អេសេគាល ២:១-១០

  • អេសេគាល​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ប្រកាស​ទំនាយ (​១​-​១០)

    • ‹ទោះ​ជា​ពួក​គេ​ព្រម​ស្ដាប់​ឬ​មិន​ព្រម​ស្ដាប់​ក្ដី› (​)

    • ការ​បង្ហាញ​រមូរ​អំពី​បទ​ទំនួញ (​៩, ១០)

 បន្ទាប់​មក លោក​ក៏​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស*អើយ! ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​ចង់​និយាយ​ជា​មួយ​អ្នក​»។+ ២  ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ឫទ្ធានុភាព​លោក​ក៏​មក​សណ្ឋិត​លើ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង+ ដើម្បី​ខ្ញុំ​អាច​ស្ដាប់​ប្រសាសន៍​របស់​លោក។ ៣  លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​កូន​មនុស្ស​អើយ! ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​អ៊ីស្រាអែល+ ជា​ប្រជា​ជាតិ​ដែល​រឹង​ចចេស ហើយ​បះ​បោរ​ប្រឆាំង​ខ្ញុំ។+ ពួក​គេ​និង​បុព្វ​បុរស​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ។+ ៤  ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​បណ្ដា​ជន​ដែល​មាន​ចិត្ត​មានះ​និង​ក្បាល​រឹង+ រួច​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​នេះ›។ ៥  ទោះ​ជា​ពួក​អ្នក​បះ​បោរ​ប្រឆាំង​ទាំង​នោះ​ព្រម​ស្ដាប់​ឬ​មិន​ព្រម​ស្ដាប់​ក្ដី+ ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ។+ ៦  ​«​រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ! ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ប្រៀប​ដូច​ជា​បន្លា+និង​ខ្យា​ដំរី​ក៏​ដោយ* ចូរ​កុំ​ខ្លាច​ពួក​គេ​ឡើយ+ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​សម្ដី​របស់​ពួក​គេ​ដែរ។+ ចូរ​កុំ​ខ្លាច​ពាក្យ​គំរាម​របស់​ពួក​គេ​ឲ្យ​សោះ ហើយ​ក៏​កុំ​ភ័យ​តក់​ស្លុត​នឹង​ទឹក​មុខ​ពួក​គេ​ដែរ+ ព្រោះ​ពួក​គេ​ជា​ពូជ​ពង្ស​មនុស្ស​ដែល​បះ​បោរ​ប្រឆាំង។ ៧  អ្នក​ត្រូវ​ប្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដល់​ពួក​គេ ទោះ​ជា​ពួក​គេ​ស្ដាប់​ឬ​មិន​ស្ដាប់​ក្ដី ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​បះ​បោរ​ប្រឆាំង។+ ៨  ​«​ចំណែក​អ្នក​វិញ កូន​មនុស្ស​អើយ! ចូរ​ស្ដាប់​ពាក្យ​របស់​ខ្ញុំ ហើយ​កុំ​បះ​បោរ​ប្រឆាំង​ដូច​មនុស្ស​ទាំង​នោះ​ឡើយ។ ចូរ​ហា​មាត់ ហើយ​បរិភោគ​អ្វី​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នក​»។+ ៩  ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​ឃើញ​ដៃ​មួយ​កាន់​រមូរ+ហុច​មក​ឲ្យ​ខ្ញុំ។+ ១០  ពេល​លោក​លា​រមូរ​នោះ​នៅ​មុខ​ខ្ញុំ ខ្ញុំ​ឃើញ​មាន​អក្សរ​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ+ ដែល​រៀប​រាប់​អំពី​បទ​ទំនួញ ការ​កាន់​ទុក្ខ និង​ការ​ទ្រហោ​យំ។+

កំណត់សម្គាល់

ពាក្យ​«​កូន​មនុស្ស​»​មាន​៩៣​ដង​ក្នុង​សៀវភៅ​អេសេគាល ហើយ​នេះ​ប្រើ​ជា​លើក​ទី​១
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទោះ​ជា​ពួក​គេ​ជា​មនុស្ស​រឹង​ចចេស ហើយ​ប្រៀប​ដូច​ជា​បន្លា​ចាក់​អ្នក​ក៏​ដោយ​»​