លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

មនុស្ស៦លាននាក់បានស្លាប់ដោយសារជំងឺកូវីដ តើគម្ពីរចែងយ៉ាងណាអំពីនេះ?

មនុស្ស៦លាននាក់បានស្លាប់ដោយសារជំងឺកូវីដ តើគម្ពីរចែងយ៉ាងណាអំពីនេះ?

 កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ អង្គការ​សុខភាព​ពិភព​លោក(WHO)បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ចំនួន​៦.២៧០.០០០​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ។ ប៉ុន្តែ យោង​ទៅ​តាម​របាយការណ៍​ថ្មី​នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ អង្គការ​សុខភាព​ពិភព​លោក(WHO)បាន​ប៉ាន់ស្មាន​ថា​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ ការ​ពិត​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ របាយការណ៍​នោះ​បាន​រៀប​រាប់​ថា​ក្នុង​អំឡុង​ឆ្នាំ​២០២០​និង​២០២១«អ្នក​ស្លាប់​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ...ប្រហែល​ជា​មាន​ចំនួន​១៤.៩០០.០០០​នាក់»។ តើ​គម្ពីរ​ចែង​អំពី​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ដូច​នេះ​ឬ​ទេ?

គម្ពីរ​ប្រកាស​ទុក​ជា​មុន​អំពី​រោគ​រាត​ត្បាត​ដ៏​សាហាវ

  •   ​ ​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មាន«រោគ​រាត​ត្បាត»ដ៏​សាហាវ ក្នុង​អំឡុង​គ្រា​ដែល​គេ​ហៅ​ថា«គ្រា​ចុង​ក្រោយ​បង្អស់»។—លូកា ២១:១១; ធីម៉ូថេ​ទី​២ ៣:១

 ការ​ប្រកាស​ទុក​ជា​មុន​របស់​លោក​យេស៊ូ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​អ្វី​ជា​សញ្ញា​សម្គាល់​នៃ‹គ្រា​ចុង​ក្រោយ​បង្អស់›?»។

គម្ពីរ​ផ្ដល់​ការ​សម្រាល​ទុក្ខ

  •   ​ ​«ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង»។—កូរិនថូស​ទី​២ ១:៣, ៤

 មនុស្ស​ជា​ច្រើន​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់ បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​គម្ពីរ។ សូម​ស្វែង​យល់​ថែម​ទៀត​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ»និង​អត្ថបទ​ចំណង​ជើង​ថា«ជំនួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទុក្ខ​សោក»។

គម្ពីរ​ប្រាប់​អំពី​ដំណោះ​ស្រាយ​ជា​រៀង​រហូត

  •   ​ ​«សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។—ម៉ាថាយ ៦:១០

 មិន​យូរ​ទៀត «រាជាណាចក្រ​របស់​ព្រះ»នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា៖«បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ពួក​គេ​នឹង​មិន​និយាយ​ថា៖‹ខ្ញុំ​ឈឺ›ទៀត​ឡើយ»។ (ម៉ាកុស ១:១៤, ១៥; អេសាយ ៣៣:២៤) ដើម្បី​ស្វែង​យល់​អំពី​រដ្ឋាភិបាល​ដែល​នៅ​ស្ថាន​សួគ៌ និង​អំពី​អ្វី​ដែល​រដ្ឋាភិបាល​នេះ​នឹង​សម្រេច សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

 យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​គម្ពីរ​ចែង ដើម្បី​លោក​អ្នក​និង​ក្រុម​គ្រួសារ​អាច​ទទួល​ប្រយោជន៍​ពី​ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ និង​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ជា​ច្រើន។