ជីវប្រវត្ដិ
អ្វីពិសេសជាងការធ្វើជាគ្រូពេទ្យ
«អ្វីដែលពួកបងប្រាប់ខ្ញុំគឺជាក្ដីស្រមៃរបស់ខ្ញុំតាំងពីក្មេងមក!»។ កាលពីឆ្នាំ១៩៧១ ខ្ញុំបាននិយាយពាក្យទាំងនេះដោយរំភើបចិត្តទៅកាន់ប្ដីប្រពន្ធមួយគូដែលជាអ្នកជំងឺ។ ខ្ញុំទើបតែបានបើកគ្លីនិកមួយសម្រាប់ព្យាបាលអ្នកជំងឺទូទៅ។ តើអ្នកជំងឺពីរនាក់នោះគឺជាអ្នកណា? ហើយតើក្ដីស្រមៃនោះគឺជាអ្វី? ខ្ញុំសូមរៀបរាប់អំពីអ្វីដែលពួកគេបានប្រាប់ខ្ញុំនៅថ្ងៃនោះ និងរបៀបដែលខ្ញុំបានផ្លាស់ប្ដូរអ្វីដែលខ្ញុំបានចាត់ទុកថាសំខាន់បំផុតក្នុងជីវិត ព្រមទាំងមូលហេតុដែលខ្ញុំជឿថាមិនយូរទៀតក្ដីស្រមៃរបស់ខ្ញុំតាំងពីនៅក្មេងនឹងក្លាយជាការពិត។
ខ្ញុំបានកើតនៅឆ្នាំ១៩៤១ក្នុងក្រុមគ្រួសារមួយដែលមានជីវភាពសាមញ្ញនៅក្រុងប៉ារីស ប្រទេសបារាំង។ ខ្ញុំចូលចិត្តការសិក្សាខ្លាំងណាស់។ ដូច្នេះសូមស្រមៃគិតថាខ្ញុំខកចិត្តខ្លាំងយ៉ាងណា នៅពេលខ្ញុំកើតជំងឺរបេងកាលដែលមានអាយុ១០ឆ្នាំ ហើយត្រូវបោះបង់ការសិក្សា។ គ្រូពេទ្យបានប្រាប់ខ្ញុំឲ្យសម្រាកនៅលើគ្រែ ដោយសារសួតរបស់ខ្ញុំខ្សោយណាស់។ ដូច្នេះអស់ជាច្រើនខែ ខ្ញុំបានចំណាយពេលអានវចនានុក្រមនិងស្ដាប់កម្មវិធីអប់រំនៃសកលវិទ្យាល័យប៉ារីសតាមវិទ្យុ។ ពេលដែលគ្រូពេទ្យប្រាប់ថាខ្ញុំបានជាសះស្បើយ ហើយអាចទៅសាលាវិញបាន ខ្ញុំសប្បាយចិត្តមែនទែន។ ខ្ញុំបានគិតក្នុងចិត្តថា ‹កិច្ចការគ្រូពេទ្យឡូយណាស់!›។ ចាប់ពីពេលនោះមក ខ្ញុំមានក្ដីស្រមៃចង់ព្យាបាលអ្នកជំងឺ។ ដូច្នេះ រាល់ដងដែលឪពុករបស់ខ្ញុំសួរខ្ញុំថាខ្ញុំចង់ធ្វើអ្វីពេលខ្ញុំធំឡើង ខ្ញុំតែងតែឆ្លើយថា៖ «ខ្ញុំចង់ធ្វើជាគ្រូពេទ្យ»។ ចាប់ពីពេលនោះ ការធ្វើជាគ្រូពេទ្យគឺជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។
វិទ្យាសាស្ត្រជួយខ្ញុំឲ្យចូលទៅជិតព្រះ
ក្រុមគ្រួសារខ្ញុំកាន់សាសនាកាតូលិក ប៉ុន្តែខ្ញុំមិនសូវស្គាល់អំពីព្រះឡើយ ហើយខ្ញុំមានសំណួរជាច្រើនដែលមិនបានទទួលចម្លើយទេ។ គឺទាល់តែក្រោយពីខ្ញុំបានចាប់ផ្ដើមរៀនខាងពេទ្យនៅសកលវិទ្យាល័យ ទើបខ្ញុំជឿជាក់ថាជីវិតទាំងឡាយមានអ្នកបង្កើត។
ខ្ញុំចាំថា លើកទី១ដែលខ្ញុំបានពិនិត្យមើលកោសិការបស់ផ្កាម្យ៉ាង ដោយប្រើមីក្រូទស្សន៍ ខ្ញុំបានកោតស្ងើចចំពោះរបៀបដែលកោសិកានីមួយៗការពារខ្លួនពេលវាត្រូវប្រឈមមុខនឹងធាតុក្ដៅនិងត្រជាក់។ ខ្ញុំក៏បានពិនិត្យមើលស៊ីតូប្លាស(សារធាតុមួយក្នុងកោសិកា)ដែរ។ ខ្ញុំឃើញថាពេលវាត្រូវអំបិលវារួមតូច ហើយវារីកធំពេលដាក់វាទៅក្នុងទឹកសុទ្ធ។ ដោយសារតែសមត្ថភាពនេះនិងសមត្ថភាពជាច្រើនទៀត ភាវរស់តូចៗអាចប្រែប្រួលទៅតាមបរិយាកាសដែលវារស់នៅ។ ពេលខ្ញុំសង្កេតមើលភាពសាំញ៉ាំដ៏អស្ចារ្យនៃកោសិកានីមួយៗទាំងនេះ ខ្ញុំអាចឃើញថាជីវិតគឺមិនមែនកើតឡើងដោយចៃដន្យទេ។
ក្នុងអំឡុងឆ្នាំទី២នៃការសិក្សារបស់ខ្ញុំផ្នែកខាងពេទ្យ ខ្ញុំឃើញភ័ស្តុតាងកាន់តែច្រើនដែលបញ្ជាក់ថាមានព្រះ។ ពេលយើងសិក្សាអំពីរូបកាយមនុស្ស យើងបានរៀនអំពីរបៀបដែលរបៀបរៀបចំរបស់កំភួនដៃធ្វើឲ្យយើងបត់បែននិងតម្រង់ម្រាមដៃបាន។ របៀបដែលសាច់ដុំបានត្រូវភ្ជាប់នឹងឆ្អឹង និងរបៀបដែលអ្វីទាំងនោះសហការគ្នា គឺអស្ចារ្យមែន! ជាឧទាហរណ៍ ខ្ញុំបានរៀនថាមានសរសៃពួរដែលជាប់នឹងសាច់ដុំមួយក្នុងកំភួនដៃរបស់យើងទៅនឹងឆ្អឹងទី២នៃម្រាមដៃ។ សរសៃនេះញែកជាពីរទៅជាស្ពានមួយដែលបើកផ្លូវឲ្យសរសៃមួយទៀតឆ្លងកាត់ពីក្រោម។ សរសៃមួយទៀតនោះតរហូតដល់ចុងម្រាមដៃ។ សរសៃទាំងនោះបានត្រូវភ្ជាប់នឹងឆ្អឹងម្រាមដៃ។ បើម្រាមដៃរបស់យើងមិនបានត្រូវបង្កើតតាមរបៀបនេះទេ សរសៃពួរដៃនឹងតឹងនិងត្រង់ ហើយម្រាមដៃរបស់យើងនឹងមិនកម្រើកបានល្អទេ។ ខ្ញុំអាចឃើញច្បាស់ថាអ្នកបង្កើតរូបកាយមនុស្សគឺមានប្រាជ្ញាក្រៃលែង។
ខ្ញុំកាន់តែកោតស្ងើចចំពោះព្រះដែលជាអ្នកបង្កើតជីវិតទាំងឡាយ កាលដែលខ្ញុំសិក្សាអំពីដំណើរការនៃការសម្រាលកូន។ ខ្ញុំរៀនថាមុនសម្រាល ទារកដែលមានសុខភាពល្អនៅក្នុងផ្ទៃម្ដាយស្រូបយកអុកស៊ីហ្ស៊ែនពីម្ដាយតាមរយៈទងផ្ចិត។ មានកូនថង់តូចៗដែលមានរូបរាងមូលដូចជាប៉េងប៉ោងនៅខាងក្នុងសួត ដែលមិនទាន់មានខ្យល់នៅឡើយទេ។ ប៉ុន្មានសប្ដាហ៍មុនទារកកើតមក ធាតុរំអិលម្យ៉ាងស្រោបនៅខាងក្នុងកូនថង់តូចៗនីមួយៗនោះ។ កាលដែលទារកកើតមក ហើយដកដង្ហើមដោយខ្លួនឯង មានអ្វីដ៏អស្ចារ្យមួយកើតឡើង។ ប្រហោងក្នុងបេះដូងរបស់ទារកបិទភ្ជិត ហើយនេះរុញឈាមឲ្យហូរទៅសួត។ នៅពេលដ៏សំខាន់នោះ ធាតុរំអិលនោះជួយការពារកូនថង់ទាំងនោះមិនឲ្យស្អិតជាប់គ្នាពេលដែលវាបង្កើតខ្យល់ដង្ហើម។ មួយរំពេចនោះ ទារកអាចដកដង្ហើមដោយខ្លួនឯងបាន។
ខ្ញុំចង់ស្គាល់បុគ្គលដែលបានបង្កើតអ្វីៗដ៏អស្ចារ្យនេះ។ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមអានគម្ពីរយ៉ាងយកចិត្តទុកដាក់។ ខ្ញុំបានកោតស្ងើចចំពោះច្បាប់អំពីសុខភាពដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែលជាង៣.០០០ឆ្នាំមុន។ ព្រះបានណែនាំជនជាតិអ៊ីស្រាអែលថា ក្រោយពីពួកគេបន្ទោរបង់រួច ពួកគេត្រូវជីកដីកប់។ ពួកគេក៏ត្រូវសម្អាតខ្លួនប្រាណជាទៀងទាត់ និងទុកដោយឡែកនូវបុគ្គលដែលមានរោគសញ្ញាជំងឺដែលអាចឆ្លង។ (ចល. ១៣:៥០; ១៥:១១; បច. ២៣:១៣) គម្ពីរចែងអំពីអ្វីទាំងនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញថា ជំងឺឆ្លងរីករាលដាលតាមរបៀបណាខ្លះ នៅប្រមាណ១៥០ឆ្នាំមុនប៉ុណ្ណោះ។ ខ្ញុំក៏ទទួលស្គាល់ថាច្បាប់អំពីការរួមដំណេកក្នុងច្បាប់លេវី បានជួយការពារសុខភាពរបស់ជនជាតិអ៊ីស្រាអែលទាំងមូល។ (ចល. ១២:១-៦; ១៥:១៦-២៤) ខ្ញុំបានសន្និដ្ឋានថា អ្នកបង្កើតបានឲ្យច្បាប់ទាំងនេះដល់ជនជាតិអ៊ីស្រាអែលដើម្បីសុខុមាលភាពរបស់ពួកគេ ហើយថាលោកបានឲ្យពរពួកអ្នកដែលធ្វើតាមបញ្ញត្តិរបស់លោក។ ខ្ញុំបានជឿជាក់ថា គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ជាព្រះមួយដែលខ្ញុំមិនស្គាល់ឈ្មោះនៅពេលនោះ។
ខ្ញុំជួបប្រពន្ធនិងបានរកឃើញព្រះយេហូវ៉ា
កាលដែលខ្ញុំរៀននៅសកលវិទ្យាល័យដើម្បីទៅជាគ្រូពេទ្យ ខ្ញុំបានជួបនារីវ័យក្មេងម្នាក់ឈ្មោះលីឌី ដែលខ្ញុំបានចាប់ចិត្តស្រឡាញ់។ យើងបានរៀបការនៅឆ្នាំ១៩៦៥ កាលដែលខ្ញុំរៀនខាងពេទ្យបានពាក់កណ្ដាល។ នៅឆ្នាំ១៩៧១ ជាឆ្នាំដែលខ្ញុំបានជួបសាក្សីព្រះយេហូវ៉ា យើងមានកូនបីនាក់រួចហើយ។ ក្រោយមកយើងមានកូនបីនាក់ទៀត។ ប្រពន្ធខ្ញុំគាំទ្រខ្ញុំខ្លាំងណាស់ ទាំងក្នុងការងារជាពេទ្យរបស់ខ្ញុំទាំងក្នុងក្រុមគ្រួសារ។
ខ្ញុំបានធ្វើការនៅមន្ទីរពេទ្យមួយអស់បីឆ្នាំមុនខ្ញុំបើកគ្លីនិក។ មិនសកម្ម. ១៥:២៨, ២៩) បន្ទាប់មក គាត់និងប្ដីគាត់បានបង្ហាញខ្ញុំអំពីអ្វីដែលរាជាណាចក្ររបស់ព្រះនឹងសម្រេច ពោលគឺនឹងធ្វើឲ្យលែងមានទុក្ខវេទនា ជំងឺ និងសេចក្ដីស្លាប់ទៀត។ (បប. ២១:៣, ៤) ខ្ញុំបាននិយាយទាំងរំភើបចិត្តថា៖ «អ្វីដែលពួកបងប្រាប់ខ្ញុំគឺជាក្ដីស្រមៃរបស់ខ្ញុំតាំងពីក្មេងមក! ខ្ញុំធ្វើជាពេទ្យដើម្បីកាត់បន្ថយទុក្ខវេទនា»។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតដល់យើងបាននិយាយគ្នាអស់មួយម៉ោងកន្លះ។ ពេលប្ដីប្រពន្ធនោះបានចាកចេញ ខ្ញុំមិនចង់ធ្វើជាសមាជិកសាសនាកាតូលិកទៀតទេ ហើយខ្ញុំបានរៀនថាអ្នកបង្កើតដែលខ្ញុំបានកោតស្ងើចនោះមានឈ្មោះថា យេហូវ៉ា។
យូរក្រោយមក ប្ដីប្រពន្ធមួយគូដែលខ្ញុំបានរៀបរាប់នៅដើមដំបូង បានមកព្យាបាលជំងឺ។ ពេលខ្ញុំហៀបនឹងសរសេរវិក្កយបត្រថ្នាំពេទ្យសម្រាប់ប្ដីនោះ ប្រពន្ធគាត់សំណូមពរថា៖ «លោកគ្រូពេទ្យ សូមកុំឲ្យថ្នាំដែលមានសារធាតុឈាម»។ ខ្ញុំភ្ញាក់ផ្អើល ហើយបានសួរថា៖ «អ៊ីចឹង? ហេតុអី?»។ ប្រពន្ធនោះបានតបឆ្លើយថា៖ «យើងជាសាក្សីព្រះយេហូវ៉ា»។ ខ្ញុំមិនដែលឮអំពីសាក្សីព្រះយេហូវ៉ា ឬគោលជំហររបស់ពួកគេអំពីឈាមទេ។ ប្រពន្ធនោះបានយកគម្ពីររបស់គាត់ ហើយបង្ហាញខ្ញុំបទគម្ពីរដែលជាមូលដ្ឋានចំពោះការសម្រេចចិត្តរបស់ពួកគេមិនព្រមទទួលឈាម។ (ខ្ញុំបានជួបប្ដីប្រពន្ធសាក្សីនោះបីដងនៅគ្លីនិករបស់ខ្ញុំ ហើយរាល់លើកយើងនិយាយគ្នាអស់មួយម៉ោងជាង។ ក្រោយមក ខ្ញុំបានអញ្ជើញពួកគេឲ្យមកផ្ទះរបស់ខ្ញុំដើម្បីយើងអាចពិភាក្សាគ្នាអំពីគម្ពីរឲ្យបានយូរជាង។ ទោះជាលីឌីប្រពន្ធខ្ញុំចូលរួមការសិក្សាគម្ពីរជាមួយយើងក្ដី គាត់មិនព្រមទទួលស្គាល់ថាសេចក្ដីបង្រៀនខ្លះរបស់សាសនាកាតូលិកគឺខុសទេ។ ដូច្នេះ ខ្ញុំបានអញ្ជើញបូជាចារ្យម្នាក់មកផ្ទះរបស់យើង ហើយយើងបានជជែកគ្នាអំពីសេចក្ដីបង្រៀនរបស់សាសនានោះរហូតដល់យប់ជ្រៅ ដោយប្រើតែគម្ពីរប៉ុណ្ណោះ។ ការជជែកគ្នានោះបានធ្វើឲ្យលីឌីជឿជាក់ថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិត។ ក្រោយពីនោះ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាបានកើនឡើងយ៉ាងខ្លាំង រហូតដល់យើងទាំងពីរសម្រេចចិត្តទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧៤។
ព្រះយេហូវ៉ាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ
អ្វីដែលខ្ញុំបានរៀនអំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្វីដែលខ្ញុំចាត់ទុកថាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនិងលីឌីបានផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា ហើយបានតាំងចិត្តអប់រំកូនៗរបស់យើងស្របតាមខ្នាតតម្រាពីគម្ពីរ។ យើងបានបង្រៀនពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ានិងមនុស្ស។ យ៉ាងនេះ ក្រុមគ្រួសារយើងជិតស្និទ្ធគ្នាជាង។—ម៉ាថ. ២២:៣៧-៣៩
ខ្ញុំនិងលីឌីច្រើនតែសើចពេលយើងនឹកឃើញអំពីប្រតិកម្មរបស់កូនៗ។ ពួកគេគិតថាយើងពីរនាក់តែងតែសម្រេចចិត្តស្របគ្នា។ ម្យ៉ាងទៀត ពួកគេដឹងថាការណែនាំរបស់លោកយេស៊ូដែលឲ្យ‹រក្សាសម្ដី បើថា«មែន» គឺមែន បើថា«ទេ» គឺទេ› គឺជាច្បាប់នៅក្នុងម៉ាថ. ៥:៣៧) ជាឧទាហរណ៍ ពេលកូនស្រីម្នាក់របស់យើងមានអាយុ១៧ឆ្នាំ លីឌីមិនបានអនុញ្ញាតឲ្យគាត់ចេញក្រៅជាមួយក្មេងៗគ្នាឯងជាក្រុមទេ។ មានម្នាក់នៅក្នុងក្រុមក្មេងនោះបាននិយាយទៅកូនស្រីយើងថា៖ «បើម៉ាក់ឯងអត់ព្រម សុំប៉ាឯងទៅ!»។ តែកូនស្រីយើងបានតបថា៖ «គ្មានប្រយោជន៍ទេ ដោយសារពួកគាត់យល់ស្របគ្នារហូតហ្នឹង»។ កូនរបស់យើងទាំង៦នាក់ឃើញថាយើងទាំងពីរនាក់តែងតែព្រមព្រៀងគ្នាក្នុងការធ្វើតាមគោលការណ៍គម្ពីរ។ យើងសប្បាយចិត្តណាស់ ដោយសារព្រះយេហូវ៉ាសព្វថ្ងៃនេះយើងមានក្រុមគ្រួសារដ៏ធំមួយដែលជាអ្នកបម្រើលោក។
ក្រុមគ្រួសាររបស់យើង។ (ទោះជាសេចក្ដីពិតបានផ្លាស់ប្ដូរអ្វីដែលខ្ញុំចាត់ទុកថាសំខាន់បំផុតក្នុងជីវិតខ្ញុំក្ដី ខ្ញុំចង់ប្រើចំណេះរបស់ខ្ញុំជាពេទ្យដើម្បីផ្ដល់ប្រយោជន៍ដល់រាស្ត្ររបស់ព្រះ។ ដូច្នេះ ខ្ញុំបានស្ម័គ្រចិត្តបម្រើជាពេទ្យនៅបេតអែលនាក្រុងប៉ារីស ហើយក្រោយមកបម្រើនៅបេតអែលថ្មីនៅតំបន់លូយ៉េ។ ខ្ញុំជាអ្នកមកជួយនៅបេតអែលជិត៥០ឆ្នាំរួចហើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានមិត្តភក្ដិជាទីស្រឡាញ់មួយចំនួនក្នុងចំណោមក្រុមគ្រួសារបេតអែល ហើយឥឡូវពួកគេខ្លះមានអាយុ៩០ឆ្នាំជាង។ ខ្ញុំក៏រំភើបចិត្តជាខ្លាំង នៅថ្ងៃមួយពេលដែលខ្ញុំបានជួបសមាជិកបេតអែលថ្មីម្នាក់ ដោយសារខ្ញុំជាអ្នកជួយម្ដាយគាត់ឲ្យសម្រាលគាត់កាលពី២០ឆ្នាំមុន។
ខ្ញុំបានឃើញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះរាស្ត្រលោក
អស់ជាច្រើនឆ្នាំ ខ្ញុំកាន់តែស្រឡាញ់ព្រះយេហូវ៉ាកាលដែលខ្ញុំឃើញអំពីរបៀបដែលលោកណែនាំនិងការពាររាស្ត្ររបស់លោកតាមរយៈអង្គការលោក។ ប្រហែលជានៅឆ្នាំ១៩៨០ គណៈអភិបាលបានបង្កើតកម្មវិធីមួយនៅសហរដ្ឋអាម៉េរិកដើម្បីពង្រឹងការប្រាស្រ័យទាក់ទងរវាងសាក្សីព្រះយេហូវ៉ានិងក្រុមគ្រូពេទ្យ។
បន្ទាប់មកនៅឆ្នាំ១៩៨៨ គណៈអភិបាលបានរៀបចំផ្នែកថ្មីមួយនៅបេតអែល ដែលហៅថាក្រុមផ្ដល់ព័ត៌មានខាងពេទ្យ។ នៅដើមដំបូង ផ្នែកនេះបានមើលការខុសត្រូវលើគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ ដែលបានបង្កើតនៅសហរដ្ឋអាម៉េរិក ដើម្បីជួយអ្នកជំងឺដែលជាសាក្សីព្រះយេហូវ៉ាឲ្យស្វែងរកគ្រូពេទ្យដែលគោរពការសម្រេចចិត្តរបស់យើងអំពីឈាម។ ពេលការរៀបចំនេះបានត្រូវធ្វើឡើងនៅទូទាំងពិភពលោក គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យបានត្រូវរៀបចំឡើងនៅប្រទេសបារាំង។ ខ្ញុំកោតស្ងើចពេលឃើញរបៀបដែលអង្គការព្រះយេហូវ៉ាគាំទ្រដោយក្ដីស្រឡាញ់ចំពោះបងប្អូនដែលឈឺ នៅពេលដែលពួកគេត្រូវការជំនួយ។
ក្ដីស្រមៃក្លាយជាការពិត
ពីដំបូង ការងារជាគ្រូពេទ្យគឺសំខាន់បំផុតក្នុងជីវិតខ្ញុំ។ ក្រោយមកពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំយល់ថាការជួយមនុស្សឲ្យស្គាល់និងបម្រើព្រះយេហូវ៉ាដែលជាប្រភពនៃជីវិត គឺសំខាន់ជាងការជួយមនុស្សក្នុងនាមជាគ្រូពេទ្យ។ ក្រោយពីខ្ញុំចូលនិវត្តន៍ ខ្ញុំនិងលីឌីធ្វើជាអ្នកត្រួសត្រាយពេញពេល ដោយចំណាយពេលជាច្រើនម៉ោងជារៀងរាល់ខែក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ យើងនៅតែចំណាយពេលឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយដែលសង្គ្រោះជីវិតនេះ។
ខ្ញុំបន្តធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយអ្នកជំងឺ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា សូម្បីតែគ្រូពេទ្យល្អបំផុត ក៏មិនអាចព្យាបាលជំងឺទាំងអស់ ឬទប់ស្កាត់សេចក្ដីស្លាប់បានទេ។ ដូច្នេះ ខ្ញុំទន្ទឹងរង់ចាំពេលដែលការឈឺចាប់ ជំងឺ និងសេចក្ដីស្លាប់នឹងលែងមានទៀត។ ក្នុងពិភពលោកថ្មីដែលជិតមកដល់ ខ្ញុំនឹងអាចរៀនជារៀងរហូតអំពីអ្វីៗដែលព្រះបានបង្កើត រួមមានរបៀបដ៏អស្ចារ្យដែលលោកបានបង្កើតរូបកាយមនុស្ស។ បន្ថែមទៅទៀត ក្ដីស្រមៃរបស់ខ្ញុំកាលពីខ្ញុំនៅក្មេង មិនយូរទៀតនឹងក្លាយទៅជាការពិតទាំងស្រុង។ ខ្ញុំជឿថាអ្វីល្អបំផុតជិតមកដល់ហើយ!