លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Kim Steele/The Image Bank via Getty Images

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះបញ្ហាសេដ្ឋកិច្ច?

តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះបញ្ហាសេដ្ឋកិច្ច?

 មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ គឺ​ពួក​គេ​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ទេ ហើយ​បញ្ហា​នេះ​កាន់​តែ​យ៉ាប់​ទៅ​ៗ។

  •   ថ្មី​ៗ​នេះ របាយការណ៍​ពិភព​លោក aបាន​រាយ​ការណ៍​ថា​៖​«​តម្លៃ​លុយ​កាន់​តែ​ចុះ​ថោក ហើយ​ទំនិញ​កាន់​តែ​ឡើង​ថ្លៃ​»។ របាយការណ៍​នោះ​បាន​ព្រមាន​ថា បើ​មិន​ចាត់​វិធានការ​ទេ នោះ​«​អ្នក​មាន​កាន់​តែ​មាន​ឡើង ហើយ​អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ​»។ បន្ថែម​ទៅ​ទៀត មនុស្ស​ក៏​«​ពិបាក​រក​ប្រាក់​ចិញ្ចឹម​ជីវិត​និង​ផ្គត់​ផ្គង់​គ្រួសារ​»​ដែរ។

 តើ​រដ្ឋាភិបាល​នានា​អាច​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នេះ​បាន​ទេ?

 គម្ពីរ​ប្រាប់​ថា​មាន​រដ្ឋាភិបាល​មួយ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ភាព​មិន​ស្មើ​គ្នា ហើយ​រដ្ឋាភិបាល​នោះ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ជាក់​ជា​មិន​ខាន។ គម្ពីរ​ចែង​ថា​៖«ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ[​ឬ​រដ្ឋាភិបាល​]មួយ​ឡើង»ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នៅ​ផែន​ដី។ (​ដានីយ៉ែល ២:៤៤) ក្រោម​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​នោះ មនុស្ស​នឹង​មិន​ត្រូវ​ភ្លេច​ឬ​ទុក​ចោល​ឡើយ។ (​ចម្រៀង​សរសើរ​ព្រះ ៩:១៨​) ដូច្នេះ អស់​អ្នក​ដែល​នៅ​ក្រោម​រាជាណាចក្រ​ព្រះ នឹង​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ ហើយ​ពួក​គេ​នឹង​ទទួល​រង្វាន់​ពី​កិច្ច​ការ​ដ៏​នឿយ​ហត់​របស់​ខ្លួន​ដោយ​ក្ដី​រីករាយ។—អេសាយ ៦៥:២១, ២២

a អង្គការ​ពលកម្ម​អន្តជាតិ​រាយ​ការណ៍​អំពី​ប្រាក់​ខែ​នៅ​ទូ​ទាំង​ពិភព​លោក ឆ្នាំ​២០២២​-​២០២៣។