ឥទ្ធិពលនៃភាពឯកោមានកាន់តែខ្លាំងឡើង តើគម្ពីរចែងយ៉ាងណា?
នាពេលថ្មីៗនេះ របាយការណ៍ពិភពលោក a បានរាយការណ៍ថាក្នុងចំណោមមនុស្សបួននាក់មានម្នាក់មានអារម្មណ៍ឯកោ។
លោកឈីដូ ផេមបឹ នៃអង្គការសុខភាពពិភពលោក បានរៀបរាប់ថា៖«ការផ្ដាច់ខ្លួនពីសង្គម អាចមានឥទ្ធិពលទៅលើមនុស្សគ្រប់រូប មិនថាពួកគេមានអាយុប៉ុន្មានឬរស់នៅកន្លែងណាក្ដី» (cochair of the World Health Organization’s Commission on Social Connection)។
អ្នកខ្លះគិតថាមានតែមនុស្សចាស់ឬអ្នកដែលនៅម្នាក់ឯងប៉ុណ្ណោះ ដែលមានភាពឯកោ។ ប៉ុន្តែ អ្នកដែលក្មេងជាង មានសុខភាពល្អ ជោគជ័យនឹងការងារ និងអ្នកដែលរៀបការហើយ ក៏អាចមានភាពឯកោដែរ។ ភាពឯកោនិងការផ្ដាច់ខ្លួនពីសង្គម អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
វេជ្ជបណ្ឌិតវីវីក មើធី នៅសហរដ្ឋអាម៉េរិក បានរៀបរាប់ថា៖«ភាពឯកោគឺមិនគ្រាន់តែជាអារម្មណ៍មិនល្អប៉ុណ្ណោះទេ តែវាមានហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិត ជាពិសេស ពេលដែលខ្វះទំនាក់ទំនងជាមួយនឹងអ្នកឯទៀត។ ហានិភ័យពីភាពឯកោនេះស្មើនឹងការជក់បារី១៥ដើមក្នុងមួយថ្ងៃ»។
អ្វីដែលគម្ពីរចែង
ព្រះដែលជាអ្នកបង្កើតយើង មិនចង់ឲ្យយើងផ្ដាច់ខ្លួនពីអ្នកឯទៀតទេ។ ព្រះតែងតែមានគោលបំណងឲ្យមនុស្សសប្បាយនិងស្កប់ចិត្តក្នុងការមានទំនាក់ទំនងជាមួយអ្នកឯទៀត។
គោលការណ៍គម្ពីរ៖ ‹ព្រះបានមានប្រសាសន៍ថា៖«គឺមិនល្អទេ ដែលបុរសនេះនៅតែម្នាក់ឯង»›។—ដើមកំណើត ២:១៨
ព្រះចង់ឲ្យយើងមានចំណងមិត្តភាពជាមួយលោក។ លោកសន្យាថាពេលយើងព្យាយាមចូលទៅជិតលោក នោះលោកនឹងចូលមកជិតយើងដែរ។—យ៉ាកុប ៤:៨
គោលការណ៍គម្ពីរ៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។—ម៉ាថាយ ៥:៣
ព្រះចង់ឲ្យយើងគោរពប្រណិប័តន៍លោកជាមួយនឹងអ្នកឯទៀត។ ពេលយើងធ្វើដូច្នេះ យើងមានអារម្មណ៍សប្បាយជាង។
គោលការណ៍គម្ពីរ៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីលើកទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះការប្រជុំគ្នា . . . ទេ តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក»។—ហេប្រឺ ១០:២៤, ២៥
ដើម្បីរកព័ត៌មានថែមទៀតអំពីសារៈសំខាន់នៃការយកឈ្នះភាពឯកោ សូមអានអត្ថបទដែលមានចំណងជើងថា«ភាពឯកោក្នុងពិភពលោកអ៊ីនធឺណិត»។
a The Global State of Social Connections, by Meta and Gallup, 2023.