លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

JenkoAtaman/stock.adobe.com

ចូរ​ចាំ​យាម!

នៅឆ្នាំ២០២៣មានហេតុឲ្យយើងមានសេចក្ដីសង្ឃឹម តើគម្ពីរចែងយ៉ាងណា?

នៅឆ្នាំ២០២៣មានហេតុឲ្យយើងមានសេចក្ដីសង្ឃឹម តើគម្ពីរចែងយ៉ាងណា?

 កាល​ដែល​ឆ្នាំ​២០២៣​ចូល​មក​ដល់ យើង​ទាំង​អស់​គ្នា​សង្ឃឹម​ថា​នឹង​មាន​រឿង​ល្អ​ៗ​កើត​ឡើង​ចំពោះ​យើង និង​ក្រុម​គ្រួសារ​យើង។ ហេតុ​អ្វី​យើង​អាច​សង្ឃឹម​ដូច្នេះ?

គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម

 គម្ពីរ​ប្រាប់​យើង​នូវ​ដំណឹង​ល្អ​ដែល​បញ្ជាក់​ថា​បញ្ហា​ដែល​យើង​កំពុង​ជួប​គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ឆាប់​ៗ​ខាង​មុខ​បញ្ហា​ទាំង​នេះ​នឹង​លែង​មាន​ទៀត។ តាម​ពិត គម្ពីរ​«​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ . . . ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។រ៉ូម ១៥:៤

សេចក្ដី​សង្ឃឹម​ដែល​អាច​ជួយ​លោក​អ្នក​នៅ​ឥឡូវ​នេះ

 សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​អាច​ប្រដូច​ទៅ​នឹង​«​យុថ្កា​សម្រាប់​ជីវិត​យើង​»។ (​ហេប្រឺ ៦:១៩​) សេចក្ដី​សង្ឃឹម​នេះ​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​នឹង​នរ ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង និង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ហើយ​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​ជា​រៀង​រហូត។ ជា​ឧទាហរណ៍​៖

ចូរ​ពង្រឹង​សេចក្ដី​សង្ឃឹម​លោក​អ្នក

 មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា​នឹង​មាន​អ្វី​ល្អ​ៗ​កើត​ឡើង ប៉ុន្តែ​ពួក​គេ​មិន​អាច​ប្រាកដ​ថា​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​នឹង​កើត​ឡើង​ដូច​ប៉ង​នោះ​ទេ។ ប៉ុន្តែ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​គឺ​ខុស​ពី​នោះ។ ហេតុ​អ្វី? ពីព្រោះ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​គឺ​មក​ពី​ព្រះ​យេហូវ៉ា a ហើយ​លោក​ផ្ទាល់​«​មិន​អាច​កុហក​ឡើយ​»។ (​ទីតុស ១:២​) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ឫទ្ធានុភាព​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ លោក​អាច​«​ធ្វើ​អ្វី​ៗ​តាម​ដែល​លោក​ពេញ​ចិត្ត​»។—ចម្រៀង​សរសើរ​ព្រះ ១៣៥:៥, ៦

 យើង​សូម​អញ្ជើញ​លោក​អ្នក​យ៉ាង​កក់​ក្ដៅ​ឲ្យ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​គម្ពីរ។ លោក​អ្នក​អាច​ពង្រឹង​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សង្ឃឹម​នោះ​ដោយ​«​ពិនិត្យ​មើល​បទ​គម្ពីរ​»។ (​សកម្មភាព ១៧:១១​) សូម​សាក​ល្បង​រៀន​គម្ពីរ​តាម​រយៈ​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ យើង​សង្ឃឹម​ថា​នៅ​ឆ្នាំ​២០២៣​លោក​អ្នក​នឹង​មាន​អនាគត​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម!

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨