លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​ទេ?

តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​ទេ?

ពេល​អ្នក​អធិដ្ឋាន តើ​អ្នក​គិត​ថា​ព្រះ​ពិត​ជា​ស្ដាប់​អ្នក​ឬ​ទេ?

តើ​គម្ពីរ​ចែង​យ៉ាង​ណា?

  • ព្រះ​កំពុង​ស្ដាប់។ គម្ពីរ​ធានា​យើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ជិត​អស់​អ្នក​ដែល​ហៅ​រក​លោក គឺ​អស់​អ្នក​ដែល​ហៅ​រក​លោក​ដោយ​ចិត្ត​ស្មោះ . . . លោក​ឮ​ពាក្យ​ស្រែក​អង្វរ​សុំ​របស់​ពួក​គេ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៥:១៨, ១៩

  • ព្រះ​ចង់​ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក។ គម្ពីរ​អញ្ជើញ​អ្នក​ឲ្យ​៖ ​«​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ​»។—ភីលីព ៤:៦

  • ព្រះ​រមែង​គិត​អំពី​អ្នក។ ព្រះ​ដឹង​ច្បាស់​អំពី​ការ​ព្រួយ​បារម្ភ​និង​ទុក្ខ​កង្វល់​ទាំង​អស់​របស់​យើង ហើយ​លោក​ចង់​ជួយ​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​»។—ពេត្រុស​ទី​១ ៥:៧