អេសេគាល ៤៥:១-២៥

  • វិភាគទាន​បរិសុទ្ធ​និង​ក្រុង (​១​-​៦)

  • ដី​ចំណែក​របស់​មេ​ដឹក​នាំ (​៧, ៨)

  • ពួក​មេ​ដឹក​នាំ​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ (​៩​-​១២)

  • វិភាគទាន​របស់​បណ្ដា​ជន​និង​មេ​ដឹក​នាំ (​១៣​-​២៥)

៤៥  ​«​‹ពេល​ដែល​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​បែង​ចែក​ដី​ជា​មត៌ក+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​ដី​ធ្លី​មួយ​ចំណែក ជា​វិភាគទាន​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា។+ ដី​នោះ​ត្រូវ​មាន​បណ្ដោយ​ប្រវែង​២៥.០០០​ហត្ថ* និង​ទទឹង​១០.០០០​ហត្ថ។+ ដី​ទាំង​មូល​នោះ​នឹង​ទៅ​ជា​ចំណែក​ដ៏​បរិសុទ្ធ។ ២  នៅ​ទី​នោះ ត្រូវ​ទុក​ដី​បួន​ជ្រុង​ស្មើ​សម្រាប់​កន្លែង​បរិសុទ្ធ​ដែល​មាន​បណ្ដោយ​៥០០​ហត្ថ​និង​ទទឹង​៥០០​ហត្ថ+ ហើយ​ត្រូវ​ទុក​ប្រវែង​៥០​ហត្ថ​ជុំវិញ​នោះ​សម្រាប់​ធ្វើ​ជា​វាល​ស្មៅ។+ ៣  នៅ​លើ​ផ្ទៃ​ដី​នោះ អ្នក​ត្រូវ​វាស់​បណ្ដោយ​ប្រវែង​២៥.០០០ និង​ទទឹង​១០.០០០ ហើយ​នៅ​ក្នុង​នោះ​នឹង​មាន​វិហារ​ដែល​ជា​កន្លែង​បរិសុទ្ធ​បំផុត។ ៤  ដី​នោះ​ជា​កន្លែង​ពិសិដ្ឋ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា និង​ជា​ចំណែក​បរិសុទ្ធ​របស់​ពួក​សង្ឃ+ដែល​មាន​ភារកិច្ច​ចូល​ទៅ​បម្រើ​លោក​នៅ​ឯ​វិហារ+ ហើយ​ទុក​សម្រាប់​សង់​ផ្ទះ​របស់​ពួក​គេ។ ៥  ​«​‹រីឯ​ពួក​លេវី​ដែល​បម្រើ​នៅ​វិហារ ពួក​គេ​នឹង​ទទួល​ដី​ដែល​មាន​បណ្ដោយ​២៥.០០០​ហត្ថ​និង​ទទឹង​១០.០០០​ហត្ថ+ ហើយ​ពួក​គេ​នឹង​ទទួល​បន្ទប់​បរិភោគ​អាហារ​ចំនួន​២០+ជា​កម្មសិទ្ធិ។ ៦  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ទុក​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ប្រវែង​២៥.០០០​ហត្ថ (​ស្មើ​នឹង​ប្រវែង​ដី​ដែល​ជា​វិភាគទាន​បរិសុទ្ធ​) និង​ទទឹង​ប្រវែង​៥.០០០​ហត្ថ ជា​ដី​ធ្លី​ក្រុង។+ ដី​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់។ ៧  ​«​‹ចំពោះ​មេ​ដឹក​នាំ​វិញ គាត់​នឹង​ទទួល​ដី​នៅ​សង​ខាង​ផ្ទៃ​ដី​ដែល​ជា​វិភាគទាន​បរិសុទ្ធ​និង​ផ្ទៃ​ដី​ក្រុង ជាប់​នឹង​ដី​ដែល​ជា​វិភាគទាន​បរិសុទ្ធ​និង​ដី​ក្រុង​តែ​ម្ដង គឺ​ទាំង​ប៉ែក​ខាង​កើត​ទាំង​ប៉ែក​ខាង​លិច។ ប្រវែង​ដី​នោះ​គិត​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​លិច​ទៅ​ដល់​ព្រំ​ប្រទល់​ទិស​ខាង​កើត គឺ​ស្មើ​នឹង​ប្រវែង​ផ្ទៃ​ដី​ដែល​ជា​ចំណែក​នៃ​កុល​សម្ព័ន្ធ​មួយ។+ ៨  មេ​ដឹក​នាំ​នោះ​នឹង​បាន​ដី​នេះ​ជា​កម្មសិទ្ធិ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ពួក​មេ​ដឹក​នាំ​របស់​ខ្ញុំ​នឹង​លែង​ធ្វើ​បាប​រាស្ត្រ​ខ្ញុំ​ទៀត។+ ពួក​គេ​នឹង​ប្រគល់​ដី​ធ្លី​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល​តាម​កុល​សម្ព័ន្ធ​នីមួយ​ៗ​›។+ ៩  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ឱ​ពួក​មេ​ដឹក​នាំ​ប្រជាជាតិ​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!›។ ​«​‹ចូរ​ឈប់​ប្រព្រឹត្ត​ឃោរ​ឃៅ​និង​ឈប់​គាប​សង្កត់​គេ​ទៀត តែ​ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​សុចរិត​យុត្តិធម៌​វិញ+ ហើយ​ឈប់​រឹប​អូស​យក​ដី​ធ្លី​របស់​រាស្ត្រ​ខ្ញុំ​ត​ទៅ​ទៀត›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១០  ‹អ្នក​រាល់​គ្នា​ត្រូវ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ ហើយ​ក៏​ត្រូវ​ប្រើ​រង្វាល់​អេហ្វា*ត្រឹម​ត្រូវ និង​រង្វាល់​បាត*ត្រឹម​ត្រូវ​ដែរ។+ ១១  អ្នក​រាល់​គ្នា​ត្រូវ​ប្រើ​រង្វាល់​អេហ្វា​និង​រង្វាល់​បាត ដែល​គេ​បានកំណត់​រួច​ហើយ គឺ​មួយ​បាត​ស្មើ​នឹង​១​ភាគ​១០​ហូម៉ើរ* ហើយ​មួយ​អេហ្វា​ស្មើ​នឹង​១​ភាគ​១០ហូម៉ើរ។ ហូម៉ើរ​ជា​ខ្នាត​ដែល​គេ​ប្រើ​សម្រាប់​វាស់​វាល់។ ១២  ចំពោះ​អ្នក​រាល់​គ្នា មួយ​ហ្សេគិល*+ត្រូវ​ស្មើ​នឹង​២០​កេរ៉ា* ហើយ​មួយ​ម៉េណា*ត្រូវ​ស្មើ​នឹង​៦០​ហ្សេគិល›។ ១៣  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ជូន​វិភាគទាន​ដូច​ត​ទៅ​៖ ពី​ស្រូវ​សាលី​មួយ​ហូម៉ើរ ត្រូវ​ជូន​១​ភាគ​៦​អេហ្វា ហើយ​ពី​ស្រូវ​បាលី​មួយ​ហូម៉ើរ ត្រូវ​ជូន​១​ភាគ​៦​អេហ្វា។ ១៤  រីឯ​ប្រេង​វិញ អ្នក​រាល់​គ្នា​ត្រូវ​ជូន​តាម​រង្វាល់​បាត គឺ​មួយ​បាត​ស្មើ​នឹង​១​ភាគ​១០​គ័រ* ហើយ​១០​បាត​ស្មើ​នឹង​មួយ​ហូម៉ើរ ព្រោះ​មួយ​ហូម៉ើរ​ត្រូវ​ជា​១០​បាត។ ១៥  ចំណែក​ហ្វូង​សត្វ​របស់​អ៊ីស្រាអែល​វិញ ពី​ចៀម​២០០​ក្បាល អ្នក​រាល់​គ្នា​ត្រូវ​ជូន​ចៀម​មួយ​ក្បាល។ អ្វី​ទាំង​នោះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ពី​ស្រូវ+ ជា​គ្រឿង​បូជា​ដុត+ និង​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៦  ​«​‹បណ្ដា​ជន​ទាំង​អស់​ត្រូវ​ជូន​វិភាគទាន​នេះ+ដល់​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ១៧  មេ​ដឹក​នាំ​នោះ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ជូន​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​គ្រឿង​បូជា​ជា​ស្រា ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យ​ផ្សេង​ៗ​+ បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ថ្ងៃ​ឈប់​សម្រាក+ ពោល​គឺ​បុណ្យ​ទាំង​អស់​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​ត្រូវ​ធ្វើ។+ គាត់​ក៏​ត្រូវ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គ្រឿង​បូជា​ពី​ស្រូវ គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល›។ ១៨  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី១ អ្នក​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល​ពី​ហ្វូង​មក ហើយ​ត្រូវ​សម្អាត​ទី​បរិសុទ្ធ​ឲ្យ​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង។+ ១៩  សង្ឃ​ត្រូវ​យក​ឈាម​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ទៅ​លាប​លើ​ប្រអប់​ទ្វារ​វិហារ+ និង​ជ្រុង​ទាំង​បួន​នៃ​ទី​បូជា ហើយ​លាប​លើ​ប្រអប់​ទ្វារ​នៃ​ខ្លោង​ទ្វារ​ទី​ធ្លា​ខាង​ក្នុង។ ២០  នៅ​ថ្ងៃ​ទី​៧ ក្នុង​ខែ​នោះ អ្នក​ក៏​ត្រូវ​ធ្វើ​ដូច​នោះ​ដែរ សម្រាប់​អ្នក​ណា​ម្នាក់​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា​ឬ​ដោយ​ធ្វេស​ប្រហែស។+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​វិហារ​ឲ្យ​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង។+ ២១  ​«​‹លុះ​ដល់​ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី​១ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង+ ហើយ​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២២  នៅ​ថ្ងៃ​នោះ​ដែរ មេ​ដឹក​នាំ​នឹង​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង សម្រាប់​ខ្លួន​គាត់​និង​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក។+ ២៣  ក្នុង​ពិធី​បុណ្យ​៧​ថ្ងៃ​នោះ ជា​រៀង​រាល់​ថ្ងៃ​គាត់​ត្រូវ​ជូន​គោ​ស្ទាវ​ល្អ​ឥត​ខ្ចោះ​៧​ក្បាល និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​៧​ក្បាល​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា+ ហើយ​ជូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​៧​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ២៤  ពេល​ជូន​គោ​ស្ទាវ​និង​ចៀម​ឈ្មោល​មួយ​ក្បាល​ៗ គាត់​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ព្រម​ជា​មួយ​ប្រេង​មួយ​ហ៊ីន*ដែរ។ ២៥  ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ ក៏​មាន​បុណ្យ​រយៈ​ពេល​៧​ថ្ងៃ​ដែរ+ ហើយ​គាត់​ត្រូវ​ជូន​គ្រឿង​បូជា​ដូច​គ្នា គឺ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​ប្រេង›​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ប្រវែង​ហត្ថ​វែង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​មិណា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤