អត្ថបទសិក្សា ២៩
«ពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»
«ខ្ញុំពេញចិត្តនឹងភាពទន់ខ្សោយ ការតិះដៀល ការខ្វះខាត ការបៀតបៀន និងការលំបាក ដើម្បីគ្រិស្ត»។—២កូ. ១២:១០
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
សេចក្ដីសង្ខេប *
១. តើសាវ័កប៉ូលបានទទួលស្គាល់អ្វីអំពីខ្លួនឯង?
សាវ័កប៉ូលបានទទួលស្គាល់ថា ជួនកាលគាត់មានអារម្មណ៍ថាខ្លួនខ្សោយ។ គាត់បានសារភាពថារូបកាយរបស់គាត់«កំពុងខូចទៅ» ហើយថាគាត់ត្រូវព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ គាត់ក៏បានសារភាពថាព្រះយេហូវ៉ាមិនតែងតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់តាមរបៀបដែលគាត់សង្ឃឹមទុកឡើយ។ (២កូ. ៤:១៦; ១២:៧-៩; រ៉ូម ៧:២១-២៣) ប៉ូលក៏បានទទួលស្គាល់ដែរថា អ្នកប្រឆាំងរបស់គាត់ ចាត់ទុកគាត់ជាមនុស្សទន់ខ្សោយ។ * ប៉ុន្តែ គាត់មិនបានឲ្យទស្សនៈមិនត្រឹមត្រូវរបស់អ្នកឯទៀត ឬភាពទន់ខ្សោយរបស់គាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគ្មានតម្លៃឡើយ។—២កូ. ១០:១០-១២, ១៧, ១៨
២. នៅកូរិនថូសទី២ ១២:៩, ១០ តើប៉ូលបានទាញមេរៀនដ៏សំខាន់អ្វី?
២ មានមេរៀនដ៏សំខាន់មួយដែលប៉ូលបានរៀន គឺថាមនុស្សម្នាក់អាចមានកម្លាំងខ្លាំងក្លា ទោះជាគាត់មានអារម្មណ៍ថាខ្លួនខ្សោយក្ដី។ (សូមអាន កូរិនថូសទី២ ១២:៩, ១០) ព្រះយេហូវ៉ាបានប្រាប់ប៉ូលថាឫទ្ធានុភាពរបស់លោកបាន‹ពេញលក្ខណៈពេលដែលប៉ូលទន់ខ្សោយ› នោះមានន័យថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលគាត់ត្រូវការ។ ដំបូង សូមយើងស្វែងយល់អំពីមូលហេតុដែលយើងមិនគួរខឹងពេលអ្នកប្រឆាំងតិះដៀលយើង។
‹ចូរពេញចិត្តនឹងការតិះដៀល›
៣. ហេតុអ្វីយើងអាចពេញចិត្តនឹងការតិះដៀល?
៣ គ្មានយើងណាម្នាក់ចង់ឲ្យគេតិះដៀលទេ។ ក៏ប៉ុន្តែ បើសត្រូវរបស់យើងតិះសុភ. ២៤:១០) ដូច្នេះ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការតិះដៀលពីអ្នកប្រឆាំង? ដូចប៉ូល យើងអាច«ពេញចិត្តនឹង . . . ការតិះដៀល»។ (២កូ. ១២:១០) ហេតុអ្វី? ពីព្រោះពេលគេតិះដៀលនិងប្រឆាំងយើង នោះបង្ហាញថាយើងគឺជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។ (១ពេ. ៤:១៤) លោកយេស៊ូបានមានប្រសាសន៍ថា អ្នកកាន់តាមលោកនឹងទទួលការបៀតបៀន។ (យ៉ូន. ១៥:១៨-២០) នោះបានកើតឡើងនៅសតវត្សរ៍ទី១។ នៅសម័យនោះ ពួកអ្នកដែលទទួលឥទ្ធិពលពីវប្បធម៌ក្រិចចាត់ទុកគ្រិស្តសាសនិកជាមនុស្សដែលគ្មានប្រាជ្ញានិងទន់ខ្សោយ។ ជនជាតិយូដាចាត់ទុកគ្រិស្តសាសនិកថាជាអ្នកដែល«មិនបានរៀនសូត្រ» ដូចជាសាវ័កពេត្រុសនិងយ៉ូហានជាដើម។ (សកម្ម. ៤:១៣) គ្រិស្តសាសនិកមើលទៅទន់ខ្សោយ ដោយសារពួកគេគ្មានអំណាចនយោបាយឬយោធាទេ ហើយមនុស្សចាត់ទុកពួកគេជាបុគ្គលដែលគ្មានតម្លៃនៅក្នុងសង្គម។
ដៀលយើង ហើយយើងគិតច្រើនពេកអំពីអ្វីដែលពួកគេនិយាយ យើងអាចធ្លាក់ទឹកចិត្ត។ (៤. តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានធ្វើអ្វី ពេលមនុស្សនិយាយអាក្រក់អំពីពួកគេ?
៤ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ទាំងនោះមិនបានឲ្យទស្សនៈមិនត្រឹមត្រូវរបស់អ្នកប្រឆាំងបញ្ឈប់ពួកគេពីការកាន់តាមលោកយេស៊ូនិងការផ្សព្វផ្សាយទេ។ ជាឧទាហរណ៍ សាវ័កពេត្រុសនិងយ៉ូហាន បានចាត់ទុកការបៀតបៀនដោយសារពួកគេជាអ្នកកាន់តាមលោកយេស៊ូនិងបង្រៀនអ្នកឯទៀតអំពីលោក គឺជាកិត្តិយសមួយ។ (សកម្ម. ៤:១៨-២១; ៥:២៧-២៩, ៤០-៤២) ពួកអ្នកកាន់តាមគ្មានហេតុឲ្យខ្មាសអៀនទេ។ នៅសតវត្សរ៍ទី១ ទោះជាមនុស្សក្នុងសហគមន៍មិនបានគោរពគ្រិស្តសាសនិកទាំងនោះក្ដី ពួកគេបានជួយអ្នកឯទៀតច្រើនជាងអ្នកដែលប្រឆាំងពួកគេបានជួយទៅទៀត។ ជាឧទាហរណ៍ សៀវភៅដែលបានត្រូវសរសេរដោយគ្រិស្តសាសនិកខ្លះ នៅតែជួយនិងផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សរាប់លាននាក់។ ម្យ៉ាងទៀត រាជាណាចក្រដែលពួកគេបានផ្សព្វផ្សាយកំពុងគ្រប់គ្រងនៅស្ថានសួគ៌ ហើយមិនយូរទៀតនឹងគ្រប់គ្រងមកលើមនុស្សជាតិ។ (ម៉ាថ. ២៤:១៤) ផ្ទុយពីនេះ រដ្ឋាភិបាលរ៉ូមដ៏មានអំណាចខ្លាំងក្លានៅសម័យបុរាណដែលបានបៀតបៀនគ្រិស្តសាសនិក បានរលាយទៅដូចជាផេះ។ ចំណែកឯគ្រិស្តសាសនិកដ៏ស្មោះត្រង់ដែលធ្លាប់រស់នៅសម័យនោះ ឥឡូវពួកគេគឺជាស្ដេចនៅស្ថានសួគ៌។ រីឯអ្នកប្រឆាំងវិញ ពួកគេបានស្លាប់ ហើយបើពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ពួកគេត្រូវចុះចូលក្រោមការគ្រប់គ្រងរបស់រាជាណាចក្រដែលបានត្រូវផ្សព្វផ្សាយដោយគ្រិស្តសាសនិកដែលពួកគេធ្លាប់ស្អប់។—បប. ៥:១០
៥. យោងទៅតាមយ៉ូហាន ១៥:១៩ ហេតុអ្វីមនុស្សក្នុងពិភពលោកមើលងាយយើង?
៥ សព្វថ្ងៃនេះ មនុស្សខ្លះសើចចំអកនិងមិនគោរពយើងជាសាក្សីព្រះយេហូវ៉ា ដោយសារពួកគេគិតថាយើងទន់ខ្សោយនិងគ្មានប្រាជ្ញា។ ហេតុអ្វី? ពីព្រោះយើងមិនមានចិត្តគំនិតដូចមនុស្សដែលនៅជុំវិញយើងទេ។ យើងព្យាយាមមានចិត្តរាបទាប ស្លូតបូត និងស្ដាប់បង្គាប់ តែមនុស្សក្នុងពិភពលោកនេះកោតស្ងើចអ្នកដែលមានអំណួត ក្រអឺតក្រទម និងបះបោរ។ បន្ថែមពីនេះទៅទៀត យើងមិនចូលរួមក្នុងរឿងនយោបាយ ហើយយើងមិនធ្វើទាហានសម្រាប់ប្រទេសណាមួយដែរ។ យើងមិនយកតម្រាប់តាមរបៀបរបបពិភពលោកនេះទេ។ ហេតុនេះ មនុស្សក្នុងពិភពលោកគិតថាយើងអន់ជាងពួកគេ។—សូមអាន យ៉ូហាន ១៥:១៩; រ៉ូម ១២:២
៦. តើព្រះយេហូវ៉ាជួយរាស្ត្ររបស់លោកឲ្យសម្រេចកិច្ចការដ៏អស្ចារ្យអ្វី?
៦ ទោះជាមនុស្សក្នុងពិភពលោកគិតថាយើងជាមនុស្សទន់ខ្សោយក្ដី ព្រះយេហូវ៉ាកំពុងប្រើយើងដើម្បីធ្វើអ្វីដ៏អស្ចារ្យ។ លោកកំពុងធ្វើឲ្យកិច្ចការផ្សព្វផ្សាយធំបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកើតឡើង។ អ្នកបម្រើរបស់លោកនៅសព្វថ្ងៃនេះ កំពុងបោះពុម្ពផ្សាយទស្សនាវដ្ដីដែលបកប្រែនិងចែកចាយច្រើនជាងគេបំផុតនៅលើផែនដី ហើយពួកគេប្រើគម្ពីរដើម្បីជួយមនុស្សរាប់លាននាក់ឲ្យមានជីវិតប្រសើរជាង។ ព្រះយេហូវ៉ាធ្វើឲ្យនេះកើតឡើង ហើយលោកកំពុងប្រើក្រុមមនុស្សដែលពិភពលោកចាត់ទុកថាទន់ខ្សោយដើម្បីសម្រេច
កិច្ចការដ៏អស្ចារ្យនេះ។ ប៉ុន្តែ ចុះយ៉ាងណាយើងម្នាក់ៗ? តើព្រះយេហូវ៉ាអាចជួយយើងឲ្យមានកម្លាំងខ្លាំងក្លាឬទេ? បើលោកអាចជួយយើង តើយើងត្រូវធ្វើអ្វីដើម្បីទទួលជំនួយនោះ។ ឥឡូវ សូមឲ្យយើងគិតអំពីអ្វីបីយ៉ាងដែលយើងអាចរៀនពីគំរូរបស់សាវ័កប៉ូល។សូមកុំពឹងផ្អែកលើកម្លាំងរបស់ខ្លួនឡើយ
៧. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ប៉ូល?
៧ មេរៀនមួយដែលយើងអាចរៀនពីគំរូរបស់ប៉ូលគឺថា សូមកុំពឹងផ្អែកលើកម្លាំង ឬសមត្ថភាពរបស់ខ្លួនពេលបម្រើព្រះយេហូវ៉ា។ តាមទស្សនៈរបស់មនុស្ស ប៉ូលអាចមានអំណួតនិងពឹងផ្អែកលើខ្លួនឯង។ គាត់ធំឡើងនៅក្រុងតើសុស ដែលជារាជធានីរបស់ខេត្តមួយនៃរ៉ូម។ ក្រុងតើសុសជាក្រុងអ្នកមាន ហើយក៏មានសកលវិទ្យាល័យដ៏ល្បី។ ប៉ូលបានទទួលការអប់រំខ្ពស់។ គាត់បានទទួលការបង្ហាត់បង្រៀនពីកាម៉េលៀលដែលជាអ្នកដឹកនាំជនជាតិយូដា ហើយដែលគេគោរពជាងគេបំផុតម្នាក់នៅសម័យរបស់គាត់។ (សកម្ម. ៥:៣៤; ២២:៣) ប៉ូលក៏ធ្លាប់មានឋានៈខ្ពស់ក្នុងសហគមន៍ជនជាតិយូដាដែរ។ គាត់និយាយថា៖ «ខ្ញុំកាន់តាមសាសនាយូដាបានប្រសើរជាងមនុស្សជាច្រើនដែលជាជនរួមជាតិរបស់ខ្ញុំនិងអ្នកដែលស្រករខ្ញុំ»។ (កាឡ. ១:១៣, ១៤; សកម្ម. ២៦:៤) ប៉ុន្តែ ប៉ូលមិនបានពឹងផ្អែកលើខ្លួនឯងឡើយ។
៨. នៅភីលីព ៣:៨ តើប៉ូលមានទស្សនៈយ៉ាងណាចំពោះអ្វីដែលគាត់បានលះបង់ ហើយហេតុអ្វីគាត់«ពេញចិត្តនឹងភាពទន់ខ្សោយ»?
៨ ប៉ូលពេញចិត្តលះបង់អ្វីដែលអ្នកឯទៀតចាត់ទុកថាសំខាន់។ តាមការពិត នៅពេលក្រោយមកគាត់ចាត់ទុកអ្វីដែលគាត់ធ្លាប់មានពីមុនជា«សំរាម»។ (សូមអាន ភីលីព ៣:៨) ដោយសារប៉ូលបានទៅជាអ្នកកាន់តាមគ្រិស្ត គាត់បានជួបការពិបាកជាច្រើន។ គាត់បានត្រូវជនរួមជាតិស្អប់គាត់។ (សកម្ម. ២៣:១២-១៤) គាត់ថែមទាំងបានត្រូវជនជាតិរ៉ូមដែលមានសញ្ជាតិដូចគាត់ វាយគាត់និងចាប់គាត់ដាក់គុក។ (សកម្ម. ១៦:១៩-២៤, ៣៧) គាត់ក៏ទទួលស្គាល់ថាគាត់ជាមនុស្សមិនល្អឥតខ្ចោះ ហើយពិតជាពិបាកធ្វើអ្វីដែលត្រឹមត្រូវ។ (រ៉ូម ៧:២១-២៥) ប៉ុន្តែ គាត់មិនបានឈប់បម្រើគ្រិស្តដោយសារតែគាត់មានបញ្ហាទេ។ ផ្ទុយទៅវិញ គាត់«ពេញចិត្តនឹងភាពទន់ខ្សោយ»។ ហេតុអ្វី? ពីព្រោះពេលដែលគាត់ខ្សោយ គាត់បានឃើញរបៀបដែលព្រះយេហូវ៉ាជួយគាត់។—២កូ. ៤:៧; ១២:១០
៩. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះអ្វីដែលអាចធ្វើឲ្យយើងមើលទៅទន់ខ្សោយ?
១កូ. ១:២៦, ២៧) ដូច្នេះ សូមកុំចាត់ទុកថាភាពទន់ខ្សោយរបស់អ្នក រារាំងអ្នកពីការបម្រើព្រះយេហូវ៉ាឡើយ។ តែសូមចាត់ទុកថានោះជាឱកាស ដើម្បីឃើញរបៀបដែលព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យអ្នក។ ជាឧទាហរណ៍ បើអ្នកភ័យខ្លាចពេលគេព្យាយាមធ្វើឲ្យអ្នកសង្ស័យលើជំនឿរបស់អ្នក ចូរអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវចិត្តក្លាហាន ដើម្បីនិយាយការពារជំនឿ។ (អេភ. ៦:១៩, ២០) បើអ្នករងទុក្ខដោយសារអ្នកឈឺធ្ងន់ធ្ងរ ឬក៏បើអ្នកមានបញ្ហាខាងរាងកាយឬផ្លូវចិត្តដែលធ្វើឲ្យជីវិតរបស់អ្នកពិបាក សូមសុំព្រះយេហូវ៉ាផ្ដល់កម្លាំងដែលអ្នកត្រូវការ ដើម្បីឲ្យអ្នកព្យាយាមជាប់រវល់តាមដែលអាចធ្វើបានក្នុងកិច្ចបម្រើលោក។ រាល់ដងដែលអ្នកឃើញព្រះយេហូវ៉ាជួយអ្នក ជំនឿរបស់អ្នកនឹងកាន់តែរឹងមាំ ហើយអ្នកនឹងមានកម្លាំងខ្លាំងឡើងដែរ។
៩ បើយើងចង់ទទួលកម្លាំងពីព្រះយេហូវ៉ា យើងមិនគួរវាយតម្លៃខ្លួនតាមការអប់រំ វប្បធម៌ កម្លាំងកាយ ឬទ្រព្យសម្បត្តិឡើយ។ អ្វីទាំងនោះមិនធ្វើឲ្យយើងមានប្រយោជន៍ចំពោះព្រះយេហូវ៉ាទេ។ តាមការពិត រាស្ត្ររបស់ព្រះជាច្រើនមិនមែន«ជាអ្នកប្រាជ្ញតាមទស្សនៈមនុស្ស ឬជាអ្នកមានអំណាច ឬក៏ជាអ្នកដែលបានកើតក្នុងវង្សត្រកូលខ្ពង់ខ្ពស់ឡើយ»។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាជ្រើសរើស«មនុស្សដែលពិភពលោកចាត់ទុកថាទន់ខ្សោយ»។ (ចូររៀនពីគំរូក្នុងគម្ពីរ
១០. ហេតុអ្វីយើងគួរសិក្សាគំរូរបស់បុគ្គលដ៏ស្មោះត្រង់ក្នុងគម្ពីរ ដូចជាបុគ្គលដែលបានត្រូវរៀបរាប់នៅហេប្រឺ ១១:៣២-៣៤?
១០ ប៉ូលចូលចិត្តសិក្សាស្រាវជ្រាវបទគម្ពីរ។ គាត់បានរៀនអ្វីៗជាច្រើន ហើយគាត់ក៏រៀនពីគំរូរបស់បុគ្គលដែលបានត្រូវកត់ទុកក្នុងបណ្ដាំរបស់ព្រះ។ ពេលប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺ គាត់សុំពួកគេឲ្យគិតអំពីគំរូរបស់អ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះត្រង់ជាច្រើននាក់។ (សូមអាន ហេប្រឺ ១១:៣២-៣៤) សូមគិតអំពីស្ដេចដាវីឌដែលជាអ្នកបម្រើម្នាក់របស់ព្រះយេហូវ៉ា។ ដាវីឌមិនគ្រាន់តែទទួលការប្រឆាំងពីសត្រូវប៉ុណ្ណោះទេ តែក៏ទទួលការប្រឆាំងពីបុគ្គលខ្លះដែលធ្លាប់ជាមិត្តភក្ដិរបស់គាត់ដែរ។ កាលដែលយើងពិចារណាអំពីគំរូរបស់ដាវីឌ យើងនឹងយល់មូលហេតុដែលការគិតអំពីគំរូរបស់គាត់ ប្រហែលជាបានជួយប៉ូល ហើយអំពីរបៀបដែលយើងអាចយកតម្រាប់ប៉ូល។
១១. ហេតុអ្វីដាវីឌមើលទៅទន់ខ្សោយ? (សូមមើលរូបភាពនៅក្រប)
១១ កូលីយ៉ាតដែលជាទាហានដ៏ខ្លាំងក្លាបានចាត់ទុកដាវីឌជាបុគ្គលទន់ខ្សោយ។ ពេលកូលីយ៉ាតឃើញដាវីឌ គាត់«តាំងចិត្តមើលងាយ»។ កូលីយ៉ាតមានមាឌធំជាង មានអាវុធច្រើនជាង និងទទួលការហ្វឹកហាត់ធ្វើសង្គ្រាមបានច្រើនជាង។ រីឯដាវីឌមើលទៅជាកំលោះដែលគ្មានបទពិសោធន៍ និងមិនមានអាវុធគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមទេ។ ប៉ុន្តែ ដាវីឌបានប្រើអ្វីដែលមើលទៅទន់ខ្សោយ ដើម្បីទៅជាបុគ្គលខ្លាំងក្លា។ គាត់បានពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះយេហូវ៉ា ហើយបានច្បាំងឈ្នះសត្រូវគាត់។—១សាំ. ១៧:៤១-៤៥, ៥០
១២. តើដាវីឌមានការពិបាកអ្វីទៀត?
១២ ដាវីឌមានការពិបាកមួយទៀត ដែលអាចធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនទន់ខ្សោយ។ ដោយចិត្តស្មោះត្រង់ ដាវីឌបានបម្រើសុលជាស្ដេចដែលព្រះយេហូវ៉ាបានតែងតាំងឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែល។ ដំបូង ស្ដេចសុលគោរពដាវីឌ។ ប៉ុន្តែក្រោយមក អំណួតបានធ្វើឲ្យសុលច្រណែនដាវីឌ។ សុលបានប្រព្រឹត្តអាក្រក់ទៅលើដាវីឌ ហើយថែមទាំងព្យាយាមសម្លាប់គាត់ទៀតផង។—១សាំ. ១៨:៦-៩, ២៩; ១៩:៩-១១
១៣. តើដាវីឌបានធ្វើអ្វីពេលស្ដេចសុលបានប្រព្រឹត្តដោយអយុត្តិធម៌មកលើគាត់?
១៣ ទោះជាស្ដេចសុលបានប្រព្រឹត្តដោយអយុត្តិធម៌ទៅលើដាវីឌក្ដី គាត់នៅតែបន្តបង្ហាញការគោរពចំពោះស្ដេចដែលព្រះយេហូវ៉ាបានតែងតាំង។ (១សាំ. ២៤:៦) ដាវីឌមិនបានបន្ទោសព្រះយេហូវ៉ាចំពោះអ្វីអាក្រក់ដែលសុលបានធ្វើទេ។ ផ្ទុយទៅវិញ ដាវីឌបានពឹងផ្អែកទៅលើព្រះយេហូវ៉ាឲ្យផ្ដល់កម្លាំងដែលគាត់ត្រូវការ ដើម្បីស៊ូទ្រាំនឹងការពិបាកនោះ។—ពាក្យផ្ដើមនៃទំនុក. ១៨:១
១៤. តើសាវ័កប៉ូលមានបញ្ហាអ្វីស្រដៀងនឹងបញ្ហារបស់ដាវីឌ?
២កូ. ១២:១១; ភី. ៣:១៨) ប៉ុន្តែ ប៉ូលបានយកឈ្នះអស់អ្នកដែលប្រឆាំងគាត់។ តើតាមរបៀបណា? គាត់បន្តផ្សព្វផ្សាយ ទោះជាមានការប្រឆាំងក្ដី។ គាត់បានរក្សាចិត្តស្មោះត្រង់ចំពោះបងប្អូន ទោះជាពួកគេធ្វើឲ្យគាត់ខកចិត្តក៏ដោយ។ សំខាន់បំផុត គាត់ស្មោះត្រង់ចំពោះព្រះរហូតដល់គាត់ស្លាប់។ (២ធី. ៤:៨) គាត់អាចធ្វើអ្វីទាំងអស់នេះ មិនមែនដោយសារគាត់ពឹងផ្អែកលើកម្លាំងឬសមត្ថភាពរបស់ខ្លួនទេ ប៉ុន្តែដោយសារគាត់បានពឹងផ្អែកលើព្រះយេហូវ៉ា។
១៤ សាវ័កប៉ូលមានបញ្ហាស្រដៀងនឹងដាវីឌ។ សត្រូវរបស់ប៉ូលមានអំណាចខ្លាំងជាងគាត់ឆ្ងាយណាស់។ អ្នកដឹកនាំជាច្រើននៅសម័យគាត់ស្អប់គាត់។ ពួកគេច្រើនតែឲ្យគេវាយគាត់និងចាប់គាត់ដាក់គុក។ ដូចដាវីឌ អ្នកដែលគួរជាមិត្តភក្តិរបស់ប៉ូលបានប្រព្រឹត្តយ៉ាងអាក្រក់មកលើគាត់។ បុគ្គលខ្លះក្នុងក្រុមជំនុំគ្រិស្តសាសនិក ថែមទាំងបានប្រឆាំងគាត់ទៀតផង។ (១៥. តើយើងចង់ធ្វើអ្វី ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៥ តើអ្នកទទួលការតិះដៀល ឬការបៀតបៀនពីសិស្សរួមថ្នាក់ អ្នករួមការងារ ឬក្រុមគ្រួសារដែលមិនមែនជាសាក្សីឬទេ? តើបងប្អូនក្នុងក្រុមជំនុំធ្លាប់ប្រព្រឹត្តមិនល្អមកលើអ្នកឬទេ? បើដូច្នេះ សូមនឹកចាំអំពីគំរូរបស់ដាវីឌនិងប៉ូល។ អ្នកអាច«បន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ»។ (រ៉ូម ១២:២១) ពេលមនុស្សប្រឆាំងយើង យើងមិនតយុទ្ធនឹងពួកគេដូចដាវីឌតយុទ្ធនឹងកូលីយ៉ាតទេ។ តែយើងអាចឈ្នះសេចក្ដីអាក្រក់ ដោយព្យាយាមជួយមនុស្សឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ានិងគម្ពីរ។ យើងអាចធ្វើដូច្នេះ ដោយផ្ដល់ចម្លើយចំពោះសំណួរដែលអ្នកឯទៀតសួរ ដោយបង្ហាញការគោរពនិងសេចក្ដីសប្បុរសដល់ពួកអ្នកដែលប្រព្រឹត្តមិនល្អមកលើយើង និងដោយធ្វើល្អដល់មនុស្សទាំងអស់ សូម្បីតែសត្រូវរបស់យើង។—ម៉ាថ. ៥:៤៤; ១ពេ. ៣:១៥-១៧
ចូរទទួលជំនួយពីអ្នកឯទៀត
១៦-១៧. តើប៉ូលមិនដែលភ្លេចអ្វី?
១៦ មុនសាវ័កប៉ូលទៅជាអ្នកកាន់តាមគ្រិស្ត គាត់ជាមនុស្សព្រហើនដែលបៀតបៀនអ្នកកាន់តាមលោកយេស៊ូ។ (សកម្ម. ៧:៥៨; ១ធី. ១:១៣) លោកយេស៊ូផ្ទាល់បានឃាត់ប៉ូល[ឬសុល]ពីការវាយប្រហារក្រុមជំនុំគ្រិស្តសាសនិក។ លោកបាននិយាយពីស្ថានសួគ៌ទៅកាន់ប៉ូល ហើយធ្វើឲ្យគាត់លែងមើលឃើញ។ ដើម្បីមើលឃើញឡើងវិញ ប៉ូលត្រូវស្វែងរកជំនួយពីពួកអ្នកដែលគាត់ធ្លាប់បៀតបៀន។ ដោយចិត្តរាបទាប គាត់បានទទួលជំនួយពីអ្នកកាន់តាមម្នាក់ឈ្មោះអាណានាស ហើយអាណានាសបានធ្វើឲ្យប៉ូលមើលឃើញឡើងវិញ។—សកម្ម. ៩:៣-៩, ១៧, ១៨
១៧ ក្រោយមក ប៉ូលបានទៅជាបុគ្គលដែលបងប្អូនជាច្រើនក្នុងក្រុមជំនុំគ្រិស្តសាសនិកស្គាល់ ប៉ុន្តែគាត់មិនដែលភ្លេចមេរៀនដែលលោកយេស៊ូបានបង្រៀនគាត់នៅតាមផ្លូវទៅក្រុងដាម៉ាស់ទេ។ ប៉ូលបានរក្សាចិត្តរាបទាប ហើយក៏សុខចិត្តទទួលជំនួយពីបងប្អូន។ គាត់ទទួលស្គាល់ថា ពួកគេជា‹ជំនួយរបស់គាត់និងអ្នកពង្រឹងកម្លាំងគាត់›។—កូឡ. ៤:១០, ១១
១៨. ហេតុអ្វីជួនកាលយើងប្រហែលជាស្ទាក់ស្ទើរទទួលជំនួយពីអ្នកឯទៀត?
១៨ តើយើងអាចរៀនអ្វីពីប៉ូល? ពេលយើងចាប់ផ្ដើមសេពគប់ជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា យើងប្រហែលជាពេញចិត្តទទួលជំនួយពីអ្នកឯទៀត ដោយសារយើងទទួលស្គាល់ថាយើងជាអ្នកថ្មី ហើយត្រូវរៀនច្រើន។ (១កូ. ៣:១, ២) ប៉ុន្តែ ចុះយ៉ាងណានៅឥឡូវនេះ? បើយើងបានបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំនិងមានបទពិសោធន៍ច្រើន យើងប្រហែលជាស្ទាក់ស្ទើរទទួលជំនួយ ជាពិសេសបើអ្នកជួយមិននៅក្នុងសេចក្ដីពិតយូរដូចយើង។ ប៉ុន្តែ ព្រះយេហូវ៉ាច្រើនតែប្រើបងប្អូនរបស់យើង ដើម្បីពង្រឹងកម្លាំងយើង។ (រ៉ូម ១:១១, ១២) ដូច្នេះ បើយើងចង់ទទួលកម្លាំងពីព្រះយេហូវ៉ា យើងត្រូវព្រមទទួលជំនួយដែលបងប្អូនផ្ដល់ឲ្យ។
១៩. ហេតុអ្វីប៉ូលអាចធ្វើអ្វីដ៏អស្ចារ្យជាច្រើនបាន?
១៩ ប៉ូលបានធ្វើអ្វីៗដ៏អស្ចារ្យជាច្រើនក្រោយពីគាត់ទៅជាគ្រិស្តសាសនិក។ ហេតុអ្វី? ពីព្រោះគាត់រៀនថា ភាពជោគជ័យគឺមិនអាស្រ័យទៅលើកម្លាំង ការអប់រំ ទ្រព្យសម្បត្តិ ឬវប្បធម៌ទេ តែអាស្រ័យលើចិត្តរាបទាបនិងការពឹងផ្អែកទៅលើព្រះយេហូវ៉ា។ សូមយើងទាំងអស់គ្នាយកតម្រាប់ប៉ូលដោយ (១) ពឹងផ្អែកលើព្រះយេហូវ៉ា (២) រៀនពីគំរូក្នុងគម្ពីរ និង(៣) ទទួលជំនួយពីបងប្អូនរួមជំនឿ។ យ៉ាងនេះ ទោះជាយើងមានអារម្មណ៍ថាខ្លួនទន់ខ្សោយយ៉ាងណាក្ដី ព្រះយេហូវ៉ានឹងធ្វើឲ្យយើងមានកម្លាំងខ្លាំងក្លា!
ចម្រៀងលេខ៧១ យើងជាទ័ពព្រះយេហូវ៉ា!
^ វគ្គ 5 ក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូរបស់សាវ័កប៉ូល។ យើងនឹងឃើញថា បើយើងមានចិត្តរាបទាប ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះភាពទន់ខ្សោយរបស់យើង ព្រមទាំងស៊ូទ្រាំពេលមនុស្សសើចចំអកយើង។
^ វគ្គ 1 ការពន្យល់ពាក្យ: យើងប្រហែលជាមានអារម្មណ៍ថាខ្លួនទន់ខ្សោយ ដោយសារមូលហេតុមួយចំនួនដូចជា យើងមានភាពមិនល្អឥតខ្ចោះ ជំងឺ ភាពក្រីក្រ ឬបានរៀនសូត្រតិចតួច។ ក្រៅពីនេះ សត្រូវរបស់យើងព្យាយាមធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ដោយវាយប្រហារយើងតាមរយៈពាក្យសម្ដី ឬដោយការវាយប្រហារចំៗ។
^ វគ្គ 57 ការពណ៌នាអំពីរូបភាព: ពេលប៉ូលផ្សព្វផ្សាយអំពីគ្រិស្ត គាត់បានលះបង់អ្វីដែលទាក់ទងនឹងជីវិតរបស់គាត់ជាផារិស៊ី។ អ្វីទាំងនេះអាចរួមបញ្ចូលឯកសារបុរាណផ្សេងៗ និងប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: អ្នករួមការងារព្យាយាមបង្ខំបងប្រុសយើងឲ្យចូលរួមពិធីបុណ្យខួបកំណើត។