អែសរ៉ា ១០:១-៤៤

  • កិច្ច​ព្រម​ព្រៀង​ឲ្យ​បណ្ដេញ​ប្រពន្ធ​ដែល​ជា​ជន​ជាតិ​ដទៃ (​១​-​១៤)

  • ការ​បណ្ដេញ​ប្រពន្ធ​ដែល​ជា​ជន​ជាតិ​ដទៃ (​១៥​-​៤៤)

១០  កាល​ដែល​អែសរ៉ា​កំពុង​អធិដ្ឋាន+សារភាព​ទោស​កំហុស ទាំង​យំ​និង​ក្រាប​នៅ​មុខ​វិហារ​របស់​ព្រះ​ពិត បណ្ដា​ជន​អ៊ីស្រាអែល​មួយ​ក្រុម​ធំ​ទាំង​ប្រុស​ទាំង​ស្រី​ទាំង​កូន​ក្មេង ក៏​បាន​មូល​គ្នា​នៅ​ជុំវិញ​គាត់ ទាំង​យំ​សោក​ជា​ខ្លាំង។ ២  បន្ទាប់​មក សេកានៀ​ជា​កូន​យេហែល+ ត្រូវ​ជា​កូន​ចៅ​អេឡាំ+ បាន​និយាយ​ទៅ​កាន់​អែសរ៉ា​ថា​៖ ​«​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ហើយ ព្រោះ​យើង​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ​ក្នុង​ស្រុក​នេះ។+ ប៉ុន្តែ នៅ​តែ​មាន​សង្ឃឹម​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល បើ​យើង​ធ្វើ​ដូច​ត​ទៅ​៖ ៣  សូម​ឲ្យ​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ+ ហើយ​បណ្ដេញ​ប្រពន្ធ​កូន​ទាំង​នោះ ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា និង​អស់​អ្នក​ដែល​គោរព​កាន់​តាម​បញ្ញត្តិ​របស់​លោក+ ហើយ​សូម​ឲ្យ​យើង​ធ្វើ​តាម​ច្បាប់​ម៉ូសេ​ចុះ។ ៤  សូម​ក្រោក​ឡើង ព្រោះ​អ្នក​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​នេះ ហើយ​យើង​នឹង​ជួយ​គាំទ្រ​អ្នក។ សូម​មាន​ចិត្ត​ក្លាហាន និង​ចាត់​វិធានការ​ចុះ​»។ ៥  លុះ​ស្ដាប់​រួច អែសរ៉ា​បាន​ក្រោក​ឡើង ហើយ​ឲ្យ​ពួក​សង្ឃនាយក ពួក​លេវី និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​ធ្វើ​តាម​ពាក្យ​ទាំង​នោះ។+ ដូច្នេះ ពួក​គេ​ក៏​ស្បថ។ ៦  ពេល​នោះ អែសរ៉ា​បាន​ក្រោក​ចេញ​ពី​ខាង​មុខ​វិហារ​របស់​ព្រះ​ពិត ហើយ​ទៅ​បន្ទប់​របស់​យេហូហេណាន​ជា​កូន​អេឡាយអាស៊ីប។ ទោះ​ជា​គាត់​ទៅ​ទី​នោះ​ក្ដី គាត់​មិន​បាន​បរិភោគ​អាហារ​ឬ​ផឹក​ទឹក​ទេ ព្រោះ​គាត់​នៅ​សោកសៅ​ចំពោះ​ភាព​មិន​ស្មោះ​ត្រង់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ ៧  រួច​មក ពួក​គេ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ទូ​ទាំង​ស្រុក​យូដា​និង​នៅ​ក្រុង​យេរូសាឡិម ឲ្យ​បណ្ដា​ជន​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ ៨  ពួក​អភិបាល​និង​ពួក​បុរស​ចាស់​ទុំ​បាន​សម្រេច​ចិត្ត​ថា បើ​អ្នក​ណា​មិន​មក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទេ ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​នឹង​ត្រូវ​រឹប​អូស ហើយ​អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ៩  ដូច្នេះ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នោះ ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​ទី​២០ ក្នុង​ខែ​ទី​៩ ពួក​គេ​បាន​អង្គុយ​នៅ​ទី​ធ្លា​វិហារ​របស់​ព្រះ​ពិត ទាំង​ភ័យ​ញាប់​ញ័រ​ដោយ​សារ​រឿង​នោះ​ផង ទាំង​រងា​ញាក់​ដោយ​សារ​ភ្លៀង​ខ្លាំង​ផង។ ១០  បន្ទាប់​មក អែសរ៉ា​ជា​សង្ឃ​បាន​ក្រោក​ឡើង ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ។+ ដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស​កាន់​តែ​ធ្ងន់។ ១១  ឥឡូវ ចូរ​អ្នក​រាល់​គ្នា​សារភាព​កំហុស​ប្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​លោក​វិញ​ចុះ។ ចូរ​ផ្ដាច់​ខ្លួន​ពី​ពួក​អ្នក​ស្រុក​នេះ និង​ពី​ប្រពន្ធ​ជន​ជាតិ​ដទៃ​ទាំង​នោះ​ចេញ​»។+ ១២  ពេល​ឮ​ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​បន្លឺ​សំឡេង​ថា​៖ ​«​ពួក​យើង​ខ្ញុំ​នឹង​ធ្វើ​តាម​បង្គាប់​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។ ១៣  ប៉ុន្តែ ការ​នេះ​មិន​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​បាន​ទេ ព្រោះ​យើង​បាន​ធ្វើ​ខុស​នឹង​ព្រះ​ធ្ងន់​ណាស់។ ម្យ៉ាង​ទៀត យើង​មាន​គ្នា​ច្រើន ហើយ​រដូវ​នេះ​ជា​រដូវ​ភ្លៀង​ទៀត យើង​មិន​អាច​ឈរ​នៅ​ខាង​ក្រៅ​យូរ​បាន​ទេ។ ១៤  ដូច្នេះ សូម​មេត្តា​ឲ្យ​ពួក​អភិបាល​ដែល​នៅ​ទី​នេះ ចាត់​ចែង​រឿង​ទាំង​អស់​សម្រាប់​យើង​គ្រប់​គ្នា​ផង។+ បន្ទាប់​មក អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នីមួយ​ៗ​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ នឹង​មក​ទី​នេះ​តាម​ពេល​កំណត់ ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ និង​ពួក​ចៅ​ក្រម ដើម្បី​ឲ្យ​ព្រះ​របស់​យើង​ឈប់​ខឹង​នឹង​យើង​ទៀត​»។ ១៥  ប៉ុន្តែ យ៉ូណាថាន​ជា​កូន​អាសាអែល និង​យ៉ាសៀ​ជា​កូន​ធីកវ៉ា​បាន​ជំទាស់​នឹង​រឿង​នេះ។ ឯ​មេស៊ូឡាម និង​សាបបេថាយ+ជា​ពួក​លេវី​វិញ ពួក​គេ​បាន​យល់​ស្រប​នឹង​គំនិត​នោះ។ ១៦  ចំណែក​បណ្ដា​ជន​វិញ ពួក​គេ​ក៏​ធ្វើ​តាម​ការ​យល់​ស្រប​នោះ​ដែរ។ បន្ទាប់​មក អែសរ៉ា​ជា​សង្ឃ និង​ប្រមុខ​គ្រួសារ​ពី​វង្ស​ត្រកូល​ផ្សេង​ៗ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​១០ ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​នោះ។ ១៧  លុះ​ដល់​ថ្ងៃ​ទី​១ ខែ​ទី​១ រឿង​អំពី​ពួក​បុរស​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ បាន​ត្រូវ​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់។ ១៨  គេ​បាន​រក​ឃើញ​ថា​កូន​ចៅ​ខ្លះ​របស់​ពួក​សង្ឃ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ​ដែរ។+ ពី​ចំណោម​កូន​ចៅ​របស់​យេសួរ+ជា​កូន​យេហូសាដាក ព្រម​ទាំង​បង​ប្អូន​របស់​គាត់ រួម​មាន​ម៉ាអាសៀ អេលាស៊ើរ យ៉ារីប និង​កេដាលៀ។ ១៩  ប៉ុន្តែ ពួក​អ្នក​ទាំង​នោះ​បាន​សន្យា​ថា ពួក​គេ​នឹង​បណ្ដេញ​ប្រពន្ធ​ពួក​គេ​ឲ្យ​ទៅ​វិញ។ ដោយ​សារ​កំហុស​ឆ្គង​នោះ ពួក​គេ​ម្នាក់​ៗ​បាន​ជូន​ចៀម​ឈ្មោល​មួយ​ក្បាល​ពី​ហ្វូង​ចៀម​របស់​ខ្លួន។+ ២០  ចំណែក​សង្ឃ​ឯ​ទៀត​ដែល​បាន​ធ្វើ​ខុស​មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​ចៅ​អ៊ីមមឺ+ មាន​ហាណាណៃ​និង​សេបបាឌា។ ២១  ពី​ចំណោម​កូន​ចៅ​ហារីម+ មាន​ម៉ាអាសៀ អេលីយ៉ា សិមម៉ាយ៉ា យេហែល និង​អូសៀស។ ២២  ពី​ចំណោម​កូន​ចៅ​ផាសហឺ+ មាន​អេលីយ៉ូអ៊ីណាយ ម៉ាអាសៀ អ៊ីសម៉ាអែល នេថានេល យ៉ូសាបាត និង​អេលាអេសា។ ២៣  ពី​ចំណោម​ពួក​លេវី មាន​យ៉ូសាបាត ស៊ីមម៉ាយ កេឡាយ៉ា* ភេតាហ៊ា យូដា និង​អេលាស៊ើរ។ ២៤  ពី​ចំណោម​ពួក​អ្នក​ចម្រៀង មាន​អេឡាយអាស៊ីប។ ពី​ចំណោម​អ្នក​យាម​ទ្វារ មាន​សាលូម ថេលេម និង​យូរ៉ាយ។ ២៥  ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពី​កូន​ចៅ​ផារូស+ មាន​រ៉ាមៀ អ៊ីសសៀ ម៉ាលខាយយ៉ា មីយ៉ាមីន អេលាសារ ម៉ាលខាយយ៉ា និង​បេនណាយ៉ា។ ២៦  ពី​ចំណោម​កូន​ចៅ​អេឡាំ+ មាន​ម៉ាថានៀ សាការី យេហែល+ អាប់ដាយ យេរេម៉ូត និង​អេលីយ៉ា។ ២៧  ពី​ចំណោម​កូន​ចៅ​សាធូ+ មាន​អេលីយ៉ូអ៊ីណាយ អេឡាយអាស៊ីប ម៉ាថានៀ យេរេម៉ូត សាបាត និង​អាសាយសា។ ២៨  ពី​ចំណោម​កូន​ចៅ​បេបាយ+ មាន​យេហូហេណាន ហាណានា សាបាយ និង​អាតឡាយ។ ២៩  ពី​ចំណោម​កូន​ចៅ​បាណាយ មាន​មេស៊ូឡាម ម៉ាឡាក អាដាយ៉ា យ៉ាសិប ស៊ីអាល និង​យេរេម៉ូត។ ៣០  ពី​ចំណោម​កូន​ចៅ​ផាហាតម៉ូអាប់+ មាន​អាតណា កេឡាល បេនណាយ៉ា ម៉ាអាសៀ ម៉ាថានៀ បេសាលែល ប៊ីននូអាយ និង​ម៉ាណាសេ។ ៣១  ពី​ចំណោម​កូន​ចៅ​ហារីម+ មាន​អេលាស៊ើរ អ៊ីសសៃយ៉ា ម៉ាលខាយយ៉ា+ សិមម៉ាយ៉ា ស៊ីមមៀន ៣២  បេនយ៉ាមីន ម៉ាឡាក និង​សិមម៉ារៀ។ ៣៣  ពី​ចំណោម​កូន​ចៅ​ហាស៊ូម+ មាន​ម៉ាធីណាយ ម៉ាថាត់ថា សាបាត អេលីផាលេត យេរ៉ាម៉ាយ ម៉ាណាសេ និង​ស៊ីមម៉ាយ។ ៣៤  ពី​ចំណោម​កូន​ចៅ​បាណាយ មាន​ម៉ាអាដាយ អាំរ៉ាម យូអាល ៣៥  បេនណាយ៉ា បេឌា កេឡូហាយ ៣៦  វ៉ាន់នៀ មេរេម៉ត អេឡាយអាស៊ីប ៣៧  ម៉ាថានៀ ម៉ាធីណាយ និង​យ៉ាអាស៊ូ។ ៣៨  ពី​ចំណោម​កូន​ចៅ​ប៊ីននូអាយ មាន​ស៊ីមម៉ាយ ៣៩  សេលេមៀ ណាថាន់ អាដាយ៉ា ៤០  ម៉ាកណាដេបាយ សាសាយ សារ៉ាយ ៤១  អាសារ៉េល សេលេមៀ សិមម៉ារៀ ៤២  សាលូម អាម៉ារៀ និង​យ៉ូសែប។ ៤៣  ពី​ចំណោម​កូន​ចៅ​នេបូរ មាន​យេអែល ម៉ាធីធា សាបាត សេបបៃណា យ៉ាដាយ យ៉ូអែល និង​បេនណាយ៉ា។ ៤៤  ពួក​គេ​ទាំង​អស់​នេះ សុទ្ធតែ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ដទៃ។+ ក្រោយ​មក ពួក​គេ​បាន​បណ្ដេញ​ប្រពន្ធ​កូន​របស់​ពួក​គេ​ឲ្យ​ទៅ​វិញ។+

កំណត់សម្គាល់

គាត់​ជា​កេឡាយថា