាងខ្លាំងចំពោះព្រះយេហូវ៉ារូបកាយខ្ញុំនឹងត្រេកអរក្រៃលែងចំពោះព្រះរបស់ខ្ញុំ។+
ព្រោះលោកបានបំពាក់ខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ+ហើយបានដណ្ដប់ខ្ញុំដោយអាវក្រៅ*នៃសេចក្ដីសុចរិត។
ខ្ញុំដូចជាកូនកំលោះដែលពាក់ឈ្នួតសង្ឃ*+និងដូចជាកូនក្រមុំដែលតុបតែងដោយគ្រឿងលម្អខ្លួន។
១១ ព្រោះដូចដីធ្វើឲ្យរុក្ខជាតិដុះឡើងនិងដូចគ្រាប់ពូជដុះលូតលាស់ឡើងក្នុងសួនច្បារយ៉ាងណានោះព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្ដមបំផុតនឹងបណ្ដាលឲ្យសេចក្ដីសុចរិត+និងសេចក្ដីសរសើររីកសុសសាយ+នៅចំពោះប្រជាជាតិទាំងឡាយយ៉ាងនោះដែរ។