លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Ismail Sen/Anadolu Agency via Getty Images

ចូរ​ចាំ​យាម!

ការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសតួកគីនិងប្រទេសស៊ីរី តើគម្ពីរចែងយ៉ាងណា?

ការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសតួកគីនិងប្រទេសស៊ីរី តើគម្ពីរចែងយ៉ាងណា?

 កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​តួកគី​និង​ប្រទេស​ស៊ីរី។

  •   នៅ​ថ្ងៃ​ដដែល​នោះ ព័ត៌មាន​ទាន់​ហេតុ​ការណ៍​មួយ(Reuters)បាន​រាយ​ការណ៍​ថា​៖​«​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​តួកគី​និង​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​ស៊ីរី ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣.៧០០​នាក់។ នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​អាកាសធាតុ​បាន​ចុះ​ត្រជាក់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​ពិបាក​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​កំពុង​រង​ទុក្ខ​និង​បាត់​បង់​ផ្ទះ​សម្បែង​ដោយ​សារ​ការ​រញ្ជួយ​ដី​នោះ។ អាកាសធាតុ​ដ៏​ត្រជាក់​នេះ​ក៏​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពិបាក​រុក​រក​ជន​រង​គ្រោះ​ផង​ដែរ​»។

 យើង​ពិត​ជា​ពិបាក​ចិត្ត​ណាស់ ពេល​ដែល​ឮ​រឿង​ខ្លោច​ផ្សា​ដូច​នេះ។ នៅ​គ្រា​ដ៏​ពិបាក​នេះ យើង​អាច​ពឹង​លើ​ព្រះ​យេហូវ៉ា ដែល​ជា​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។ (​កូរិនថូស​ទី​២ ១:៣​) លោក​ផ្ដល់​«​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម . . . និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

 យើង​រៀន​ថា ក្នុង​គម្ពីរ​៖

  •   បាន​ប្រាប់​ទុក​ជា​មុន​អំពី​ការ​រញ្ជួយ​ដី។

  •   របៀប​ដែល​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម។

  •   របៀប​ដែល​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់។

 ដើម្បី​ស្វែង​យល់​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ប្រធានបទ​ទាំង​នេះ សូម​អាន​អត្ថបទ​ដូច​ខាង​ក្រោម​៖

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨