លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

E+/taseffski/via Getty Images (Stock photo. Posed by model.)

ចូរ​ចាំ​យាម!

បញ្ហាផ្លូវចិត្តមានកាន់តែច្រើនឡើងលើពួកយុវវ័យ តើគម្ពីរចែងយ៉ាងណា?

បញ្ហាផ្លូវចិត្តមានកាន់តែច្រើនឡើងលើពួកយុវវ័យ តើគម្ពីរចែងយ៉ាងណា?

 កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង(CDC)នៅ​សហរដ្ឋ​អាម៉េរិក បាន​ចេញ​សេចក្ដី​រាយ​ការណ៍​មួយ​ស្ដី​អំពី​សុខភាព​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ចំពោះ​ពួក​យុវវ័យ​នៅ​ទី​នោះ។ គេ​សង្កេត​ឃើញ​ថា​សិស្ស​វិទ្យាល័យ​ជាង​៤០​ភាគ​រយ ប្រឈម​មុខ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ការ​អស់​សង្ឃឹម។

 វេជ្ជបណ្ឌិត​ខាតលីន អ៊ីធីអឺ ជា​ប្រធាន​CDC​នៃ​ផ្នែក​សុខភាព​យុវវ័យ​និង​សិស្ស​សាលា(DASH)បាន​និយាយ​ថា​៖​«​យើង​បាន​ឃើញ​ថា​បញ្ហា​ផ្លូវ​ចិត្ត​របស់​ពួក​យុវវ័យ​គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ​ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​មក​នេះ។ ជា​ពិសេស សុខភាព​ផ្លូវ​ចិត្ត​របស់​យុវតី​គឺ​កាន់​តែ​យ៉ាប់​យ៉ឺន​ជាង​មុន​ឆ្ងាយ​ណាស់។ បន្ថែម​ទៅ​ទៀត មាន​យុវតី​កាន់​តែ​ច្រើន​មាន​គំនិត​ឬ​គម្រោង​សម្លាប់​ខ្លួន ហើយ​ខ្លះ​ថែម​ទាំង​ព្យាយាម​សម្លាប់​ខ្លួន​ទៀត​ផង​»។

 របាយការណ៍​នោះ​បាន​រៀប​រាប់​ថា​៖

  •   ចំណោម​យុវតី​១០​នាក់ មាន​ម្នាក់​ឬ​ច្រើន​ជាង(​១៤​ភាគ​រយ​) បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​រួម​ភេទ។ វេជ្ជបណ្ឌិត​អ៊ីធីអឺ​បាន​និយាយ​ថា​៖​«​រឿង​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​ក្នុង​ចំណោម​យុវតី​១០​នាក់ យ៉ាង​ហោច​ណាស់​មាន​ម្នាក់​ឬ​ច្រើន​ជាង​បាន​ត្រូវ​គេ​រំលោភ​»។

  •   ក្នុង​ចំណោម​យុវតី​បី​នាក់​យ៉ាង​ហោច​ណាស់​មាន​ម្នាក់(​៣០​ភាគ​រយ​) បាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន។

  •   ក្នុង​ចំណោម​យុវតី​ប្រាំ​នាក់​យ៉ាង​ហោច​ណាស់​មាន​បី​នាក់(​៥៧​ភាគ​រយ​) តែង​តែ​ក្រៀម​ក្រំ​ចិត្ត​ឬ​អស់​សង្ឃឹម។

 ស្ថិតិ​នេះ​គឺ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ គ្រា​យុវវ័យ​គួរ​តែ​ជា​គ្រា​ដែល​មាន​អំណរ​និង​សុភមង្គល។ តើ​អ្វី​អាច​ជួយ​ពួក​យុវវ័យ​ឲ្យ​យក​ឈ្នះ​ការ​តាន​តឹង​ចិត្ត​ដែល​ពួក​គេ​មាន​នៅ​សព្វ​ថ្ងៃ​នេះ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

គម្ពីរ​ផ្ដល់​ជំនួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួក​យុវវ័យ

 គម្ពីរ​បាន​រៀប​រាប់​យ៉ាង​ជាក់​លាក់​ថា​គ្រា​ដែល​យើង​កំពុង​រស់​នៅ​ជា​គ្រា​ដ៏​តាន​តឹង​ចិត្ត។ គម្ពីរ​ហៅ​គ្រា​នេះ​ថា‹គ្រា​លំបាក​ខ្លាំង​ណាស់›។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​ផ្ដល់​ដំបូន្មាន​ដែល​មាន​ប្រយោជន៍​គ្រប់​សម័យ​កាល ដែល​ជួយ​យុវវ័យ​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ សូម​ពិចារណា​អត្ថបទ​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ដូច​ខាង​ក្រោម​៖

 ជំនួយ​សម្រាប់​យុវវ័យ​ដែល​មាន​គំនិត​ចង់​សម្លាប់​ខ្លួន

 ជំនួយ​សម្រាប់​យុវវ័យ​ដែល​ធ្លាក់​ទឹក​ចិត្ត ក្រៀម​ក្រំ​ចិត្ត ឬ​មាន​អារម្មណ៍​អវិជ្ជមាន

 ជំនួយ​សម្រាប់​យុវវ័យ​ដើម្បី​យក​ឈ្នះ​ការ​សម្លុត​ធ្វើ​បាប​ដោយ​ផ្ទាល់​ឬ​តាម​អ៊ីនធឺណិត

 ជំនួយ​សម្រាប់​យុវវ័យ​ចំពោះ​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ

គម្ពីរ​បាន​ផ្ដល់​ដំបូន្មាន​ដែល​មាន​ប្រយោជន៍​សម្រាប់​ឪពុក​ម្ដាយ

 គម្ពីរ​ផ្ដល់​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ឪពុក​ម្ដាយ​ដើម្បី​អាច​ជួយ​កូន​វ័យ​ជំទង់​របស់​ពួក​គេ​យក​ឈ្នះ​ការ​ពិបាក​នោះ។ សូម​ពិចារណា​អត្ថបទ​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ខាង​ក្រោម​នេះ​៖