លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Photo by Zhai Yujia/China News Service/VCG via Getty Images

ចូរ​ចាំ​យាម!

គ្រោះទឹកជំនន់ដ៏កំណាច តើគម្ពីរចែងយ៉ាងណា?

គ្រោះទឹកជំនន់ដ៏កំណាច តើគម្ពីរចែងយ៉ាងណា?

 នៅ​ទូ​ទាំង​ពិភព​លោក​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏​កំណាច។ សូម​កត់​សម្គាល់​របាយការណ៍​ខាង​ក្រោម​នេះ​៖

  •   កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ ព័ត៌មាន​មួយ(​AP News​)បាន​រាយ​ការណ៍​ថា​៖​«​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ រាជធានី​ប៉េកាំង​នៃ​ប្រទេស​ចិន មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​១៤០​ឆ្នាំ​មុន។ រវាង​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃ​ពុធ កម្រិត​កម្ពស់​ទឹក​ភ្លៀង​បាន​ឡើង​ដល់​៧៤៤,៨​មីលី​ម៉ែត្រ​»។

  •   កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ ក្រុម​ហ៊ុន​ព័ត៌មាន​មួយ(​Deutsche Welle​) បាន​រាយ​ការណ៍​ថា​៖​«​ព្យុះ​កំបុត​ត្បូង​កានុន​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បក់​បោក​ទៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន​អស់​ពីរ​ថ្ងៃ . . . ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​ស្លាប់។ . . . គេ​ព្យាករ​ថាភា​គ​កណ្ដាល​នៃ​ប្រទេស​តៃវ៉ាន់ . . . ក៏​នឹង​រង​ឥទ្ធិពល​ពី​ព្យុះ​នេះ​ដែរ ហើយ​ព្យុះ​នេះ​នឹង​បណ្ដាល​ឲ្យ​កម្រិត​កម្ពស់​ទឹក​ភ្លៀង​ឡើង​ដល់​០,៦​ម៉ែត្រ​»។

  •   កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ព័ត៌មាន​មួយ(​BBC News​)បាន​រាយ​ការណ៍​ថា​៖​«​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង​មួយ​ដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​៥០​ឆ្នាំ នៅ​តំបន់​អាត្លង់ទិក​នៃ​ប្រទេស​កាណាដា​បាន​បណ្ដាល​ឲ្យ[​ខេត្ត​ណូវ៉ា ស្កូស៊ី​]រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​»។

 តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ?

សញ្ញា​សម្គាល់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​

 គម្ពីរ​បាន​ប្រាប់​ថា​យើង​កំពុង​រស់​នៅ​គ្រា​មួយ​ដែល​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា​ក្នុង​អំឡុង​គ្រា​របស់​យើង យើង​នឹង​ឃើញ​«​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»​ឬ​ព្រឹត្តិការណ៍​ដ៏​តក់​ស្លុត។ (​លូកា ២១:១១​) បម្រែ​បម្រួល​អាកាសធាតុបាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​គួរ​ឲ្យ​ខ្លាច​ជា​ច្រើន។ អ្វី​ទាំង​នេះ​នឹង​កើត​ឡើង​កាន់​តែ​ញឹក​ញាប់​និង​ខ្លាំង​ឡើង​ៗ ហើយ​ក៏​កាន់​តែ​ពិបាក​ព្យាករ​ទុក​ជា​មុន​ដែរ។

មូលហេតុ​ដែល​មាន​សង្ឃឹម

 គម្ពីរ​ប្រាប់​យើង​ថា​អ្វី​ៗ​ដ៏​គួរ​ឲ្យ​តក់​ស្លុត​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ តាម​ការ​ពិត​នោះ​ផ្ដល់​មូលហេតុ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ ហេតុ​អ្វី? ព្រោះ​លោក​យេស៊ូ​ប្រាប់​ថា​៖​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។—លូកា ២១:៣១; ម៉ាថាយ ២៤:៣

 ព្រឹត្តិការណ៍​នានា​ដែល​កំពុង​កើត​ឡើង បញ្ជាក់​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​ព្រះ​នឹង​កាន់​កាប់​ទាំង​ស្រុង​ទៅ​លើ​កម្លាំង​ធម្មជាតិ រួម​បញ្ចូល​វដ្ដ​ទឹក​ជា​ដើម។—យ៉ូប ៣៦:២៧, ២៨; ចម្រៀង​សរសើរ​ព្រះ ១០៧:២៩

 ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​បរិស្ថាន​ផែន​ដី​ល្អ​ឡើង​វិញ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ណា​នឹង​ស្រោច​ស្រង់​ផែន​ដី?​»។