លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកបកប្រែពីរនាក់បានដាក់នាមព្រះនៅកន្លែងដើមវិញក្នុងគម្ពីរសញ្ញាថ្មី

អ្នកបកប្រែពីរនាក់បានដាក់នាមព្រះនៅកន្លែងដើមវិញក្នុងគម្ពីរសញ្ញាថ្មី

 សេចក្ដី​អធិដ្ឋាន​មួយ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​មនុស្ស​ជា​ច្រើន​រៀន គឺ​ជា​សេចក្ដី​អធិដ្ឋាន​របស់​លោក​ម្ចាស់។ នោះ​គឺ​ជា​សេចក្ដី​អធិដ្ឋាន​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក។ សេចក្ដី​អធិដ្ឋាន​នេះ​បាន​ត្រូវ​រក​ឃើញ​ក្នុង​បទ​គម្ពីរ​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី។ សេចក្ដី​អធិដ្ឋាន​នេះ​ចាប់​ផ្ដើម​ដោយ​ថា​៖​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:៩​) នាម​របស់​ព្រះ​ជា​ភាសា​អង់គ្លេស​គឺ​«​យេហូវ៉ា​»​ឬ​«​យ៉ាវេ​»។ តែ​កម្រ​ឃើញ​នាម​នោះ​ក្នុង​សេចក្ដី​បក​ប្រែ​ជា​ភាសា​អង់គ្លេស​នៃ​សញ្ញា​ថ្មី​ណាស់។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​ទាំង​នេះ​មាន​ឈ្មោះ​របស់​ព្រះ​មិន​ពិត ដូច​ជា​សឺស ហឺមេស និង​អាតេមីស​ជា​ដើម។ ដូច្នេះ នាម​របស់​ព្រះ​ពិត​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ​គួរ​តែ​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ទាំង​នោះ​ដែរ មែន​ទេ?សកម្មភាព ១៤:១២; ១៩:៣៥; ធីម៉ូថេ​ទី​២ ៣:១៦

ក្នុង​សញ្ញា​ថ្មី​មាន​នាម​របស់​ព្រះ​មិន​ពិត​ផ្សេង​ៗ ដូច្នេះ​ជា​ការ​សម​ហេតុ​សម​ផល​ទេ​ដែល​នាម​របស់​ព្រះ​ពិត​ក៏​គួរ​មាន​ដែរ មែន​ទេ?

 អ្នក​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស ឈ្មោះ​លេនសឺឡាត សេតវែល និង​ហ្វ្រីឌីរិក ផាកខឺ បាន​ជឿ​ថា​នាម​របស់​ព្រះ​គួរ​ដាក់​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ឡើង​វិញ។ ហេតុ​អ្វី​យើង​និយាយ​ថា​«​ឡើង​វិញ​»​? ព្រោះ​ពួក​គាត់​បាន​សន្និដ្ឋាន​ថា​នាម​ព្រះ​មាន​នៅ​ទី​នោះ​តាំង​ពី​ដំបូង តែ​ក្រោយ​មក​បាន​ត្រូវ​ដក​ចេញ។ ហេតុ​អ្វី​ពួក​គាត់​បាន​សន្និដ្ឋាន​ដូច្នេះ?

 សេតវែល និង​ផាកខឺ បាន​ដឹង​ថា​ឯកសារ​គម្ពីរ​ដែល​គេ​ច្រើន​តែ​ហៅ​ថា​សញ្ញា​ចាស់ ដែល​ភាគ​ច្រើន​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ មាន​នាម​របស់​ព្រះ​រាប់​ពាន់​ដង។ ដូច្នេះ ពួក​គាត់​ឆ្ងល់​ថា​ហេតុ​អ្វី​ក្នុង​ឯកសារ​សញ្ញា​ថ្មី នាម​របស់​ព្រះ​ទាំង​អស់​បាន​ត្រូវ​គេ​ដក​ចេញ​ដូច្នេះ? a ម្យ៉ាង​ទៀត សេតវែល​បាន​កត់​សម្គាល់​ថា​ពេល​ដែល​ឯកសារ​សញ្ញា​ថ្មី ប្រើ​ពាក្យ​ដែល​ច្រើន​តែ​មាន​ក្នុង​សញ្ញា​ចាស់ ដូច​ជា​«​ទេវតា​របស់​ព្រះ​យេហូវ៉ា​»​ តាម​មើល​ទៅ​អ្នក​ចម្លង​ឯកសារ​នៃ​សញ្ញា​ថ្មី​ជា​ភាសា​ក្រិច បាន​ដាក់​ពាក្យ​ឃីរីអុស ដែល​មាន​ន័យ​ថា​«​ព្រះ​ជា​ម្ចាស់​»​ជំនួស​នាម​ព្រះ​វិញ។—បណ្ដា​ស្ដេច​ទី​២ ១:៣, ១៥; សកម្មភាព ១២:២៣

នាម​របស់​ព្រះ​ជា​ភាសា​ហេប្រឺ

 សូម្បី​តែ​មុន​សេតវែល​និង​ផាកខឺ បាន​បោះ​ពុម្ព​សេចក្ដី​បក​ប្រែ​របស់​ពួក​គាត់​ជា​ភាសា​អង់គ្លេស​ក្ដី អ្នក​បក​ប្រែ​ឯ​ទៀត​ក៏​បាន​ដាក់​នាម​ព្រះ​ឡើង​វិញ​ក្នុង​សេចក្ដី​បក​ប្រែ​របស់​ពួក​គេ​ក្នុង​សញ្ញា​ថ្មី​ដែរ ប៉ុន្តែ​មាន​តែ​នៅ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ។ b មុន​ឆ្នាំ​១៨៦៣ ពេល​ដែល​ផាកខឺ​បោះ​ពុម្ព​សេចក្ដី​បក​ប្រែ​ន័យ​ត្រង់​ពី​សញ្ញា​ថ្មី(​A Literal Translation of the New Testament​) គ្មាន​អ្នក​បក​ប្រែ​ភាសា​អង់គ្លេស​ណា​ម្នាក់​បាន​ដាក់​នាម​របស់​ព្រះ​ឡើង​វិញ​ដែល​មាន​នៅ​ច្រើន​កន្លែង​ក្នុង​សេចក្ដី​បក​ប្រែ​ពី​សញ្ញា​ថ្មី​ដែល​ពួក​គេ​បាន​បោះ​ពុម្ព​ឡើយ។ តើ​លេនសឺឡាត សេតវែល និង​ហ្វ្រីឌីរិក ផាកខឺ​ជា​អ្នក​ណា?

លេនសឺឡាត សេតវែល

 លេនសឺឡាត សេតវែល(​ឆ្នាំ​១៨០៨​-​១៨៦១​) ជា​មេធាវី​មួយ​រូប និង​ជា​កូន​ប្រុស​របស់​ប្រធានាធិបតី​បម្រុង​នៃ​ប្រទេស​អង់គ្លេស ហើយ​គាត់​ជា​សមាជិក​នៃ​វិហារ​ឌឺឆឺចអូហ្វអ៊ីងលេន។ ទោះ​ជា​គាត់​ជឿ​លើ​លទ្ធិ​ព្រះ​បី​រួម​ជា​ព្រះ​តែ​មួយ​ក្ដី តែ​គាត់​បង្ហាញ​ការ​គោរព​ចំពោះ​នាម​ព្រះ ដោយ​រៀប​រាប់​ថា​នាម​នោះ​ជា​«​នាម​ដ៏​រុង​រឿង​របស់​A​ព្រះ​យេហូវ៉ា​B​»។ ក្នុង​ការ​បក​ប្រែ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​ម៉ាថាយ និង​ដោយ​ម៉ាកុស(​The Gospels of Matthew, and of Mark​) គាត់​បាន​ប្រើ​នាម​«​យេហូវ៉ា​»​អស់​២៨​ដង​ក្នុង​បទ​គម្ពីរ ហើយ​នៅ​កំណត់​ផ្សេង​ៗ​ដែល​ជាប់​ជា​មួយ​ខ​គម្ពីរ​ទាំង​នោះ មាន​នាម​ព្រះ​៤៦៥​ដង។

 សេតវែល​ប្រហែល​ជា​បាន​ស្គាល់​នាម​ព្រះ​ដោយ​សារ​គាត់​ឃើញ​នាម​នោះ​នៅ​ក្នុង​សញ្ញា​ចាស់​ជា​ភាសា​ហេប្រឺ​ដើម។ គាត់​បាន​និយាយ​ថា​អស់​អ្នក​ដែល​ប្ដូរ​នាម​ព្រះ​ដោយ​ពាក្យ​ឃីរីអុស ក្នុង​សេចក្ដី​បក​ប្រែ​នៃ​សញ្ញា​ចាស់​ជា​ភាសា​ក្រិច ​«​គឺ​ជា​អ្នក​បក​ប្រែ​មិន​ស្មោះ​ត្រង់​»។

The Gospel according to Matthew rendered into English with notes, by L. Shadwell (1859), provided by the Bodleian Libraries. Licensed under CC BY-NC-SA 2.0 UK. Modified: Text highlighted

សេចក្ដី​បក​ប្រែ​របស់​សេតវែល​បង្ហាញ​នៅ​ម៉ាថាយ ១:២០

 សេតវែល​បាន​ប្រើ​នាម​«​យេហូវ៉ា​»​ជា​លើក​ដំបូង​ក្នុង​សេចក្ដី​បក​ប្រែ​របស់​គាត់​នៅ​ម៉ាថាយ ១:២០។ គាត់​បាន​ដាក់​កំណត់​សម្រាប់​ខ​នេះ​ថា​៖​«​ក្នុង​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី ពាក្យ[​ឃីរីអុស​]ក្នុង​ខ​នេះ​និង​ខ​ជា​ច្រើន​ឯ​ទៀត​មាន​ន័យ​ថា​A​យេហូវ៉ា​B។ នេះ​ជា​នាម​ពិត​របស់​ព្រះ។ ដូច្នេះ​ហើយ​គឺ​សំខាន់​បំផុត​ឲ្យ​យើង​ដាក់​នាម​នេះ​ឡើង​វិញ​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ជា​ភាសា​អង់គ្លេស​»។ គាត់​ក៏​បាន​បន្ថែម​ថា​៖​«​យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​លើក​កិត្តិយស​ព្រះ។ លោក​បាន​ប្រកាស​ដោយ​ផ្ទាល់​ថា​នាម​លោក​គឺ​A​យេហូវ៉ា​B ហើយ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ប្រើ​នាម​នោះ​ពេល​យើង​និយាយ​អំពី​លោក​»​ទេ។ រួច​មក គាត់​បាន​និយាយ​ថា​៖​«​ក្នុង​សេចក្ដី​បក​ប្រែ​E.V.[​ឬ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​] យើង​កម្រ​ឃើញ​នាម​A​យេហូវ៉ា​B​ណាស់ . . . ប៉ុន្តែ យើង​បែរ​ជា​ឃើញ​ពាក្យ​ព្រះ​ជា​ម្ចាស់​បាន​ត្រូវ​ដាក់​ជំនួស​នាម​ពិត​ប្រាកដ​របស់​ព្រះ​ទៅ​វិញ​»។ សេតវែល​បាន​អះអាង​ថា​៖​«​ពាក្យ​ព្រះ​ជា​ម្ចាស់​ឬ​លោក​ម្ចាស់ . . . គឺ​ជា​ឋានៈ​ដែល​មិន​សម​គ្រប់​គ្រាន់​»​ដើម្បី​ប្រើ​ជំនួស​នាម​ព្រះ​ទេ។ គាត់​បន្ថែម​ថា អ្នក​ឯ​ទៀត​ក៏​បាន​ហៅ​គាត់​ជា​«​លោក​ម្ចាស់​»​នៅ​ក្នុង​វិមាន​របស់​គាត់​ដែរ។

លេនសឺឡាត សេតវែល បាន​រៀប​រាប់​ថា​«​[​ព្រះ​]បាន​ប្រកាស​ថា​នាម​លោក​គឺ​A​យេហូវ៉ា​B ហើយ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ប្រើ​នាម​នោះ​ពេល​យើង​និយាយ​អំពី​លោក​ឡើយ​»។

 សេតវែល​បាន​បោះ​ពុម្ព​សេចក្ដី​បក​ប្រែ​នៃ​សៀវភៅ​ម៉ាថាយ​របស់​គាត់​នៅ​ឆ្នាំ​១៨៥៩ ហើយ​គាត់​ដាក់​សៀវភៅ​ម៉ាថាយ​និង​សៀវភៅ​ម៉ាកុស​បញ្ចូល​គ្នា នៅ​ឆ្នាំ​១៨៦១។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ កិច្ច​ការ​របស់​គាត់​បាន​ឈប់ ដោយ​សារ​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​១៨៦១ ពេល​គាត់​មាន​អាយុ​៥២​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ខំ​ព្យាយាម​របស់​គាត់​មិន​បាន​អសារ​ឥត​ការ​ឡើយ។

ហ្វ្រីឌីរិក ផាកខឺ

 អ្នក​ជំនួញ​ដ៏​ស្ដុក​ស្ដម្ភ​ម្នាក់​ឈ្មោះ​ហ្វ្រីឌីរិក ផាកខឺ(​ឆ្នាំ​១៨០៤​-​១៨៨៨​) បាន​ដឹង​អំពី​សេចក្ដី​បក​ប្រែ​សៀវភៅ​ម៉ាថាយ​របស់​សេតវែល ហើយ​បាន​ចាប់​ផ្ដើម​បក​ប្រែ​បទ​គម្ពីរ​សញ្ញា​ថ្មី នៅ​ពេល​គាត់​មាន​អាយុ​ប្រហែល​២០​ឆ្នាំ។ ខុស​ពី​សេតវែល ផាកខឺ​មិន​បាន​ជឿ​លើ​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​ជា​ព្រះ​តែ​មួយ​នោះ​ទេ។ គាត់​បាន​សរសេរ​ថា​៖​«​[​សូម​ឲ្យ​]វិហារ​ទាំង​មូល​របស់​បុត្រ​ជា​ទី​ស្រឡាញ់[​របស់​ព្រះ​] . . . ក្រសោប​យក​សេចក្ដី​ពិត . . . ហើយ​គោរព​ប្រណិប័តន៍​យេហូវ៉ា​ជា​ព្រះ​តែ​មួយ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​»។ ផាកខឺ​ក៏​មាន​អារម្មណ៍​ថា​ឯកសារ​នៃ​សញ្ញា​ថ្មី​ដែល​ប្រើ​ពាក្យ​ឃីរីអុស​សម្រាប់​ព្រះ​ជា​ម្ចាស់​ផង​និង​លោក​ម្ចាស់​យេស៊ូ​ផង ធ្វើ​ឲ្យ​ពិបាក​ដឹង​ថា​លោក​ទាំង​ពីរ​គឺ​ខុស​គ្នា។ ហេតុ​នេះ គាត់​បាន​ចាប់​អារម្មណ៍​ជា​ខ្លាំង ពេល​គាត់​ឃើញ​ថា​នៅ​ខ​គម្ពីរ​មួយ​ចំនួន សេតវែល​បាន​បក​ប្រែ​ពាក្យ​ឃីរីអុស ជា​«​យេហូវ៉ា​»។

 តើ​តាម​របៀប​ណា​ផាកខឺ​អាច​យល់​អំពី​រឿង​ទាំង​នេះ? គាត់​បាន​សិក្សា​ភាសា​ក្រិច ហើយ​គាត់​បាន​និពន្ធ​សៀវភៅ​មួយ​ចំនួន​និង​ខិត្តប័ណ្ណ​ខ្លះ​ៗ​ដែល​ពន្យល់​អំពី​វេយ្យាករណ៍​ភាសា​ក្រិច។ គាត់​ក៏​បាន​ក្លាយ​ជា​សមាជិក​នៃ​វិទ្យាស្ថាន​គម្ពីរ​មួយ(​Anglo​-​Biblical Institute​) ដែល​បាន​លើក​ស្ទួយ​ការ​ស្រាវ​ជ្រាវ​ឯកសារ​គម្ពីរ ដើម្បី​ផលិត​គម្ពីរ​ជា​ភាសា​អង់គ្លេស​ឲ្យ​បាន​ប្រសើរ​ជាង។ នៅ​ឆ្នាំ​១៨៤២ ផាកខឺ​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​ជា​លើក​ទី​១​របស់​គាត់។ ការ​បោះ​ពុម្ព​នោះ​បាន​ចេញ​ជា​ផ្នែក​ៗ​និង​ជា​កំណែ​មួយ​ចំនួន។ c

សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​ដោយ​ផាកខឺ(​Heinfetter​)

ការ​ព្យាយាម​របស់​ផាកខឺ​ដើម្បី​ដាក់​នាម​ព្រះ​នៅ​កន្លែង​ដើម​វិញ

 អស់​ប៉ុន្មាន​ឆ្នាំ ផាកខឺ​បាន​សរសេរ​អំពី​សំណួរ​ដូច​ត​ទៅ​នេះ​៖​«​តើ​ពេល​ណា​ពាក្យ​ឃីរីអុស​សំដៅ​ទៅ​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​តើ​ពេល​ណា​ពាក្យ​នោះ​សំដៅ​ទៅ​លើ​ព្រះ​ជា​ម្ចាស់?​»​ ​«​ហេតុ​អ្វី​ពាក្យ​ឃីរីអុស​ច្រើន​តែ​ប្រើ​ជា​នាម មិន​មែន​ជា​ឋានៈ?​»។

 ពេល​ផាកខឺ​បាន​ឃើញ​សេចក្ដី​បក​ប្រែ​សៀវភៅ​ម៉ាថាយ​របស់​សេតវែល​ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៨៥៩ និង​កំណត់​អំពី​ឃីរីអុស គាត់​ចាប់​ផ្ដើម​ជឿ​ជាក់​ថា​កន្លែង​ខ្លះ​ដែល​មាន​ពាក្យ​ឃីរីអុស ​«​គួរ​តែ​បក​ប្រែ​ថា​យេហូវ៉ា​»។ ដូច្នេះ គាត់​បាន​ធ្វើ​កំណែ​ថ្មី​នៃ​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​ទាំង​មូល​របស់​គាត់ ដើម្បី​ដាក់​ឈ្មោះ​«​យេហូវ៉ា​»​នៅ​កន្លែង​ណា​ដែល​គាត់​ជឿ​ថា​បរិបទ​ឬ​វេយ្យាករណ៍​ភាសា​ក្រិច​បាន​បញ្ជាក់​អំពី​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​សៀវភៅ​របស់​គាត់ សេចក្ដី​បក​ប្រែ​ន័យ​ត្រង់​នៃ​បទ​គម្ពីរ​សញ្ញា​ថ្មី(​A Literal Translation of the New Testament​) ដែល​ចេញ​នៅ​ឆ្នាំ​១៨៦៣ មាន​នាម​ព្រះ​១៨៧​ដង​ក្នុង​បទ​គម្ពីរ។ តាម​មើល​ទៅ នោះ​ជា​សេចក្ដី​បក​ប្រែ​ទី​១​ជា​ភាសា​អង់គ្លេស​ដែល​បាន​ត្រូវ​បោះ​ពុម្ព ដែល​មាន​នាម​ព្រះ​នៅ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ទាំង​មូល។ d

ទំព័រ​ចំណង​ជើង​នៃ​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​របស់​ផាកខឺ ដែល​ចេញ​នៅ​ឆ្នាំ​១៨៦៤

 នៅ​ឆ្នាំ​១៨៦៤ ផាកខឺ​ក៏​បាន​ចេញ​ផ្សាយ​ការ​ប្រៀប​ធៀប​សេចក្ដី​បក​ប្រែ​នៃ​សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស . . . ទៅ​នឹង​សេចក្ដី​បក​ប្រែ​ជា​ភាសា​អង់គ្លេស​មួយ​ដែល​បាន​ត្រូវ​អនុញ្ញាត(​A Collation of an English Version of the New Testament . . . With the Authorized English Version​)។ មូលហេតុ​ដែល​គាត់​បញ្ចូល​គម្ពីរ​សញ្ញា​ថ្មី​ទាំង​ពីរ​នេះ​ជា​ក្បាល​តែ​មួយ គឺ​ដើម្បី​បង្ហាញ​អំពី​ទី​កន្លែង​និង​របៀប​ដែល​សេចក្ដី​បក​ប្រែ​របស់​គាត់​ខុស​ពី​សេចក្ដី​បក​ប្រែ​ឯ​ទៀត។ e

 ដើម្បី​បង្ហាញ​នូវ​តម្លៃ​នៃ​ការ​ដាក់​នាម​ព្រះ​ឡើង​វិញ ផាកខឺ​បាន​លើក​បញ្ជាក់​ខ​គម្ពីរ​មួយ​ចំនួន​ក្នុង​សេចក្ដី​បក​ប្រែ​ដែល​បាន​ត្រូវ​អនុញ្ញាត(​Authorized Version​) រួម​មាន​រ៉ូម ១០:១៣ ដែល​ចែង​ថា​៖​«​ព្រោះ​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​លោក​ម្ចាស់​នឹង​ត្រូវ​សង្គ្រោះ​»។ ផាកខឺ​បាន​សួរ​ថា​៖​«​តើ​អ្នក​ណា​ធ្លាប់​យល់​ទេ ថា​ខ​គម្ពីរ​ទាំង​នេះ​ពី​សេចក្ដី​បក​ប្រែ​ដែល​បាន​ត្រូវ​អនុញ្ញាត(​Authorized English Version​) ថា​ពាក្យ​លោក​ម្ចាស់​គឺ​ជា​យេហូវ៉ា មិន​មែន​ជា​បុត្រ​របស់​ព្រះ គឺ​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង?​»។

រ៉ូម ១០:១៣ ក្នុង​សេចក្ដី​បក​ប្រែ​ឃីងជេម្ស(​King James Version​)(​ខាង​លើ​) និង​សេចក្ដី​បក​ប្រែ​របស់​ផាកខឺ ដែល​ចេញ​នៅ​ឆ្នាំ​១៨៦៤

 ផាកខឺ​បាន​ចំណាយ​អស់​រាប់​ពាន់​ផោន(​ដែល​ជា​តម្លៃ​ដ៏​ច្រើន​នៅ​សម័យ​នោះ​) ដើម្បី​បោះ​ពុម្ព​និង​ចែក​ចាយ​ខិត្តប័ណ្ណ ក្រដាស និង​សំណេរ​ផ្សេង​ៗ​របស់​គាត់។ តាម​ពិត​គ្រាន់​តែ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ គាត់​បាន​ចំណាយ​៨០០​ផោន ដែល​ស្មើ​នឹង​១៣២.០០០​ដុល្លារ​អាម៉េរិក​នៅ​សព្វ​ថ្ងៃ​នេះ។ គាត់​ក៏​បាន​ផ្ញើ​សៀវភៅ​ផ្សេង​ៗ​របស់​គាត់​ដោយ​ឥត​គិត​ថ្លៃ​អស់​ជា​ច្រើន​ច្បាប់ ទៅ​កាន់​ពួក​អ្នក​ដែល​គាត់​ស្គាល់ និង​ទៅ​កាន់​បព្វជិត​ដែល​មាន​ឋានៈ​ខ្ពស់​ដើម្បី​ឲ្យ​ពួក​គេ​អាច​អាន​បាន។

 សំណេរ​នានា​និង​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​របស់​ផាកខឺ បាន​ត្រូវ​បោះ​ពុម្ព​តែ​បន្តិច​បន្តួច ហើយ​ក៏​ទទួល​ការ​រិះ​គន់​ពី​បណ្ឌិត​គម្ពីរ​ខ្លះ​ទៀត​ផង។ តែ​បណ្ឌិត​ទាំង​នោះ​មិន​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ព្យាយាម​ដ៏​ស្មោះ​របស់​គាត់ ព្រម​ទាំង​សេតវែល និង​អ្នក​ឯ​ទៀត ដើម្បី​ដាក់​នាម​របស់​ព្រះ​នៅ​កន្លែង​ដើម​វិញ​ក្នុង​សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស​ទេ។

 លោក​អ្នក​ក៏​អាច​ទស្សនា​វីដេអូ​ដែល​មាន​រយៈ​ពេល​១០​នាទី: ការ​ទស្សនា​សារមន្ទីរ​នៅ​ក្រុង​វ័រវិក​៖ «គម្ពីរ​និង​នាម​របស់​ព្រះ»។

a ​«​យ៉ា​»​ដែល​ជា​ឈ្មោះ​កាត់​របស់​«​ព្រះ​យេហូវ៉ា​»​ មាន​នៅ​ក្នុង​ការ​បើក​បង្ហាញ ១៩:១, ៣, ៤,។ ពាក្យ«ហាឡេលូយ៉ា!»មាន​ន័យ​ថា​«​ចូរ​អ្នក​រាល់​គ្នា​សរសើរ​យ៉ា!​»។

b សេតវែល​មិន​បាន​បក​ប្រែ​សញ្ញា​ថ្មី​ទាំង​មូល​ឡើយ។ អ្នក​បក​ប្រែ​ឯ​ទៀត​រួម​មាន​ហ្វីលីព ដាដ្រិច អេឌវ៉ាដ ហាវូត វីល្លាម ញូវខម អ៊ែតហ្គឹ ថេល័រ និង​ហ្គៀលបឺត វែកហ្វីល។

c ដើម្បី​ឲ្យ​ជីវិត​ជា​អ្នក​ជំនួញ ដាច់​ដោយ​ឡែក​ពី​ការ​ស្រាវ​ជ្រាវ​គម្ពីរ ផាកខឺ​បាន​ប្រើ​ឈ្មោះ​មួយ​ទៀត។ គាត់​ប្រើ​ឈ្មោះ​ហឺម៉ឺន ហ៊ីនហ្វីថឺ ក្នុង​សំណេរ​សាសនា​និង​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​គាត់។ ឈ្មោះ​នេះ​មាន​ជា​ច្រើន​ដង​នៅ​ក្នុង​សេចក្ដី​ពន្យល់​បន្ថែម​នៃ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។

d នៅ​ឆ្នាំ​១៨៦៤ ផាកខឺ​បាន​ចេញសេចក្ដី​បក​ប្រែ​នៃ​សញ្ញា​ថ្មី​ជា​ភាសា​អង់គ្លេស(​An English Version of the New Testament​) ដែល​មាន​នាម​ព្រះ​១៨៦​ដង។

e មុន​សេចក្ដី​បក​ប្រែ​របស់​ផាកខឺ សេចក្ដី​បក​ប្រែ​ភាសា​ហេប្រឺ​ជា​ច្រើន​នៃ​សញ្ញា​ថ្មី មាន​នាម​ព្រះ​នៅ​ខ​គម្ពីរ​ផ្សេង​ៗ។ បន្ថែម​ទៅ​ទៀត នៅ​ឆ្នាំ​១៧៩៥ យ៉ូហាន យ៉ាកូប ស្ដត់ បាន​បោះ​ពុម្ព​គម្ពីរ​សេចក្ដី​បក​ប្រែ​មួយ​ជា​ភាសា​អាល្លឺម៉ង់ ដែល​មាន​នាម​ព្រះ​ជាង​៩០​ដង ចាប់​ពី​សៀវភៅ​ម៉ាថាយ​ដល់​សៀវភៅ​យូដាស។