លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ទេវតា តើ​ពិត​ជា​មាន​ឬ​ទេ? ហេតុ​អ្វី​សំណួរ​នេះ​សំខាន់?

តើ​អ្នក​មាន​ទេវតា​តាម​ថែ​រក្សា​ឬ​ទេ?

តើ​អ្នក​មាន​ទេវតា​តាម​ថែ​រក្សា​ឬ​ទេ?

គម្ពីរ​មិន​បាន​បង្រៀន​ថា​បុគ្គល​ម្នាក់​ៗ​មាន​ទេវតា​តាម​ថែ​រក្សា​ទេ។ ពិត​មែន​តែ​លោក​យេស៊ូ​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើល​ងាយ​អ្នក​តូច​បែប​នេះ[​អ្នក​កាន់​តាម​គ្រិស្ដ​]ឡើយ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​អ្នក​ទាំង​នោះ ដែល​នៅ​ស្ថាន​សួគ៌​តែង​តែ​ឃើញ​មុខ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ១៨:១០​) ប៉ុន្ដែ​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​បុគ្គល​ម្នាក់​ៗ​មាន​ទេវតា​តាម​ថែ​រក្សា​ទេ លោក​គ្រាន់​តែ​ចង់​ថា​ពួក​ទេវតា​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​កាន់​តាម​លោក​នីមួយ​ៗ។ ដូច្នេះ អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​មិន​ធ្វើ​អ្វី​ដែល​ប្រថុយ​ជីវិត​ដោយ​រំពឹង​ថា​ទេវតា​របស់​ព្រះ​នឹង​ការពារ​ពួក​គេ​នោះ​ទេ។

តើ​នេះ​មាន​ន័យ​ថា​ទេវតា​មិន​ជួយ​មនុស្ស​ឬ​ទេ? មិន​មែន​ទេ។ (​ទំនុក​តម្កើង ៩១:១១​) មនុស្ស​ខ្លះ​ជឿ​ថា​ព្រះ​បាន​ឲ្យ​ទេវតា​ការពារ​និង​ណែនាំ​ពួក​គេ។ ខេណិត​ដែល​រៀប​រាប់​នៅ​អត្ថបទ​ដំបូង គឺ​ជា​អ្នក​ដែល​ជឿ​ដូច្នោះ។ ទោះ​ជា​យើង​មិន​អាច​ដឹង​ប្រាកដ​ក្ដី ប៉ុន្ដែ​ប្រហែល​ជា​គាត់​ជឿ​ត្រឹម​ត្រូវ ដោយ​សារ​ច្រើន​ដង​សាក្សី​ព្រះ​យេហូវ៉ា​ឃើញ​ភ័ស្ដុតាង​ដែល​បង្ហាញ​ថា ទេវតា​បាន​ជួយ​ពួក​គេ​កាល​ដែល​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ​ដោយ​សារ​យើង​មើល​ទេវតា​មិន​ឃើញ នោះ​យើង​មិន​អាច​និយាយ​ថា​ព្រះ​ប្រើ​ពួក​គាត់​ដល់​កម្រិត​ណា​ដើម្បី​ជួយ​មនុស្ស​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​តែង​តែ​ជា​ការ​ល្អ បើ​យើង​អរគុណ​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​ចំពោះ​ជំនួយ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង។—កូឡុស ៣:១៥; យ៉ាកុប ១:១៧, ១៨