លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់សម្រាប់គេហទំព័រ

យោបល់សម្រាប់គេហទំព័រ

របៀប​ស្វែង​រក​អត្ថបទ​ដែល​ចេញ​ផ្សាយ​នៅ​ទំព័រ​ដើម​នៃ​jw.org

បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​ប្រើ​អត្ថបទ​ដែល​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ដើម​នៃ​គេហទំព័រ​jw.org ក្នុង​កិច្ច​បម្រើ​ផ្សាយ។ អត្ថបទ​ទាំង​នោះ​ងាយ​ស្រួល​ផ្ញើ​បន្ត​តាម​គ្រឿង​អេឡិចត្រូនិក ហើយ​ច្រើន​តែ​ពន្យល់​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ថ្មី​ៗ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ ដូច​បង​ប្រុស​ម្នាក់​បាន​សរសេរ​ថា អត្ថបទ​នៅ​ទំព័រ​ដើម​គឺ​«​ត្រូវ​នឹង​របៀប​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​ពេល​ថ្មី​ៗ​»។

ប៉ុន្តែ​អត្ថបទ​ទាំង​នេះ​ច្រើន​តែ​ផ្លាស់​ប្ដូរ ដូច្នេះ​តើ​យើង​អាច​ស្វែង​រក​អត្ថបទ​ដែល​លែង​មាន​នៅ​លើ​ទំព័រ​ដើម​តាម​របៀប​ណា?

  • នៅ​គេហទំព័រ​jw.org/km ឬ​ក្នុង​JW​បណ្ណាល័យ សូម​ចុច​«​បណ្ណាល័យ​»​ បន្ទាប់​មក​ចុច​«​អត្ថបទ​ត​ភាគ​»​ រួច​ចុច​«​ប្រធានបទ​ឯ​ទៀត​»។ ផ្នែក​នេះ​មាន​អត្ថបទ​ជា​ច្រើន​ដែល​បាន​ត្រូវ​បង្ហាញ​នៅ​ទំព័រ​ដើម។