អត្ថបទសិក្សា ៣៩
ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក
«ពួក[ស្ត្រី]ដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់»។—ទំនុក. ៦៨:១១
ចម្រៀងលេខ១៣៧ ស្ត្រីគ្រិស្តសាសនិកស្មោះត្រង់
សេចក្ដីសង្ខេប *
១. តើបងប្អូនស្រីផ្ដល់ការគាំទ្រអ្វីដល់អង្គការរបស់ព្រះ ប៉ុន្តែតើពួកគេជាច្រើនជួបការពិបាកអ្វីខ្លះ? (សូមមើលរូបភាពនៅក្រប)
យើងពិតជាសប្បាយចិត្ត ដែលយើងមានបងប្អូនស្រីជាច្រើនក្នុងក្រុមជំនុំ ដែលខំប្រឹងធ្វើកិច្ចការផ្សេងៗ! ជាឧទាហរណ៍ ពួកគេចូលរួមក្នុងកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ។ បងប្អូនស្រីខ្លះ ជួយថែទាំសាលប្រជុំ ហើយបង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះបងប្អូនរួមជំនឿ។ ពួកគេច្បាស់ជាមានការពិបាក។ អ្នកខ្លះទៀត ត្រូវមើលថែឪពុកម្ដាយវ័យចាស់។ បងប្អូនស្រីឯទៀតទទួលការប្រឆាំងពីក្រុមគ្រួសារ។ រីឯអ្នកខ្លះទៀតជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមអប់រំកូនតែម្នាក់ឯង។
២. ហេតុអ្វីយើងគួរគាំទ្របងប្អូនស្រី?
២ ហេតុអ្វីយើងគួរគាំទ្របងប្អូនស្រី? ពីព្រោះពិភពលោកមិនតែងតែលើកកិត្តិយសស្ត្រី ដូចដែលពួកគេសមនឹងទទួលទេ។ បន្ថែមពីនេះទៅទៀត គម្ពីរលើកទឹកចិត្តយើងឲ្យគាំទ្រពួកគេ។ ជាឧទាហរណ៍ សាវ័កប៉ូលបានប្រាប់ក្រុមជំនុំនៅក្រុងរ៉ូមឲ្យទទួលស្វាគមន៍ភីបេ និង«ជួយនាងក្នុងរឿងអ្វីក៏ដោយដែលនាងត្រូវការ»។ (រ៉ូម ១៦:១, ២) ពេលប៉ូលជាផារិស៊ី គាត់នៅក្នុងក្រុមមនុស្សមួយ ដែលប្រព្រឹត្តទៅលើស្ត្រីដូចជាពួកគេអន់ជាងបុរស។ ប៉ុន្តែ ក្រោយពីគាត់ទៅជាគ្រិស្តសាសនិក គាត់យកតម្រាប់លោកយេស៊ូ ដោយលើកកិត្តិយសស្ត្រីនិងបង្ហាញសេចក្ដីសប្បុរសចំពោះពួកគេ។—១កូ. ១១:១
៣. តើលោកយេស៊ូប្រព្រឹត្តយ៉ាងណាចំពោះស្ត្រី ហើយតើលោកមានទស្សនៈយ៉ាងណាចំពោះស្ត្រីដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ?
៣ លោកយេស៊ូបានប្រព្រឹត្តដោយការគោរពចំពោះស្ត្រីទាំងអស់។ (យ៉ូន. ៤:២៧) លោកមិនមានទស្សនៈដូចអ្នកដឹកនាំសាសនាយូដានៅសម័យរបស់លោកឡើយ។ តាមការពិត ឯកសារយោងមួយអំពីគម្ពីរចែងថា៖ «លោកយេស៊ូមិនដែលនិយាយអ្វីដែលធ្វើ ឲ្យស្ត្រីអាប់ឱនកិត្តិយសទេ»។ ជាពិសេសលោកយេស៊ូមានការគោរពចំពោះស្ត្រីដែលធ្វើតាមបំណងប្រាថ្នារបស់បិតាលោក។ អ្វីដ៏គួរឲ្យចាប់អារម្មណ៍គឺ ពេលលោករៀបរាប់អំពីអ្នកណាដែលលោកចាត់ទុកថាជាក្រុមគ្រួសាររួមជំនឿរបស់លោក លោកបានរួមបញ្ចូលទាំងបុរសទាំងស្ត្រីផងដែរ។—ម៉ាថ. ១២:៥០
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ លោកយេស៊ូតែងតែប្រុងប្រៀបជានិច្ច ដើម្បីជួយប្អូនស្រីរួមជំនឿរបស់លោក។ លោកបង្ហាញថាពួកគេមានតម្លៃចំពោះលោក ហើយនិយាយការពារពួកគេ។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញការយកចិត្តទុកដាក់ចំពោះបងប្អូនស្រី។
សូមយកចិត្តទុកដាក់ចំពោះបងប្អូនស្រីរបស់យើង
៥. ហេតុអ្វីបងប្អូនស្រីខ្លះប្រហែលជាពិបាកមានការសេពគប់ល្អ?
៥ យើងទាំងអស់គ្នា ទាំងប្រុសទាំងស្រីត្រូវការការសេពគប់ល្អ។ ប៉ុន្តែជួនកាលបងប្អូនស្រី ប្រហែលជាពិបាកមានការសេពគប់ល្អដែលពួកគេត្រូវការ។ ហេតុអ្វី? សូមគិតអំពីពាក្យសម្ដីរបស់បងប្អូនខ្លះ។ បងស្រីម្នាក់ឈ្មោះចូដាន់ *និយាយថា៖ «ដោយសារខ្ញុំនៅលីវ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំមិនមែនជាបុគ្គលសំខាន់អីក្នុងក្រុមជំនុំទេ ហើយថាខ្ញុំខុសពីគេ»។ បងស្រីគ្រីស្ទិន ជាអ្នកត្រួសត្រាយដែលបានរើផ្ទះដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់គាត់ និយាយថា៖ «ពេលយើងរើទៅក្រុមជំនុំថ្មី យើងប្រហែលជាមានអារម្មណ៍កណ្ដោចកណ្ដែង»។ បងប្អូនប្រុសខ្លះប្រហែលជាមានអារម្មណ៍ស្រដៀងគ្នាដែរ។ បុគ្គលដែលរស់នៅជាមួយក្រុមគ្រួសារដែលមិនមែនជាសាក្សីព្រះយេហូវ៉ា ប្រហែលជាពិបាកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយក៏មានអារម្មណ៍ថាដាច់ឆ្ងាយពីបងប្អូនក្នុងក្រុមជំនុំដែរ។ បងប្អូនស្រីខ្លះប្រហែលជាមានអារម្មណ៍ឯកោ ដោយសារពួកគេឈឺ ហើយមិនអាចចាកចេញពីផ្ទះ ឬដោយសារពួកគេប្រហែលជាត្រូវថែរក្សាសមាជិកគ្រួសារដែលឈឺ។ បងស្រីអាណេតនិយាយថា៖ «ខ្ញុំមិនអាចសេពគប់ជាមួយបងប្អូន ដោយសារខ្ញុំជាអ្នកថែទាំម្ដាយខ្ញុំ»។
៦. ដូចបានកត់ទុកនៅលូកា ១០:៣៨-៤២ តើលោកយេស៊ូបានជួយម៉ាថានិងម៉ារៀយ៉ាងដូចម្ដេច?
៦ លោកយេស៊ូបានចំណាយពេលជាមួយស្ត្រីដែលជាអ្នកបម្រើព្រះ ហើយលោកជាមិត្តពិតរបស់ពួកគេ។ សូមគិតអំពីមិត្តភាពដែលលោកមានជាមួយម៉ារៀនិងម៉ាថា។ ពួកគេទំនងជាស្ត្រីនៅលីវ។ (សូមអាន លូកា ១០:៣៨-៤២) លោកយេស៊ូច្បាស់ជាធ្វើឲ្យពួកគេមានអារម្មណ៍ស្រួល តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោក។ ជាឧទាហរណ៍ ម៉ារៀមានអារម្មណ៍ស្រួលអង្គុយនៅក្បែរជើងរបស់លោក ក្នុងនាមជាអ្នកកាន់តាម។ * រីឯម៉ាថា គាត់មិនខ្លាចប្រាប់លោកយេស៊ូអំពីអារម្មណ៍របស់គាត់ ពេលគាត់អន់ចិត្តដោយសារម៉ារៀមិនជួយគាត់។ នៅពេលនោះ លោកយេស៊ូបានជួយស្ត្រីទាំងពីរនាក់នេះឲ្យរៀនមេរៀនសំខាន់ៗ។ លោកយេស៊ូក៏បង្ហាញការយកចិត្តទុកដាក់ចំពោះស្ត្រីទាំងនេះនិងឡាសាដែលជាបងប្អូនរបស់ពួកគាត់ដែរ ដោយទៅលេងពួកគាត់នៅពេលផ្សេងទៀត។ (យ៉ូន. ១២:១-៣) ដូច្នេះ ពេលឡាសាធ្លាក់ខ្លួនឈឺធ្ងន់ ម៉ារៀនិងម៉ាថាដឹងថាពួកគាត់អាចសុំជំនួយពីលោកយេស៊ូបាន។—យ៉ូន. ១១:៣, ៥
៧. តើយើងអាចលើកទឹកចិត្តបងប្អូនស្រីតាមរបៀបណា?
៧ ចំពោះបងប្អូនស្រីខ្លះ កិច្ចប្រជុំជាឱកាសធំជាងគេដើម្បីសេពគប់បងប្អូនរួមជំនឿ។ ដូច្នេះ យើងចង់ប្រើឱកាសនោះដើម្បីស្វាគមន៍ពួកគេ និយាយជាមួយពួកគេ និងបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេ។ បងចូដាន់ដែលបានត្រូវរៀបរាប់ខាងលើ និយាយថា៖ «ខ្ញុំទទួលការលើកទឹកចិត្តណាស់ ពេលអ្នកឯទៀតសរសើរចម្លើយរបស់ខ្ញុំនៅកិច្ចប្រជុំ ណាត់ខ្ញុំទៅផ្សព្វផ្សាយ ឬបង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះខ្ញុំ»។ យើងត្រូវបង្ហាញបងប្អូនស្រីថា ពួកគេគឺសំខាន់ចំពោះយើង។ បងស្រីឃីអានិយាយថា៖ «បើខ្ញុំមិនបានទៅកិច្ចប្រជុំ បងប្អូននឹងផ្ញើសារសួរសុខទុក្ខខ្ញុំ។ ដូច្នេះខ្ញុំដឹងថាបងប្អូនយកចិត្តទុកដាក់ចំពោះខ្ញុំ»។
៨. តើយើងអាចយកតម្រាប់លោកយេស៊ូតាមរបៀបណាទៀត?
រ៉ូម ១:១១, ១២) លោកយេស៊ូដឹងថាអ្នកខ្លះពិបាកនៅលីវ តែលោកក៏បញ្ជាក់ដែរថា ការរៀបអាពាហ៍ពិពាហ៍ឬការមានកូនមិននាំឲ្យមានសុភមង្គលដែលស្ថិតស្ថេរទេ។ (លូក. ១១:២៧, ២៨) ផ្ទុយទៅវិញ សុភមង្គលដែលស្ថិតស្ថេរគឺមកពីការចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ (ម៉ាថ. ១៩:១២) អ្នកចាស់ទុំគួរមានចិត្តគំនិតដូចលោក។
៨ ដូចលោកយេស៊ូ យើងអាចលៃទុកពេលដើម្បីសេពគប់ជាមួយបងប្អូនស្រី។ យើងប្រហែលជាអាចអញ្ជើញពួកគេឲ្យបរិភោគអាហារជាមួយយើង ឬលេងការកម្សាន្តខ្លះ។ ពេលយើងធ្វើដូច្នេះ យើងចង់និយាយអ្វីដែលលើកទឹកចិត្ត។ (៩. តើអ្នកចាស់ទុំអាចធ្វើអ្វីដើម្បីជួយបងប្អូនស្រី?
៩ ជាពិសេសពួកអ្នកចាស់ទុំត្រូវប្រព្រឹត្តទៅលើស្ត្រីគ្រិស្តសាសនិកដូចជាម្ដាយនិងបងប្អូនរួមជំនឿ។ (១ធី. ៥:១, ២) ជាការល្អដែលពួកអ្នកចាស់ទុំលៃទុកពេលនិយាយជាមួយបងប្អូនស្រីមុនឬក្រោយកិច្ចប្រជុំ។ បងគ្រីស្ទិនដែលបានត្រូវរៀបរាប់នៅខាងលើ និយាយថា៖ «អ្នកចាស់ទុំម្នាក់ឃើញថាខ្ញុំរវល់ណាស់ ហើយគាត់ចង់ដឹងអំពីកាលវិភាគរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយដែលគាត់យកចិត្តទុកដាក់ចំពោះខ្ញុំ»។ ពេលពួកអ្នកចាស់ទុំលៃទុកពេលជាទៀងទាត់ដើម្បីនិយាយជាមួយបងប្អូនស្រី ពួកគេបង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះបងប្អូនទាំងនោះ។ * បងអាណេតដែលបានត្រូវរៀបរាប់នៅខាងលើ លើកបញ្ជាក់អំពីប្រយោជន៍មួយដែលមកពីការនិយាយជារឿយៗជា មួយនឹងពួកអ្នកចាស់ទុំ។ គាត់និយាយថា៖ «ខ្ញុំស្គាល់ពួកគេច្បាស់ជាង ហើយពួកគេក៏ស្គាល់ខ្ញុំដែរ។ ដូច្នេះពេលខ្ញុំមានបញ្ហា ខ្ញុំមានអារម្មណ៍ស្រួលសុំជំនួយពីពួកគេជាង»។
ចូរឲ្យតម្លៃចំពោះបងប្អូនស្រី
១០. តើអ្វីអាចធ្វើឲ្យបងប្អូនស្រីរបស់យើងសប្បាយចិត្ត?
១០ មិនថាយើងប្រុសឬស្រីក្ដី យើងទាំងអស់គ្នាសប្បាយចិត្តពេលអ្នកឯទៀតទទួលស្គាល់សមត្ថភាពរបស់យើង ហើយប្រាប់យើងថាពួកគេឲ្យតម្លៃចំពោះកិច្ចការដែលយើងធ្វើ។ ផ្ទុយទៅវិញ បើអ្នកឯទៀតមិនឲ្យតម្លៃចំពោះសមត្ថភាពរបស់យើងឬកិច្ចការដែលយើងធ្វើ យើងធ្លាក់ទឹកចិត្ត។ បងស្រីអាបឺហ្គេលដែលជាអ្នកត្រួសត្រាយនៅលីវម្នាក់សារភាពថា ជួនកាលគាត់មានអារម្មណ៍ថាអ្នកឯទៀតមិនអើពើនឹងគាត់។ គាត់និយាយថា៖ «គេមើលមកខ្ញុំ គ្រាន់តែជាបងប្អូនស្រីរបស់អ្នកនេះឬរបស់អ្នកនោះ ជាកូនស្រីរបស់អ្នកនេះឬរបស់អ្នកនោះ។ ជួនកាល ខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណាកត់សម្គាល់ខ្ញុំទេ»។ សូមគិតអំពីពាក្យរបស់បងស្រីម្នាក់ដែលនៅលីវឈ្មោះផេម។ គាត់ធ្លាប់បម្រើអស់ជាច្រើនឆ្នាំជាសាសនទូត។ ក្រោយមក គាត់បានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីមើលថែឪពុកម្ដាយ។ ឥឡូវ គាត់មានអាយុ៧០ឆ្នាំជាង ហើយគាត់នៅតែជាអ្នកត្រួសត្រាយ។ បងផេមនិយាយថា៖ «អ្វីដែលបានជួយខ្ញុំច្រើនបំផុត គឺពេលអ្នកឯទៀតប្រាប់ខ្ញុំថាពួកគេឲ្យតម្លៃចំពោះអ្វីដែលខ្ញុំធ្វើ»។
១១. តើលោកយេស៊ូបង្ហាញយ៉ាងណាថាលោកឲ្យតម្លៃចំពោះពួកស្ត្រីដែលជួយបម្រើលោកក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក?
១១ ស្ត្រីដ៏ស្មោះត្រង់មួយចំនួន«ប្រើធនធានរបស់ខ្លួន»ដើម្បីបម្រើលោកយេស៊ូ ហើយលោកឲ្យតម្លៃខ្លាំងចំពោះជំនួយពីពួកគេ។ (លូក. ៨:១-៣) លោកមិនគ្រាន់តែអនុញ្ញាតឲ្យពួកគេមានឯកសិទ្ធិបម្រើលោកប៉ុណ្ណោះទេ តែលោកក៏បង្រៀនពួកគេសេចក្ដីពិតដ៏សំខាន់អំពីបំណងប្រាថ្នារបស់ព្រះ។ ជាឧទាហរណ៍ លោកប្រាប់ពួកគេថាលោកនឹងស្លាប់ ហើយនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (លូក. ២៤:៥-៨) ដូចដែលលោកបានធ្វើចំពោះពួកសាវ័ក លោកបានជួយស្ត្រីទាំងនោះឲ្យត្រៀមខ្លួនសម្រាប់ទុក្ខលំបាកដែលពួកគេនឹងជួបប្រទះ។ (ម៉ាក. ៩:៣០-៣២; ១០:៣២-៣៤) គឺគួរឲ្យកត់សម្គាល់ថា ទោះជាពួកសាវ័ករត់គេចខ្លួនពេលលោកយេស៊ូបានត្រូវគេចាប់ខ្លួនក្ដី ស្ត្រីមួយចំនួនដែលបានគាំទ្រលោក នៅក្បែរលោកកាលដែលលោកជិតស្លាប់នៅលើបង្គោលទារុណកម្ម។—ម៉ាថ. ២៦:៥៦; ម៉ាក. ១៥:៤០, ៤១
១២. តើលោកយេស៊ូបានប្រគល់កិច្ចការអ្វីដល់ស្ត្រី?
១២ លោកយេស៊ូបានប្រគល់កិច្ចការដ៏សំខាន់ដល់ស្ត្រី។ ជាឧទាហរណ៍ ស្ត្រីដែលកោតខ្លាចព្រះជាសាក្សីដំបូងអំពីការប្រោសឲ្យរស់ឡើងវិញរបស់លោក។ លោកបានសុំស្ត្រីទាំងនោះឲ្យប្រាប់ពួកសាវ័កថា លោកបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ (ម៉ាថ. ២៨:៥, ៩, ១០) ម្យ៉ាងទៀត ពេលព្រះចាក់សកម្មពលបរិសុទ្ធ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ប្រហែលជាស្ត្រីខ្លះមានវត្តមាននៅទីនោះ។ បើដូច្នេះ ស្ត្រីដែលទើបតែបានរើសតាំងទាំងនោះ ប្រហែលជាបានទទួលសមត្ថភាពដ៏អស្ចារ្យនិយាយភាសាបរទេស និងប្រាប់អ្នកឯទៀតអំពី«ការដ៏រុងរឿងរបស់ព្រះ»។—សកម្ម. ១:១៤; ២:២-៤, ១១
១៣. តើស្ត្រីជាគ្រិស្តសាសនិកកំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ ហើយតើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះកិច្ចការដែលពួកគេធ្វើ?
១៣ បងប្អូនស្រីរបស់យើងសមនឹងទទួលការសរសើរចំពោះអ្វីទាំងអស់ដែលពួកគេធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ កិច្ចបម្រើនោះ រួមបញ្ចូលការសាងសង់និងថែទាំអគារផ្សេងៗ ការផ្សព្វផ្សាយជាមួយក្រុមដែលនិយាយភាសាបរទេស និងការស្ម័គ្រចិត្តបម្រើនៅបេតអែល។ ពួកគេចូលរួមក្នុងការផ្ដល់ជំនួយជាបន្ទាន់ពេលមានមហន្តរាយ ជួយបកប្រែសៀវភៅរបស់យើង ហើយបម្រើជាអ្នកត្រួសត្រាយនិងសាសនទូត។ ដូចបងប្អូនប្រុសដែរ បងប្អូនស្រីចូលរួមសាលាសម្រាប់អ្នកត្រួសត្រាយ សាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ និងសាលាគីលាត។ បន្ថែមទៅទៀត បងប្អូនស្រីដែលជាប្រពន្ធជួយប្ដី ដើម្បីគាត់អាចបំពេញភារកិច្ចដ៏ធំក្នុងក្រុមជំនុំ និងក្នុងអង្គការរបស់ព្រះ។ បើគ្មានការគាំទ្រពីប្រពន្ធទេ បងប្រុសៗដែលមានភារកិច្ច មិនអាចបំពេញភារកិច្ចឲ្យបានពេញលេញ ក្នុងនាមជា«អំណោយជាមនុស្ស»ឡើយ។ (អេភ. ៤:៨) តើអ្នកអាចគិតអំពីរបៀបជួយបងប្អូនស្រីទាំងនេះបំពេញកិច្ចការរបស់ពួកគេឬទេ?
១៤. ដូចដែលបានចែងនៅទំនុកតម្កើង ៦៨:១១ តើអ្នកចាស់ទុំដ៏ឈ្លាសវៃធ្វើអ្វី?
១៤ អ្នកចាស់ទុំដ៏ឈ្លាសវៃទទួលស្គាល់ថា បងប្អូនស្រី«មានគ្នាទំនុកតម្កើង ៦៨:១១ពីកំណត់សម្គាល់ *) ដូច្នេះ ពួកអ្នកចាស់ទុំព្យាយាមរៀនពីបងប្អូនស្រី។ បងអាបឺហ្គេលដែលបានត្រូវរៀបរាប់នៅខាងលើ ទទួលការលើកទឹកចិត្តពេលបងប្រុសៗសួរយោបល់គាត់ថា តើពាក្យផ្ដើមបែបណាមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយ។ គាត់និយាយថា៖ «នេះជួយខ្ញុំឲ្យឃើញថា ព្រះយេហូវ៉ាមានកិច្ចការដ៏សំខាន់ឲ្យខ្ញុំធ្វើក្នុងអង្គការរបស់លោក»។ អ្នកចាស់ទុំក៏ទទួលស្គាល់ថា បងស្រីដ៏ស្មោះត្រង់ដែលមានភាពចាស់ទុំ ពូកែជួយបងប្អូនស្រីដែលមានភាពវ័យក្មេងជាងឲ្យយកឈ្នះនឹងបញ្ហាផ្សេងៗ។ (ទីត. ២:៣-៥) បងប្អូនស្រីរបស់យើងពិតជាសមនឹងទទួលសេចក្ដីស្រឡាញ់និងការសរសើរពីយើង។
ច្រើនណាស់» ប្រៀបដូចជាកងទ័ពដ៏ធំដែលសុខចិត្តធ្វើកិច្ចការផ្សេងៗ ហើយថាពួកគេច្រើនតែមានភាពប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយដំណឹងល្អ។ (សូមអានចូរនិយាយការពារនិងជួយបងប្អូនស្រី
១៥. តើបងប្អូនស្រីប្រហែលជាត្រូវការបុគ្គលណាម្នាក់ឲ្យនិយាយការពារពួកគេនៅពេលណាខ្លះ?
១៥ ជួនកាលបងប្អូនស្រី ប្រហែលជាត្រូវការអ្នកណាម្នាក់ឲ្យជួយនិយាយការពារពួកគេ ពេលដែលពួកគេប្រឈមមុខនឹងបញ្ហាណាមួយ។ (អេ. ១:១៧) ជាឧទាហរណ៍ បងស្រីមេម៉ាយ ប្រហែលជាត្រូវការអ្នកណាម្នាក់ឲ្យជួយនិយាយការពារគាត់ពេលគាត់ជួបបញ្ហា ហើយជួយធ្វើកិច្ចការដែលប្ដីរបស់គាត់ធ្លាប់ធ្វើ។ បងស្រីវ័យចាស់ប្រហែលជាត្រូវការជំនួយដើម្បីនិយាយជាមួយពេទ្យ។ បងស្រីត្រួសត្រាយដែលបំពេញភារកិច្ចផ្សេងទៀតសម្រាប់អង្គការរបស់ព្រះយេហូវ៉ា ប្រហែលជាត្រូវការអ្នកនិយាយការពារគាត់ បើអ្នកឯទៀតរិះគន់គាត់ដោយសារគាត់មិនផ្សព្វផ្សាយច្រើនដូចអ្នកត្រួសត្រាយផ្សេងទៀត។ តើយើងអាចជួយបងប្អូនស្រីបែបនេះតាមរបៀបណា? សូមយើងគិតម្ដងទៀតអំពីគំរូរបស់លោកយេស៊ូ។
១៦. យោងទៅតាមម៉ាកុស ១៤:៣-៩ តើលោកយេស៊ូបាននិយាយការពារម៉ារៀយ៉ាងដូចម្ដេច?
១៦ លោកយេស៊ូមិនស្ទាក់ស្ទើរនិយាយការពារបងប្អូនស្រី ពេលអ្នកឯទៀតយល់ច្រឡំពួកគេ។ ជាឧទាហរណ៍ លោកបាននិយាយការពារម៉ារៀ ពេលម៉ាថាបានត្អូញត្អែរដាក់នាង។ (លូក. ១០:៣៨-៤២) លោកក៏បាននិយាយការពារម៉ារៀម្ដងទៀតដែរ ពេលអ្នកឯទៀតស្ដីបន្ទោសនាង ដោយសារពួកគេគិតថានាងបានធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ។ (សូមអាន ម៉ាកុស ១៤:៣-៩) លោកយេស៊ូយល់អំពីបំណងចិត្តរបស់ម៉ារៀ ហើយសរសើរនាងថា៖ «នាងបានធ្វើអំពើល្អចំពោះខ្ញុំ . . . នាងបានធ្វើអស់ពីសមត្ថភាព»។ លោកក៏បានប្រកាសទុកជាមុនថា ការប្រព្រឹត្តដ៏សប្បុរសរបស់នាងនឹងត្រូវលើកឡើង«នៅកន្លែងណាក៏ដោយដែលដំណឹងល្អត្រូវផ្សព្វផ្សាយទូទាំងពិភពលោក» ដូចដែលយើងឃើញក្នុងអត្ថបទនេះ។ ពេលលោកយេស៊ូបានសរសើរម៉ារៀចំពោះការប្រព្រឹត្តនោះដែលមិនគិតពីប្រយោជន៍ខ្លួន គឺគួរឲ្យចាប់អារម្មណ៍ដែលលោកក៏មានប្រសាសន៍ថា ដំណឹងល្អត្រូវផ្សព្វផ្សាយទូទាំងពិភពលោក។ ពាក្យរបស់លោកច្បាស់ជាធ្វើឲ្យម៉ារៀមានទំនុកចិត្តឡើងវិញក្រោយពីគេបានយល់ច្រឡំនាង។
១៧. សូមលើកឧទាហរណ៍មួយអំពីពេលយើងប្រហែលជាត្រូវនិយាយការពារបងប្អូនស្រីណាម្នាក់?
១៧ តើអ្នកនិយាយការពារបងប្អូនស្រីរួមជំនឿ ពេលពួកគេត្រូវការឬទេ? សូមគិតអំពីឧទាហរណ៍ដូចតទៅ។ អ្នកផ្សាយខ្លះឃើញថា បងស្រីម្នាក់ដែលមានប្ដីមិនមែនជាអ្នកជឿ ច្រើនតែមកដល់កិច្ចប្រជុំយឺត ហើយចេញទៅវិញភ្លាមៗក្រោយពីកិច្ចប្រជុំចប់។ ពួកគេឃើញថាគាត់ក៏មិនសូវយកកូនមកកិច្ចប្រជុំដែរ។ ដូច្នេះ ពួកគេរិះគន់គាត់ដោយសារពួកគេគិតថាគាត់គួរទាមទារប្ដីរបស់គាត់អនុញ្ញាតឲ្យគាត់យកកូនមកកិច្ចប្រជុំ។ ប៉ុន្តែ តាមការពិតបងស្រីនោះខំធ្វើអស់ពីសមត្ថភាពរួចហើយ។ គាត់មិនមែនជាអ្នកសម្រេចចិត្តទាំងស្រុងអំពីអ្វីដែលគាត់ធ្វើប្រចាំថ្ងៃទេ ហើយគាត់ក៏មិនមែនជាអ្នកសម្រេចចិត្តគ្រប់យ៉ាងចំពោះកូនដែរ។ តើអ្នកអាចធ្វើអ្វីបើមានបញ្ហានេះកើតឡើង? បើអ្នកសរសើរបងស្រីនោះចំពោះការខំប្រឹងរបស់គាត់ ហើយប្រាប់អ្នកឯទៀតថាគាត់កំពុងធ្វើល្អ អ្នកប្រហែលជាអាចបញ្ឈប់ពាក្យសម្ដីមិនល្អអំពីគាត់។
១៨. តើយើងអាចជួយបងប្អូនស្រីតាមវិធីណាទៀត?
១៨ យើងអាចបង្ហាញបងប្អូនស្រីរបស់យើងថាយើងយកចិត្ត១យ៉ូន. ៣:១៨) បងស្រីអាណេតដែលបានមើលថែម្ដាយរបស់គាត់ និយាយថា៖ «បងប្អូនខ្លះ មកជួយថែទាំម្ដាយរបស់ខ្ញុំអស់មួយរយៈពេលដើម្បីខ្ញុំអាចធ្វើអ្វីផ្សេងទៀត ឬពួកគេយកម្ហូបឲ្យខ្ញុំ។ នេះធ្វើឲ្យខ្ញុំកក់ក្ដៅក្នុងចិត្ត ហើយមានអារម្មណ៍ថាខ្ញុំមានចំណែកក្នុងក្រុមជំនុំ»។ បងស្រីចូដាន់ក៏បានទទួលជំនួយដែរ។ បងប្រុសម្នាក់បានបង្រៀនគាត់អំពីរបៀបថែទាំឡាន។ គាត់និយាយថា៖ «ខ្ញុំសប្បាយចិត្តដឹងថាបងប្អូនយកចិត្តដាក់ចំពោះសុវត្ថិភាពរបស់ខ្ញុំ»។
ទុកដាក់ចំពោះពួកគេយ៉ាងណា ដោយស្នើសុំជួយពួកគេ។ (១៩. តើមានវិធីអ្វីទៀតដែលពួកអ្នកចាស់ទុំអាចជួយបងប្អូនស្រី?
១៩ អ្នកចាស់ទុំក៏ព្យាយាមបំពេញសេចក្ដីត្រូវការរបស់បងប្អូនស្រីដែរ។ ពួកគេដឹងថាព្រះយេហូវ៉ាចង់ឲ្យអ្នកឯទៀតប្រព្រឹត្តល្អទៅលើបងប្អូនស្រី។ (យ៉ា. ១:២៧) ដូច្នេះ ពួកអ្នកចាស់ទុំយកតម្រាប់លោកយេស៊ូ ហើយមានគំនិតសមហេតុផល ដោយមិនបង្កើតច្បាប់នៅពេលស្ថានភាពណាមួយសមត្រឹមត្រូវឲ្យយោគយល់។ (ម៉ាថ. ១៥:២២-២៨) ពេលពួកអ្នកចាស់ទុំខំប្រឹងជួយ នោះធ្វើឲ្យបងប្អូនស្រីមានអារម្មណ៍ថា ព្រះយេហូវ៉ានិងអង្គការរបស់លោកយកចិត្តទុកដាក់ចំពោះពួកគេ។ ពេលអ្នកត្រួតពិនិត្យក្រុមផ្សាយរបស់បងស្រីឃីអាដឹងថាគាត់រើផ្ទះ ភ្លាមៗបងប្រុសនោះបានរៀបចំជួយគាត់។ បងឃីអារៀបរាប់ថា៖ «នោះកាត់បន្ថយការតានតឹងចិត្តរបស់ខ្ញុំខ្លាំងណាស់ ដោយសារពួកអ្នកចាស់ទុំលើកទឹកចិត្តខ្ញុំ និងផ្ដល់ជំនួយដែលខ្ញុំត្រូវការ។ ពួកគេបង្ហាញយ៉ាងច្បាស់ថា ខ្ញុំជាចំណែកដ៏សំខាន់ក្នុងក្រុមជំនុំ ហើយថាខ្ញុំមិនមែននៅម្នាក់ឯងទេ ពេលខ្ញុំមានស្ថានភាពពិបាក»។
បងប្អូនស្រីទាំងអស់ក្នុងក្រុមជំនុំ ត្រូវការការគាំទ្រពីយើង
២០-២១ តើយើងអាចបង្ហាញយ៉ាងណាថាយើងស្រឡាញ់បងប្អូនស្រីគ្រិស្តសាសនិកទាំងអស់របស់យើង?
២០ នៅក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ យើងឃើញស្ត្រីគ្រិស្តសាសនិកដ៏ខ្នះខ្នែងជាច្រើននាក់ដែលសមនឹងទទួលការគាំទ្រពីយើង។ ដូចដែលយើងរៀនពីគំរូរបស់លោកយេស៊ូ យើងអាចជួយពួកគេដោយចំណាយពេលជាមួយពួកគេ ហើយស្គាល់ពួកគេកាន់តែច្បាស់ យើងអាចបង្ហាញអំណរគុណចំពោះអ្វីដែលពួកគេធ្វើក្នុងកិច្ចបម្រើព្រះ។ យើងក៏អាចនិយាយការពារពួកគេនៅពេលចាំបាច់ដែរ។
២១ នៅចុងបញ្ចប់នៃសំបុត្ររបស់សាវ័កប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់បានលើកឡើងអំពីស្ត្រីគ្រិស្តសាសនិក៩នាក់។ (រ៉ូម ១៦:១, ៣, ៦, ១២, ១៣, ១៥) ស្ត្រីទាំងនោះច្បាស់ជាទទួលការលើកទឹកចិត្ត ពេលឮការផ្ដាំសួរសុខទុក្ខនិងការសរសើរពីប៉ូល។ យើងក៏គួរគាំទ្រស្ត្រីគ្រប់រូបក្នុងក្រុមជំនុំដែរ។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញថាយើងស្រឡាញ់ពួកគេជាបងប្អូនរបស់យើង។
ចម្រៀងលេខ១៣៦ រង្វាន់ឥតខ្ចោះពីព្រះយេហូវ៉ា
^ វគ្គ 5 បងប្អូនស្រីគ្រិស្តសាសនិកជួបប្រទះនឹងការពិបាកជាច្រើន។ ក្នុងអត្ថបទនេះ យើងនឹងគិតអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូ ដោយគាំទ្របងប្អូនស្រីក្នុងក្រុមជំនុំ។ តាមរយៈគំរូរបស់លោក យើងអាចរៀនថាលោកចំណាយពេលជាមួយស្ត្រី ឲ្យតម្លៃចំពោះពួកគេ និងនិយាយការពារពួកគេ។
^ វគ្គ 5 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 6 សព្វវចនាធិប្បាយមួយអំពីគម្ពីរចែងថា៖ «តាមធម្មតា អ្នកកាន់តាមអង្គុយនៅក្បែរជើងគ្រូ ពេលពួកគេត្រៀមខ្លួនធ្វើជាគ្រូ។ ក៏ប៉ុន្តែស្ត្រីមិនបានត្រូវអនុញ្ញាតឲ្យធ្វើជាគ្រូទេ។ . . . ដូច្នេះ បុរសជនជាតិយូដាភាគច្រើនទំនងជាភ្ញាក់ផ្អើល . . . បើឃើញម៉ារៀអង្គុយនៅក្បែរជើងលោកយេស៊ូ ហើយចង់រៀនពីលោក»។
^ វគ្គ 9 អ្នកចាស់ទុំប្រុងប្រយ័ត្នពេលជួយបងប្អូនស្រី។ ជាឧទាហរណ៍ ពួកគេមិនគួរទៅសួរសុខទុក្ខបងប្អូនស្រីតែម្នាក់ឯងទេ។
^ វគ្គ 14 ទំនុកតម្កើង ៦៨:១១(ព.ថ.)ចែងថា៖ «ព្រះយេហូវ៉ាចេញបង្គាប់។ ពួកស្ត្រីដែលកំពុងប្រកាសដំណឹងល្អ ពួកនាងប្រៀបដូចជាកងទ័ពដ៏ធំមួយ»។
^ វគ្គ 66 ការពណ៌នាអំពីរូបភាព: ដូចលោកយេស៊ូ បងប្រុសទាំងបីបង្ហាញការយកចិត្តទុកដាក់ចំពោះស្ត្រីដ៏ស្មោះត្រង់។ បងប្រុសម្នាក់ជួយបងស្រីពីរនាក់ដូរកង់ឡានរបស់ពួកគេ។ បងប្រុសម្នាក់ទៀតទៅសួរសុខទុក្ខបងស្រីវ័យចាស់ដែលមានសុខភាពមិនសូវមាំ។ បងប្រុសផ្សេងទៀតនិងប្រពន្ធរបស់គាត់ ចូលរួមការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាមួយនឹងបងស្រីម្នាក់ និងកូនស្រីរបស់គាត់។