លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

សង្គ្រាមនៅប្រទេសអ៊ុយក្រែនធ្វើឲ្យមានការខ្វះស្បៀងអាហារនៅទូទាំងពិភពលោក

សង្គ្រាមនៅប្រទេសអ៊ុយក្រែនធ្វើឲ្យមានការខ្វះស្បៀងអាហារនៅទូទាំងពិភពលោក

 នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ច្រើន​ជាង​៧៥​នាក់​ដែល​ថា​៖ ​«​រោគ​រាត​ត្បាត​កូវីដ ​-​១៩ និង​បម្រែ​បម្រួល​អាកាសធាតុ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​យើង​រួច​ទៅ​ហើយ តែ​ឥឡូវ​យើង​មាន​ការ​ខ្វះ​ស្បៀង​អាហារ​ដោយ​សារ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​អាច​នាំ​ឲ្យ​មាន​ការ​អត់​ឃ្លាន​នៅ​កន្លែង​ខ្លះ​នៅ​ជុំ​វិញ​ពិភព​លោ​ក​»។ មិន​យូរ​ក្រោយ​មក មាន​ទស្សនាវដ្ដី​មួយ​ដែល​រាយ​ការណ៍​អំពី​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​៖ ​«​សង្គ្រាម​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​ជួ​ប​ការ​អត់​ឃ្លាន​»។ (​The Economist​) គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​អំពី​ការ​ខ្វះ​ស្បៀង​អាហារ​បែប​នេះ​នៅ​សម័យ​យើង ហើយ​គម្ពីរ​ក៏​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​បែប​នេះ​ដែរ។

គម្ពីរ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​អត់​ឃ្លាន

  •    លោក​យេស៊ូ​បាន​ទាយ​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​ការ​អត់​ឃ្លាន​»។—ម៉ាថាយ ២៤:៧

  •    ក្នុង​គម្ពីរ​សៀវភៅ​ការ​បើក​បង្ហាញ​បាន​ប្រាប់​អំពី​អ្នក​ជិះ​សេះ​ទាំង​បួន​ក្នុង​ន័យ​ធៀប។ អ្នក​ជិះ​សេះ​មួយ​ក្នុង​ចំណោម​នោះ​គឺ​តំណាង​ឲ្យ​សង្គ្រាម។ ហើយ​ក្រោយ​មក​មាន​អ្នក​ជិះ​សេះ​ម្នាក់​ទៀត​ដែល​តំណាង​ឲ្យ​ការ​អត់​ឃ្លាន ជា​ពេល​ដែល​មនុស្ស​ពិបាក​រក​ស្បៀង​អាហារ ហើយ​គេ​នឹង​លក់​ស្បៀង​ក្នុង​តម្លៃ​ថ្លៃ​ហួស​ហេតុ។ គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ខ្មៅ ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ជញ្ជីង​នៅ​ដៃ។ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ . . . ថា​៖‹ស្រូវ​សាលី​មួយ​ឃ្វាត់​តម្លៃ​មួយ​ឌីណារី ឯ​ស្រូវ​បាលី​បី​ឃ្វាត់​តម្លៃ​មួយ​ឌីណារី›​»។—ការ​បើក​បង្ហាញ ៦:៥, ៦

 ទំនាយ​ទាំង​នេះ​អំពី​ការ​ខ្វះ​ស្បៀង​អាហារ​បាន​ត្រូវ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​គម្ពីរ​ហៅ​ថា​៖ ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) ដើម្បី​រៀន​ថែម​ទៀត​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ សូម​ទស្សនា​វីដេអូ​ពិភព​លោ​ក​បាន​ប្រែ​ប្រួល​តាំង​ពី​ឆ្នាំ​១៩១៤

របៀប​ដែល​គម្ពីរ​អាច​ជួយ​អ្នក

  •    គម្ពីរ​មាន​ការ​ណែនាំ​ល្អ​ៗ​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​រួម​មាន ទំនិញ​ឡើង​ថ្លៃ ឬ​សូម្បី​តែ​ការ​ខ្វះ​ស្បៀង​អាហារ​ជា​ដើម។ សូម​មើល​ការ​ណែនាំ​ល្អ​ខ្លះ​ក្នុង​អត្ថបទ​«​ការ​ពារ​របៀប​ចិញ្ចឹម​ជីវិត​របស់​អ្នក​»។

  •    គម្ពីរ​ក៏​ផ្ដល់​សេ​ច​ក្ដី​សង្ឃឹម​ដល់​យើង​ដែល​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ។ គម្ពីរ​សន្យា​ថា​នឹង​មាន​ពេល​មួយ​ដែល​«​ផែនដី​នឹង​មាន​ស្រូវ​ជា​បរិបូរ​»​ ហើយ​មនុស្ស​ទាំង​អស់​នឹង​មាន​អាហារ​គ្រប់​គ្រាន់។ (​ចម្រៀង​សរសើរ​ព្រះ ៧២:១៦​) ដើម្បី​រៀន​ថែម​ទៀត​អំពី​សេ​ច​ក្ដី​សន្យា​ក្នុង​គម្ពីរ​សម្រាប់​ថ្ងៃ​អនាគត និង​មូលហេតុ​ដែល​អ្នក​អាច​ទុក​ចិត្ត​សេ​ច​ក្ដី​សន្យា​ទាំង​នោះ សូម​អាន​អត្ថបទ​«​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​កំពុង​រង់​ចាំ​អ្នក​»។