លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្ដើម

ពាក្យផ្ដើម

ទូ​ទាំង​ពិភព​លោក ជំងឺ​ផ្លូវ​ចិត្ត​កំពុង​ប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់។ មនុស្ស​ដែល​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​សាសនា ទាំង​ក្មេង​ទាំង​ចាស់ ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ ទោះ​ជា​គ្មាន​ចំណេះ​ដឹង​ឬ​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ក្ដី ក៏​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ដែរ។ តើ​ជំងឺ​ផ្លូវ​ចិត្ត​គឺ​ជា​អ្វី ហើយ​តើ​វា​ប៉ះ​ពាល់​ដល់​មនុស្ស​តាម​របៀប​ណា? ទស្សនាវដ្ដី​នេះ​នឹង​ពិគ្រោះ​អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​យក​ការ​ព្យាបាល​ត្រឹម​ត្រូវ ព្រម​ទាំង​របៀប​ដែល​គម្ពីរ​អាច​ជួយ​អ្នក​ជំងឺ​តាម​របៀប​ផ្សេង​ៗ។