លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

sinceLF/E+ via Getty Images

ចូរ​ចាំ​យាម!

តើ​អ្នក​ណា​នឹង​សង្គ្រោះ​ជន​ស្លូត​ត្រង់? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​អ្នក​ណា​នឹង​សង្គ្រោះ​ជន​ស្លូត​ត្រង់? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 អង្គការ​សហប្រជាជាតិ បាន​រាយ​ការណ៍​ថា​៖

  •   តាំង​ពី​ថ្ងៃ​ទី៧ រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៣ សង្គ្រាម​រវាង​តំបន់​កាសា​និង​អ៊ីស្រាអែល បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​៦.៤០០​នាក់​ស្លាប់ ហើយ​មនុស្ស​ជាង​១៥.២០០​នាក់​រង​របួស។ ពួក​គេ​ភាគ​ច្រើន​គឺ​ជា​ជន​ស្លូត​ត្រង់។ បន្ថែម​ទៅ​ទៀត មនុស្ស​រាប់​សែន​នាក់​បាន​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ។

  •   មក​ដល់​ត្រឹម​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​សម្លាប់​ជន​ស្លូត​ត្រង់​អស់​៩.៧០១​នាក់ ហើយ​មនុស្ស​១៧.៧៤៨​នាក់​បាន​រង​របួស។

 តើ​គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​អ្នក​ដែល​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម?

មូលហេតុ​ដែល​មាន​សង្ឃឹម

 គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​«​ផែន​ដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត​»។ (​ចម្រៀង​សរសើរ​ព្រះ ៤៦:៩​) លោក​នឹង​តាំង​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ឲ្យ​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។ (​ដានីយ៉ែល ២:៤៤​) រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​សាន្ត​ដល់​មនុស្សជាតិ។

 សូម​ស្វែង​យល់​អំពី​អ្វី​ដែល​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​៖

  •   ​«​គាត់​នឹង​ស្រោច​ស្រង់​ជន​ក្រី​ក្រ​ដែល​ស្រែក​រក​ជំនួយ ព្រម​ទាំង​សង្គ្រោះ​មនុស្ស​ទន់​ទាប​និង​មនុស្ស​គ្រប់​រូប​ដែល​គ្មាន​អ្នក​ណា​ជួយ។ គាត់​នឹង​អាណិត​អាសូរ​មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ គាត់​នឹង​សង្គ្រោះ​ជីវិត​ជន​តោកយ៉ាក។ គាត់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១២​-​១៤

 តាម​រយៈ​រាជាណាចក្រ​របស់​ព្រះ លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​និង​អំពើ​ហិង្សា។

  •   ​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៤

 មិន​យូរ​ទៀត រាជាណាចក្រ​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នៅ​ផែន​ដី។ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា ​យើង​នឹង​ឃើញ​«​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម​»​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថាយ ២៤:៦​) ព្រឹត្តិការណ៍​ទាំង​នេះ និង​ព្រឹត្តិការណ៍​ឯ​ទៀត​បង្ហាញ​ថាយើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ក្រោម​ការ​គ្រប់​គ្រង​របស់​មនុស្ស។—ធីម៉ូថេ​ទី២ ៣:១