អត្ថបទសិក្សា ២៦
តើអ្នកអាចបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ?
«ព្រះ . . . ឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត»។—ភី. ២:១៣
ចម្រៀងលេខ៦៤ ការចូលរួមប្រមូលផលដោយអំណរ
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាបានធ្វើអ្វីសម្រាប់អ្នក?
តើអ្នកបានទៅជាសាក្សីព្រះយេហូវ៉ាតាមរបៀបណា? ដំបូង អ្នកប្រហែលជាបានឮ«ដំណឹងល្អ»ពីឪពុកម្ដាយ អ្នករួមការងារ ឬសិស្សរួមថ្នាក់ ឬតាមរយៈការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ (ម៉ាក. ១៣:១០) បន្ទាប់មក មានអ្នកណាម្នាក់ចំណាយពេលនិងកម្លាំងជាច្រើនដើម្បីបង្រៀនគម្ពីរដល់អ្នក។ ក្នុងអំឡុងពេលរៀនគម្ពីរ អ្នកចាប់ផ្ដើមស្រឡាញ់ព្រះយេហូវ៉ា ហើយអ្នករៀនថាលោកក៏ស្រឡាញ់អ្នកដែរ។ ព្រះយេហូវ៉ាបានទាញនាំអ្នកឲ្យចូលក្នុងសេចក្ដីពិត ហើយឥឡូវដោយសារអ្នកជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត អ្នកមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ (យ៉ូន. ៦:៤៤) អ្នកច្បាស់ជាមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលលោកជំរុញចិត្តបុគ្គលណាម្នាក់ឲ្យបង្រៀនសេចក្ដីពិតដល់អ្នក ហើយដែលលោកបានទទួលយកអ្នកជាអ្នកបម្រើម្នាក់របស់លោក។
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ ឥឡូវយើងស្គាល់សេចក្ដីពិត ដូច្នេះយើងមានឯកសិទ្ធិជួយអ្នកឯទៀតឲ្យដើរជាមួយយើងនៅលើផ្លូវដែលនាំទៅឯជីវិត។ យើងប្រហែលជាស្រួលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប៉ុន្តែយើងប្រហែលជាពិបាកស្នើសុំបង្រៀនគម្ពីរនិងដឹកនាំការសិក្សាគម្ពីរ។ តើអ្នកមានអារម្មណ៍បែបនេះឬទេ? បើដូច្នេះ យោបល់ខ្លះក្នុងអត្ថបទនេះទំនងជានឹងជួយអ្នក។ យើងនឹងពិចារណាអំពីអ្វីដែលជំរុញចិត្តយើងឲ្យជួយអ្នកឯទៀតទៅជាអ្នកកាន់តាម ហើយអំពីរបៀបដែលយើងអាចយកឈ្នះការពិបាកដែលប្រហែលជាធ្វើឲ្យយើងស្ទាក់ស្ទើរក្នុងការដឹកនាំការសិក្សាគម្ពីរ។ ជាដំបូង សូមយើងពិចារណាអំពីមូលហេតុដែលយើងមិនគ្រាន់តែត្រូវធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អប៉ុណ្ណោះទេ តែក៏ត្រូវធ្វើជាអ្នកបង្រៀនដែរ។
លោកយេស៊ូបង្គាប់យើងឲ្យផ្សព្វផ្សាយនិងបង្រៀន
៣. ហេតុអ្វីយើងផ្សព្វផ្សាយ?
៣ ពេលលោកយេស៊ូនៅផែនដី លោកបានឲ្យបង្គាប់មួយដល់អ្នកកាន់តាមលោកដែលរួមបញ្ចូលចំណុចពីរយ៉ាង។ ទី១ លោកបានប្រាប់ពួកគេឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ហើយលោកបានបង្ហាញពួកគេអំពីរបៀបធ្វើដូច្នេះ។ (ម៉ាថ. ១០:៧; លូក. ៨:១) ជាឧទាហរណ៍ លោកបានប្រាប់អ្នកកាន់តាមលោកឲ្យធ្វើយ៉ាងណាពេលមនុស្សស្ដាប់ឬមិនស្ដាប់ដំណឹងអំពីរាជាណាចក្រ។ (លូក. ៩:២-៥) លោកក៏បានប្រាប់ទុកជាមុនអំពីទំហំនៃកិច្ចការផ្សព្វផ្សាយរបស់ពួកគេ ពេលដែលលោកមានប្រសាសន៍ថា ពួកគេនឹងផ្សព្វផ្សាយដល់«ប្រជាជាតិទាំងឡាយ»។ (ម៉ាថ. ២៤:១៤; សកម្ម. ១:៨) មិនថាមនុស្សមានប្រតិកម្មយ៉ាងណាចំពោះកិច្ចការផ្សព្វផ្សាយក៏ដោយ ពួកអ្នកកាន់តាមលោកត្រូវតែប្រាប់មនុស្សអំពីរាជាណាចក្ររបស់ព្រះនិងអ្វីដែលរាជាណាចក្រនោះនឹងសម្រេច។
៤. យោងទៅតាមម៉ាថាយ ២៨:១៨-២០ តើយើងត្រូវធ្វើអ្វីក្រៅពីផ្សព្វផ្សាយអំពីរាជាណាចក្រ?
៤ តើអ្វីជាចំណុចទី២ពីបង្គាប់របស់លោកយេស៊ូ? លោកបានប្រាប់អ្នកកាន់តាមលោកឲ្យបង្រៀនមនុស្សឯទៀតឲ្យកាន់តាមអ្វីៗទាំងអស់ដែលលោកបានបង្គាប់។ ប៉ុន្តែ មនុស្សខ្លះប្រហែលជានិយាយថា បង្គាប់របស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយនិងបង្រៀនគឺសម្រាប់តែគ្រិស្តសាសនិកនៅសម័យដើមប៉ុណ្ណោះ តើនេះជាការពិតឬទេ? មិនមែនទេ លោកយេស៊ូបានបញ្ជាក់ថា កិច្ចការដ៏ធំសម្បើមនេះនឹងបន្តធ្វើឡើងរហូតដល់សម័យយើង ពោលគឺ«រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (សូមអាន ម៉ាថាយ ២៨:១៨-២០) លោកយេស៊ូទំនងជាឲ្យបង្គាប់នេះ ពេលលោកបានលេចមកជួបអ្នកកាន់តាមលោកជាង៥០០នាក់។ (១កូ. ១៥:៦) ម្យ៉ាងទៀត ក្នុងការបើកបង្ហាញដែលលោកយេស៊ូបានឲ្យយ៉ូហានឃើញក្នុងគំនិត លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យអ្នកកាន់តាមទាំងអស់របស់លោកជួយអ្នកឯទៀតរៀនអំពីព្រះយេហូវ៉ា។—បប. ២២:១៧
៥. តើប៉ូលបានប្រើការប្រៀបប្រដូចអ្វីនៅកូរិនថូសទី១ ៣:៦-៩ ដើម្បីបង្ហាញថាការផ្សព្វផ្សាយជាប់ទាក់ទងនឹងការបង្រៀន?
៥ សាវ័កប៉ូលបានប្រដូចកិច្ចការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូទៅនឹងការដាំដុះ ដោយបង្ហាញថាយើងមិនគ្រាន់តែត្រូវសាបព្រោះគ្រាប់ពូជប៉ុណ្ណោះទេ។ គាត់រំលឹកគ្រិស្តសាសនិកនៅក្រុងកូរិនថូសថា៖ «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច... អ្នករាល់គ្នាជាវាលដែលព្រះកំពុងដាំដុះ»។ (សូមអាន កូរិនថូសទី១ ៣:៦-៩) ក្នុងនាមជាអ្នកធ្វើការក្នុង‹វាលរបស់ព្រះ› យើងសាបព្រោះគ្រាប់ពូជពេលយើងផ្សព្វផ្សាយ និងស្រោចទឹកពេលយើងបង្រៀន។ (យ៉ូន. ៤:៣៥) ទោះជាយ៉ាងនោះក៏ដោយ យើងដឹងថាគឺជាព្រះដែលធ្វើឲ្យគ្រាប់ពូជដុះឡើង ពោលគឺទាញនាំមនុស្សមកឯលោក។
៦. តើកិច្ចការរបស់យើងជាអ្នកបង្រៀនគម្ពីររួមបញ្ចូលអ្វីខ្លះ?
៦ យើងកំពុងស្វែងរកពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (សកម្ម. ១៣:៤៨) ដើម្បីជួយពួកអ្នកទាំងនោះឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ យើងត្រូវជួយពួកគេឲ្យ (១)យល់ (២)មានជំនឿ និង(៣)ធ្វើតាមអ្វីៗដែលពួកគេរៀនពីគម្ពីរ។ (យ៉ូន. ១៧:៣; កូឡ. ២:៦, ៧; ១ថែ. ២:១៣) បងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចជួយសិស្សគម្ពីរ ដោយទុកគំរូល្អក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកអ្នកថ្មីទាំងនោះ និងស្វាគមន៍ពួកគេពេលពួកគេមកកិច្ចប្រជុំ។ (យ៉ូន. ១៣:៣៥) អ្នកបង្រៀនគម្ពីរក៏ប្រហែលជាត្រូវចំណាយពេលនិងកម្លាំងជាច្រើន ដើម្បីជួយសិស្សឲ្យលះចោលជំនឿឬទម្លាប់ដែល«ចាក់ឫសជ្រៅ»។ (២កូ. ១០:៤, ៥) ប្រហែលជាត្រូវការពេលអស់ជាច្រើនខែ ដើម្បីជួយបុគ្គលណាម្នាក់ឲ្យធ្វើការផ្លាស់ប្ដូរទាំងនេះក្នុងជីវិតរបស់គាត់ ហើយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ ប៉ុន្តែ ការខំប្រឹងទាំងអស់នេះពិតជាមានប្រយោជន៍។
សេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យជួយមនុស្សទៅជាអ្នកកាន់តាម
៧. តើអ្វីជំរុញចិត្តយើងឲ្យចូលរួមផ្សព្វផ្សាយនិងជួយអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាម?
៧ ហេតុអ្វីយើងផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ? ទី១ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា។ ពេលអ្នកខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើតាមបង្គាប់ដែលឲ្យផ្សព្វផ្សាយនិងជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់១យ៉ូន. ៥:៣) សូមគិតអំពីចំណុចនេះ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាបានជំរុញចិត្តអ្នករួចហើយឲ្យផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ តើអ្នកស្រួលធ្វើតាមបង្គាប់នេះឬទេ? ទំនងជាមិនស្រួលទេ។ ពេលអ្នកចាប់ផ្ដើមផ្សព្វផ្សាយជាលើកដំបូង តើអ្នកភ័យឬទេ? អ្នកទំនងជាភ័យមែន! ប៉ុន្តែ អ្នកដឹងថានេះជាកិច្ចការដែលលោកយេស៊ូចង់ឲ្យអ្នកធ្វើ ហើយអ្នកបានធ្វើតាមបង្គាប់របស់លោក។ យូរៗទៅ អ្នកទំនងជាមានអារម្មណ៍ស្រួលជាងពេលផ្សព្វផ្សាយ។ ប៉ុន្តែ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបង្រៀនគម្ពីរដល់អ្នកឯទៀត? តើនេះធ្វើឲ្យអ្នកភ័យឬទេ? ប្រហែលជាអ្នកភ័យមែន។ ប៉ុន្តែ ពេលអ្នកសុំព្រះយេហូវ៉ាឲ្យជួយអ្នកយកឈ្នះការភ័យខ្លាចនិងឲ្យមានចិត្តក្លាហានដើម្បីស្នើសុំបង្រៀនគម្ពីរដល់អ្នកឯទៀត ព្រះយេហូវ៉ាអាចជួយអ្នកឲ្យកាន់តែមានចិត្តចង់ជួយអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាម។
តាម អ្នកកំពុងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ។ (៨. យោងទៅតាមម៉ាកុស ៦:៣៤ តើអ្វីទៀតអាចជំរុញចិត្តយើងឲ្យបង្រៀនអ្នកឯទៀត?
៨ ទី២ សេចក្ដីស្រឡាញ់ចំពោះមនុស្សជំរុញចិត្តយើងឲ្យបង្រៀនពួកគេសេចក្ដីពិត។ នៅពេលមួយ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកអស់កម្លាំង ដោយសារពួកគេបានផ្សព្វផ្សាយច្រើន។ ពួកគេត្រូវទៅកន្លែងណាមួយដើម្បីសម្រាក ប៉ុន្តែបណ្ដាជនមួយក្រុមធំបានរកឃើញពួកគេ។ លោកយេស៊ូមានចិត្តក្ដួលអាណិតចំពោះពួកគេ ហើយចាប់ផ្ដើមបង្រៀនពួកគេអំពី«អ្វីៗជាច្រើន»។ (សូមអាន ម៉ាកុស ៦:៣៤) នៅពេលនោះលោកបានខំប្រឹងព្យាយាម ទោះជាលោកនឿយហត់ក្ដី។ ហេតុអ្វី? ពីព្រោះលោកយេស៊ូយល់អារម្មណ៍របស់បណ្ដាជនមួយក្រុមនោះ។ លោកបានឃើញថា ពួកគេរងទុក្ខវេទនានិងត្រូវការសេចក្ដីសង្ឃឹម ហើយលោកចង់ជួយពួកគេ។ សព្វថ្ងៃនេះ ទោះជាមើលទៅមនុស្សសប្បាយនិងស្កប់ស្កល់នឹងជីវិតក្ដី ពួកគេនៅតែមានបញ្ហានិងត្រូវការសេចក្ដីសង្ឃឹម។ ពួកគេប្រៀបដូចជាចៀមវង្វេងដែលគ្មានគង្វាលណែនាំពួកគេ។ សាវ័កប៉ូលបានរៀបរាប់ថា មនុស្សបែបនេះមិនស្គាល់ព្រះនិងគ្មានសេចក្ដីសង្ឃឹមទេ។ (អេភ. ២:១២) ពួកគេនៅលើ«ផ្លូវ . . . ដែលនាំទៅដល់ការវិនាសជីវិត»។ (ម៉ាថ. ៧:១៣) ពេលយើងគិតពិចារណាអំពីស្ថានភាពរបស់មនុស្សក្នុងតំបន់ផ្សាយរបស់យើងថាពួកគេពិតជាត្រូវការព្រះ នោះសេចក្ដីស្រឡាញ់និងចិត្តអាណិតមេត្តានឹងជំរុញចិត្តយើងឲ្យជួយពួកគេ។ របៀបដ៏ល្អបំផុតដែលយើងអាចជួយ គឺដោយស្នើសុំបង្រៀនគម្ពីរដល់ពួកគេ។
៩. យោងទៅតាមភីលីព ២:១៣ តើព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
៩ អ្នកប្រហែលជាស្ទាក់ស្ទើរស្នើសុំបង្រៀនគម្ពីរដល់អ្នកឯទៀត ដោយសារអ្នកយល់ថាការបង្រៀនគេគឺត្រូវការពេលជាច្រើន។ បើអ្នកមានអារម្មណ៍បែបនេះ សូមប្រាប់ព្រះយេហូវ៉ា។ សូមសុំលោកជួយអ្នកឲ្យមានចិត្តចង់រកឃើញបុគ្គលដែលអ្នកអាចបង្រៀនគម្ពីរ។ (សូមអាន ភីលីព ២:១៣) សាវ័កយ៉ូហានបានប្រាប់យើងថា ព្រះនឹងតបឆ្លើយសេចក្ដីអធិដ្ឋានដែលសមស្របតាមបំណងប្រាថ្នារបស់លោក។ (១យ៉ូន. ៥:១៤, ១៥) ដូច្នេះ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងជួយអ្នកឲ្យមានចិត្តចង់ចូលរួមក្នុងកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។
របៀបយកឈ្នះការពិបាកផ្សេងទៀត
១០-១១. តើអ្វីប្រហែលជារារាំងយើងពីការដឹកនាំការសិក្សាគម្ពីរ?
១០ យើងដឹងថាកិច្ចការបង្រៀនមនុស្សគឺជាកិច្ចការដ៏សំខាន់ណាស់ ប៉ុន្តែយើងប្រហែលជាមិនសូវស្រួលធ្វើកិច្ចការនោះទេ។ សូមយើងពិចារណាអំពីការពិបាកខ្លះដែលយើងប្រហែលជាមាន និងរបៀបដែលយើងអាចយកឈ្នះការពិបាកទាំងនោះ។
១១ យើងប្រហែលជាមិនអាចធ្វើច្រើនដូចចិត្តយើងចង់ទេ។ ជាឧទាហរណ៍ អ្នកផ្សាយខ្លះមានវ័យចាស់ឬមានបញ្ហាសុខភាព។ តើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះឬទេ? បើដូច្នេះ សូមពិចារណាអំពីមេរៀនដែលយើងបានរៀនពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ យើងបានរៀនថា យើងអាចដឹកនាំការសិក្សាគម្ពីរដោយមានប្រសិទ្ធភាពតាមគ្រឿងអេឡិចត្រូនិក! ដូច្នេះ អ្នកប្រហែលជាអាចចាប់ផ្ដើមការសិក្សាគម្ពីរនិងបន្តបង្រៀនអ្នកនោះពីផ្ទះរបស់អ្នក ហើយនេះប្រហែលជាស្រួលជាងសម្រាប់អ្នក។ ការបង្រៀនគម្ពីរតាមគ្រឿងអេឡិចត្រូនិកក៏មានប្រយោជន៍មួយទៀតដែរ។ អ្នកខ្លះចង់រៀនគម្ពីរ ប៉ុន្តែពួកគេមិនអាចរៀននៅម៉ោងធម្មតាដែលយើងផ្សព្វផ្សាយទេ។ ពួកយ៉ូន. ៣:១, ២
គេប្រហែលជាទំនេរនៅពេលព្រឹកព្រលឹមឬនៅពេលយប់។ តើអ្នកអាចបង្រៀនគម្ពីរដល់បុគ្គលណាម្នាក់នៅពេលនោះឬទេ? លោកយេស៊ូបានបង្រៀននីកូដេមនៅពេលយប់ដែលជាពេលល្អសម្រាប់គាត់។—១២. តើអ្វីខ្លះអាចជួយយើងឲ្យមានទំនុកចិត្តថាយើងអាចធ្វើជាអ្នកបង្រៀនល្អ?
១២ យើងប្រហែលជាខ្វះទំនុកចិត្តទៅលើសមត្ថភាពរបស់យើងក្នុងការបង្រៀនគម្ពីរ។ យើងប្រហែលជាមានអារម្មណ៍ថា យើងគួរមានចំណេះច្រើនជាង ឬធ្វើជាអ្នកពូកែបង្រៀនគម្ពីរជាមុនសិន មុនចាប់ផ្ដើមបង្រៀនគេ។ បើអ្នកមានអារម្មណ៍បែបនេះ សូមគិតអំពីចំណុចបីដែលអាចជួយអ្នកឲ្យមានទំនុកចិត្ត។ ទី១ ព្រះយេហូវ៉ាចាត់ទុកអ្នកថាមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនអ្នកឯទៀត។ (២កូ. ៣:៥) ទី២ លោកយេស៊ូដែលមាន«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»បានបង្គាប់អ្នកឲ្យបង្រៀនអ្នកឯទៀត។ (ម៉ាថ. ២៨:១៨) ទី៣ អ្នកអាចពឹងអ្នកឯទៀតឲ្យជួយអ្នក។ លោកយេស៊ូបានពឹងផ្អែកទៅលើអ្វីដែលបិតាលោកបានបង្រៀនលោកឲ្យមានប្រសាសន៍ ហើយអ្នកក៏អាចធ្វើដូច្នេះដែរ។ (យ៉ូន. ៨:២៨; ១២:៤៩) បន្ថែមទៅទៀត អ្នកអាចសុំជំនួយដើម្បីចាប់ផ្ដើម និងដឹកនាំការសិក្សាគម្ពីរពីអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ អ្នកត្រួសត្រាយ ឬអ្នកផ្សព្វផ្សាយដែលមានបទពិសោធន៍។ របៀបមួយដែលអ្នកអាចរៀនឲ្យធ្វើជាអ្នកបង្រៀនដែលមានប្រសិទ្ធភាពច្រើនជាង គឺដោយចូលរួមជាមួយបងប្អូនបែបនេះពេលពួកគេដឹកនាំការសិក្សាគម្ពីរ។
១៣. ហេតុអ្វីយើងត្រូវចេះកែប្រែរបៀបបង្រៀន?
១៣ យើងប្រហែលជាពិបាកសម្របខ្លួនទៅតាមវិធីបង្រៀនថ្មីនិងឧបករណ៍ថ្មី។ ឥឡូវ របៀបដែលយើងបង្រៀនគម្ពីរបានត្រូវផ្លាស់ប្ដូរ។ សៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ជាសៀវភៅដែលយើងប្រើច្រើនជាងគេសម្រាប់បង្រៀន។ សៀវភៅនេះតម្រូវឲ្យយើងរៀបចំនិងដឹកនាំការសិក្សាខុសពីពេលមុន។ យើងអានវគ្គតិចជាង តែមានការសន្ទនាច្រើនជាងជាមួយសិស្សគម្ពីរ។ ពេលបង្រៀន យើងប្រើវីដេអូ អ្វីផ្សេងទៀតពីគេហទំព័ររបស់យើង និងកម្មវិធីJWបណ្ណាល័យច្រើនជាងមុន។ បើអ្នកមិនចេះប្រើឧបករណ៍ទាំងនេះ ចូរសុំជំនួយពីបុគ្គលណាម្នាក់ដែលអាចជួយអ្នកឲ្យចេះប្រើវា។ តាមធម្មតា មនុស្សចូលចិត្តធ្វើអ្វីដដែលៗ ហើយមិនសូវស្រួលសម្របខ្លួនទៅតាមរបៀបថ្មីទេ។ ប៉ុន្តែ ដោយមានជំនួយពីព្រះយេហូវ៉ានិងអ្នកឯទៀត អ្នកនឹងឃើញថាការកែប្រែគឺស្រួលជាង ហើយថាការបង្រៀនគឺសប្បាយជាង។ អ្នកត្រួសត្រាយម្នាក់បាននិយាយថា វិធីបង្រៀននេះ«ធ្វើឲ្យទាំងអ្នកបង្រៀន ទាំងសិស្សសប្បាយរីករាយ»។
១៤. តើយើងគួរចាំអំពីអ្វីពេលយើងផ្សព្វផ្សាយនៅតំបន់ដែលមនុស្សជាច្រើនមិនស្ដាប់យើង? តើកូរិនថូសទី១ ៣:៦, ៧ លើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
១៤ យើងប្រហែលជារស់នៅតំបន់មួយដែលយើងពិបាកចាប់ផ្ដើមការសិក្សាគម្ពីរ។ មនុស្សខ្លះមិនចាប់អារម្មណ៍នឹងដំណឹងដែលយើងផ្សាយ ឬថែមទាំងប្រឆាំងសេចក្ដីពិតនោះទៀតផង។ តើអ្វីអាចជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះតំបន់ផ្សាយបែបនោះ? សូមចាំថាស្ថានភាពរបស់មនុស្សអាចផ្លាស់ប្ដូរភ្លាមៗក្នុងពិភពលោកដ៏ច្របូកច្របល់នេះ ហើយពួកអ្នកដែលពីមុនមិនចាប់អារម្មណ៍ ប្រហែលជាចាប់ផ្ដើមស្រេកឃ្លានចំពោះការណែនាំពីព្រះ។ (ម៉ាថ. ៥:៣) អ្នកខ្លះមិនដែលព្រមទទួលសៀវភៅរបស់យើងទេ តែក្រោយមក ពួកគេព្រមរៀនគម្ពីរ។ យើងក៏ដឹងដែរថាព្រះយេហូវ៉ាជាម្ចាស់នៃកិច្ចការប្រមូលផលដំណាំ។ (ម៉ាថ. ៩:៣៨) លោកចង់ឲ្យយើងបន្តដាំនិងស្រោច ប៉ុន្តែគឺលោកដែលធ្វើឲ្យដុះលូតលាស់។ (១កូ. ៣:៦, ៧) យើងទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយចាំថា ទោះជាយើងមិនបង្រៀនគម្ពីរដល់អ្នកណាម្នាក់នៅឥឡូវនេះក្ដី ព្រះយេហូវ៉ាឲ្យរង្វាន់ដល់យើងចំពោះការខំប្រឹងព្យាយាមរបស់យើង មិនមែនលទ្ធផលទេ! *
ចូរមានអំណរដែលមកពីការបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាម
១៥. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលមនុស្សណាម្នាក់ព្រមសិក្សាគម្ពីរ ហើយធ្វើតាមអ្វីដែលគាត់រៀន?
១៥ ព្រះយេហូវ៉ាសប្បាយចិត្តពេលមនុស្សណាម្នាក់ទទួលសុភ. ២៣:១៥, ១៦) ព្រះយេហូវ៉ាច្បាស់ជាអរសប្បាយយ៉ាងខ្លាំង ពេលលោកឃើញអ្វីដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះ! ជាឧទាហរណ៍ ទោះជាមានជំងឺឆ្លងរាលដាលនៅទូទាំងពិភពលោកក្នុងឆ្នាំកិច្ចបម្រើ២.០២០ក្ដី បងប្អូនបានដឹកនាំការសិក្សាគម្ពីរ៧.៧០៥.៧៦៥ ហើយនេះបានជួយមនុស្ស២៤១.៩៩៤នាក់ឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។ អ្នកកាន់តាមថ្មីទាំងនេះនឹងបង្រៀនគម្ពីរដល់មនុស្សឯទៀត ហើយជួយឲ្យមានអ្នកកាន់តាមថ្មីកាន់តែច្រើន។ (លូក. ៦:៤០) យើងអាចជឿជាក់ទាំងស្រុងថា ពេលយើងបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាម យើងធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត។
យកសេចក្ដីពិតពីគម្ពីរ ហើយប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់បានរៀន។ (១៦. តើយើងអាចមានគោលដៅល្អអ្វី?
១៦ ការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគឺត្រូវការការខំប្រឹងព្យាយាម តែដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចចូលរួមក្នុងកិច្ចការបង្រៀនអ្នកថ្មីទាំងនោះឲ្យស្រឡាញ់បិតារបស់យើងនៅស្ថានសួគ៌។ តើយើងអាចមានគោលដៅបង្រៀនគម្ពីរ យ៉ាងហោចណាស់ដល់មនុស្សម្នាក់ឬទេ? យើងប្រហែលជាភ្ញាក់ផ្អើលពេលឃើញអ្វីដែលនឹងកើតឡើង បើយើងប្រើគ្រប់ឱកាសដើម្បីស្នើសុំមនុស្សដែលយើងជួបឲ្យរៀនគម្ពីរជាមួយយើង។ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរទៅលើការខំប្រឹងព្យាយាមរបស់យើង។
១៧. តើយើងនឹងមានអារម្មណ៍យ៉ាងណាបើយើងបង្រៀនគម្ពីរដល់អ្នកណាម្នាក់?
១៧ យើងមានឯកសិទ្ធិផ្សព្វផ្សាយនិងបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត! កិច្ចការនេះធ្វើឲ្យយើងសប្បាយពិតប្រាកដ។ សាវ័កប៉ូលដែលបានជួយមនុស្សជាច្រើននៅក្រុងថែស្សាឡូនិចឲ្យទៅជាអ្នកកាន់តាម ប្រាប់អំពីអារម្មណ៍របស់គាត់ថា៖ «តើអ្នកណាជាសេចក្ដីសង្ឃឹម អំណរ ឬមកុដនៃមោទនភាពរបស់យើងក្នុងអំឡុងវត្តមានរបស់លោកម្ចាស់យេស៊ូ? តើមិនមែនជាអ្នករាល់គ្នាទេឬ? ត្រូវហើយ អ្នករាល់គ្នាជាមោទនភាពនិងជាអំណររបស់យើង»។ (១ថែ. ២:១៩, ២០; សកម្ម. ១៧:១-៤) បងប្អូនជាច្រើននៅសព្វថ្ងៃនេះមានអារម្មណ៍ដូចនេះ។ បងស្រីស្តេហ្វានីនិងប្ដីរបស់គាត់បានជួយមនុស្សជាច្រើនឲ្យទទួលការជ្រមុជទឹក គាត់និយាយថា៖ «គ្មានអ្វីធ្វើឲ្យសប្បាយជាងការជួយមនុស្សឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ាទេ»។
ចម្រៀងលេខ៥៧ ចូរផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ
^ វគ្គ 5 ព្រះយេហូវ៉ាមិនគ្រាន់តែផ្ដល់ឯកសិទ្ធិឲ្យយើងផ្សព្វផ្សាយដល់អ្នកឯទៀតប៉ុណ្ណោះទេ តែក៏ផ្ដល់ឯកសិទ្ធិឲ្យយើងបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្គាប់ដែរ។ តើអ្វីជំរុញចិត្តយើងឲ្យចង់បង្រៀនអ្នកឯទៀត? តើយើងមានការពិបាកអ្វីខ្លះក្នុងការផ្សព្វផ្សាយនិងការបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ? តើយើងអាចយកឈ្នះការពិបាកទាំងនោះយ៉ាងដូចម្ដេច? ក្នុងអត្ថបទនេះ យើងនឹងទទួលចម្លើយចំពោះសំណួរទាំងនេះ។
^ វគ្គ 14 ដើម្បីរៀនថែមទៀតអំពីរបៀបដែលបងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ សូមមើលអត្ថបទដែលមានចំណងជើងថា «សូមឲ្យក្រុមជំនុំទាំងមូលជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹក» ដែលបានត្រូវចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមីនា ឆ្នាំ២០២១។
^ វគ្គ 53 ការពណ៌នាអំពីរូបភាព: សូមមើលអំពីការផ្លាស់ប្ដូរផ្សេងៗដែលបុគ្គលណាម្នាក់អាចធ្វើក្នុងជីវិតរបស់គាត់ ពេលដែលគាត់រៀនគម្ពីរ។ ដំបូង បុរសម្នាក់មានអារម្មណ៍ថាជីវិតរបស់គាត់គឺឥតប្រយោជន៍ ហើយគាត់មិនស្គាល់ព្រះយេហូវ៉ាទេ។ ក្រោយមក សាក្សីជួបគាត់ពេលផ្សព្វផ្សាយ ហើយគាត់ព្រមរៀនគម្ពីរ។ អ្វីដែលគាត់រៀនជំរុញចិត្តគាត់ឲ្យប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក។ គាត់ក៏ជួយអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូដែរ។ ក្រោយមក ពួកគេទាំងអស់គ្នាសប្បាយរស់នៅក្នុងសួនឧទ្យាន។