លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

YURI LASHOV/AFP via Getty Images

ចូរ​ចាំ​យាម!

តើគ្រិស្តសាសនិកគួរគាំទ្រសង្គ្រាមឬទេ? តើគម្ពីរចែងយ៉ាងណា?

តើគ្រិស្តសាសនិកគួរគាំទ្រសង្គ្រាមឬទេ? តើគម្ពីរចែងយ៉ាងណា?

 យើង​ឃើញ​ថា​នៅ​ក្នុង​អំឡុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន អ្នក​ដឹក​នាំ​គ្រិស្ត​សាសនា​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ចូល​រួម​ធ្វើ​សង្គ្រាម។ សូម​កត់​សម្គាល់​របៀប​ដែល​បព្វជិត​គាំទ្រ​សង្គ្រាម។

  •   នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ សារ​ព័ត៌មាន​មួយ​បាន​រាយ​ការណ៍​ថា សម្ដេច​ប៉ាប​អេភីហ្វេននៀស​ទី​១ នៃ​ក្រុង​ឃីយីវ បាន​និយាយ​ថា​៖​«​គឺ​ពិត​ជា​មាន​កិត្តិយស​និង​ចិត្ត​ដឹង​គុណ​ណាស់​ចំពោះ​ទាហាន​ដ៏​អង់អាច​ទាំង​អស់​របស់​យើង​ដែល​បាន​ការ​ពារ​ប្រទេស​អ៊ុយក្រែន ពី​អ្នក​ដែល​ឈ្លានពាន។ . . . យើង​តែង​តែ​គិត អធិដ្ឋាន​អស់​ពី​ចិត្ត និង​គាំទ្រ​អ្នក​រាល់​គ្នា​ជា​និច្ច​»​(​The Jerusalem Post​)។

  •   នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ព័ត៌មាន​ទាន់​ហេតុ​ការណ៍​មួយ​បាន​រាយ​ការណ៍​ថា​៖​«​មេ​ដឹក​នាំ​វិហារ​សាសនា​អូធូដុក្ស នៅ​ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ពិធី​មួយ​នៅ​ថ្ងៃ​អាទិត្យ​សម្រាប់​ទាហាន​រុស្ស៊ី​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ដោយ​ប្រាប់​ថា‹មាន​តែ​ពួក​រុស្ស៊ី​ទេ​ដែល​អាច›ការ​ពារ​ប្រទេស​របស់​ខ្លួន ខណៈ​ពេល​ដែល​ទាហាន​រុស្ស៊ី​នៅ​ក្រុង​មូស្គូ​កំពុង​សមយុទ្ធ​ច្បាំង​នឹង​ប្រទេស​អ៊ុយក្រែន​»​(​Reuters​)។

 តើ​គ្រិស្ត​សាសនិក​គួរ​ចូល​រួម​ធ្វើ​សង្គ្រាម​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

អ្វី​ដែល​គម្ពីរ​ចែង

 គម្ពីរ​ចែង​ថា​អស់​អ្នក​ដែល​ពិត​ជា​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ទេ។

  •   ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។—ម៉ាថាយ ២៦:៥២

     តើ​បុគ្គល​ដែល​គាំទ្រ​សង្គ្រាម​ឬ​ចូល​ច្បាំង​ដោយ​ផ្ទាល់​ពិត​ជា​ស្ដាប់​បង្គាប់​លោក​យេស៊ូ​ឬ​ទេ?

  •   ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៤, ៣៥

     តើ​បុគ្គល​ដែល​គាំទ្រ​សង្គ្រាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​សញ្ញា​សម្គាល់​នៃ​អ្នក​កាន់​តាម​លោក​ឬ​ទេ?

 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​គ្រិស្ត​សាសនិក​គួរ​ធ្វើ​សង្គ្រាម​ទេ?​»​

នៅ​សព្វ​ថ្ងៃ​នេះ តើ​គ្រិស្ត​សាសនិក​គួរ​គាំទ្រ​សង្គ្រាម​ឬ​ទេ?

 តើ​សម​ហេតុ​ផល​ទេ​ឲ្យ​រំពឹង​ថា​គ្រិស្ត​សាសនិក​នឹង​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​នៅ​សព្វ​ថ្ងៃ​នេះ? គឺ​សម​ហេតុ​ផល។ ហេតុ​អ្វី​យើង​ដឹង? ព្រោះ​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នៅ​គ្រា​ដែល​យើង​រស់​នៅ​ដែល​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ នឹង​មាន​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​«​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​»​ទេ។ ពួក​គេ​ធ្វើ​ដូច្នេះ ដោយ​សារ​ពួក​គេ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។—អេសាយ ២:២,

 មិន​យូរ​ទៀត ព្រះ​យេហូវ៉ា aដែល​ជា​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»​នឹង​ប្រើ​រដ្ឋាភិបាល​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌​ឲ្យ​សង្គ្រោះ​មនុស្ស​ដែល​កំពុង​រង​ទុក្ខ​«​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ភីលីព ៤:៩; ចម្រៀង​សរសើរ​ព្រះ ៧២:១៤

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨