លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

TheCrimsonMonkey/E+ via Getty Images

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះបញ្ហាបរិស្ថាន?

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះបញ្ហាបរិស្ថាន?

 កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ លោក​ស្រី​អ៊ីងហ្គឺ អាន់ឌ័រសិន ដែល​ជា​នាយិកា​ប្រតិបត្តិ​នៃ​កម្ម​វិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​បម្រែ​បម្រួល​អាកាសធាតុ នោះ​មនុស្ស ក្រុង​នានា និង​ជីវិត​ទាំង​ឡាយ​បាន​រង​ផល​ប៉ះ​ពាល់​ជា​ខ្លាំង។ បម្រែ​បម្រួល​នេះ​បណ្ដាល​ឲ្យ​មាន​ព្យុះ​កាន់​តែ​ខ្លាំង​ដែល​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង និង​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​មនុស្ស​ទូទាំង​ផែនដី។ ម្យ៉ាង​ទៀត បរិស្ថាន​សមុទ្រ​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ដែរ ហើយ​នោះ​នឹង​បណ្ដាល​ឲ្យ​សត្វ​ជា​ច្រើន​ស្លាប់​ផុត​ពូជ​»។

 តើ​រដ្ឋាភិបាល​របស់​មនុស្ស​អាច​រួប​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​បាន​ទេ? តើ​ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​មិន​ឲ្យ​កើត​ឡើង​ម្ដង​ទៀត​បាន​ឬ​ទេ?

 គម្ពីរ​ប្រាប់​យើង​អំពី​រដ្ឋាភិបាល​មួយ​ដែល​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន ហើយ​នឹង​ធ្វើ​ដូច្នោះ​នៅ​ថ្ងៃ​អនាគត។ គម្ពីរ​ចែង​ថា​៖​«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ[​ឬ​រដ្ឋាភិបាល​]មួយ​ឡើង​»​ដែល​នឹង​គ្រប់​គ្រង​ផែន​ដី ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នៅ​ផែន​ដី។ (​ដានីយ៉ែល ២:៤៤​) ក្រោម​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​នោះ មនុស្ស​«​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បង្ក​គ្រោះ​ថ្នាក់​»​ដល់​គ្នា​ឬ​ដល់​ផែន​ដី​ឡើយ។—អេសាយ ១១:៩