លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កាលវិភាគអំណានគម្ពីរ

កាលវិភាគអំណានគម្ពីរ

គម្ពីរ​មាន​យោបល់​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​រស់​នៅ។ ប្រសិន​បើ​អ្នក​អាន​គម្ពីរ និង​រំពឹង​គិត​ជា​ទៀង​ទាត់ ព្រម​ទាំង​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន នោះ​អ្នក​«​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ»។ (យ៉ូស្វេ ១:៨; ទំនុក​តម្កើង ១:១​-​៣) អ្នក​ក៏​អាច​ស្គាល់​ព្រះ និង​បុត្រ​របស់​លោក ហើយ​ចំណេះ​ដែល​មក​ពី​ការ​ស្គាល់​លោក នឹង​អាច​នាំ​ឲ្យ​អ្នក​ទទួល​បាន​នូវ​សេ​ច​ក្ដី​សង្គ្រោះ។—យ៉ូហាន ១៧:៣

តើ​អ្នក​គួរ​អាន​គម្ពីរ​ចាប់​ពី​កន្លែង​ណា? អ្នក​មាន​ជម្រើស។ ការ​អាន​តាម​កាល​វិភាគ ជួយ​អ្នក​ឲ្យ​អាន​តាម​លំដាប់​ដែល​មាន ឬ​តាម​ប្រភេទ​សាច់​រឿង។ ជា​ឧទាហរណ៍ បើ​សិន​ជា​អ្នក​ចង់​ដឹង​រឿង​ប្រវត្តិ​សាស្ត្រ​ដែល​និយាយ​អំពី​របៀប​ដែល​ព្រះ​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ អ្នក​អាច​ជ្រើស​រើស​យក​ផ្នែក​ណា​មួយ​ដែល​រៀប​រាប់​អំពី​រឿង​នោះ។ អ្នក​អាច​អាន​ផ្នែក​ផ្សេង​ៗ​ទៀត ដើម្បី​ស្គាល់​អំពី​របៀប​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ចាប់​ផ្ដើម​មាន​ឡើង និង​អំពី​របៀប​ដែល​ក្រុម​ជំនុំ​នោះ​បាន​រីក​ចម្រើន។ ប្រសិន​បើ​អ្នក​អាន​ប៉ុន្មាន​ជំពូក​រាល់​ថ្ងៃ នោះ​អ្នក​អាច​អាន​គម្ពីរ​ទាំង​មូល​ចប់​ក្នុង​មួយ​ឆ្នាំ​បាន។

មិន​ថា​អ្នក​កំពុង​ស្វែង​រក កាល​វិភាគ​អំណាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ឬ​កាល​វិភាគ​អំណាន​គម្ពីរ​សម្រាប់​មួយ​ឆ្នាំ ឬ​កាល​វិភាគ​អំណាន​គម្ពីរ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ក្ដី កាល​វិភាគ​នេះ​នឹង​ជួយ​អ្នក។ អ្នក​អាច​ថត​ចម្លង កាល​វិភាគ​អំណាន​គម្ពីរ ហើយ​ចាប់​ផ្ដើម​អាន​ពី​ថ្ងៃ​នេះ។