អត្ថបទសិក្សា ៥១
ចូរបន្ត«ស្ដាប់បង្គាប់លោក»
«នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់។ ចូរស្ដាប់បង្គាប់លោក»។—ម៉ាថ. ១៧:៥
ចម្រៀងលេខ៥៤ ‹គឺផ្លូវនេះហើយ›
សេចក្ដីសង្ខេប *
១-២. (ក) តើពួកសាវ័កបីនាក់របស់លោកយេស៊ូបានទទួលបង្គាប់អ្វី ហើយតើពួកគាត់បានធ្វើយ៉ាងណា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
ក្រោយពិធីបុណ្យរំលងនៃឆ្នាំ៣២ គ.ស. សាវ័កពេត្រុស យ៉ាកុប និងយ៉ូហានបានឃើញអ្វីមួយដ៏អស្ចារ្យក្នុងគំនិត។ កាលដែលពួកគាត់នៅលើភ្នំខ្ពស់មួយដែលប្រហែលជាភ្នំហឺម៉ូន លក្ខណៈក្រៅរបស់លោកយេស៊ូបានត្រូវផ្លាស់ប្រែនៅមុខពួកគាត់។ គម្ពីរចែងថា៖ «មុខរបស់លោកបានបញ្ចេញរស្មីដូចថ្ងៃ ហើយសម្លៀកបំពាក់របស់លោកចាប់ផ្ដើមភ្លឺត្រចះដូចពន្លឺ»។ (ម៉ាថ. ១៧:១-៤) ពួកសាវ័កទាំងនោះបានឮព្រះមានប្រសាសន៍ថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់។ ចូរស្ដាប់បង្គាប់លោក»។ (ម៉ាថ. ១៧:៥) សាវ័កទាំងបីនាក់នេះបានបង្ហាញថាពួកគាត់ស្ដាប់លោកយេស៊ូ តាមរយៈរបៀបរស់នៅពេញមួយជីវិតរបស់ពួកគាត់។ យើងក៏ចង់ធ្វើតាមគំរូរបស់ពួកគាត់ដែរ។
២ ក្នុងអត្ថបទមុន យើងបានរៀនថាការស្ដាប់សំឡេងរបស់លោកយេស៊ូមានន័យថាយើងឈប់ធ្វើអ្វីមួយចំនួន។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីពីរយ៉ាងដែលលោកយេស៊ូប្រាប់យើងថាយើងគួរធ្វើ។
«ចូរចូលតាមខ្លោងទ្វារតូច»
៣. យោងទៅតាមម៉ាថាយ ៧:១៣, ១៤ តើយើងគួរធ្វើអ្វី?
៣ សូមអាន ម៉ាថាយ ៧:១៣, ១៤។ លោកយេស៊ូបានប្រាប់អំពីខ្លោងទ្វារពីរដែលនាំទៅផ្លូវពីរប្រភេទ គឺផ្លូវ«ធំហើយទូលាយ» និងផ្លូវ«ចង្អៀត»។ មានផ្លូវតែពីរប៉ុណ្ណោះ ហើយយើងត្រូវសម្រេចចិត្តថា យើងនឹងដើរលើផ្លូវមួយណា។ នេះគឺជាការសម្រេចចិត្តសំខាន់បំផុតដែលយើងទាំងអស់គ្នាត្រូវធ្វើ ដោយសារមានផ្លូវតែមួយប៉ុណ្ណោះដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។
៤. តើអ្នកនឹងពណ៌នាយ៉ាងណាអំពីផ្លូវ«ធំហើយទូលាយ»?
៤ យើងត្រូវចាំអំពីភាពខុសគ្នារវាងផ្លូវទាំងពីរនេះ។ មនុស្សជាច្រើនដើរនៅលើផ្លូវ«ធំហើយទូលាយ» ដោយសារវាស្រួលធ្វើដំណើរ។ គួរឲ្យស្ដាយ ពួកគេជាច្រើននាក់សម្រេចចិត្តបន្តធ្វើដំណើរនៅលើផ្លូវនោះតាមមនុស្សច្រើនសន្ធឹក។ ពួកគេមិនទទួលស្គាល់ថា មេកំណាចសាថានកំពុងព្យាយាមឲ្យមនុស្សដើរនៅលើផ្លូវនោះ ហើយថាផ្លូវរបស់វានាំទៅដល់ផ្លូវទាល់ឡើយ។—៥. តើបុគ្គលខ្លះបានខំប្រឹងយ៉ាងណាដើម្បីស្វែងរកផ្លូវ«ចង្អៀត» ហើយចាប់ផ្ដើមដើរនៅលើផ្លូវនោះ?
៥ ផ្ទុយពីផ្លូវ«ធំហើយទូលាយ» ផ្លូវមួយទៀតគឺ«ចង្អៀត» ហើយលោកយេស៊ូបានប្រាប់ថាមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។ ហេតុអ្វី? គឺគួរឲ្យចាប់អារម្មណ៍ នៅខបន្ទាប់លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកអំពីពួកអ្នកប្រកាសទំនាយមិនពិត។ (ម៉ាថ. ៧:១៥) នៅសព្វថ្ងៃនេះគេប៉ាន់ស្មានថា មានសាសនារាប់ពាន់នៅលើពិភពលោក ហើយសាសនាភាគច្រើនអះអាងថាអ្វីដែលពួកគេកំពុងបង្រៀនគឺជាសេចក្ដីពិត។ ដោយសារមានសាសនាជាច្រើនបែបនេះ មនុស្សជាច្រើនធ្លាក់ទឹកចិត្ត ភាន់ច្រឡំ និងឈប់ព្យាយាមស្វែងរកផ្លូវដែលនាំទៅឯជីវិតទៀត។ ប៉ុន្តែតាមពិត ផ្លូវដែលនាំទៅឯជីវិតនោះអាចរកឃើញបាន។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមសេចក្ដីបង្រៀនរបស់ខ្ញុំជានិច្ច នោះអ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូន. ៨:៣១, ៣២) គឺគួរឲ្យសរសើរមែន ដែលអ្នកបានសម្រេចចិត្តមិនដើរនៅលើផ្លូវធំហើយទូលាយតាមមនុស្សជាច្រើន។ ផ្ទុយទៅវិញ អ្នកបានស្វែងរកសេចក្ដីពិត។ អ្នកបានចាប់ផ្ដើមសិក្សាបណ្ដាំរបស់ព្រះដើម្បីដឹងអំពីអ្វីដែលព្រះតម្រូវ ហើយអ្នកបានធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូ។ ក្នុងចំណោមអ្វីទាំងនោះ អ្នកបានរៀនថា ព្រះយេហូវ៉ាតម្រូវឲ្យយើងបដិសេធសេចក្ដីបង្រៀនរបស់សាសនាមិនពិត ព្រមទាំងឈប់ធ្វើពិធីបុណ្យនិងទំនៀមទម្លាប់ផ្សេងៗដែលជាប់ទាក់ទងនឹងសាសនាមិនពិត។ អ្នកក៏រៀនដែរថា ការធ្វើតាមអ្វីដែលព្រះយេហូវ៉ាតម្រូវ និងការលះចោលទំនៀមទម្លាប់ផ្សេងៗដែលព្រះមិនពេញចិត្តគឺមិនងាយទេ។ (ម៉ាថ. ១០:៣៤-៣៦) ទោះជាអ្នកមិនស្រួលធ្វើការកែប្រែផ្សេងៗទាំងនេះដែលចាំបាច់ក្ដី អ្នកបានធ្វើដូច្នេះដោយសារអ្នកស្រឡាញ់ព្រះយេហូវ៉ានិងចង់ធ្វើឲ្យលោកពេញចិត្ត។ ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តនឹងអ្នកមែន!—សុភ. ២៧:១១
របៀបបន្តនៅលើផ្លូវតូចចង្អៀត
៦. យោងទៅតាមចម្រៀងសរសើរព្រះ ១១៩:៩, ១០, ៤៥, ១៣៣ តើអ្វីអាចជួយយើងឲ្យបន្តនៅលើផ្លូវតូចចង្អៀត?
៦ ក្រោយពីយើងបានចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវតូចចង្អៀត តើអ្វីអាចជួយយើងឲ្យបន្តនៅលើផ្លូវនេះ? សូមគិតអំពីឧទាហរណ៍នេះ។ នៅប្រទេសខ្លះ គេធ្វើបង្កាន់ដៃនៅគែមផ្លូវភ្នំដែលតូចចង្អៀតដើម្បីការពារសុវត្ថិភាពរបស់អ្នកបើកបរ។ បង្កាន់ដៃផ្លូវនេះជួយការពារពួកគេកុំឲ្យបើកទៅកៀកពេក ឬទៅហួសគែមផ្លូវ។ គ្មានអ្នកបើកបរណាត្អូញត្អែរថា ការមានបង្កាន់ដៃផ្លូវបែបនេះបំពានសិទ្ធិពួកគេទេ! ខ្នាតតម្រារបស់ព្រះយេហូវ៉ាដែលមាននៅក្នុងគម្ពីរប្រៀបដូចជាបង្កាន់ដៃផ្លូវនោះ។ ខ្នាតតម្រារបស់លោកជួយយើងឲ្យបន្តនៅលើផ្លូវតូចចង្អៀត។—សូមអាន ចម្រៀងសរសើរព្រះ ១១៩:៩, ១០, ៤៥, ១៣៣
៧. តើប្អូនៗវ័យក្មេងគួរមានទស្សនៈយ៉ាងណាចំពោះផ្លូវតូចចង្អៀត?
៧ ប្អូនៗវ័យក្មេង ជួនកាលតើប្អូនមានអារម្មណ៍ថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺតឹងតែងពេកឬទេ? តាមពិត សាថានចង់ឲ្យប្អូនគិតដូច្នេះ។ វាចង់ឲ្យប្អូនគិតថា ពួកអ្នកដែលដើរនៅលើផ្លូវធំហើយទូលាយមានជីវិតដ៏សប្បាយ។ វាក៏ចង់ឲ្យប្អូនគិតថា ជីវិតប្អូនមិនសប្បាយដូចគេសោះ។ វាប្រហែលជាប្រើអ្វីដែលប្អូនឃើញមនុស្សស្រករគ្នានៅសាលាធ្វើ ឬអ្វីៗដែលប្អូនឃើញតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បី * ប៉ុន្តែ សូមចាំថាសាថានមិនចង់ឲ្យពួកអ្នកដែលធ្វើដំណើរនៅលើផ្លូវធំហើយទូលាយដឹងអំពីលទ្ធផលចុងបំផុតទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាចង់ឲ្យប្អូនដឹងថាប្អូននឹងមានជីវិតដ៏ល្អអស្ចារ្យ បើប្អូនបន្តនៅលើផ្លូវតូចចង្អៀត។—ចសព. ៣៧:២៩; អេ. ៣៥:៥, ៦; ៦៥:២១-២៣
ឲ្យប្អូនគិតថាការធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺតឹងតែងពេក ហើយគ្មានអ្វីឲ្យសប្បាយទេ។៨. តើប្អូនៗវ័យក្មេងអាចរៀនអ្វីពីបទពិសោធន៍របស់ប្អូនអូឡាហ្វ?
៨ សូមគិតអំពីអ្វីដែលប្អូនៗអាចរៀនពីបទពិសោធន៍របស់ប្អូនប្រុសម្នាក់ឈ្មោះអូឡាហ្វ។ * សិស្សរួមថ្នាក់របស់គាត់ព្យាយាមបង្ខំគាត់ឲ្យរួមភេទ។ ពេលគាត់ពន្យល់ថា សាក្សីព្រះយេហូវ៉ារស់នៅស្របតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់ពីគម្ពីរ សិស្សស្រីខ្លះដែលរៀនថ្នាក់ជាមួយគាត់ព្យាយាមកាន់តែខ្លាំងឡើងដើម្បីបង្ខំគាត់ឲ្យរួមភេទជាមួយពួកគេ។ ប៉ុន្តែ ប្អូនអូឡាហ្វកាន់ជំហរមាំមួនចំពោះអ្វីដែលត្រឹមត្រូវ។ ប្អូនអូឡាហ្វមានការបង្ខិតបង្ខំមួយទៀត។ គាត់និយាយថា៖ «គ្រូបង្រៀនខ្ញុំព្យាយាមធ្វើឲ្យខ្ញុំជឿជាក់ថា ការទៅរៀននៅសកលវិទ្យាល័យនឹងធ្វើឲ្យខ្ញុំទៅណាមកណាមានគេគោរព។ ពួកគេប្រាប់ខ្ញុំថា បើខ្ញុំមិនធ្វើដូច្នេះទេ ខ្ញុំនឹងមិនទទួលការងារល្អ ឬមិនទៅជាបុគ្គលជោគជ័យម្នាក់ទេ»។ តើអ្វីបានជួយប្អូនអូឡាហ្វឲ្យយកឈ្នះការបង្ខិតបង្ខំនេះ? គាត់រៀបរាប់ថា៖ «ខ្ញុំបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយបងប្អូនក្នុងក្រុមជំនុំ។ ពួកគេប្រៀបដូចជាក្រុមគ្រួសារមួយចំពោះខ្ញុំ។ ខ្ញុំក៏ចាប់ផ្ដើមសិក្សាគម្ពីរច្រើនជាង។ កាលដែលខ្ញុំកាន់តែសិក្សាគម្ពីរ ខ្ញុំកាន់តែជឿជាក់ថានេះជាសេចក្ដីពិត។ ជាលទ្ធផល ខ្ញុំតាំងចិត្តបម្រើព្រះយេហូវ៉ា»។
៩. តើពួកអ្នកដែលចង់បន្តនៅលើផ្លូវតូចចង្អៀតត្រូវធ្វើអ្វី?
៩ សាថានចង់ឲ្យអ្នកឈប់ដើរនៅលើផ្លូវដែលនាំទៅឯជីវិត។ វាចង់ឲ្យអ្នកដើរតាមមនុស្សជាច្រើននៅលើផ្លូវធំទូលាយ«ដែលនាំទៅដល់ការវិនាសជីវិត»។ (ម៉ាថ. ៧:១៣) ប៉ុន្តែ យើងអាចបន្តនៅលើផ្លូវតូចចង្អៀតបាន បើយើងបន្តស្ដាប់លោកយេស៊ូនិងចាត់ទុកផ្លូវតូចចង្អៀតនោះថា ជាអ្វីមួយដែលការពារយើង។ ឥឡូវ សូមយើងពិចារណាអ្វីមួយទៀតដែលលោកយេស៊ូបានប្រាប់ថាយើងគួរធ្វើ។
ចូរទៅរកជានឹងបងប្អូនរបស់អ្នក
១០. យោងទៅតាមម៉ាថាយ ៥:២៣, ២៤ តើលោកយេស៊ូបានមានប្រសាសន៍ថាគួរធ្វើអ្វី?
១០ សូមអាន ម៉ាថាយ ៥:២៣, ២៤។ លោកយេស៊ូរៀបរាប់អំពីកិច្ចការដ៏សំខាន់ណាស់ចំពោះជនជាតិយូដាដែលកំពុងស្ដាប់លោក។ សូមស្រមៃគិតថា នៅវិហារបុគ្គលម្នាក់បម្រុងនឹងប្រគល់សត្វជាគ្រឿងបូជាដល់សង្ឃ។ បើនៅពេលនោះ គាត់ស្រាប់តែនឹកឃើញថាបងប្អូនរបស់គាត់កំពុងប្រកាន់ទោសគាត់ គាត់នឹងទុកគ្រឿងបូជានោះចោលសិន រួច«ទៅ»ជួបអ្នកប្រកាន់ទោសនោះ។ ហេតុអ្វី? ពីព្រោះមានអ្វីមួយសំខាន់ជាងដែលគាត់ត្រូវធ្វើ មុនគាត់ជូនគ្រឿងបូជាទៅព្រះយេហូវ៉ា។ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចនេះថា គាត់ត្រូវ‹រកជានឹងបងប្អូនរបស់គាត់សិន›។
១១. តើយ៉ាកុបបានធ្វើអ្វីខ្លះដើម្បីរកជានឹងអេសាវ?
១១ យើងអាចទាញយកមេរៀនពីរបៀបដែលយ៉ាកុបធ្វើឲ្យមានសន្តិភាពជាមួយបងប្រុសគាត់។ ក្រោយពីយ៉ាកុបបានចាកចេញពីស្រុកកំណើតរបស់គាត់ប្រហែលជាអស់២០ឆ្នាំ ព្រះបានបង្គាប់គាត់តាមរយៈទេវតាឲ្យត្រឡប់ទៅស្រុកនោះវិញ។ (ដក. ៣១:១១, ១៣, ៣៨) ប៉ុន្តែមានបញ្ហាមួយ អេសាវដែលជាបងប្រុសរបស់គាត់ចង់សម្លាប់គាត់។ (ដក. ២៧:៤១) យ៉ាកុប«ភ័យខ្លាចណាស់ ហើយខ្វល់ចិត្តជាខ្លាំង»ថាអេសាវនៅតែគុំកួននឹងគាត់។ (ដក. ៣២:៧) ដូច្នេះ តើយ៉ាកុបបានធ្វើអ្វីដើម្បីរកជានឹងអេសាវ? ដំបូង គាត់បានអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ាអំពីរឿងនេះ។ បន្ទាប់មក គាត់បានរៀបចំអំណោយដ៏ច្រើនក្រៃលែងសម្រាប់អេសាវ។ (ដក. ៣២:៩-១៥) ក្រោយមកទៀត ពេលយ៉ាកុបបានជួបអេសាវ យ៉ាកុបបានក្រាបគោរពដល់អេសាវមិនមែនមួយដង មិនមែន២ដង ប៉ុន្តែរហូតដល់៧ដង! ដោយសារយ៉ាកុបបានបង្ហាញចិត្តរាបទាបនិងការគោរព គាត់បានធ្វើឲ្យមានសន្តិភាពជាមួយបងប្រុសរបស់គាត់។—ដក. ៣៣:៣, ៤
១២. តើយើងរៀនអ្វីពីគំរូរបស់យ៉ាកុប?
១២ យើងអាចទាញយកមេរៀនពីរបៀបរៀបចំរបស់យ៉ាកុបពេលទៅជួបអេសាវជាបងប្រុសរបស់គាត់ និងរបៀបដែលយ៉ាកុបបានប្រព្រឹត្តពេលជួបគាត់។ ដោយចិត្តរាបទាប យ៉ាកុបបានសុំជំនួយពីព្រះយេហូវ៉ា។ បន្ទាប់មក គាត់បានធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់ ដោយខំអស់ពីសមត្ថភាពដើម្បីរកជានឹងបងប្រុសគាត់។ ពេលជួបបងប្រុសរបស់គាត់ យ៉ាកុបមិនបានឈ្លោះប្រកែកជាមួយនឹងអេសាវដើម្បីរកអ្នកណាខុសអ្នកណាត្រូវទេ។ គោលបំណងរបស់យ៉ាកុប គឺរកជានឹងបងប្រុសរបស់គាត់។ តើយើងអាចធ្វើតាមគំរូរបស់យ៉ាកុបយ៉ាងដូចម្ដេច?
របៀបរកជានឹងអ្នកឯទៀត
១៣-១៤. បើយើងធ្វើឲ្យបងប្អូនរួមជំនឿទើសចិត្ត តើយើងគួរធ្វើអ្វី?
១៣ បើយើងចង់បន្តដើរនៅលើផ្លូវដែលនាំទៅឯជីវិត រ៉ូម ១២:១៨) តើយើងគួរធ្វើអ្វី បើយើងដឹងថាមានបងប្អូនណាម្នាក់អន់ចិត្តនឹងយើង? ដូចយ៉ាកុប យើងគួរអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ា ហើយសុំលោកជួយយើងឲ្យរកជានឹងបងប្អូននោះ។
យើងត្រូវរក្សាសន្តិភាពជាមួយបងប្អូនរួមជំនឿ។ (១៤ យើងក៏គួរលៃទុកពេលដើម្បីពិនិត្យមើលខ្លួនឯង។ យើងអាចសួរខ្លួនយើងនូវសំណួរដូចជា ‹តើខ្ញុំសុខចិត្តបន្ទាបខ្លួនធ្វើជាអ្នកខុស សុំទោសដោយចិត្តរាបទាប និងធ្វើឲ្យមានសន្តិភាពឬទេ? តើព្រះយេហូវ៉ានិងលោកយេស៊ូមានអារម្មណ៍យ៉ាងណា បើខ្ញុំខំរកជានឹងបងប្អូនរបស់ខ្ញុំ?›។ ចម្លើយរបស់យើងអាចជំរុញចិត្តយើងឲ្យស្ដាប់បង្គាប់លោកយេស៊ូ ហើយបង្ហាញចិត្តរាបទាបពេលទៅរកជានឹងបងប្អូនរបស់យើង។ នៅពេលនោះ យើងអាចធ្វើតាមគំរូរបស់យ៉ាកុប។
១៥. តើការធ្វើតាមគោលការណ៍នៅអេភេសូរ ៤:២, ៣ អាចជួយយើងធ្វើឲ្យមានសន្តិភាពជាមួយបងប្អូនយ៉ាងដូចម្ដេច?
១៥ សូមស្រមៃគិតថា តើនឹងមានលទ្ធផលយ៉ាងណាបើយ៉ាកុបមិនបានបង្ហាញចិត្តរាបទាបពេលទៅជួបអេសាវ? គឺច្បាស់ជាអាក្រក់ខ្លាំងណាស់។ ពេលយើងទៅរកជានឹងបងប្អូនដែលទើសចិត្តនឹងយើង យើងត្រូវការចិត្តរាបទាប។ (សូមអាន អេភេសូរ ៤:២, ៣) សុភាសិត ១៨:១៩ចែងថា៖ «ការស្រុះស្រួលជាមួយនឹងបងប្អូនដែលអន់ចិត្តនឹងយើង នោះពិបាកជាងការដណ្ដើមយកក្រុងដែលមានកំពែងមាំមួនទៅទៀត ហើយជម្លោះប្រៀបដូចជារនុកទ្វារបន្ទាយដែលរារាំងមិនឲ្យផ្សះផ្សាគ្នាបាន»។ បងប្អូនដែលទើសចិត្តគឺប្រៀបដូចជា«បន្ទាយ»នោះ ប៉ុន្តែពេលយើងនិយាយសុំទោសគាត់ នោះអាចជួយគាត់ឲ្យសុខចិត្តផ្សះផ្សាជាមួយយើងវិញ។
១៦. តើយើងគួរគិតពិចារណាអំពីអ្វីទៀត ហើយហេតុអ្វី?
១៦ យើងក៏ត្រូវគិតយ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលយើងនឹងនិយាយ និងរបៀបដែលយើងនឹងនិយាយទៅកាន់បងប្អូនដែលទើសចិត្តនឹងយើង។ ពេលយើងត្រៀមខ្លួនរួចរាល់ហើយ យើងគួរទៅនិយាយជាមួយនឹងបងប្អូននោះ ដោយព្យាយាមមានគោលដៅជួយគាត់ឲ្យមានអារម្មណ៍ល្អឡើងវិញជាមួយយើង។ ដំបូង គាត់ប្រហែលជានិយាយអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ក្នុងស្ថានភាពនេះងាយឲ្យយើងខឹងឬដោះសារ ប៉ុន្តែតើការធ្វើដូច្នេះនឹងនាំឲ្យមានសន្តិភាពឬទេ? ច្បាស់ជាមិនមានទេ។ សូមចាំថា ការធ្វើឲ្យមានសន្តិភាពឡើងវិញជាមួយបងប្អូនរបស់យើង គឺសំខាន់ជាងការស្វែងរកថាអ្នកណាខុសអ្នកណាត្រូវ។—១កូ. ៦:៧
១៧. តើអ្នករៀនអ្វីពីគំរូរបស់បងសៀលបឹត?
១៧ បងប្រុសម្នាក់ឈ្មោះសៀលបឹតខំប្រឹងយ៉ាងខ្លាំងដើម្បីធ្វើឲ្យមានសន្តិភាព។ គាត់និយាយថា៖ «ខ្ញុំមានបញ្ហាច្រើនជាមួយសមាជិកជិតដិតម្នាក់ក្នុងក្រុមគ្រួសារ។ អស់
រយៈពេលជាងពីរឆ្នាំ ខ្ញុំខំព្យាយាមនិយាយដោយស្មោះនិងដោយស្លូតបូតពេលប្រាស្រ័យទាក់ទងជាមួយគាត់ ដើម្បីឲ្យយើងមានទំនាក់ទំនងល្អឡើងវិញ»។ តើបងសៀលបឹតបានធ្វើអ្វីទៀត? បងសៀលបឹតនិយាយថា៖ «មុននិយាយជាមួយគាត់ ខ្ញុំអធិដ្ឋាន ហើយត្រៀមខ្លួនទទួលយកពាក្យមិនសប្បុរសដែលគាត់ប្រហែលជានឹងនិយាយ។ ខ្ញុំក៏តាំងចិត្តអភ័យទោសឲ្យគាត់។ ខ្ញុំយល់ថា ខ្ញុំមានភារកិច្ចធ្វើឲ្យមានសន្តិភាព ហើយខ្ញុំមិនគួរទាមទារថាខ្ញុំជាអ្នកត្រូវទេ»។ តើមានលទ្ធផលយ៉ាងណា? បងសៀលបឹតនិយាយថា៖ «ឥឡូវ ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្ត ដោយសារខ្ញុំមានទំនាក់ទំនងល្អជាមួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារ»។១៨-១៩. បើបងប្អូនទើសចិត្តនឹងយើង តើយើងគួរតាំងចិត្តធ្វើអ្វី ហើយហេតុអ្វី?
១៨ តើអ្នកគួរតាំងចិត្តធ្វើអ្វី ពេលអ្នកដឹងថាអ្នកបានធ្វើឲ្យបងប្អូនរួមជំនឿទើសចិត្ត? សូមធ្វើតាមការណែនាំរបស់លោកយេស៊ូដែលឲ្យទៅរកជានឹងបុគ្គលនោះ។ សូមអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ ហើយពឹងផ្អែកលើឫទ្ធានុភាពបរិសុទ្ធរបស់លោកឲ្យជួយអ្នកធ្វើជាបុគ្គលដែលនាំឲ្យមានសន្តិភាព។ បើអ្នកធ្វើដូច្នេះ អ្នកនឹងសប្បាយ ហើយអ្នកក៏នឹងបង្ហាញថាអ្នកកំពុងស្ដាប់លោកយេស៊ូ។—ម៉ាថ. ៥:៩
១៩ យើងសប្បាយដែលព្រះយេហូវ៉ាផ្ដល់ការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់យើងតាមរយៈលោកយេស៊ូគ្រិស្តដែលជា«ប្រមុខនៃក្រុមជំនុំ»។ (អេភ. ៥:២៣) ដូចសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន សូមយើងតាំងចិត្ត«ស្ដាប់បង្គាប់លោក»។ (ម៉ាថ. ១៧:៥) យើងបានពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នេះ ដោយធ្វើឲ្យមានសន្តិភាពជាមួយបងប្អូនរួមជំនឿដែលទើសចិត្តនឹងយើង។ យ៉ាងនេះ យើងនឹងបន្តដើរនៅលើផ្លូវតូចចង្អៀតដែលនាំទៅឯជីវិត ទទួលពរជាច្រើននៅឥឡូវនេះ ហើយនៅថ្ងៃអនាគត យើងនឹងសប្បាយជារៀងរហូត។
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
^ វគ្គ 5 លោកយេស៊ូលើកទឹកចិត្តយើងឲ្យចូលតាមខ្លោងទ្វារតូចដែលនាំទៅឯជីវិត។ លោកក៏ណែនាំយើងឲ្យទៅរកជានឹងបងប្អូនរួមជំនឿ។ តើយើងប្រហែលជាជួបការពិបាកអ្វីខ្លះពេលយើងព្យាយាមធ្វើតាមយោបល់នេះ ហើយតើយើងអាចយកឈ្នះការពិបាកទាំងនោះយ៉ាងដូចម្ដេច?
^ វគ្គ 7 សូមមើលសំណួរទី៦«តើតាមរបៀបណាខ្ញុំអាចយកឈ្នះការបង្ខំពីមនុស្សស្រករគ្នា?» ក្នុងសៀវភៅស្ដើងចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ និងគំនូរជីវចលលើក្ដារខៀនដែលមានចំណងជើងថាចូរយកឈ្នះការបង្ខំពីមនុស្សស្រករគ្នា! ដែលមាននៅគេហទំព័រ jw.org/km (សូមចុច «សេចក្ដីបង្រៀនក្នុងគម្ពីរ» ▸ «យុវវ័យ»)។
^ វគ្គ 8 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 56 ការពណ៌នាអំពីរូបភាព: ដោយបន្តនៅលើផ្លូវ«ចង្អៀត»ដែលមានបង្កាន់ដៃដែលព្រះបានផ្ដល់ឲ្យដើម្បីការពារយើង យើងជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដូចជាការមើលរូបអាសអាភាស ការបង្ខិតបង្ខំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងការចាត់ទុកការរៀននៅសកលវិទ្យាល័យថាសំខាន់បំផុតក្នុងជីវិត។
^ វគ្គ 58 ការពណ៌នាអំពីរូបភាព: យ៉ាកុបចង់ធ្វើឲ្យមានសន្តិភាព ដូច្នេះគាត់បានក្រាបគោរពអស់ជាច្រើនដងនៅចំពោះមុខអេសាវ។