តើព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់លោកអ្នក?
មនុស្សខ្លះជឿថា ព្រះមិនឃើញនិងយកចិត្តទុកដាក់ចំពោះទុក្ខវេទនាទេ។
សូមពិចារណាអ្វីដែលគម្ពីរចែង
ព្រះឃើញនិងយកចិត្តទុកដាក់
«ព្រះយេហូវ៉ាបានឃើញថាការអាក្រក់របស់មនុស្សមានច្រើនក្រៃលែង . . . ហើយលោកឈឺចិត្តជាខ្លាំង»។—ដើមកំណើត ៦:៥, ៦
ព្រះនឹងបំបាត់ទុក្ខវេទនាទាំងអស់
«បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅ តែអ្នកនឹងមិនឃើញពួកគេទេ។ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
ជីវិតដែលព្រះចង់ឲ្យអ្នកមាន
«ព្រះយេហូវ៉ាប្រកាសថា៖ ‹ព្រោះខ្ញុំដឹងច្បាស់នូវគំនិតដែលខ្ញុំកំពុងគិតចំពោះអ្នករាល់គ្នា គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត មិនមែនសេចក្ដីវេទនាទេ ហើយចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ។ ពេលដែលអ្នករាល់គ្នាហៅរកខ្ញុំនិងអធិដ្ឋានមកខ្ញុំ ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា›»។—យេរេមា ២៩:១១, ១២
«ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នករាល់គ្នា»។—យ៉ាកុប ៤:៨