លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើ​អ្នក​បាន​អាន​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ឆ្នាំ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​បើ​យើង​ចំណាយ​ពេល​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា ស្ដាប់​លោក និង​គិត​អំពី​លោក?

យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង ទៅ​ជា​អ្នក​បង្រៀន​ដ៏​ល្អ​ប្រសើរ​ជាង មាន​ជំនឿ​កាន់​តែ​មាំ​មួន​ឡើង និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។—w​២២.០១ ទំ.៣០​-​៣១

តើ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​បើ​យើង​រៀន​ឲ្យ​ចេះ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ពួក​អ្នក​ដែល​លោក​បាន​តែង​តាំង?

ឥឡូវ​គឺ​ជា​ពេល​ឲ្យ​រៀន​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​មិន​សង្ស័យ​លើ​ការ​ណែនាំ​ឬ​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​ចាស់​ទុំ។ ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម យើង​នឹង​ឆាប់​ធ្វើ​តាម​ការ​ណែនាំ ទោះ​ជា​នេះ​មើល​ទៅ​ចម្លែក ឬ​មិន​សម​ហេតុ​សម​ផល​ក្ដី។—w​២២.០២ ទំ.៤​-​៦

តើ​ទេវតា​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​ប្រាប់​សាការី​អំពី​«​ខ្សែ​ប្រយោល​នៅ​ក្នុង​ដៃ​របស់​[​អភិបាល​]​សេរ៉ូបាបិល​»​? (​សាក. ៤:៨​-​១០)

ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នេះ​ពង្រឹង​ទំនុក​ចិត្ត​រាស្ត្រ​របស់​ព្រះ​ថា វិហារ​សាមញ្ញ​នេះ​នឹង​ត្រូវ​សង់​ឲ្យ​រួច​រាល់ ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន។—w​២២.០៣ ទំ.១៦​-​១៧

តើ​យើង​អាច​ធ្វើ​ជា​«​គំរូ​ល្អ . . . ក្នុង​ការ​និយាយ​»​យ៉ាង​ដូច​ម្ដេច? (​១ធី. ៤:១២)

យើង​និយាយ​ដោយ​សប្បុរស​និង​ដោយ​គោរព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ច្រៀង​ដោយ​អស់​ពី​ចិត្ត ឆ្លើយ​ជា​ទៀង​ទាត់​នៅ​កិច្ច​ប្រជុំ និយាយ​ការ​ពិត និង​និយាយ​តាម​របៀប​ដែល​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត ព្រម​ទាំង​ជៀស​វាង​ពី​ពាក្យ​ប្រមាថ​មើល​ងាយ។—w​២២.០៤ ទំ.៦​-​៩

ហេតុ​អ្វី​លក្ខណៈ​របស់​សត្វ​សាហាវ​បួន​ក្បាល​(​រាជាណាចក្រ​)​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​ទី​៧ មាន​នៅ​ក្នុង​សត្វ​សាហាវ​តែ​មួយ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៣:១, ២?

សត្វ​សាហាវ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៣ មិន​មែន​ជា​តំណាង​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​តែ​មួយ ដូច​ជា​រ៉ូម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​បាន​គ្រប់​គ្រង​លើ​មនុស្សជាតិ។—w​២២.០៥ ទំ.៩

តើ​អ្វី​ជា​វិធី​សំខាន់​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ទៅ​លើ​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា?

បើ​អ្នក​ណា​ម្នាក់​បាន​ប្រមាថ​មើល​ងាយ​យើង ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត ឬ​ធ្វើ​ខុស​នឹង​យើង នោះ​យើង​ព្យាយាម​លះ​ចោល​កំហឹង​និង​ការ​ចង​គំនុំ ដោយ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ។ លោក​នឹង​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​មក​ពី​អំពើ​ខុស​ឆ្គង។—w​២២.០៦ ទំ.១០​-​១១

តើ​បង​ប្អូន​ប្រុស​ដែល​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត​នៅ​កិច្ច​ប្រជុំ​គួរ​ចាំ​អំពី​អ្វី?

ការ​អធិដ្ឋាន​មិន​មែន​ជា​ពេល​ដើម្បី​ឲ្យ​ឱវាទ​ដល់​ក្រុម​ជំនុំ ឬ​ប្រាប់​សេចក្ដី​ជូន​ដំណឹង​ទេ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្ដើម​កិច្ច​ប្រជុំ គឺ​មិន​ចាំ​បាច់​«​ពោល​ពាក្យ​ជា​ច្រើន​»​ឡើយ។ (​ម៉ាថ. ៦:៧​)—w​២២.០៧ ទំ.២៤​-​២៥

តើ​ពួក​អ្នក​‹ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ›​ក្នុង​ន័យ​យ៉ាង​ណា? (​យ៉ូន. ៥:២៩)

ពួក​គេ​នឹង​មិន​ទទួល​ការ​កាត់​ទោស​ស្រប​ទៅ​តាម​ជីវិត​នៅ​អតីតកាល​របស់​ពួក​គេ​ទេ។ ពួក​គេ​នឹង​ត្រូវ​ពិនិត្យ​មើល​តាម​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​ពួក​គេ​ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—w​២២.០៩ ទំ.១៨

តើ​បង​ចូសេហ្វ រ៉ូធើហ្វឺត​បាន​ផ្ដល់​ការ​ដាស់​តឿន​ដ៏​រំភើប​ចិត្ត​អ្វី​នៅ​មហា​សន្និបាត​នា​ខែ​កញ្ញា ឆ្នាំ​១៩២២?

នៅ​មហា​សន្និបាត​នា​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាម៉េរិក គាត់​បាន​ប្រកាស​ថា​៖ ​«​ស្ដេច​គ្រប់​គ្រង​ហើយ! អ្នក​រាល់​គ្នា​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​លោក។ ដូច្នេះ ចូរ​ផ្សាយ ចូរ​ផ្សាយ ចូរ​ផ្សាយ​អំពី​ស្ដេច​និង​រាជាណាចក្រ​របស់​លោក!​»។—w​២២.១០ ទំ.៣​-​៥

យោង​ទៅ​តាម​សៀវភៅ​អេសាយ ជំពូក​ទី​៣០ តើ​ព្រះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​តាម​របៀប​បី​យ៉ាង​អ្វី?

ជំពូក​នេះ​បង្ហាញ​ថា​លោក (​១​) ស្ដាប់​និង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង (​២​) ផ្ដល់​ការ​ណែនាំ​ផ្សេង​ៗ​ឲ្យ​យើង និង​(​៣​) ផ្ដល់​ពរ​ដល់​យើង​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។—w​២២.១១ ទំ.៩

ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ថា​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១, ២៩ បាន​ត្រូវ​សម្រេច​នៅ​សម័យ​បុរាណ ហើយ​ក៏​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​អនាគត?

ពាក្យ​របស់​ដាវីឌ​រៀប​រាប់​យ៉ាង​សម​ត្រឹម​ត្រូវ​អំពី​ភាព​ចម្រុង​ចម្រើន​នៅ​ស្រុក​អ៊ីស្រាអែល ដូច​ជា​ក្នុង​អំឡុង​រជ្ជកាល​របស់​សាឡូម៉ូន។ លោក​យេស៊ូ​បាន​ដក​ស្រង់​ខ​១១​ដើម្បី​លើក​ឡើង​អំពី​សួន​ឧទ្យាន​នៅ​ថ្ងៃ​អនាគត។ (​ម៉ាថ. ៥:៥; លូក. ២៣:៤៣​)​—w​២២.១២ ទំ.៨​-​១០, ១៤