លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

ការបាញ់រះនៅសាលារៀន តើគម្ពីរចែងយ៉ាងណា?

ការបាញ់រះនៅសាលារៀន តើគម្ពីរចែងយ៉ាងណា?

 នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ មាន​សោក​ដ​នា​កម្ម​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​កើត​ឡើង​នៅ​ក្រុង​តូច​មួយ​ឈ្មោះ​យូ​វ៉ាឌី ក្នុង​រដ្ឋ​តិចសាស់ សហរដ្ឋ​អាម៉េរិក។ យោង​ទៅ​តាម​សារ​ព័ត៌មាន​មួយ(The New York Times) បាន​រៀប​រាប់​ថា៖«ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​ក្មេង​ៗ​អស់​១៩​នាក់ និង​គ្រូ​បង្រៀន​២​នាក់ . . . នៅ​សាលា​បឋម​សិក្សា​រ៉​ប»។

 គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នេះ​បាន​កើត​ឡើង​ជា​ញឹក​ញយ។ សារ​ព័ត៌មាន​មួយ​ទៀត(USA Today) បាន​រាយ​ការណ៍​ថា​គ្រាន់​តែ​នៅ​សហរដ្ឋ​អាម៉េរិក​ប៉ុណ្ណោះ «មាន​ករណី​បាញ់​រះ​អស់​២៤៩​ដង​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សាលា​រៀន​កាល​ពី​ឆ្នាំ​មុន។ ចំនួន​នេះ​មាន​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់ បើ​គិត​តាំង​ពី​ឆ្នាំ​១៩៧០​មក»។

 ហេតុ​អ្វី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំង​នេះ​បាន​កើត​ឡើង​ដូច្នេះ? តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ពេល​មាន​រឿង​អាក្រក់​បែប​នេះ? តើ​មាន​ហេតុ​ណា​មួយ​ឲ្យ​យើង​ជឿ​ថា​អំពើ​ឃោរឃៅ​នេះ​នឹង​លែង​មាន​ទៀត​ឬ​ទេ? គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ហេតុ​អ្វី​ពិភព​លោ​ក​នេះ​កាន់​តែ​ឃោរ​ឃៅ​ឡើង​ៗ​ដូច្នេះ?

 មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា‹ម្ដេច​ក៏​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ដូច​ជា​ការ​បាញ់​រះ​នៅ​សាលា​រៀន​កើត​ឡើង​ដូច្នេះ?›។ ដើម្បី​ស្វែង​រក​ចម្លើយ​ពី​គម្ពីរ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ​ជួ​ប​រឿង​អាក្រក់​ដូច្នេះ?»។

តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ពេល​មាន​រឿង​គួរ​ឲ្យ​តក់​ស្លុត​បែប​នេះ​កើត​ឡើង?

  •    ​«អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេ​ច​ក្ដី​សង្ឃឹម . . . និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ»។—រ៉ូម ១៥:៤

 គោល​ការណ៍​គម្ពីរ​អាច​ជួយ​លោ​ក​អ្នក​បាន ទោះ​ជា​យើង​រស់​នៅ​ក្នុង​ពិភព​លោ​ក​ដ៏​ឃោរ​ឃៅ​នេះ​ក៏​ដោយ។ ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ដែល​មាន​ចំណង​ជើង​ថា«តើ​ពេល​ណា​នឹង​លែង​មាន​អំពើ​ឃោរឃៅ​ទៀត?»។

 ដើម្បី​ទទួល​យោបល់​ខ្លះ​ដែល​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​ឲ្យ​បំបាត់​អារម្មណ៍​ភ័យ​ខ្លាច​ដែល​មក​ពី​ការ​ឮ​និង​ឃើញ​ព័ត៌មាន​រន្ធត់ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​ព័ត៌មាន​រន្ធត់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កូន​របស់​អ្នក?»។

តើ​ពេល​ណា​នឹង​លែង​មាន​អំពើ​ឃោរឃៅ​ទៀត?

  •    ​«គាត់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ»។—ចម្រៀង​សរសើរ​ព្រះ ៧២:១៤

  •    ​«ពួក​គេ​នឹង​ដំ​ដាវ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​ដំ​លំពែង​ធ្វើ​ជា​ដង្កាវ​វិញ។ ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ ហើយ​ពួក​គេ​ក៏​មិន​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។—មីកា ៤:៣

 ព្រះ​នឹង​សម្រេច​អ្វី​ដែល​មនុស្សជាតិ​មិន​អាច​ធ្វើ​បាន។ រាជាណាចក្រ​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌ នឹង​បំផ្លាញ​គ្រឿង​អាវុធ​ទាំង​អស់ ហើយ​នឹង​បំបាត់​ចោល​អំពើ​ឃោរឃៅ។ ដើម្បី​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«ក្រោម​រាជាណាចក្រ​ព្រះ‹នឹង​មាន​សេ​ច​ក្ដី​សុខ​ជា​បរិបូរ›»។