ជីវប្រវត្ដិ
«ខ្ញុំបានរៀនច្រើនពីអ្នកឯទៀត!»
ខ្ញុំកំពុងយាមល្បាតម្នាក់ឯងដោយកាន់កាំភ្លើង នៅខាងក្រោយបាវខ្សាច់មួយគំនរ នាយប់ដ៏ស្ងាត់មួយនៅភ្នំនៃប្រទេសអាល់ហ្សេរី ជាកន្លែងបោះជំរំរបស់កងទ័ពបារាំង។ សង្គ្រាមនៅប្រទេសអាល់ហ្សេរីកាន់តែក្ដៅគគុក។ នៅពេលនោះ ខ្ញុំស្រាប់តែឮសម្រឹបជើង។ ខ្ញុំភាំងស្មារតី។ ពេលនោះខ្ញុំមានអាយុប្រហែលជា២០ឆ្នាំ។ ខ្ញុំមិនចង់សម្លាប់អ្នកណា ហើយក៏មិនចង់ស្លាប់ដែរ។ ខ្ញុំស្រែកថា៖ «ព្រះអើយព្រះ!»។
ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតនោះបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ដោយសារនោះជាពេលដែលខ្ញុំចាប់ផ្ដើមព្យាយាមស្វែងរកព្រះ។ ប៉ុន្តែ មុនខ្ញុំរៀបរាប់អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីយប់ដ៏ស្ងាត់នោះ ខ្ញុំសូមប្រាប់អំពីបទពិសោធន៍នៅកុមារភាពដែលមានឥទ្ធិពលទៅលើរបៀបគិតគូររបស់ខ្ញុំ ហើយដែលធ្វើឲ្យខ្ញុំចង់ស្វែងរកព្រះ។
អ្វីដែលខ្ញុំបានរៀនពីឪពុកខ្ញុំ
ខ្ញុំបានកើតនៅឆ្នាំ១៩៣៧នៅក្រុងតូចមួយឈ្មោះហ្គេណាន់ ដែលជាក្រុងសម្បទានស្វែងរុករករ៉ែ នាខាងជើងប្រទេសបារាំង។ ឪពុកខ្ញុំជាកម្មករជីករកធ្យូងថ្ម ហើយគាត់បានបង្រៀនខ្ញុំឲ្យចេះខំប្រឹងធ្វើការ។ ឪពុកខ្ញុំក៏បង្រៀនខ្ញុំឲ្យស្អប់អំពើអយុត្តិធម៌។ គាត់ឃើញកម្មករជាច្រើនបានត្រូវគេប្រព្រឹត្តដោយអយុត្តិធម៌ និងធ្វើការនៅកន្លែងគ្រោះថ្នាក់ ហើយគាត់ចង់ជួយពួកគេ។ ដូច្នេះ គាត់បានចូលជាមួយសហជីពសេរីកម្មករ។ គាត់ក៏ទើសចិត្តចំពោះភាពពុតត្បុតរបស់ពួកបូជាចារ្យនៅតំបន់នោះ។ ពួកគេជាច្រើននាក់រស់នៅដោយមានជីវភាពធូរធារ ប៉ុន្តែពួកគេសុំអាហារនិងលុយពីកម្មករដែលពិបាកចិញ្ចឹមជីវិត។ ឪពុកខ្ញុំស្អប់ខ្ពើមការប្រព្រឹត្តរបស់ពួកបូជាចារ្យដល់ម្ល៉េះបានជាគាត់មិនដែលបង្រៀនខ្ញុំអំពីសាសនាទេ។ តាមពិតទៅ យើងមិនដែលទាំងនិយាយអំពីព្រះផង។
កាលដែលខ្ញុំធំឡើង ខ្ញុំចាប់ផ្ដើមស្អប់អំពើអយុត្តិធម៌ដូចឪពុកខ្ញុំ
ដែរ។ អំពើអយុត្តិធម៌នោះរួមបញ្ចូលការរើសអើងរបស់អ្នកខ្លះចំពោះជនបរទេសដែលរស់នៅប្រទេសបារាំង។ ខ្ញុំលេងបាល់ទាត់ជាមួយកូនក្មេងរបស់ជនអន្តោប្រវេសន៍ ហើយខ្ញុំចូលចិត្តលេងជាមួយពួកគេ។ ម្ដាយខ្ញុំជាជនជាតិប៉ូឡូញ មិនមែនជនជាតិបារាំងទេ។ ខ្ញុំចង់ឲ្យមនុស្សដែលមានជនជាតិផ្សេងៗរស់នៅដោយចុះសម្រុងគ្នានិងមានសិទ្ធិស្មើគ្នា។ខ្ញុំចាប់ផ្ដើមគិតច្រើនជាងអំពីខ្លឹមសារជីវិត
នៅឆ្នាំ១៩៥៧ រដ្ឋាភិបាលតម្រូវឲ្យខ្ញុំចូលធ្វើទាហាន។ នេះជាមូលហេតុដែលខ្ញុំនៅភ្នំនាប្រទេសអាល់ហ្សេរី នៅយប់ស្ងាត់ដែលខ្ញុំបានរៀបរាប់ខាងលើ។ ក្រោយពីខ្ញុំស្រែកថា៖ «ព្រះអើយព្រះ!» ខ្ញុំបានឃើញអ្វីមួយ នោះមិនមែនជាទាហានដែលជាសត្រូវទេ តែជាលាព្រៃមួយក្បាលវិញ។ ខ្ញុំធូរចិត្តណាស់! ប៉ុន្តែព្រឹត្តិការណ៍នោះនិងសង្គ្រាមបានធ្វើឲ្យខ្ញុំគិតច្រើនជាងអំពីខ្លឹមសារជីវិត។ ខ្ញុំឆ្ងល់ថា ហេតុអ្វីយើងកើតមក? តើព្រះយកចិត្តទុកដាក់ចំពោះយើងទេ? តើយើងនឹងមានសន្តិភាពដ៏ស្ថិតស្ថេរឬទេ?
កាលដែលខ្ញុំទៅលេងឪពុកម្ដាយក្នុងអំឡុងពេលខ្ញុំធ្វើទាហាន ខ្ញុំបានជួបសាក្សីព្រះយេហូវ៉ាម្នាក់។ គាត់បានឲ្យខ្ញុំសេចក្ដីបកប្រែគម្ពីររបស់សាសនាកាតូលិក(La Sainte Bible)ជាភាសាបារាំង ដែលខ្ញុំចាប់ផ្ដើមអានក្រោយពីខ្ញុំបានត្រឡប់ទៅប្រទេសអាល់ហ្សេរីវិញ។ ខគម្ពីរដែលធ្វើឲ្យខ្ញុំគិតគឺនៅការបើកបង្ហាញ ២១:៣, ៤ ដែលចែងថា៖ «ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ . . . លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។ * ខ្ញុំភ្ញាក់ផ្អើលចំពោះពាក្យទាំងនេះ។ ខ្ញុំឆ្ងល់ថា ‹តើអាចជាការពិតទេ?›។ នៅពេលនោះ ខ្ញុំមិនសូវស្គាល់ព្រះនិងគម្ពីរទេ។
ក្រោយពីខ្ញុំបានបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ១៩៥៩ ខ្ញុំបានជួបសាក្សីម្នាក់ឈ្មោះហ្វ្រែនស្វ័ស ដែលបានជួយខ្ញុំឲ្យយល់សេចក្ដីបង្រៀនជាច្រើនពីគម្ពីរ។ ជាឧទាហរណ៍ គាត់បានបង្ហាញខ្ញុំក្នុងគម្ពីរថាព្រះមាននាមយេហូវ៉ា។ (ទំនុក. ៨៣:១៨) បងហ្វ្រែនស្វ័សក៏បានពន្យល់ថាព្រះយេហូវ៉ានឹងនាំយុត្តិធម៌មកផែនដី ធ្វើឲ្យផែនដីទៅជាសួនឧទ្យាន និងសម្រេចពាក្យនៅការបើកបង្ហាញ ២១:៣, ៤។
សេចក្ដីបង្រៀនទាំងនោះសមហេតុសមផលណាស់ ហើយធ្វើឲ្យខ្ញុំរំជួលចិត្ត។ ប៉ុន្តែ ខ្ញុំក៏ខឹងពួកបូជាចារ្យជាខ្លាំង ហើយចង់ផ្ដន្ទាទោសពួកគេចំពោះការបង្រៀនអ្វីៗដែលមិនមាននៅក្នុងគម្ពីរ! តាមពិត ខ្ញុំនៅតែទទួលឥទ្ធិពលពីទស្សនៈរបស់ឪពុកខ្ញុំ ហើយខ្ញុំមិនចេះអត់ធ្មត់ទេ។ ខ្ញុំចង់ធ្វើអ្វីមួយភ្លាមៗ!
បងហ្វ្រែនស្វ័សនិងសាក្សីឯទៀតដែលជាមិត្តភក្ដិថ្មីរបស់ខ្ញុំបានជួយខ្ញុំឲ្យចេះស្ងប់អារម្មណ៍។ ពួកគាត់ពន្យល់ថាកិច្ចការរបស់យើងជាគ្រិស្តសាសនិក គឺផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សដោយប្រាប់ពួកគេអំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ មិនមែនវិនិច្ឆ័យពួកគេទេ។ កិច្ចការផ្សព្វផ្សាយនោះ គឺជាកិច្ចការដែលលោកយេស៊ូបានធ្វើ ហើយក៏ជាកិច្ចការដែលលោកបានឲ្យអ្នកកាន់តាមលោកធ្វើ។ (ម៉ាថ. ២៤:១៤; លូក. ៤:៤៣) ខ្ញុំក៏ត្រូវរៀនឲ្យចេះនិយាយដោយសប្បុរសនិងមិនធ្វើឲ្យគេទើសចិត្ត ទោះជាខ្ញុំមិនយល់ស្របនឹងជំនឿរបស់ពួកគេក្ដី។ គម្ពីរចែងថា៖ «ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់»។—២ធី. ២:២៤
ខ្ញុំបានធ្វើការផ្លាស់ប្ដូរផ្សេងៗដែលចាំបាច់ ហើយបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់នៅឆ្នាំ១៩៥៩ នាសន្និបាតប្រចាំមណ្ឌល។ នៅទីនោះ ខ្ញុំបានជួបបងស្រីវ័យក្មេងម្នាក់ឈ្មោះអាន់ជេល ហើយខ្ញុំចាប់អារម្មណ៍គាត់។ ខ្ញុំបានចាប់ផ្ដើមទៅលេងក្រុមជំនុំរបស់គាត់ ហើយយើងបានរៀបការនៅឆ្នាំ១៩៦០។ គាត់សុភ. ១៩:១៤
ពិតជាស្ត្រីដ៏ល្អ ជាប្រពន្ធគ្រប់លក្ខណ៍ និងជាអំណោយដ៏វិសេសមួយពីព្រះយេហូវ៉ា។—ខ្ញុំរៀនច្រើនពីបុរសដែលមានប្រាជ្ញានិងបទពិសោធន៍
អស់ជាច្រើនឆ្នាំមកនេះ ខ្ញុំបានរៀនមេរៀនដ៏សំខាន់ជាច្រើនពីបងប្អូនប្រុសដែលមានប្រាជ្ញានិងបទពិសោធន៍។ មេរៀនដ៏សំខាន់បំផុតមួយគឺថា យើងអាចទទួលជោគជ័យក្នុងភារកិច្ចដ៏ពិបាកណាក៏ដោយ បើយើងមានចិត្តរាបទាប និងធ្វើតាមពាក្យដែលប្រកបដោយប្រាជ្ញានៅសុភាសិត ១៥:២២ ដែលចែងថា៖ «បើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។
នៅឆ្នាំ១៩៦៤ ខ្ញុំបានចាប់ផ្ដើមឃើញថាបទគម្ពីរនោះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ គឺជាការពិត។ នៅឆ្នាំនោះ ខ្ញុំចាប់ផ្ដើមបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយខ្ញុំមានភារកិច្ចធ្វើទស្សនៈកិច្ចនៅក្រុមជំនុំនានាដើម្បីលើកទឹកចិត្តបងប្អូននិងជួយពួកគេឲ្យចូលកាន់តែជិតព្រះយេហូវ៉ា។ នៅពេលនោះ ខ្ញុំមានអាយុ២៧ឆ្នាំនិងខ្វះបទពិសោធន៍។ ដូច្នេះ ខ្ញុំធ្វើខុសផ្សេងៗ ប៉ុន្តែខ្ញុំបានព្យាយាមរៀនពីកំហុសទាំងនោះ។ សំខាន់បំផុត ខ្ញុំបានរៀនមេរៀនដ៏មានតម្លៃជាច្រើនពី«អ្នកជួយគំនិត»ដែលមានគុណសម្បត្តិនិងបទពិសោធន៍។
ខ្ញុំនឹកចាំអំពីអ្វីមួយដែលបានកើតឡើង ពេលខ្ញុំទើបតែបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ មុនខ្ញុំហៀបនឹងចេញ បន្ទាប់ពីធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយនាក្រុងប៉ារីស បងប្រុសម្នាក់ដែលមានភាពចាស់ទុំបានសុំនិយាយជាមួយខ្ញុំតែពីរនាក់។ ខ្ញុំឆ្លើយថា៖ «បាន»។
គាត់បានសួរថា៖ «បងលូអ៊ី ពេលគ្រូពេទ្យមកពិនិត្យដល់ផ្ទះ តើគាត់ទៅជួបអ្នកណា?»។
ខ្ញុំតបឆ្លើយថា៖ «អ្នកដែលឈឺ»។
គាត់ឆ្លើយថា៖ «ត្រូវហើយ ប៉ុន្តែខ្ញុំបានឃើញថាបងចំណាយពេលភាគច្រើនជាមួយនឹងអ្នកដែលមានជំនឿរឹងមាំដូចជាអ្នកត្រួតពិនិត្យក្រុមជំនុំជាដើម។ ក្រុមជំនុំរបស់យើងមានបងប្អូនជាច្រើនដែលធ្លាក់ទឹកចិត្ត ជាអ្នកថ្មី ឬជាមនុស្សអៀន។ ពួកគេនឹងទទួលការលើកទឹកចិត្តច្រើនបើបងចំណាយពេលជាមួយពួកគេ ព្រមទាំងបរិភោគអាហារនៅផ្ទះរបស់ពួកគេ»។
យោបល់របស់បងប្រុសជាទីស្រឡាញ់នោះ គឺត្រឹមត្រូវនិងមានប្រយោជន៍។ សេចក្ដីស្រឡាញ់របស់គាត់ចំពោះចៀមរបស់ព្រះយេហូវ៉ា ប៉ះពាល់ដល់ចិត្តរបស់ខ្ញុំ។ ដូច្នេះ ទោះជាខ្ញុំមិនស្រួលទទួលស្គាល់ថាខ្ញុំបានធ្វើខុសក្ដី ភ្លាមៗខ្ញុំចាប់ផ្ដើមអនុវត្តអ្វីដែលគាត់បាននិយាយ។ ខ្ញុំអរគុណព្រះយេហូវ៉ាដែលមានបងប្រុសបែបនេះ។
នៅឆ្នាំ១៩៦៩និងឆ្នាំ១៩៧៣ ខ្ញុំបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើផ្នែកផ្គត់ផ្គង់អាហារ នាមហាសន្និបាតអន្តរជាតិពីរនៅសង្កាត់កូឡាំបឺ ក្រុងប៉ារីស។ នៅមហាសន្និបាតឆ្នាំ១៩៧៣ យើងត្រូវផ្គត់ផ្គង់អាហារដល់អ្នកចូលរួមប្រហែលជា៦០.០០០នាក់សុភាសិត ១៥:២២ផ្ដល់ដំណោះស្រាយ គឺសុំយោបល់ពីអ្នកឯទៀត។ ខ្ញុំបានសុំជំនួយពីបងប្អូនដែលមានបទពិសោធន៍។ អ្នកនោះរួមមានអ្នកលក់សាច់ អ្នកទិញ អ្នកដាំបន្លែ និងអ្នកធ្វើម្ហូប។ ដោយសហការគ្នា យើងអាចសម្រេចកិច្ចការដ៏ធំប៉ុនភ្នំនោះបាន។
សម្រាប់ប្រាំថ្ងៃ។ ខ្ញុំមិនដឹងថាយើងអាចធ្វើនោះយ៉ាងម៉េចទេ។ ប៉ុន្តែម្ដងនេះទៀតនៅឆ្នាំ១៩៧៣ ខ្ញុំនិងប្រពន្ធខ្ញុំបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលប្រទេសបារាំង។ ភារកិច្ចដំបូងរបស់ខ្ញុំនៅទីនោះក៏ពិបាកចំពោះខ្ញុំដែរ។ ខ្ញុំត្រូវស្វែងរកវិធីផ្ញើសៀវភៅរបស់យើងទៅបងប្អូននៅប្រទេសកាមេរូន នាទ្វីបអាហ្វ្រិក ដែលជាប្រទេសដាក់បម្រាមលើកិច្ចការរបស់យើង រវាងឆ្នាំ១៩៧០និងឆ្នាំ១៩៩៣។ លើកនេះទៀត ខ្ញុំមិនប្រាកដថាខ្ញុំអាចធ្វើកិច្ចការនេះបានយ៉ាងម៉េចទេ។ បងប្រុសដែលមើលការខុសត្រូវលើកិច្ចការយើងនៅប្រទេសបារាំងប្រហែលជាបានកត់សម្គាល់អំពីអារម្មណ៍របស់ខ្ញុំ ដូច្នេះគាត់លើកទឹកចិត្តខ្ញុំថា៖ «បងប្អូនរបស់យើងនៅប្រទេសកាមេរូនពិតជាត្រូវការសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ សូមយើងផ្គត់ផ្គង់ពួកគេ!»។ យើងបានធ្វើដូច្នេះមែន!
ខ្ញុំបានធ្វើដំណើរអស់ប៉ុន្មានដងទៅប្រទេសផ្សេងៗជាប់ព្រំប្រទល់ប្រទេសកាមេរូន ដើម្បីជួបពួកអ្នកចាស់ទុំពីប្រទេសកាមេរូន។ បុរសដែលមានចិត្តក្លាហាននិងចេះពិចារណាទាំងនេះ បានជួយខ្ញុំឲ្យធ្វើការរៀបចំដែលសំខាន់ចាំបាច់ ដើម្បីឲ្យបងប្អូននៅប្រទេសកាមេរូនទទួលសៀវភៅរបស់យើងជាទៀងទាត់។ ព្រះយេហូវ៉ាឲ្យពរលើការខំប្រឹងព្យាយាមរបស់យើង។ តាមការពិត អស់រយៈពេលប្រហែលជា២០ឆ្នាំ រាស្ត្ររបស់លោកនៅប្រទេសនោះមិនដែលខកខានទទួលទស្សនាវដ្ដីប៉មយាមលេខណាមួយឡើយ ព្រមទាំងឯកសារប្រចាំខែដែលនៅពេលនោះហៅថាកិច្ចបម្រើរាជាណាចក្ររបស់យើង (Our Kingdom Service)។
ខ្ញុំរៀនច្រើនពីប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ
ចាប់តាំងពីពេលយើងចាប់ផ្ដើមស្វែងយល់ចិត្តគ្នា ខ្ញុំសង្កេតឃើញថាអាន់ជេលមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ហើយនេះសឲ្យឃើញកាន់តែច្បាស់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់យើង។ ជាឧទាហរណ៍ នៅល្ងាចថ្ងៃអាពាហ៍ពិពាហ៍របស់យើង គាត់បានសុំខ្ញុំអធិដ្ឋានអំពីបំណងចិត្ត
របស់យើងឲ្យបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញជាប្ដីប្រពន្ធ។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋាននោះ។អាន់ជេលក៏បានជួយខ្ញុំឲ្យទុកចិត្តព្រះយេហូវ៉ាកាន់តែខ្លាំង។ ជាឧទាហរណ៍ នៅឆ្នាំ១៩៧៣ ពេលយើងបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែល ខ្ញុំស្ទាក់ស្ទើរ ដោយសារខ្ញុំពិតជាចូលចិត្តកិច្ចការត្រួតពិនិត្យមណ្ឌល។ តែអាន់ជេលបានរំលឹកខ្ញុំថា យើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដូច្នេះយើងគួរធ្វើអ្វីណាក៏ដោយដែលអង្គការរបស់លោកសុំយើងឲ្យធ្វើ មែនទេ? (ហេ. ១៣:១៧) ខ្ញុំឯកភាពទាំងស្រុងនឹងអ្វីដែលគាត់និយាយ! ដូច្នេះយើងបានទៅបេតអែល។ ប្រពន្ធរបស់ខ្ញុំជាស្ត្រីដែលមានប្រាជ្ញានិងសមហេតុសមផលដែលពិតជាស្រឡាញ់ព្រះយេហូវ៉ា។ គុណសម្បត្តិទាំងនេះបានពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង ហើយបានជួយយើងឲ្យធ្វើការសម្រេចចិត្តល្អក្នុងអំឡុងជីវិតអាពាហ៍ពិពាហ៍របស់យើងអស់ជាច្រើនឆ្នាំមកនេះ។
ឥឡូវយើងមានវ័យចាស់ហើយ តែអាន់ជេលបន្តធ្វើជាប្រពន្ធគ្រប់លក្ខណ៍ដែលគាំទ្រខ្ញុំ។ ជាឧទាហរណ៍ ដើម្បីចូលរួមសាលាកិច្ចបម្រើផ្សេងៗដែលច្រើនតែធ្វើឡើងជាភាសាអង់គ្លេស ខ្ញុំនិងអាន់ជេលចាប់ផ្ដើមខំព្យាយាមយ៉ាងខ្លាំងដើម្បីរៀនភាសានោះ។ ដូច្នេះ យើងបានចូលក្រុមជំនុំដែលនិយាយភាសាអង់គ្លេស ទោះជានៅពេលនោះយើងមានអាយុ៧០ឆ្នាំជាងក្ដី។ ដោយសារខ្ញុំមានភារកិច្ចជាសមាជិកគណៈកម្មាធិការការិយាល័យសាខាប្រទេសបារាំង ខ្ញុំពិបាករៀនភាសាផ្សេង។ ប៉ុន្តែ ខ្ញុំនិងអាន់ជេលបានជួយគ្នាទៅវិញទៅមក។ ឥឡូវយើងមានអាយុ៨០ឆ្នាំជាង ហើយយើងបន្តរៀបចំកិច្ចប្រជុំក្រុមជំនុំជាភាសាអង់គ្លេសផងនិងភាសាបារាំងផង។ យើងក៏ព្យាយាមមានចំណែកក្នុងកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយជាមួយក្រុមជំនុំយើងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ព្រះយេហូវ៉ាបានឲ្យពរមកលើការខំប្រឹងព្យាយាមរបស់យើងក្នុងការរៀនភាសាអង់គ្លេស។
យើងបានទទួលពរដ៏អស្ចារ្យមួយនៅឆ្នាំ២០១៧។ ខ្ញុំនិងអាន់ជេលមានឯកសិទ្ធិចូលសាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខានិងភរិយា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលអប់រំនៃសមាគមប៉មយាម នាក្រុងផាតឺសិន រដ្ឋញូវយ៉ក។
ព្រះយេហូវ៉ាពិតជាគ្រូដ៏ឧត្ដុង្គឧត្ដម។ (យ៉ូប ៣៦:២២) យ៉ាងនេះ យើងទាំងអស់គ្នា មិនថាក្មេងឬចាស់ក្ដី ទទួលការអប់រំដ៏ល្អបំផុត។ (ចោ. ៤:៥-៨) ខ្ញុំបានឃើញថាប្អូនៗវ័យក្មេងដែលស្ដាប់ទាំងព្រះយេហូវ៉ាទាំងបងប្អូនដែលមានបទពិសោធន៍ ចេះធ្វើការសម្រេចចិត្តល្អក្នុងជីវិត ហើយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ សុភាសិត ៩:៩ រំលឹកយើងថា៖ «ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ»។
ជួនកាល ខ្ញុំនឹកឃើញអំពីយប់ស្ងាត់ដ៏គួរឲ្យខ្លាចនៅភ្នំនាប្រទេសអាល់ហ្សេរីកាលពីប្រហែលជា៦០ឆ្នាំមុន។ នៅយប់នោះខ្ញុំមិនដឹងថាខ្ញុំនឹងមានជីវិតសប្បាយបែបនេះទេ។ ខ្ញុំបានរៀនច្រើនពីអ្នកឯទៀត។ ព្រះយេហូវ៉ាពិតជាឲ្យខ្ញុំនិងអាន់ជេលនូវជីវិតដ៏សប្បាយដែលមានន័យខ្លឹមសារ។ ដូច្នេះ យើងតាំងចិត្តមិនឈប់រៀនពីបិតារបស់យើងនៅស្ថានសួគ៌ និងពីបងប្អូនប្រុសស្រីដែលស្រឡាញ់លោកដែលមានប្រាជ្ញានិងបទពិសោធន៍។
^ វគ្គ 11 សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធ។