ពេលមនុស្សជាទីស្រឡាញ់មានជំងឺជិតស្លាប់
ដូរីនបានស្លុតស្មារតីពេលដែលប្ដីរបស់គាត់ឈ្មោះវេស្លីដែលទើបតែមានអាយុ៥៤ឆ្នាំប៉ុណ្ណោះមានជំងឺមហារីកខួរក្បាល។ * គ្រូពេទ្យបានប្រាប់វេស្លីថា គាត់អាចរស់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ដូរីននឹកចាំថា៖ «ខ្ញុំមិនចង់ជឿអ្វីដែលខ្ញុំបានឮទេ ហើយអស់ប៉ុន្មានសប្ដាហ៍ ខ្ញុំគិតអ្វីមិនចេញសោះ។ ខ្ញុំមានអារម្មណ៍ថារឿងនេះហាក់ដូចជាកំពុងកើតឡើងដល់អ្នកផ្សេងទៀតមិនមែនយើងទេ។ ខ្ញុំមិនបានត្រៀមចិត្ដទាល់តែសោះ»។
គួរឲ្យស្តាយ ប្រតិកម្មរបស់ដូរីនគឺមិនមែនជារឿងចម្លែកទេ។ ជំងឺដែលបណ្ដាលឲ្យស្លាប់អាចកើតដល់មនុស្សគ្រប់គ្នានៅគ្រប់ពេលវេលា។ គួរឲ្យសរសើរ មនុស្សជាច្រើនស្ម័គ្រចិត្ដទទួលយកភារកិច្ចថែទាំមនុស្សជាទីស្រឡាញ់ដែលមានជំងឺមិនអាចព្យាបាល។ ប៉ុន្ដែ ការថែទាំអ្នកជំងឺបែបនោះគឺមានការពិបាកខ្លាំង។ តើសមាជិកគ្រួសារអាចធ្វើអ្វីខ្លះដើម្បីសម្រាលទុក្ខនិងថែរក្សាមនុស្សជាទីស្រឡាញ់របស់ពួកគេដែលមានជំងឺជិតស្លាប់? តើតាមរបៀបណាអ្នកថែទាំអាចយកឈ្នះអារម្មណ៍ដែលគាត់ប្រហែលជាមានក្នុងអំឡុងពេលថែទាំអ្នកជំងឺ? ពេលជិតស្លាប់ តើអាចរំពឹងអ្វី? ដំបូង សូមយើងពិចារណាមូលហេតុដែលការថែទាំអ្នកជំងឺជិតស្លាប់គឺជាការពិបាកយ៉ាងខ្លាំងនៅសព្វថ្ងៃនេះ។
ស្ថានភាពពិបាកនៅសព្វថ្ងៃនេះ
វេជ្ជសាស្ដ្របានផ្លាស់ប្ដូរការស្លាប់ជាធម្មជាតិរបស់មនុស្ស។ កាលពីជិតមួយសតវត្សរ៍មុនឬច្រើនជាង សូម្បីតែនៅក្នុងប្រទេសជឿនលឿន ជីវិតជាមធ្យមគឺខ្លីជាងឆ្ងាយណាស់។ មនុស្សឆាប់ស្លាប់ដោយសារជំងឺឆ្លងឬគ្រោះថ្នាក់ផ្សេងៗ។ ដោយហេតុថាមិនសូវមានមន្ទីរពេទ្យ ដូច្នេះមនុស្សភាគច្រើនបានត្រូវថែទាំដោយក្រុមគ្រួសាររបស់ពួកគេនិងស្លាប់នៅឯផ្ទះ។
នៅសព្វថ្ងៃនេះ ភាពជឿនលឿនខាងវេជ្ជសាស្ដ្របានធ្វើឲ្យគ្រូពេទ្យរកឃើញវិធីព្យាបាលជំងឺធ្ងន់ធ្ងរដើម្បីឲ្យមនុស្សអាចរស់បានយូរជាង។ ជំងឺដែលធ្វើឲ្យមនុស្សឆាប់ស្លាប់នៅសម័យមុន នៅសព្វថ្ងៃនេះប្រហែលជាមានវិធីព្យាបាលដែលអាចរស់បានយូរឆ្នាំជាង។ ទោះជាយ៉ាងនេះក៏ដោយ ការពន្យារជីវិតនេះមិនអាចធ្វើឲ្យជាសះស្បើយពីជំងឺបានទេ។ អ្នកដែលមានជំងឺធ្ងន់ធ្ងរច្រើនតែគ្មានសមត្ថភាពថែទាំខ្លួនឯងឡើយ។ ការថែទាំអ្នកជំងឺបែបនេះបានទៅជាបញ្ហាកាន់តែស្មុគស្មាញនិងមានការពិបាក។
ជាលទ្ធផល ការស្លាប់នៅមន្ទីរពេទ្យកាន់តែច្រើនជាងនៅផ្ទះ។ មនុស្សភាគច្រើននៅសព្វថ្ងៃនេះមិនស្គាល់ដំណាក់កាលនៃការស្លាប់ទេ ប៉ុន្ដែ
មនុស្សខ្លះធ្លាប់ឃើញអ្នកណាម្នាក់ស្លាប់។ ការភ័យខ្លាចចំពោះអ្វីដែលមិនដឹង អាចធ្វើឲ្យបុគ្គលម្នាក់ពិបាកឬមិនអាចថែទាំសមាជិកគ្រួសារដែលឈឺ។ តើអ្វីអាចជួយបាន?ការរៀបគម្រោង
ដូចដែលបានឃើញក្នុងករណីរបស់ដូរីន មនុស្សជាច្រើនកើតទុក្ខជាខ្លាំងនៅពេលមនុស្សជាទីស្រឡាញ់មានជំងឺដែលនាំឲ្យស្លាប់។ ពេលមានការតានតឹងចិត្ដខ្លាំង ភ័យខ្លាច និងទុក្ខសោក តើអ្វីអាចជួយអ្នកឲ្យត្រៀមខ្លួន? អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបានអធិដ្ឋានថា៖ «សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្ដខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។ (ទំនុកតម្កើង ៩០:១២) សូមអធិដ្ឋានដោយអស់ពីចិត្ដទៅព្រះយេហូវ៉ាឲ្យបង្ហាញអ្នកអំពីរបៀប‹រាប់ថ្ងៃអាយុរបស់អ្នក›ដោយឈ្លាសវៃ។ បើធ្វើដូច្នេះ អ្នកអាចប្រើថ្ងៃដែលនៅសល់ទាំងប៉ុន្មានជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបានល្អបំផុត។
នេះត្រូវការការរៀបចំគម្រោងឲ្យបានល្អ។ បើមនុស្សជាទីស្រឡាញ់របស់អ្នកនៅតែអាចនិយាយបានហើយមានបញ្ហាអ្វីដែលចង់ដោះស្រាយ ប្រហែលជាការល្អឲ្យសួរគាត់ដើម្បីដឹងថាអ្នកណាគួរធ្វើការសម្រេចចិត្ដជំនួសគាត់ពេលដែលគាត់មិនអាចធ្វើអ្វីបាន។ ពេលក្រុមគ្រួសារពិភាក្សាជាមួយអ្នកជំងឺដោយត្រង់ៗដើម្បីដឹងថាគាត់ចង់ធ្វើចលនាបេះដូង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬក៏ទទួលយករបៀបព្យាបាលផ្សេងៗឬយ៉ាងណា នោះអាចកាត់បន្ថយការយល់ច្រឡំគ្នា ហើយក៏ជួយឲ្យសមាជិកគ្រួសារដែលត្រូវបង្ខំចិត្ដធ្វើការសម្រេចចិត្ដជំនួសអ្នកជំងឺដែលមិនអាចធ្វើអ្វីកើត មិនមានអារម្មណ៍ស្តាយក្រោយចំពោះការសម្រេចចិត្ដនោះ។ ការពិភាក្សាទុកជាមុននិងដោយឥតលាក់លៀមអាចធ្វើឲ្យក្រុមគ្រួសារផ្ដោតអារម្មណ៍ទៅលើការផ្ដល់ការថែទាំក្នុងអំឡុងពេលមានជំងឺ។ គម្ពីរចែងថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្ដប៉ងទេ»។—សុភាសិត ១៥:២២
របៀបជួយថែរក្សាអ្នកជំងឺ
តួនាទីបឋមរបស់អ្នកថែទាំជាធម្មតាគឺផ្ដល់ការលើកទឹកចិត្ដ។ មនុស្សដែលជិតស្លាប់ចង់បានការធានាថាគាត់ទទួលបានសេចក្ដីស្រឡាញ់ និងមិនឯកោ។ តើតាមរបៀបណាអាចធ្វើដូច្នោះបាន? សូមអានឬច្រៀងឲ្យអ្នកជំងឺស្តាប់ដោយជ្រើសរើសសៀវភៅនិងបទចម្រៀងដែលអាចលើកទឹកចិត្ដនិងធ្វើឲ្យគាត់សប្បាយរីករាយ។ អ្នកជំងឺភាគច្រើនបានធូរស្រាលជាងនៅពេលដែលសមាជិកក្រុមគ្រួសារកាន់ដៃពួកគេនិងនិយាយទន់ភ្លន់ទៅកាន់ពួកគេ។
ការប្រាប់ថាអ្នកណាមកសួរសុខទុក្ខច្រើនតែមានប្រយោជន៍។ របាយការណ៍មួយសរសេរថា៖ «សោតវិញ្ញាណគឺជាវិញ្ញាណមួយក្នុងចំណោមវិញ្ញាណទាំងប្រាំដែលនឹងខូចចុងក្រោយគេ។ អ្នកជំងឺនៅតែអាចស្តាប់ឮយ៉ាងខ្លាំង ទោះជាមើលទៅគាត់ហាក់ដូចជាកំពុងសម្រាន្ដក៏ដោយ ដូច្នេះកុំនិយាយអ្វីដែលអ្នកនឹងមិននិយាយពេលគាត់ដឹងខ្លួននោះឡើយ»។
កូរិនថូសទី២ ១:៨-១១) ការអធិដ្ឋានទៅព្រះដោយអស់ពីចិត្ដពេលដែលមានការតានតឹងចិត្ដខ្លាំងនិងពេលមានជំងឺធ្ងន់ធ្ងរគឺមានប្រយោជន៍ច្រើនណាស់។
បើអាចធ្វើបាន សូមអធិដ្ឋានជាមួយគ្នា។ គម្ពីរបានបញ្ជាក់ថាមានពេលមួយ សាវ័កប៉ូលនិងដៃគូរបស់គាត់បានទទួលការបង្ខិតបង្ខំយ៉ាងខ្លាំង ហើយអាចនឹងបាត់បង់ជីវិត។ តើពួកគេបានស្វែងរកជំនួយយ៉ាងដូចម្ដេច? ប៉ូលបានសុំមិត្ដភក្ដិរបស់គាត់ថា៖ «អ្នករាល់គ្នាក៏អាចជួយដោយអធិដ្ឋានអង្វរព្រះឲ្យយើង»។ (ការទទួលស្គាល់ការពិត
ការគិតអំពីមនុស្សជាទីស្រឡាញ់ដែលឈឺជិតស្លាប់គឺតែងតែជាអ្វីដែលនាំឲ្យតានតឹងចិត្ដខ្លាំង។ មិនចាំបាច់ឆ្ងល់ទេព្រោះសេចក្ដីស្លាប់គឺខុសពីធម្មជាតិ។ យើងមិនបានត្រូវបង្កើតមកដើម្បីឲ្យស្លាប់នោះទេ។ (រ៉ូម ៥:១២) បណ្ដាំរបស់ព្រះហៅសេចក្ដីស្លាប់ថា«សត្រូវ»។ (កូរិនថូសទី១ ១៥:២៦) ដូច្នេះ ការគ្រាន់តែគិតថាមនុស្សជាទីស្រឡាញ់របស់យើងនឹងស្លាប់ ក៏យើងមិនចង់គិតដែរ ហើយនេះជារឿងធម្មតាទេ។
ទោះជាយ៉ាងនេះក្ដី ការគិតទុកជាមុននូវអ្វីដែលអាចកើតឡើងនឹងជួយសមាជិកគ្រួសារឲ្យកាត់បន្ថយការភ័យខ្លាច ហើយផ្ដោតអារម្មណ៍លើការធ្វើអ្វីផ្សេងៗទៀតឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ សញ្ញាសម្គាល់ខ្លះៗដែលអាចកើតឡើងបានត្រូវរៀបរាប់ក្នុងប្រអប់ដែលមានចំណងជើងថា « សប្ដាហ៍ចុងក្រោយនៃជីវិត»។ ពិតណាស់ មិនមែនសញ្ញាសម្គាល់ទាំងអស់នេះកើតឡើងចំពោះគ្រប់អ្នកជំងឺនោះទេ ហើយមិនមែនកើតឡើងតាមដំណាក់កាលដែរ។ តែអ្នកជំងឺភាគច្រើន យ៉ាងហោចណាស់នឹងជួបបញ្ហាទាំងនេះខ្លះ។
ក្រោយពីមនុស្សជាទីស្រឡាញ់ស្លាប់ ជាការល្អយើងអាចសុំជំនួយពីមិត្ដជិតស្និទ្ធដែលយល់ព្រមជួយ។ អ្នកថែទាំនិងសមាជិកឯទៀតក្នុងគ្រួសារត្រូវការការពង្រឹងទំនុកចិត្ដថាមនុស្សជាទីស្រឡាញ់របស់ពួកគេគឺរួចពីទុក្ខលំបាក ហើយថាគាត់លែងមានការឈឺចាប់ទៀត។ ព្រះដែលជាអ្នកបង្កើតមនុស្សជាតិពង្រឹងទំនុកចិត្ដយើងដោយសេចក្ដីស្រឡាញ់ថា«មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្តា ៩:៥
អ្នកថែទាំដ៏ល្អបំផុត
ការពឹងទៅលើព្រះគឺសំខាន់ចាំបាច់ មិនគ្រាន់តែពេលសមាជិកក្រុមគ្រួសារមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្ដែក៏ក្នុងអំឡុងពេលមានទុក្ខដែលមកពីសេចក្ដីស្លាប់ដែរ។ ព្រះអាចជួយអ្នកតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដល្អៗរបស់អ្នកឯទៀត។ ដូរីននិយាយថា៖ «ខ្ញុំបានរៀនទទួលជំនួយពីអ្នកឯទៀត។ តាមពិត យើងបានទទួលជំនួយយ៉ាងលើសលប់។ ខ្ញុំនិងប្ដីបានយល់យ៉ាងច្បាស់ថាព្រះយេហូវ៉ាហាក់ដូចជាកំពុងមានប្រសាសន៍ថា៖ ‹ខ្ញុំនៅទីនេះជាមួយអ្នកដើម្បីជួយអ្នកឲ្យរួចផុតពីទុក្ខលំបាកនេះ›។ ខ្ញុំមិនដែលភ្លេចអ្វីទាំងនេះឡើយ»។
មែនហើយ ព្រះយេហូវ៉ាគឺជាអ្នកថែទាំដ៏ល្អបំផុត។ ដោយសារលោកជាអ្នកបង្កើតយើង ដូច្នេះលោកយល់ការឈឺចាប់និងទុក្ខព្រួយរបស់យើង។ លោកអាចហើយក៏ពិតជាចង់ផ្ដល់ជំនួយនិងការលើកទឹកចិត្ដដែលចាំបាច់ដើម្បីឲ្យយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន។ ជាងនេះទៅទៀត លោកបានសន្យាថាមិនយូរទៀតលោកនឹងបំបាត់ចោលសេចក្ដីស្លាប់ឲ្យលែងមានទៀត ហើយលោកនឹងប្រោសមនុស្សរាប់ពាន់លាននាក់ដែលស្ថិតក្នុងការចងចាំរបស់លោកឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩; ការបើកបង្ហាញ ២១:៣, ៤) យ៉ាងនេះ យើងអាចឯកភាពនឹងពាក្យរបស់សាវ័កប៉ូលដែលថា៖ «សេចក្ដីស្លាប់អើយ តើជ័យជម្នះរបស់អ្នកនៅឯណា? សេចក្ដីស្លាប់អើយ តើទ្រនិចរបស់អ្នកនៅឯណា?»។—កូរិនថូសទី១ ១៥:៥៥
^ វគ្គ 2 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។