អែសរ៉ា ២:១-៧០

  • បញ្ជី​ឈ្មោះ​របស់​ជន​និរទេស​ដែល​ត្រឡប់​មក​វិញ (​១​-​៦៧)

    • ពួក​អ្នក​ដែល​បម្រើ​នៅ​វិហារ (​៤៣​-​៥៤)

    • កូន​ចៅ​អ្នក​បម្រើ​របស់​សាឡូម៉ូន (​៥៥​-​៥៧)

  • គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​សម្រាប់​វិហារ (​៦៨​-​៧០)

 ក្នុង​ចំណោម​ពួក​អ្នក​ដែល​ស្ដេច​នេប៊ូក្នេសា​បាន​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នោះ+ មាន​មួយ​ចំនួន​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​វិញ ហើយ​បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ២  ពួក​គេ​បាន​មក​វិញ​ជា​មួយ​នឹង​សេរ៉ូបាបិល+ យេសួរ+ នេហេមា សេរ៉ាយ៉ា រ៉េអេឡៃយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហម និង​បាអាណា។ ចំនួន​ប្រុស​ៗ​ក្នុង​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ​៖+ ៣  កូន​ចៅ​ផារូស​មាន​ចំនួន​២.១៧២​នាក់។ ៤  កូន​ចៅ​សេផាធា​មាន​ចំនួន​៣៧២​នាក់។ ៥  កូន​ចៅ​អេរ៉ា+មាន​ចំនួន​៧៧៥​នាក់។ ៦  កូន​ចៅ​យេសួ​និង​យ៉ូអាប់​ដែល​មក​ពី​វង្ស​ត្រកូល​ផាហាតម៉ូអាប់+ មាន​ចំនួន​២.៨១២​នាក់។ ៧  កូន​ចៅ​អេឡាំ+មាន​ចំនួន​១.២៥៤​នាក់។ ៨  កូន​ចៅ​សាធូ+មាន​ចំនួន​៩៤៥​នាក់។ ៩  កូន​ចៅ​សាកាយ​មាន​ចំនួន​៧៦០​នាក់។ ១០  កូន​ចៅ​បាណាយ​មាន​ចំនួន​៦៤២​នាក់។ ១១  កូន​ចៅ​បេបាយ​មាន​ចំនួន​៦២៣​នាក់។ ១២  កូន​ចៅ​អាសកាត​មាន​ចំនួន​១.២២២​នាក់។ ១៣  កូន​ចៅ​អាដូណាយខាម​មាន​ចំនួន​៦៦៦​នាក់។ ១៤  កូន​ចៅ​ប៊ីកវ៉ាយ​មាន​ចំនួន​២.០៥៦​នាក់។ ១៥  កូន​ចៅ​អេដិន​មាន​ចំនួន​៤៥៤​នាក់។ ១៦  កូន​ចៅ​អេធឺ​ដែល​មក​ពី​ក្រុម​គ្រួសារ​ហេសេគា​មាន​ចំនួន​៩៨​នាក់។ ១៧  កូន​ចៅ​បេសាយ​មាន​ចំនួន​៣២៣​នាក់។ ១៨  កូន​ចៅ​យ៉ូរ៉ា​មាន​ចំនួន​១១២​នាក់។ ១៩  កូន​ចៅ​ហាស៊ូម+មាន​ចំនួន​២២៣​នាក់។ ២០  កូន​ចៅ​គីបា*មាន​ចំនួន​៩៥​នាក់។ ២១  អ្នក​ក្រុង​បេថ្លេហិម​មាន​ចំនួន​១២៣​នាក់។ ២២  អ្នក​ភូមិណេថូផា​មាន​ចំនួន​៥៦​នាក់។ ២៣  អ្នក​ក្រុង​អាណាថោត+មាន​ចំនួន​១២៨​នាក់។ ២៤  អ្នក​ក្រុង​អាសម៉ាវែត​មាន​ចំនួន​៤២​នាក់។ ២៥  អ្នក​ក្រុង​គារីអាតយារីម អ្នក​ក្រុង​កេភីរ៉ា និង​អ្នក​ក្រុង​បៀរ៉ូត​មាន​ចំនួន​៧៤៣​នាក់។ ២៦  អ្នក​ក្រុង​រ៉ាម៉ា+ និង​អ្នក​ក្រុង​កេបា+មាន​ចំនួន​៦២១​នាក់។ ២៧  អ្នក​ដែល​មក​ពី​តំបន់​មីកម៉ាស​មាន​ចំនួន​១២២​នាក់។ ២៨  អ្នក​ក្រុង​បេតអែល និង​អ្នក​ក្រុង​អៃ+មាន​ចំនួន​២២៣​នាក់។ ២៩  អ្នក​ក្រុង​នេបូរ+មាន​ចំនួន​៥២​នាក់។ ៣០  អ្នក​ដែល​មក​ពី​តំបន់​ម៉ាកប៊ីស*មាន​ចំនួន​១៥៦​នាក់។ ៣១  កូន​ចៅ​របស់​អេឡាំ​ម្នាក់​ទៀត មាន​ចំនួន​១.២៥៤​នាក់។ ៣២  កូន​ចៅ​ហារីម​មាន​ចំនួន​៣២០​នាក់។ ៣៣  អ្នក​ក្រុង​ឡូត អ្នក​ក្រុង​ហាឌីត និង​អ្នក​ក្រុង​អូណូ​មាន​ចំនួន​៧២៥​នាក់។ ៣៤  អ្នក​ក្រុង​យេរីខូ​មាន​ចំនួន​៣៤៥​នាក់។ ៣៥  អ្នក​ដែល​មក​ពី​តំបន់​សេណាអា*មាន​ចំនួន​៣.៦៣០​នាក់។ ៣៦  ចំណែក​ឯ​ពួក​សង្ឃ​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​យេដាយយ៉ា+ដែល​មក​ពី​វង្ស​ត្រកូល​យេសួ+មាន​ចំនួន​៩៧៣​នាក់។ ៣៧  កូន​ចៅ​អ៊ីមមឺ+មាន​ចំនួន​១.០៥២​នាក់។ ៣៨  កូន​ចៅ​ផាសហឺ+មាន​ចំនួន​១.២៤៧​នាក់។ ៣៩  កូន​ចៅ​ហារីម+មាន​ចំនួន​១.០១៧​នាក់។ ៤០  រីឯ​ពួក​លេវី​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​យេសួ​និង​កូន​ចៅ​កាតម៉ែល+ ដែល​មក​ពី​វង្ស​ត្រកូល​ហូដាវា​មាន​ចំនួន​៧៤​នាក់។ ៤១  ឯ​ពួក​អ្នក​ចម្រៀង+ពី​កូន​ចៅ​អេសាភ+មាន​ចំនួន​១២៨​នាក់។ ៤២  ក្រុម​អ្នក​យាម​ទ្វារ*មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​សាលូម កូន​ចៅ​អេធឺ កូន​ចៅ​តាល់ម៉ូន+ កូន​ចៅ​អាកខុប+ កូន​ចៅ​ហាថាយថា និង​កូន​ចៅ​សូបាយ សរុប​ទាំង​អស់​មាន​ចំនួន​១៣៩​នាក់។ ៤៣  ឯ​ពួក​អ្នក​ដែល​បម្រើ​នៅ​វិហារ​មាន​ដូច​ត​ទៅ​៖+ កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថា​បេអាត ៤៤  កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ីអាយ៉ា កូន​ចៅ​ផាដន ៤៥  កូន​ចៅ​ឡេបេណា កូន​ចៅ​ហាកាបា កូន​ចៅ​អាកខុប ៤៦  កូន​ចៅ​ហាកាប កូន​ចៅ​សាលម៉ាយ កូន​ចៅ​ហាណាន ៤៧  កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រ៉េអាយ៉ា ៤៨  កូន​ចៅ​រេសិន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម ៤៩  កូន​ចៅ​អឺសា កូន​ចៅ​ផាសេអា កូន​ចៅ​បេសាយ ៥០  កូន​ចៅ​អាសណា កូន​ចៅ​មេយូនីម កូន​ចៅ​នេភូសឺស៊ីម ៥១  កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហឺ ៥២  កូន​ចៅ​បាសឡុត កូន​ចៅ​មេហាយដា កូន​ចៅ​ហាសា ៥៣  កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ធេម៉ា ៥៤  កូន​ចៅ​នេស៊ា និង​កូន​ចៅ​ហាថាយផា។ ៥៥  រីឯ​កូន​ចៅ​អ្នក​បម្រើ​របស់​សាឡូម៉ូន​មាន​ដូច​ត​ទៅ​៖ កូន​ចៅ​សូថាយ កូន​ចៅ​សូផេរេត កូន​ចៅ​ភេរូដា+ ៥៦  កូន​ចៅ​យ៉ាអាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល ៥៧  កូន​ចៅ​សេផាធា កូន​ចៅ​ហាតថៀល កូន​ចៅ​ផូកឺរេតហាសេបេម និង​កូន​ចៅ​អេម៉ាយ។ ៥៨  ដូច្នេះ ចំនួន​អ្នក​ដែល​បម្រើ​នៅ​វិហារ និង​ចំនួន​កូន​ចៅ​អ្នក​បម្រើ​របស់​សាឡូម៉ូន សរុប​ទាំង​អស់​គឺ​៣៩២​នាក់។ ៥៩  រីឯ​ពួក​អ្នក​ដែល​មក​ពី​តំបន់​ថេលមេឡា តំបន់​ថេលហាសា ក្រុង​កេរូប តំបន់​អាដាន និង​តំបន់​អ៊ីមមឺ ពួក​គេ​មិន​អាច​បញ្ជាក់​ថា​វង្ស​ត្រកូល​ពួក​គេ​មាន​ដើម​កំណើត​មក​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ពួក​គេ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ៦០  កូន​ចៅ​ដេឡេយ៉ា កូន​ចៅ​ថូបៀ និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន​ចំនួន​៦៥២​នាក់។ ៦១  ពី​ចំណោម​កូន​ចៅ​ពួក​សង្ឃ​មាន​ដូច​ត​ទៅ​៖ កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាក់កូស+ និង​កូន​ចៅ​បាស៊ីលឡាយ។ បាស៊ីលឡាយ​នេះ​បាន​ដាក់​ឈ្មោះ​តាម​ឪពុក​ក្មេក​គាត់ ក្រោយ​ពី​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អ្នក​ស្រុក​គីលាត​ម្នាក់​ឈ្មោះ​បាស៊ីលឡាយ។+ ៦២  ពួក​អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ​ពង្ស​របស់​ខ្លួន​ក្នុង​បញ្ជី​ពុំ​ឃើញ​ទេ។ ដូច្នេះ ពួក​គេ​មិន​អាច​បម្រើ​ជា​សង្ឃ​បាន​ឡើយ។+ ៦៣  អភិបាល​ខេត្ត​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​មិន​អាច​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​បាន​ទេ+ ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​ណែនាំ​ពី​ព្រះ​តាម​រយៈ​យូរីម​និង​ធូមីម*ជា​មុន​សិន។+ ៦៤  បណ្ដា​ជន​ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​មក​មាន​ចំនួន​៤២.៣៦០​នាក់។+ ៦៥  បន្ថែម​ទៅ​ទៀត មាន​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ចំនួន​៧.៣៣៧​នាក់ ថែម​ទាំង​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី​ចំនួន​២០០​នាក់​ផង​ដែរ។ ៦៦  ពួក​គេ​បាន​នាំ​យក​សេះ​ចំនួន​៧៣៦​ក្បាល និង​លា​កាត់​ចំនួន​២៤៥​ក្បាល ៦៧  សត្វ​អូដ្ឋ​ចំនួន​៤៣៥​ក្បាល និង​សត្វ​លា​ចំនួន​៦.៧២០​ក្បាល។ ៦៨  ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ប្រមុខ​គ្រួសារ​ខ្លះ​បាន​ជូន​វិភាគទាន​ស្ម័គ្រ​ពី​ចិត្ត+សម្រាប់​វិហារ​របស់​ព្រះ​ពិត ដើម្បី​សង់​វិហារ​នោះ​ឡើង​វិញ​នៅ​លើ​ទី​តាំង​ដដែល។+ ៦៩  ពួក​គេ​បាន​ជូន​តាម​លទ្ធភាព​របស់​ខ្លួន​នូវ​មាស​ចំនួន​៦១.០០០​ដ្រាកម៉ា* ប្រាក់​ចំនួន​៥.០០០​មិណា*+ និង​ប្រគល់​អាវ​វែង​១០០​សម្រាប់​ដល់​ពួក​សង្ឃ។ ៧០  ចំណែក​ឯ​ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​ចម្រៀង អ្នក​យាម​ទ្វារ អ្នក​បម្រើ​នៅ​វិហារ និង​បណ្ដា​ជន​ឯ​ទៀត ពួក​គេ​បាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​របស់​ពួក​គេ។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ក្រុង​គីបា​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​ចៅ​ម៉ាកប៊ីស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កូន​ចៅ​សេណាអា​»​
ន័យ​ត្រង់​«​កូន​ចៅ​អ្នក​យាម​ទ្វារ​»​
មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​
ជា​ទូទៅ​មួយ​ដ្រាកម៉ា​ស្មើ​នឹង​កាក់​មាស​របស់​ពើស៊ី​មួយ​ដារីក ដែល​មាន​ទម្ងន់​៨,៤​ក្រាម។ ប៉ុន្តែ មិន​ដូច​ដ្រាកម៉ា​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច​ទេ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤