យោបល់សម្រាប់សិក្សា
របៀបប្រើ«អ្វីថ្មី»
ផ្នែក«អ្វីថ្មី»ក្នុងកម្មវិធីJWបណ្ណាល័យ និងនៅគេហទំព័រjw.org/km បង្ហាញអំពីអត្ថបទនិងវីដេអូថ្មីបំផុតដែលបានត្រូវចេញផ្សាយ។ តើអ្នកអាចប្រើផ្នែកនេះយ៉ាងដូចម្ដេចដើម្បីរកព័ត៌មានថ្មីបំផុត?
JWបណ្ណាល័យ
អត្ថបទនីមួយៗចេញផ្សាយដោយបានត្រូវបញ្ចូលក្នុងអត្ថបទតភាគតាមផ្នែករបស់វា។ ដូច្នេះ ពេលអត្ថបទតភាគលេចមកក្នុងផ្នែក«អ្វីថ្មី» អ្នកអាចថតចម្លងអ្វីថ្មីបំផុតដែលមាននៅក្នុងអត្ថបទតភាគនោះ។ ក្រោយមកអ្នកអាចអានអត្ថបទថ្មីដែលចេញមកនៅខាងលើបំផុតក្នុងបញ្ជីនោះ ដែលបានត្រូវរៀបចំតាមលំដាប់ពេល។
អ្នកប្រហែលជាមិនអាចអានសៀវភៅទាំងមូលនៅពេលតែមួយទេ ដូចជាទស្សនាវដ្ដីជាដើម។ ដើម្បីជួយអ្នកឲ្យដឹងកន្លែងដែលត្រូវបន្តអាន សូមបញ្ចូលទស្សនាវដ្ដីនោះក្នុងផ្នែក«ចូលចិត្ត» រហូតដល់អ្នកអានចប់។
JW.ORG/KM
ព័ត៌មានខ្លះ រួមទាំងការផ្សាយព័ត៌មាននិងសេចក្ដីជូនដំណឹង មានតែនៅគេហទំព័រjw.org/km មិនមែនJWបណ្ណាល័យទេ។ ជាញឹកញាប់ សូមឆែកទំព័រ«អ្វីថ្មី»នៅលើគេហទំព័ររបស់យើងដើម្បីមើលអត្ថបទថ្មីបំផុត។