តើគម្ពីរបង្រៀនយ៉ាងណា?
តើគម្ពីរអាចជួយលោកអ្នកបំបាត់ទុក្ខកង្វល់ឬទេ?
តើលោកអ្នកនឹងឆ្លើយយ៉ាងណា?
មែន
មិនមែន
ប្រហែល
គម្ពីររៀបរាប់ថា
«[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) គម្ពីរបានឲ្យការធានាថាព្រះអាចជួយលោកអ្នកឲ្យធូរស្រាលពីទុក្ខកង្វល់។
តើយើងអាចរៀនអ្វីទៀតពីគម្ពីរ?
ដោយអធិដ្ឋាន អ្នកអាចទទួល«សេចក្ដីសុខសាន្ដរបស់ព្រះ»ដែលធ្វើឲ្យធូរស្រាលពីទុក្ខកង្វល់។—ភីលីព ៤:៦, ៧
បន្ថែមទៅទៀត ការអានបណ្ដាំរបស់ព្រះអាចជួយលោកអ្នកដើម្បីបំបាត់នូវការតានតឹងចិត្ដ។—ម៉ាថាយ ១១:២៨-៣០
តើនឹងមានគ្រាមួយដែលលែងមានទុក្ខកង្វល់ឬទេ?
មនុស្សខ្លះជឿថា . . . ទុក្ខកង្វល់និងការតានតឹងចិត្ដគឺជារឿងធម្មតារបស់មនុស្ស រីឯអ្នកខ្លះទៀតជឿថាទុក្ខកង្វល់អាចបាត់ទៅបន្ទាប់ពីស្លាប់ប៉ុណ្ណោះ។ តើលោកអ្នកគិតយ៉ាងណា?
គម្ពីររៀបរាប់ថា
ព្រះនឹងលុបបំបាត់រាល់ដើមហេតុនៃទុក្ខកង្វល់។ «សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។—ការបើកបង្ហាញ ២១:៤
តើយើងអាចរៀនអ្វីទៀតពីគម្ពីរ?
ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ មនុស្សនឹងរស់នៅដោយសន្ដិភាពនិងសុខសាន្ដ។—អេសាយ ៣២:១៨
ទុក្ខកង្វល់និងការតានតឹងចិត្ដនឹងគ្មានអ្នកណានឹកចាំទៀត។—អេសាយ ៦៥:១៧