លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឆ្វេង៖ ព្យុះ​កំបុត​ត្បូង​អ៊ាន នៅ​ផ្លរីដា សហរដ្ឋ​អាម៉េរិក នៅ​ខែ​កញ្ញា ឆ្នាំ​២០២២(Sean Rayford/Getty Images)។ កណ្ដាល៖ ម្ដាយ​ម្នាក់​បាន​ភៀស​ខ្លួន​ជា​មួយ​នឹង​កូន​ប្រុស​របស់​គាត់​ពី​ក្រុង​ដូនេសសិក ប្រទេស​អ៊ុយក្រែន ខែ​កក្កដា ឆ្នាំ​២០២២(Alex Chan Tsz Yuk/SOPA Images/LightRocket via Getty Images)។ ស្ដាំ៖ ការ​ធ្វើ​តេស្ត​កូវីដ​ដ៏​ធំ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ខែ​មេសា ឆ្នាំ​២០២២(Kevin Frayer/Getty Images)

ចូរ​ចាំ​យាម!

ឆ្នាំ២០២២ជាឆ្នាំដ៏ច្របូកច្របល់ តើគម្ពីរចែងយ៉ាងណា?

ឆ្នាំ២០២២ជាឆ្នាំដ៏ច្របូកច្របល់ តើគម្ពីរចែងយ៉ាងណា?

 ក្នុង​អំឡុង​ឆ្នាំ​២០២២ យើង​ឧស្សាហ៍​ឮ​ព័ត៌មាន​អំពី​សង្គ្រាម បញ្ហា​សេដ្ឋកិច្ច និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​អាច​ពន្យល់​អំពី​អត្ថន័យ​ពិត​នៃ​ព្រឹត្តិការណ៍​ទាំង​នេះ​បាន។

អត្ថន័យ​ពិត​នៃ​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២០២២

 ព្រឹត្តិការណ៍​ផ្សេង​ៗ​នៅ​ចុង​ឆ្នាំ​នេះ​បាន​បញ្ជាក់​ភ័ស្តុតាង​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា យើង​កំពុង​រស់​នៅ​គ្រា​មួយ​ដែល​គម្ពីរ​ហៅ​ថា​៖​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) គ្រា​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ សូម​កត់​សម្គាល់​ព្រឹត្តិការណ៍​ថ្មី​ៗ​ដែល​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​របស់​យើង ដូច​ជា​៖

 «​សង្គ្រាម​»។ម៉ាថាយ ២៤:៦

  •   ​«​ឆ្នាំ​២០២២​ជា​ឆ្នាំ​ដែល​មាន​សង្គ្រាម​ដ៏​គួរ​ឲ្យ​រន្ធត់​ម្ដង​ទៀត​នៅ​ទ្វីប​អឺរ៉ុប​»។ a

 សូម​មើល​អត្ថបទ​«​រុស្ស៊ី​វាយ​លុក​អ៊ុយក្រែន​»។

 «​ការ​អត់​ឃ្លាន​»។ម៉ាថាយ ២៤:៧

  •   ​«​ឆ្នាំ​២០២២​ជា​ឆ្នាំ​ដែល​មាន​ការ​អត់​ឃ្លាន​ដែល​ស្មាន​មិន​ដល់​»។ b

 «​រោគ​រាត​ត្បាត​»។លូកា ២១:១១

  •   ​«​ជំងឺ​ស្វិតដៃជើង​បាន​កើត​មាន​ម្ដង​ទៀត ដំណាល​គ្នា​នោះ ជំងឺ​អ៊ុតស្វា​ក៏​កាន់​តែ​រីក​រាល​ដាល ហើយ​ជំងឺ​កូវីដ​-​១៩ បន្ត​ធ្វើ​ទុក្ខ​ដល់​មនុស្ស​យ៉ាង​ខ្លាំង។ ស្ថានភាព​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ជំងឺ​ឆ្លង​ទាំង​នេះ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា ហើយ​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​ខ្លាំង​ប៉ុន​ណា​»។ c

 «​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»។លូកា ២១:១១

  •   ​«​នៅ​រដូវ​ក្ដៅ ក្នុង​ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​មិន​អាច​បំភ្លេច​បាន ព្រោះ​មាន​បញ្ហា​រលក​កម្ដៅ គ្រោះ​រាំង​ស្ងួត ភ្លើង​ឆេះ​ព្រៃ និង​ទឹក​ជំនន់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​សម្បើម។ ជា​លទ្ធផល មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​ជីវិត ហើយ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាត់​បង់​ផ្ទះ​សម្បែង​»។ d

 «​ចលាចល​»។លូកា ២១:៩

  •   ​«​ប្រជាជន​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សេដ្ឋកិច្ច ជា​ពិសេស​ទាក់​ទង​នឹង​ទំនិញ​ឡើង​ថ្លៃ ហើយ​នោះ​នាំ​ឲ្យ​មាន​បាតុកម្ម​ធំ​ៗ​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ឆ្នាំ​២០២២​»។ e

តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ?

 គ្មាន​យើង​ណា​ម្នាក់​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០២៣​ទេ។ ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​គឺ​ថា​មិន​យូរ​ទៀត រាជាណាចក្រ​ព្រះ​ឬ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​នៅ​ផែន​ដី។ (​ដានីយ៉ែល ២:៤៤​) រដ្ឋាភិបាល​នេះ​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា ហើយ​រដ្ឋាភិបាល​នេះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី។—ម៉ាថាយ ៦:៩, ១០

 យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​«​ចាំ​យាម​»​ជា​និច្ច ដើម្បី​ដឹង​ថា​ព្រឹត្តិការណ៍​ពិភព​លោក​កំពុង​កើត​ឡើង​តាម​ទំនាយ​គម្ពីរ​ឬ​យ៉ាង​ណា។ (​ម៉ាកុស ១៣:៣៧​) សូម​ទាក់​ទង​យើង​ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​លោក​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ និង​អាច​ជួយ​លោក​អ្នក​និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត​សម្រាប់​អនាគត​ដ៏​ភ្លឺ​ស្វាង។

a អត្ថបទ​សមាគម​សារ​ព័ត៌មាន​ចំណង​ជើង​ថា​«​ឆ្នាំ​២០២២​ជា​ឆ្នាំ​ដែល​មាន​សង្គ្រាម​ដ៏​គួរ​ឲ្យ​រន្ធត់​ម្ដង​ទៀត​នៅ​ទ្វីប​អឺរ៉ុប​»​ សរសេរ​ដោយ​ជីល ឡឡេស ចុះ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។

b អត្ថបទ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​ចំណង​ជើង​ថា​«​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​»។

c អត្ថបទ​អង្គការ​សុខភាព​JAMA ចំណង​ជើង​ថា​«​ការ​រស់​នៅ​គ្រា​ដែល​មាន​រោគ​រាត​ត្បាត គឺ​ពី​ជំងឺ​កូវីដ​-​១៩ ដល់​ជំងឺ​អ៊ុតស្វា ជំងឺ​ស្វិតដៃជើង និង​ជំងឺ​X​»​ សរសេរ​ដោយ​ឡរ៉េន ហ្គោស្ទីន​ ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។

d អត្ថបទ​អង្គការ​Earth.Org ចំណង​ជើង​ថា​«​តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​បំបែក​កំណត់​ត្រា​នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​២០២២?​»​ សរសេរ​ដោយ​ម៉ាទីណា អ៊ីជីនី ចុះ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២២។

e អត្ថបទ​អង្គការ​សន្តិភាព​អន្តរជាតិ​Carnegie ចំណង​ជើង​ថា​«​ការ​ខឹង​សម្បារ​អំពី​បញ្ហា​សេដ្ឋកិច្ច​នាំ​ឲ្យ​មាន​បាតុកម្ម​ច្រើន​ជាង​គេ​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២២​»​ សរសេរ​ដោយ​ថូម៉ាស់ ខារ៉ូថឺ និង​បេនយ៉ាមីន ហ្វែលមេន ចុះ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។