តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះអ្នកនយោបាយមិនទៀងត្រង់?
មនុស្សចង់បានអ្នកដឹកនាំនយោបាយដែលពួកគេអាចទុកចិត្ត។ ពួកគេអស់សង្ឃឹមនឹងអ្នកនយោបាយដែលមិនទៀងត្រង់។ តាមការស្ទង់មតិពីប្រភពផ្សេងៗនៅទូទាំងពិភពលោកដែលបានចេញផ្សាយនៅឆ្នាំ២០២៣ បង្ហាញថាមនុស្សជាច្រើនលែងទុកចិត្តអ្នកដឹកនាំនយោបាយ។ a
គម្ពីររៀបរាប់អំពីរដ្ឋាភិបាលមួយដែលមានអ្នកដឹកនាំគួរឲ្យទុកចិត្តនិងទៀងត្រង់ ហើយគ្មានការពុករលួយទាល់តែសោះ។ រដ្ឋាភិបាលនេះគឺរាជាណាចក្រព្រះ ហើយមានលោកយេស៊ូគ្រិស្តជាអ្នកគ្រប់គ្រង។—អេសាយ ៩:៧
លោកយេស៊ូបានបង្ហាញតាមរយៈការប្រព្រឹត្តរបស់លោកថាលោកពិតជាយកចិត្តទុកដាក់យ៉ាងស្មោះនឹងមនុស្ស។ (ម៉ាថាយ ៩:៣៥, ៣៦) ក្នុងនាមជាស្ដេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងនាំមកនូវសន្តិភាពនិងយុត្តិធម៌ដល់អស់អ្នកដែលចុះចូលនឹងការដឹកនាំរបស់លោក។—ចម្រៀងសរសើរព្រះ ៧២:១២-១៤
a 2023 Edelman Trust Barometer Global Report.